ភាពចាស់វ័យ គឺជាដំណើរការធម្មជាតិដែលនាំមកឱ្យយើងនូវចំណេះដឹង និងបទពិសោធ ប៉ុន្តែវាក៏អាចបន្សល់ទុកនូវស្លាកស្នាមនៅលើស្បែករបស់យើងផងដែរ។ ស្នាមជ្រួញជុំវិញភ្នែកកើតឡើងនៅពេលយើងឈានចូលវ័យកណ្ដាល។ ជារឿយៗ វាលេចឡើងក្នុងចន្លោះអាយុ 30 ទៅ 40 ឆ្នាំ ហើយទោះបីជាហ្សែន និងរបត់ជីវិតរបស់យើងជាកត្តាបង្កចំបងនៃបញ្ហានេះ ប៉ុន្តែស្នាមជ្រួញជុំវិញភ្នែកជាសញ្ញាច្បាស់លាស់នៃភាពចាស់វ័យ។
ដំណឹងដ៏ល្អនោះគឺមានវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពជាច្រើន ដែលអាចពន្យារ ឬកាត់បន្ថយបញ្ហានេះ។ ក្នុងអត្ថបទរបស់យើងនៅថ្ងៃនេះ ពួកយើងនឹងចែករំលែកពីដំណោះស្រាយពីរប្រភេទ។ ទីមួយគឺ របៀបរស់នៅរបស់អ្នក និងទីពីរគឺ ការព្យាបាលប្រកបដោយវិជ្ជាជីវៈនៅគ្លីនិកស្បែកដែលអ្នកពេញចិត្ត។
តោះចាប់ផ្តើមអានទាំងអស់គ្នា!
បៀបរស់នៅរបស់អ្នកនៅផ្ទះ និងកន្លែងធ្វើការ
ប្រសិនបើអ្នកធ្លាប់បានអានអត្ថបទរបស់ គ្លីនិក អេរ៉ា អ្នកប្រាកដជាដឹងថា ពួកយើងបានចែករំលែកគន្លឹះថែទាំស្បែកពាក់ព័ន្ធនឹងរបៀបរស់នៅជាច្រើនរួចមកហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ពួកយើងសូមណែនាំឱ្យអ្នកអានអត្ថបទផ្សេងៗទៀត ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រធានបទមួយនេះ ហើយខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលពួកយើងបានសង្ខេបជូនលោកអ្នក៖
- ផ្តល់ជាតិសំណើមមកក្នុងខ្លួន ដោយពិសាទឹកឱ្យបានច្រើន
- ការពារស្បែករបស់អ្នកពីកាំរស្មី UV ជាមួយនឹងឡេការពារកម្តៅថ្ងៃកម្រិត SPF30 និង/ឬបិទបាំងស្បែករបស់អ្នក
- រក្សារបបអាហារមានតុល្យភាព ដោយរួមបញ្ចូលនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនឱ្យបានច្រើន
- គេងឱ្យបាន 7 ទៅ 9 ម៉ោង
- ផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងអារម្មណ៍តានតឹងរបស់អ្នក ដើម្បីធានាបាននូវសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក
- ជៀសវាងការជក់បារី និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹង
- សាកល្បងប្រើគ្រីម ឬសេរ៉ូមលាបភ្នែក
- សាកល្បងលាបឡេដែលមានសារធាតុ Retinoids (ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម សូមធ្វើតេស្តបន្តិចបន្តួចនៅលើស្បែកមុននឹងប្រើពេញលេញ ឬសាកសួរអ្នកជំនាញ)
ការពិតគួរឱ្យចាប់អារម្មណ៍អំពីស្នាមជ្រួញជុំវិញភ្នែក
ការពិតគួរឱ្យចាប់អារម្មណ៍មួយអំពីស្នាមជ្រួញជុំវិញភ្នែក នោះគឺ វាមិនបានបណ្តាលមកពីដំណើរការនៃភាពចាស់តែមួយមុខនោះទេ។ ខណៈពេលដែលភាពចាស់វ័យនាំឱ្យភាពយឺតពីធម្មជាតិរបស់ស្បែក និងកម្រិតកូឡាជែនធ្លាក់ចុះ ដែលរួមចំណែកដល់ការលេចចេញនូវស្នាមជ្រួញជុំវិញភ្នែក ក៏មានកត្តាបង្កផ្សេងទៀតផងដែរ។ កត្តាមួយនោះ គឺទឹកមុខរបស់អ្នក។
ស្នាមជ្រួញជុំវិញច្រើនតែកើតឡើងចំពោះលោកអ្នកដែលឧស្សាហ៍ធ្វើទឹកមុខ ដូចជា ស្រមើស្រមៃ ញញឹម សើច ឬទឹកមុខងឿងឆ្ងល់។ យូរៗទៅ ការកន្ត្រាក់សាច់ដុំជុំវិញភ្នែកម្តងហើយម្តងទៀត អាចនាំឱ្យលេចចេញស្នាមជ្រីវជ្រួញនៅតំបន់នោះ។
ការកើតចេញនូវស្នាមជ្រួញ រួមផ្សំពីមូលហេតុជាច្រើនទៀត ដូចជា ហ្សែន របៀបរស់នៅ និងភាពចាស់វ័យតាមធម្មជាតិ។ ខណៈពេលដែលភាពចាស់វ័យគឺជាកត្តាចំបង ការយកចិត្តទុកដាក់ចំពោះការបញ្ចេញទឹកមុខ និងការរមានទម្លាប់ការពារស្បែកជុំវិញភ្នែកអាចជួយកាត់បន្ថយអាការៈជ្រីវជ្រួញនេះបានយ៉ាងប្រសិទ្ធភាព។
ការព្យាបាលប្រកបដោយវិជ្ជាជីវៈនៅគ្លីនិកដែលអ្នកពេញចិត្ត
ការចាក់បូថុក
ការចាក់បូថុក គឺជាការព្យាបាលពេញនិយមបំផុតមួយក្នុងការលុបបំបាត់ស្នាមជ្រួញជុំវិញភ្នែក ដោយពុំចាំបាច់វះកាត់។ ការចាក់បូថុកមានប្រសិទ្ធភាពក្នុងការបន្ធូរជាបណ្តោះអាសន្ននូវសាច់ដុំដែលបណ្តាលឱ្យជ្រួញមុខដដែលៗ និងរារាំងនូវការលេចឡើងនៃស្នាមជ្រីវជ្រួញ។ ជាធម្មតា វិធីសាស្រ្តនេះមានប្រសិទ្ធភាពរយៈពេលច្រើនខែ។
ការចាក់ Fillers
ការចាក់ Fillers ដែលមានធាតុផ្សំមូលដ្ឋានពីអាស៊ីត Hyaluronic នឹងធ្វើឱ្យស្បែកកាន់តែស ខណៈដែលចាក់បំពេញកោសិកាស្បែកនៅតំបន់ដែលមានផ្នត់ក្រហូង ស្នាមជ្រីវជ្រួញ រួមទាំងស្នាមជ្រួញជុំវិញភ្នែកផងដែរ។ Fillers បន្ថែមបរិមាណសារធាតុចិញ្ចឹម និងជាតិសំណើមមកកាន់ស្បែក ដែលជួយឱ្យស្បែកផ្ទៃជុំវិញភ្នែកទន់ និងម៉ដ្ឋរលោង។ អ្នកនឹងទទួលបានលទ្ធផលភ្លាមៗ ដែលមានប្រសិទ្ធភាពច្រើនខែរហូតដល់មួយឆ្នាំ អាស្រ័យលើផលិតផលដែលបានប្រើ។
ការផៀលមុខបែបគីមី
ដំណើរការនៃការផៀលមុខបែបគីមី តម្រូវឱ្យមានការចាក់សារធាតុចិម៉្យាងទៅលើស្បែក ដើម្បីសម្អាតស្បែកស្រទាប់ខាងក្រៅ ក៏ដូចជាផ្ដល់ជាតិសំណើម និងជំរុញការផលិតកូឡាជែន។ ការផៀលមុខបែបគីមីក្នុងជម្រៅមធ្យម អាចធ្វើឱ្យអាការៈស្នាមជ្រួញជុំវិញភ្នែកប្រសើរឡើង ដោយជំរុញការបណ្ដុះកោសិកាស្បែកថ្មី និងកាត់បន្ថយស្នាមជ្រីវជ្រួញ។
សេវា Microneedling
សេវា Microneedling តម្រូវឱ្យមានការប្រើប្រាស់ម្ជុលតូចៗចាក់ចូលស្បែក ដើម្បីជំរុញការផលិតកូឡាជែន និង elastin។ ការព្យាបាលនេះអាចធ្វើឱ្យអាការៈស្នាមជ្រួញប្រសើរឡើងពីមួយវគ្គទៅមួយវគ្គ។
សេវា Laser Resurfacing
ការព្យាបាលដោយឡាស៊ែរ ដូចជា សេវា fractional laser resurfacing ជាដើម អាចឱ្យអ្នកព្យាបាលផ្នែកជាក់លាក់ណាមួយរបស់ស្បែក ដើម្បីជំរុញការផលិតកូឡាជែន ខណៈធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ ការព្យាបាលនេះអាចធ្វើឱ្យសញ្ញាណនៃស្នាមជ្រួញជុំវិញភ្នែកប្រសើរឡើងជាងមុន ក៏ដូចជាសញ្ញាណនៃភាពចាស់វ័យផ្សេងទៀត។
សេវាព្យាបាលដោយ Radiofrequency (RF)
ការព្យាបាលដោយប្រើ RF ដូចជា សេវា radiofrequency microneedling ឬ សេវា RF skin tightening ប្រើថាមពលកម្ដៅ ដើម្បីជំរុញការផលិតកូឡាជែន និងរឹតបន្តឹងស្បែក។ ការព្យាបាលនេះអាចជួយកាត់បន្ថយសញ្ញាណនៃស្នាមជ្រួញជុំវិញភ្នែក ដោយធ្វើឱ្យប្រសើរឡើងនូវភាពយឺតរបស់ស្បែក។
មតិចុងក្រោយ
ស្នាមជ្រួញជុំវិញភ្នែក ជាកត្តាធម្មជាតិនៃភាពចាស់វ័យ ប៉ុន្តែបើបានការពារត្រឹមត្រូវទុកជាមុន អ្នកអាចរារាំង ឬកាត់បន្ថយសញ្ញាណរបស់វាបានយ៉ាងប្រសិទ្ធភាព។ តាមរយៈការរួមបញ្ចូលគ្នារវាងការថែទាំស្បែកត្រឹមត្រូវ របៀបរស់នៅដែលមានសុខភាពល្អ និងវិធានការការពារស្បែកពីកត្តាបរិស្ថាន អ្នកអាចរក្សាស្បែកជុំវិញភ្នែករបស់អ្នកឱ្យមើលទៅក្មេងជាងវ័យ និងរស់រវើក។
វាអាចមានការលំបាកក្នុងការកំណត់ថាវិធីសាស្ត្រមួយណាដែលស័ក្តិសមសម្រាប់លោកអ្នក។ ប្រសិនបើអ្នកចាប់អារម្មណ៍លើការព្យាបាលស្នាមជ្រួញជុំវិញភ្នែករបស់យើង ពួកយើងរង់ចាំដោះស្រាយបញ្ហាលោកអ្នកជានិច្ច។ នៅ គ្លីនិក អេរ៉ា យើងចង់ជួយលោកអ្នកឱ្យសម្រេចបាននូវសម្រស់ក្មេងជាងវ័យដែលអ្នកតែងតែប្រាថ្នាចង់បាន!
តើអ្នកចង់ប្រឹក្សាជាមួយអ្នកឯកទេស និងទទួលបានដំបូន្មានផ្ទាល់ខ្លួនដែរឬទេ? កក់ការពិគ្រោះយោបល់របស់អ្នក ដោយផ្ញើសារមកយើងតាមរយៈ https://facebook.com/eraclinickh ឬគ្រាន់តែទូរសព្ទមកយើង 092 414000។ ពួកយើងទន្ទឹងរង់ចាំលោកអ្នក!
Recent Comments