នៅពេលចាស់វ័យ ស្បែករបស់យើងឆ្លងកាត់ភាពប្រែប្រួលជាច្រើនដំណាក់កាល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងថែទាំដិតដល់។ ស្បែកចាស់វ័យ ងាយនឹងជួបបញ្ហាស្បែកស្ងួត ស្នាមក្រហូង និងស្នាមជ្រីវជ្រួញ ប៉ុន្តែបើអ្នកមានទម្លាប់ថែរក្សាស្បែកល្អ បូករួមការជ្រើសរើសផលិតផលត្រឹមត្រូវ អ្នកនឹងទទួលបានស្បែកភ្លឺថ្លា ម៉ដ្ឋរលោង និងមានសុខភាពល្អ។
នៅក្នុងអត្ថបទនេះ លោកអ្នកនឹងស្វែងយល់ពីវិធីសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាស្បែកចាស់វ័យនៅផ្ទះដោយខ្លួនអ្នកផ្ទាល់ និងរបៀបជ្រើសរើសផលិតផលស័ក្តិសមនឹងលក្ខខណ្ឌស្បែកជាក់លាក់របស់អ្នក។
គន្លឹះទី 1៖ ស្វែងយល់ពីប្រភេទស្បែករបស់អ្នក
ជំហានដំបូងនៃការរៀបចំទម្លាប់ថែទាំស្បែកត្រឹមត្រូវ គឺការស្វែងយល់ពីប្រភេទស្បែករបស់អ្នក។ ស្បែកចាស់វ័យងាយនឹងជួបបញ្ហាស្បែកស្ងួត និងបាត់បង់ភាពយឺតពីធម្មជាតិ ដោយហេតុនេះហើយ វាមានសារៈសំខាន់ក្នុងការកំណត់ប្រភេទស្បែករបស់អ្នកថាតើជាប្រភេទស្បែកស្ងួត ស្បែកប្រេង ស្បែករួមបញ្ចូលគ្នា (ទាំងស្ងួត និងប្រេង) ឬ ស្បែកងាយប្រតិកម្ម។ ការយល់ដឹងច្បាស់លាស់ពីប្រភេទស្បែក នឹងជួយឱ្យអ្នកងាយស្រួលក្នុងការជ្រើសរើសផលិតផលដើម្បីដោះស្រាយបញ្ហាដែលអ្នកកំពុងជួបប្រទះ។
នៅពេលចាស់វ័យ ស្បែកធ្លាក់ចុះសមត្ថភាពក្នុងការរក្សាជាតិសំណើម ដែលនាំឱ្យបាត់បង់ភាពយឺត និងភាពទន់រលោងពីធម្មជាតិ។ ប្រភេទស្បែកស្ងួតកាន់តែងាយថែមទៀតក្នុងការជួបប្រទះបញ្ហាផ្នត់ក្រហូង និងគ្រើម។ ចំពោះស្បែកប្រេងវិញ វាងាយនឹងមានស្នាមជាំ ប៉ុន្តែក៏អាចប្រឈមមុខនឹងប្រតិកម្មផងដែរ។ សម្រាប់ប្រភេទស្បែករួមបញ្ចូលគ្នា ជាទូទៅ លោកអ្នកអាចនឹងឡើងប្រេងនៅផ្នែកអក្សរ T របស់ផ្ទៃមុខ ប៉ុន្តែស្ងួតនៅផ្នែកថ្ពាល់ ដូច្នេះវាមានសារៈសំខាន់ក្នុងការជ្រើសរើសផលិតផលដែលមានតុល្យភាពរវាងផ្នែកទាំងពីរនៅលើផ្ទៃមុខ។ ចុងក្រោយគឺស្បែកងាយប្រតិកម្ម ដែលទោះក្នុងវ័យណាក៏ដោយ គឺតម្រូវឱ្យប្រើប្រាស់ផលិតផលកម្រិតស្រាល ដើម្បីចៀសវាងការរលាក និងកន្ទួលក្រហម។
គន្លឹះទី 2៖ ថែបំប៉នស្បែកជាមួយសារធាតុចិញ្ចឹម
ការថែបំប៉នស្បែកជាមួយសារធាតុចិញ្ចឹម មានសារៈសំខាន់សម្រាប់ស្បែកចាស់វ័យក្នុងការរក្សាភាពយឺតពីធម្មជាតិ និងសម្រស់ក្មេងជាងវ័យ។ ត្រូវប្រាកដថាលោកអ្នកបានផ្តល់សារធាតុចិញ្ចឹម និងជាតិសំណើមបានគ្រប់គ្រាន់មកកាន់ស្បែករបស់អ្នក ដើម្បីឱ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លាម៉ដ្ឋរលោង។ ពិសាទឹកឱ្យបានច្រើនពេញមួយថ្ងៃ ដើម្បីផ្តល់ជាតិសំណើមដល់ស្បែកពីស្រទាប់ខាងក្នុង។ លើសពីនេះ ការលាបឡេផ្ដល់ជាតិសំណើមប្រចាំថ្ងៃមានអត្ថប្រយោជន៍ក្នុងការបង្កើនជាតិសំណើមក្នុងបរិមាណខ្ពស់ និងការពារស្បែកពីភាពស្ងួត។
ជ្រើសរើសឡេផ្ដល់ជាតិសំណើម ដែលមានធាតុផ្សំ ដូចជា អាស៊ីត hyaluronic និងគ្លីសេរីន ដោយសារធាតុផ្សំទាំងពីរនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាជាតិសំណើម ដោយបង្កើតរបាំងការពារដែលអាចផ្ទុកជាតិសំណើមបានយូរ។ លោកអ្នកគួរលាបគ្រីមពេលយប់ដែលមានកំហាប់ខ្ពស់ដើម្បីផ្តល់ជាតិសំណើមបានច្រើន ខណៈដែលស្បែករបស់អ្នកកំពុងជួសជុលកំឡុងពេលគេង។
គន្លឹះទី 3៖ លាងសម្អាតស្បែកមុខថ្នមៗ
ការលាងសម្អាតស្បែកថ្នមៗ គឺជារឿងប្រសើរបំផុត ព្រោះវាជួយរក្សាជាតិប្រេងពីធម្មជាតិនៅលើស្បែក។ ជ្រើសរើសផលិតផលដែលមានធាតុផ្សំសម្រាប់ស្បែកចាស់វ័យ អមដោយជាតិសំណើម ដូចជា អាស៊ីត hyaluronic ឬ គ្លីសេរីន។ ជៀសវាងសាប៊ូកម្រិតធ្ងន់ និងទឹកក្តៅ ព្រោះវាអាចធ្វើឲ្យស្បែករបស់អ្នកស្ងួតកាន់តែខ្លាំង។
ការលាងសម្អាតមុខច្រើនដងពេកក៏អាចធ្វើឱ្យស្បែកស្ងួត និងរមាស់កាន់តែខ្លាំង ដូច្នេះការលាងសម្អាតផ្ទៃមុខពីរដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងមុនពេលចូលគេង គឺជាជម្រើសដ៏ល្អបំផុត។ កុំត្រដុសស្បែកខ្លាំងពេក សូមព្យាយាមម៉ាស្សាផ្ទៃមុខថ្នមៗតាមចលនារង្វង់ជាមួយនឹងពពុះសាប៊ូលាងមុខ។ វានឹងលាងសម្អាតភាពកខ្វក់អស់ពីផ្ទៃមុខ ដោយមិនកកិត ឬប៉ះពាល់ដល់ស្បែក។
គន្លឹះទី4៖ កុំភ្លេចខាត់ស្បែក
ការខាត់ស្បែកជាប្រចាំជួយជម្រុះកោសិកាស្បែកងាប់ និងជំរុញដល់ការបណ្ដុះកោសិកាថ្មី ដែលនាំឱ្យស្បែកមុខកាន់តែភ្លឺថ្លា និងម៉ដ្ឋរលោង។ ប៉ុន្តែ សូមខាត់ស្បែកថ្នមៗដោយយកចិត្តទុកដាក់។ ជ្រើសរើសផលិតផលខាត់ស្បែកកម្រិតមធ្យម ដែលមានធាតុផ្សំ ដូចជា អាស៊ីតអាល់ហ្វា-អ៊ីដ្រូស៊ីត (AHAs) ឬ អាស៊ីតបេតា-អ៊ីដ្រូស៊ី (BHAs) ដើម្បីជៀសវាងការរលាកស្បែកខ្លាំង។ ខាត់ស្បែកត្រឹមតែម្តង ឬពីរដងក្នុងមួយសប្តាហ៍។
ការខាត់ស្បែកជាប្រចាំជួយបង្កើនប្រសិទ្ធភាពនៃផលិតផលថែរក្សាស្បែកដែលអ្នកប្រើជាប្រចាំ ដោុយវាធ្វើឱ្យផលិតផលទាំងអស់នោះជ្រាបចូលស្បែកបានល្អ បន្ទាប់ពីកោសិកាស្បែកងាប់ត្រូវបានលាងសម្អាតពីរន្នញើស។ ក៏ប៉ុន្តែ ប្រសិនបើស្បែករបស់អ្នកជាប្រភេទស្បែកងាយប្រតិកម្ម ឬមានជំងឺ rosacea សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែកជាមុន មុននឹងខាត់ស្បែក។
គន្លឹះទី 5៖ ជ្រើសរើសផលិតផលថែរក្សាស្បែកដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការរារាំងសញ្ញានៃភាពចាស់វ័យ។ ជ្រើសរើសផលិតផលថែរក្សាស្បែក ដែលមានធាតុផ្សំ ដូចជា វីតាមីន C វីតាមីន E ឬ សារធាតុចម្រាញ់ពីតែបៃតង។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងអស់នេះជួយបន្សាបរ៉ាឌីកាល់សេរី ដែលធ្វើឱ្យខូចកោសិកាកូឡាជែន និង elastin បណ្ដាលឱ្យស្បែកជ្រីវជ្រួញ និងយារធ្លាក់។
ការលាបសេរ៉ូមវីតាមីន C ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ វាមិនត្រឹមតែធ្វើឱ្យស្បែកភ្លឺថ្លា និងបំបាត់ស្នាមអុចខ្មៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញដល់ការផលិតកូឡាជែន ដែលធ្វើឱ្យស្បែកតឹងណែន និងបង្កើនភាពយឺតពីធម្មជាតិ។ ចំពោះវីតាមីន E វិញ វាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយទៀត ដែលមានប្រសិទ្ធភាពក្នុងការជួយសម្រួល និងការពារស្បែកពីការខូចខាតពីបរិស្ថានខាងក្រៅ។ សារធាតុចម្រាញ់ចេញពីតែបៃតង មានប្រសិទ្ធភាពក្នុងការការពារពីការរលាក និងកន្ទួលក្រហម។
គន្លឹះទី 6៖ សាកល្បងប្រើប្រាស់ផលិតផល Retinol ដើម្បីបណ្ដុះកោសិកាស្បែកថ្មី
គួរបន្ថែមផលិតផល Retinol (ដែលជាទម្រង់មួយប្រភេទនៃវីតាមីន A) ទៅក្នុងទម្លាប់ថែទាំស្បែករបស់អ្នក។ សារធាតុ Retinol ជំរុញការផលិតកោសិកាស្បែកថ្មី កាត់បន្ថយសញ្ញាណនៃស្បែកផ្នត់ក្រហូង និងស្នាមជ្រីវជ្រួញ និងធ្វើឱ្យស្បែកកាន់តែស្រស់ស្អាត។ ចាប់ផ្តើមជាមួយបរិមាណទាប ហើយបង្កើនបរិមាណបន្តិចម្តងៗ ដើម្បីជៀសវាងការរលាក។
សារធាតុ Retinol មានអត្ថប្រយោជន៍ក្នុងការដោះស្រាយបញ្ហាស្បែកច្រើនមុខ ដូចជា ស្បែកចាស់វ័យ ផ្នត់ក្រហូង ស្នាមជ្រីវជ្រួញ និងសម្បុរស្បែកមិនស្មើគ្នា។ វាជួយបង្កើនការផលិតកូឡាជែន និងបង្កើនការបណ្ដុះកោសិកាស្បែកថ្មីកាន់តែឆាប់រហ័ស ដែលនាំឱ្យស្បែកម៉ដ្ឋរលោង និងក្មេងជាងវ័យ។ ប៉ុន្តែសារធាតុ Retinol អាចធ្វើឱ្យស្បែកងាយនឹងខូចខាតដោយកម្តៅព្រះអាទិត្យ ដូច្នេះគួរប្រើវានៅពេលយប់ ខណៈដែលប្រើឡេការពារកម្តៅថ្ងៃនៅពេលថ្ងៃ។ សូមកុំប្រើប្រាស់ផលិតផលនេះច្រើនពេក។ ប្រសិនបើអ្នកមិនច្បាស់ថាតើវាស័ក្តិសមនឹងស្បែករបស់អ្នកឬអត់ សូមទាក់ទងមកយើងខ្ញុំដើម្បីពិគ្រោះយោបល់ជាមួយអ្នកឯកទេស។
គន្លឹះទី 7៖ ការពារពីកម្ដៅថ្ងៃ
ការការពារស្បែកពីកាំរស្មី UV ដ៏គ្រោះថ្នាក់របស់ព្រះអាទិត្យ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាស្បែកឱ្យក្មេងជាងវ័យ។ លាបឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF ខ្ពស់ (30 ឬលើសពីនេះ) ជារៀងរាល់ថ្ងៃ សូម្បីតែនៅថ្ងៃដែលមានពពកច្រើនក៏ដោយ។ លើសពីនេះ ស្លៀកសម្លៀកបំពាក់បិទជិតពីក្រៅ និងស្វែងរកម្លប់ក្នុងកំឡុងពេលក្ដៅបំផុត ដើម្បីកាត់បន្ថយការបំផ្លាញពីពន្លឺព្រះអាទិត្យ។
កាំរស្មី UV គឺជាមូលហេតុចម្បងមួយនៃបញ្ហាស្បែកចាស់វ័យ ដូចជា ផ្នត់ក្រហូង និងស្នាមជ្រីវជ្រួញ។ ការការពារពីកម្តៅថ្ងៃបានដិតដល់ មិនត្រឹមតែទប់ស្កាត់ការខូចខាតមកលើស្បែក និងសញ្ញានៃភាពចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ លាបឡេការពារកម្តៅថ្ងៃរៀងរាល់ព្រឹក ហើយកុំភ្លេចលាបឡើងវិញរៀងរាល់ពីរម៉ោងម្តង ប្រសិនបើអ្នកចំណាយពេលនៅខាងក្រៅច្រើន។
គន្លឹះទី 8៖ រៀបចំគម្រោងព្យាបាលស្បែកទុកជាមុន
លោកអ្នកគួរចំណាយលុយក្នុងការដោះស្រាយបញ្ហាស្បែកជាក់លាក់ណាមួយរបស់អ្នក។ ផលិតផលដែលមានផ្ទុកសារធាតុ peptides អាស៊ីត hyaluronic ឬ កូឡាជែន អាចធ្វើឱ្យប្រសើរឡើងនៅភាពយឺតពីធម្មជាតិរបស់ស្បែក និងធ្វើឱ្យស្បែកតឹងណែន។ ក្រែមលាបភ្នែក ឬសេរ៉ូមដែលផ្សំឡើងដោយធាតុផ្សំ ដូចជា ជាតិកាហ្វេអ៊ីន ឬ retinol អាចកាត់បន្ថយផ្នត់ក្រហូង និងរង្វង់ខ្មៅជុំវិញបរិវេណភ្នែក។
សារធាតុ Peptides គឺជាខ្សែសង្វាក់អាស៊ីតអាមីណូដែលជំរុញដល់ការផលិតកូឡាជែន និង elastin ដែលមានមុខងាររក្សារចនាសម្ព័ន្ធស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញ។ អាស៊ីត Hyaluronic គឺជាសមាសធាតុធម្មជាតិនៃស្បែក ដែលអាចរក្សាទម្ងន់របស់វាក្នុងទឹកបានដល់ទៅ 1,000 ដង ដែលផ្តល់នូវជាតិសំណើមខ្ពស់ និងកាត់បន្ថយការឡើងពណ៌។ សារធាតុកូឡាជែន ទាំងនៅក្នុងផលិតផលថែរក្សាស្បែក និងជាអាហារបំប៉ន ក៏អាចជួយបង្កើនភាពយឺតពីធម្មជាតិ និងធ្វើឱ្យស្បែកកាន់តែទន់រលោងផងដែរ។
គន្លឹះស្បែកទី 9៖ យកចិត្តទុកដាក់ពីប្រតិកម្មស្បែករបស់អ្នក
ស្បែករបស់មនុស្សម្នាក់ៗមានភាពខុសប្លែកពីគ្នា ដូច្នេះត្រូវយកចិត្តទុកដាក់លើប្រតិកម្មនានារបស់ស្បែកលោកអ្នក ជាមួយនឹងផលិតផលថែទាំស្បែកផ្សេងៗ។ ប្រសិនបើអ្នកមានអការៈរមាស់ កន្ទួលក្រហម ឬមានអារម្មណមិនស្រួលស្បែក សូមឈប់ប្រើផលិតផលនោះភ្លាម។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក ប្រសិនបើអ្នកមានការព្រួយបារម្ភ ឬប្រសិនបើអ្នកត្រូវការដំបូន្មានផ្ទាល់ខ្លួនអំពីការថែទាំស្បែកចាស់វ័យរបស់អ្នក។
វាចាំបាច់ណាស់ក្នុងការអត់ធ្មត់ និងរក្សាទម្លាប់ថែទាំស្បែកប្រចាំថ្ងៃរបស់អ្នកឱ្យបានជាប់លាប់។ វាអាចនឹងចំណាយពេលយូរក្នុងការឃើញលទ្ធផល ពិសេសនៅពេលប្រើផលិតផលរារាំងភាពចាស់ ដូចជា Retinol ជាដើម។ ជាងនេះទៅទៀត ផលិតផលដែលមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ មិនប្រាកដថាមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ទៀតឡើយ ដូច្នេះត្រូវចាប់អារម្មណ៍ពីប្រតិកម្មរបស់ស្បែករបស់អ្នក ដើម្បីស្វែងរកផលិតផល និងការព្យាបាលដែលមានប្រសិទ្ធភាពបំផុត។
មតិចុងក្រោយ
ការថែទាំស្បែកចាស់វ័យទាមទារការព្យាយាមខ្ពស់ និងការអនុវត្តវិធីសាស្រ្តជាក់លាក់សម្រាប់មនុស្សម្នាក់ៗ។ អ្នកអាចដោះស្រាយបញ្ហាស្បែកបានយ៉ាងប្រសិទ្ធភាព តាមរយៈការយល់ដឹងអំពីប្រភេទស្បែករបស់អ្នក ការទទួលទានអាហារបំប៉ន ការបន្ថែមជាតិសំណើមមកលើស្បែក ការប្រើប្រាស់ផលិតផលកម្រិតស្រាល រួមទាំងការប្រើប្រាស់សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ Retinol។ កុំភ្លេចការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ និងយកចិត្តទុកដាក់ពីប្រតិកម្មរបស់ស្បែកទៅលើផលិតផលនានា ដើម្បីធានាបាននូវលទ្ធផលជាទីគាប់ចិត្ត។ បន្ថែមពីលើនេះទៀត ការមានទម្លាប់ថែទាំស្បែកត្រឹមត្រូវនឹងជួយអ្នកក្នុងការរក្សាបានស្បែកស្រស់ស្អាតប្រកបដោយភាពជឿជាក់ ភ្លឺថ្លា និងមានសុខភាពល្អ។
តើអ្នកបានត្រៀមខ្លួន ដើម្បីថែរក្សាស្បែករបស់អ្នកហើយឬនៅ? អ្នកឯកទេសរបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នក! កុំភ្លេចអញ្ជើញមក គ្លីនិក អេរ៉ា ដើម្បីទទួលដំបូន្មានប្រកបដោយវិជ្ជាជីវៈពីអ្នកឯកទេសរបស់យើង និងសម្រេចបាននូវស្បែកស្រស់ស្អាតដូចក្ដីស្រមៃរបស់អ្នក!
ផ្ញើសារមកយើងខ្ញុំតាមរយៈ https://facebook.com/eraclinickh ឬទូរសព្ទមកយើងខ្ញុំតាមលេខ 092 414000 ដើម្បីចាប់ផ្តើម។
អរគុណសម្រាប់ការអាន!
Recent Comments