ថ្ងៃនេះ ពួកយើងបានរៀបចំកម្រងសំណួរទូទៅបំផុតដែលអតិថិជនសួរញឹកញាប់បំផុត អំពីការព្យាបាលស្បែកចាស់វ័យ។
តើអ្នកមានក្ដីបារម្ភពីស្បែកចាស់វ័យឬ? តើអ្នកចង់ដោះស្រាយរាល់ចម្ងល់របស់អ្នកដែរឬទេ? ហើយអ្នកភ្លេចសួរសំណួរមួយចំនួនកំឡុងពេលប្រឹក្សាយោបល់? បើដូច្នេះ អត្ថបទនេះគឺសម្រាប់លោកអ្នក។
យើងបានរៀបចំអត្ថបទជាច្រើនរួចមកហើយអំពីប្រធានបទស្បែកចាស់វ័យ។ បន្ទាប់ពីអានអត្ថបទថ្ងៃនេះចប់ អ្នកអាចអានអត្ថបទបន្ថែមទៀតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ។
- https://eraclinickh.com/kh-simplified-skin-anti-aging-every-age-group/
- https://eraclinickh.com/kh-defeat-crows-feet-and-facial-wrinkles/
- https://eraclinickh.com/kh-maturing-skin-care-products-at-home/
- https://eraclinickh.com/kh-collagen-supplements-anti-aging-skin/
- https://eraclinickh.com/kh-maximize-your-skin-elasticity-at-home/
- https://eraclinickh.com/kh-5-nutrient-rich-foods-that-rejuvenate-aging-skin-reduce-wrinkles/
ថ្ងៃនេះ យើងនឹងពិភាក្សាពីប្រធានបទនៃការរារាំងស្បែកចាស់វ័យ!
#1: តើសេវាព្យាបាលមួយណាមានប្រសិទ្ធភាពបំផុតក្នុងការរារាំងស្បែកចាស់វ័យ?
សេវាព្យាបាលស្បែកចាស់វ័យដែលពេញនិយមបំផុតរបស់យើង រួមមាន វិធីសាស្រ្ត Micro-needling ការប្រើប្រាស់ថ្នាំផៀលស្បែក ការចាក់បូថុក និងវិធីសាស្រ្ត Dermal Fillers ដូចជា ការចាក់សារធាតុ Profhilo វិធីសាស្រ្ត CO2 laser resurfacing និងវិធីសាស្រ្ត Endymed Pro ។
ក្នុងករណីខ្លះ តម្រូវឱ្យមានការព្យាបាលលើសពីមួយប្រភេទសេវាកម្មដើម្បីសម្រេចលទ្ធផលតាមការំពឹងទុក។ ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស គឺជាការចាំបាច់ដើម្បីវាយតម្លៃស្ថានភាពស្បែករបស់អ្នក និងផ្តល់ការណែនាំដែលមានប្រសិទ្ធភាពបំផុត។
#2: តើអាចលុបបំបាត់ស្នាមជ្រីវជ្រួញទាំងស្រុង ដែរឬទេ?
ស្នាមជ្រីវជ្រួញគឺពិតជាអាចកាត់បន្ថយបានយ៉ាងពិតប្រាកដ ប៉ុន្តែមិនធានាថាអាចលុបបំបាត់ទាំងស្រុងឡើយ។ វាអាស្រ័យលើកត្តាជាច្រើន រួមមាន អាយុ ហ្សែន ប្រភេទនៃការព្យាបាល និងការឆ្លើយតបរបស់ស្បែកមកលើការព្យាបាលនោះ។
ទោះបីមិនអាចលុបបំបាត់ស្នាមជ្រីវជ្រួញទាំងអស់មែន គ្រាន់តែមានភាពខុសប្លែកតិចតួច ក៏អាចបង្កើនការជឿជាក់លើខ្លួនឯងរបស់អ្នកយ៉ាងពេញទំហឹង។ ដូច្នេះគ្មានហេតុផល ដែលអ្នកត្រូវបាក់ទឹកចិត្តឡើយ។
#3៖ តើការចាក់សារធាតុ Profhilo និងការចាក់បូថុក ខុសគ្នាយ៉ាងដូចម្តេច?
ចម្លើយខ្លី៖ Profhilo គឺជាថ្នាំបំប៉នស្បែកដែលផ្តល់ជាតិសំណើម និងសារធាតុចិញ្ចឹម ខណៈដែលបូថុកធ្វើឱ្យសាច់ដុំនៅតំបន់ស្បែកជ្រីវជ្រួញសម្រាកបណ្ដោះអាសន្នដែលនាំឱ្យស្នាមជ្រីវជ្រួញរលាយបាត់។
#4: នៅពេលណាដែលខ្ញុំគួរចាប់ផ្ដើមប្រើគ្រីមរារាំងស្បែកចាស់វ័យ?
ពេលឈានចូលអាយុ 40ឆ្នាំ ជាពេលល្អបំផុតក្នុងការចាប់ផ្តើមប្រើគ្រីមរារាំងស្បែកចាស់វ័យ។ ប្រសិនបើអ្នកប្រើប្រាស់មុនអាយុ 40ឆ្នាំ អ្នកនឹងជួបប្រទះផលវិបាកមួយចំនួន ដោយសារវាមានកំហាប់ខ្ពស់ពេក។
មុនអាយុ 40 ឆ្នាំ រន្ធញើសរបស់យើងងាយនឹងកកស្ទះ ដែលបណ្តាលឱ្យឡើងមុន ដូច្នេះសូមកុំប្រើគ្រីមរារាំងស្បែកចាស់វ័យឱ្យសោះ!
#5: តើការចាក់សារធាតុ Profhilo ស័ក្តិសមសម្រាប់ខ្ញុំ ដែរឬទេ?
ប្រសិនបើអ្នកចង់បានស្បែកស្រស់ថ្លា និងមានសុខភាពល្អជាងមុន ហើយអ្នកមានអាយុចន្លោះពី 25 ទៅ 50ឆ្នាំ សេវាមួយនេះអាចនឹងស័ក្តិសមសម្រាប់អ្នក។
កុំសម្រេចចិត្តដោយផ្អែកលើព័ត៌មាននៅលើអ៊ីនធឺណិត ពីព្រោះព័ត៌មានខ្លះមិនត្រឹមត្រូវឡើយ ខណៈដែលស្បែករបស់មនុស្សម្នាក់ៗខុសពីគ្នា។ លើសពីនេះ យើងជឿថាអ្នកគួរមានឱកាសក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយគ្មានមតិបញ្ចុះបញ្ចូល ឬលម្អៀងណាមួយឡើយ។
ប្រសិនបើអ្នកមិនប្រាកដថាសេវាមួយណាសមស្របសម្រាប់លក្ខខណ្ឌរបស់អ្នក ដំណោះស្រាយដ៏ល្អបំផុតគឺការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសរបស់យើងដើម្បីទទួលបានការណែនាំផ្ទាល់ខ្លួន។
#6៖ តើវិធីរារាំងស្បែកចាស់វ័យមួយណា ដែលមានលក្ខណៈធម្មជាតិបំផុត?
សេវាព្យាបាលមួយចំនួនត្រូវបានជឿថាផ្ដល់នូវសម្រស់ដែលមើលទៅខុសពីធម្មជាតិ។ ប៉ុន្តែ តាមពិតទៅវាមិនមែនដោយសារប្រភេទនៃសេវាព្យាបាលនោះទេ ពោលគឺអាស្រ័យលើការអនុវត្តរបស់អ្នកឯកទេស ថាបានល្អកម្រិតណា។
នេះជាហេតុផលដែលអ្នកត្រូវជ្រើសរើសការផ្ដល់សេវាកម្មពីអ្នកឯកទេសដែលអាចទុកចិត្តបានតែប៉ុណ្ណោះ ដែលប្រវត្តិល្អ និងធ្លាប់បានដោះស្រាយបញ្ហាជូនអតិថិជនជាច្រើននាក់រួចមកហើយ។
ចំពោះពួកយើងវិញ គឺពួកយើងផ្ដល់ដំបូន្មានដោយផ្អែកលើស្ថានភាពស្បែកជាក់លាក់របស់អតិថិជននីមួយៗ។ ដូច្នេះ ដើម្បីឆ្លើយសំណួររបស់អ្នកបាន ការពិគ្រោះយោបល់គឺជាការចាំបាច់។
#7៖ តើសេវា Skin Resurfacing មានការឈឺចាប់ ដែរឬទេ ហើយវាត្រូវការរយៈពេលប៉ុន្មានទើបឃើញលទ្ធផល?
អតិថិជនភាគច្រើនពុំមានការឈឺចាប់ទាល់តែសោះ ឬមានការឈឺចាប់តិចតួចបំផុត កំឡុងពេលទទួលការព្យាបាល Skin Resurfacing។
វាពិបាកក្នុងការកាត់បន្ថយការឈឺចាប់ទាំងស្រុង ពីព្រោះផ្ទៃមុខរបស់យើងម្នាក់ៗ និងទីតាំងនៅលើផ្ទៃមុខរបស់យើងមានកម្រិតធន់នឹងការឈឺចាប់ខុសគ្នា។
ជាទូទៅ ការព្យាបាលមានរយៈពេលពី 30 ទៅ 45 នាទី ហើយស្បែករបស់អ្នកចាប់ផ្ដើមតឹងណែនជាងមុន និងមានស្នាមជ្រួញតិចជាងមុន 2សប្តាហ៍បន្ទាប់ពីការព្យាបាល។
មតិចុងក្រោយ
ប្រសិនបើអ្នកមានចម្ងល់ផ្សេងទៀត សូមផ្ញើសារ ឬទូរសព្ទមកយើងខ្ញុំ ដែលពួកយើងរីករាយជានិច្ចក្នុងការជួយលោកអ្នក។
ត្រៀមខ្លួនសម្រាប់ការព្យាបាលស្បែកចាស់វ័យរបស់អ្នក ហើយឬនៅ? វេជ្ជបណ្ឌិតឯកទេសសើស្បែករបស់យើងរីករាយក្នុងការផ្តល់ជូននូវការណែនាំប្រកបដោយវិជ្ជាជីវៈដោយផ្អែកលើស្ថានភាពជាក់លាក់របស់អ្នក។
ងាយស្រួលក្នុងការកក់ការប្រឹក្សាយោបល់ជាមួយពួកយើង។
Recent Comments