តើអ្នកកំពុងស្វែងរកគន្លឹះក្នុងការធ្វើឱ្យស្បែកស្រស់ស្អាតបែបធម្មជាតិ និងក្មេងជាងវ័យមែនទេ? ដើម្បីសម្រេចគោលដៅមួយនេះ វាពឹងផ្អែកយ៉ាងខ្លាំងទៅលើភាពយឺតរបស់ស្បែក ពោលគឺសមត្ថភាពនៃការបត់បែនរបស់ស្បែក។
នៅពេលដែលយើងកាន់តែចាស់ ស្បែករបស់យើងបាត់បង់ភាពយឺតពីធម្មជាតិ ហើយស្នាមជ្រីវជ្រួញ និងស្នាតផតក្រហូងក៏ចាប់ផ្ដើមលេចឡើងជាបន្តបន្ទាប់។
យើងបានប្រមូលផ្ដុំនូវគន្លឹះល្អបំផុតចំនួន 5យ៉ាង ដើម្បីជួយលោកអ្នកក្នុងការរក្សាភាពយឺតពីធម្មជាតិរបស់ស្បែក។
តោះ ស្វែងយល់ពីគន្លឹះទាំង ៥យ៉ាងនោះទាំងអស់គ្នា ដើម្បីបង្កើនភាពយឺតនៃស្បែករបស់អ្នក!
បន្ថែមជាតិសំណើមមកលើស្បែក
តើអ្នកផ្តល់សំណើមដល់ស្បែកញឹកញាប់ប៉ុណ្ណា? មនុស្សភាគច្រើននិយាយថា៖ «នៅពេលដែលខ្ញុំនឹកឃើញតែប៉ុណ្ណោះ។»
តើអ្នកផ្ដោតលើផ្នែកណាខ្លះ? មនុស្សភាគច្រើននិយាយថា៖ «មុខ និងដៃរបស់ខ្ញុំ។»
វេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែករបស់យើងណែនាំអ្នកលាបឡេផ្តល់សំណើមពីរដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងមុនពេលចូលគេង។ វានឹងជួយកាត់បន្ថយសញ្ញានៃភាពចាស់របស់ស្បែក និងជួយឱ្យស្បែករបស់អ្នករក្សាសំណើមបានល្អ។
យើងក៏ណែនាំអ្នកឱ្យលាបឡេផ្តល់សំណើមពេញរាងកាយ និងផ្ទៃមុខ។ នេះរួមបញ្ចូលទាំង ក និងក្រោយត្រចៀក ទ្រូង ជើង និងចន្លោះម្រាមជើងរបស់អ្នក ពិតណាស់គឺគ្រប់ទីកន្លែង។
ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម អ្នកអាចជ្រើសរើសឡេផ្តល់ជាតិសំណើម ដែលមានវីតាមីន C និងវីតាមីន E ពីព្រោះធាតុផ្សំទាំងនេះនឹងផ្តល់ឱ្យស្បែករបស់អ្នកនូវសារធាតុចិញ្ចឹមអតិបរមាដែលមានប្រសិទ្ធភាពខ្ពស់។
លើសពីនេះ កុំភ្លេចប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។ លាបលើមុខ ក ដៃ និងជើង បន្ទាប់ពីលាបឡេផ្តល់សំណើម មុនពេលអ្នកចេញពីផ្ទះជារៀងរាល់ព្រឹក!
សាកល្បងទទួលទានអាហារបំប៉នកូឡាជែន
ពីមួួយឆ្នាំទៅមួយឆ្នាំ រាងកាយរបស់យើងផលិតកូឡាជែនតិចជាតមុន ដែលជះឥទ្ធិពលដល់សុខភាពស្បែក និងឆ្អឹង។
ការប្រើប្រាស់អាហារបំប៉នខូឡាជែន គឺជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់ការបង្កើនភាពយឺតនៃស្បែករបស់អ្នក ហើយមនុស្សជាច្រើននៅជុំវិញពិភពលោកបានទទួលលទ្ធផលមិនគួរឱ្យជឿបន្ទាប់ពីបានប្រើបាស់វា។
អ្វីដែលល្អបំផុតគឺអាហារបំប៉នទាំងនេះក៏អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់អ្នកផងដែរ។ សូមចងចាំថា ជាធម្មតា វាត្រូវចំណាយពេល 8សប្តាហ៍ដើម្បីអាចមើលឃើញពីលទ្ធផល។
ប្រសិនបើអ្នកចង់ទទួលបានបន្ថែមកូឡាជែនក្នុងរាងកាយពីប្រភពធម្មជាតិ អ្នកអាចញ៉ាំស្បែកមាន់ ស្បែកជ្រូក សាច់គោ និងត្រី។ អ្នកជំនាញក៏បានណែនាំផងដែរ ឱ្យទទួលទានវីតាមីន C ឱ្យបានច្រើនដូចជា ផ្លែក្រូច ពីព្រោះវាអាចជួយដល់ការស្រូបយកកូឡាជែន មិនថាអ្នកប្រើប្រាស់អាហារបំប៉នកូឡាជែន ឬក៏អត់។
កាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
នរណាក៏ដឹងដែរថា កម្ដៅព្រះអាទិត្យធ្វើឱ្យស្បែកស្ងួត។ យ៉ាងណាមិញ មនុស្សជាច្រើនមិនបានដឹងទេថា ការប៉ះពាល់ជាមួយកម្ដៅព្រះអាទិត្យយូរពេល នឹងកាត់បន្ថយសមត្ថភាពរបស់ស្បែកក្នុងការរក្សាជាតិសំណើម។
ដំណោះស្រាយ គឺកាត់បន្ថយការប្រឈមនឹងពន្លឺព្រះអាទិត្យដោយបិទបាំងខ្លួនអ្នកពីព្រះអាទិត្យរាល់ពេលដែលអាកាសធាតុក្តៅខ្លាំង។ ឧទាហរណ៍គឺការពាក់អាវដៃវែង មួក និងខោជើងវែង ជាដើម។
ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកហាលថ្ងៃនៅលើឆ្នេរខ្សាច់ សូមព្យាយាមកាត់បន្ថយរយៈពេលឱ្យខ្លី ហើយបាំងឆត្រ។
ជាការពិតណាស់ ឡេការពារកម្តៅថ្ងៃអាចការពារស្បែករបស់អ្នក (សូមប្រើវាជារៀងរាល់ថ្ងៃ!) ប៉ុន្តែយើងនៅតែណែនាំឱ្យជៀសវាងការត្រូវកម្តៅថ្ងៃយូរពេល។
ឈប់ជក់បារី
ប្រសិនបើអ្នកប្រៀបធៀបភាពយឺតនៃស្បែករបស់អ្នកជក់បារី និងមនុស្សម្នាក់ទៀតដែលមិនជក់បារី អ្នកនឹងសង្កេតឃើញភាពខុសគ្នាយ៉ាងខ្លាំងរបស់បុគ្គលទាំង២អ្នកនោះ។
ប្រសិនបើអ្នកជក់បារី ប៉ុន្តែចង់រក្សាសម្រស់ក្មេងជាងវ័យ អ្នកនឹងទទួលបានបានភាពខុសប្លែកខ្លាំងបំផុត នៅពេលឈប់ជក់បារី។
ចុះការជក់បារីអេឡិចត្រូនិក? ការជក់បារី ក៏ដូចជាបារីអេឡិចត្រូនិក គឺមិនខុសគ្នាឡើយ។ វាអាចបណ្តាលឱ្យជ្រុះសក់ ប្រែពណ៌ស្បែក និងស្បែកយារធ្លាក់ រួមជាមួយនឹងជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិត។ សូមថែរក្សាខ្លួនអ្នក និងធ្វើការផ្លាស់ប្តូរ ដើម្បីជីវិតកាន់តែប្រសើរជាងមុន។ យើងជឿថាអ្នកអាចធ្វើបាន!
យើងអាចទាយបានថាអ្នកចង់កាត់បន្ថយភាពជ្រីវជ្រួញ បង្កើនភាពស្រស់ស្អាតក្មេងជាងវ័យ និងទទួលបានភាពស្រស់ស្អាតយ៉ាងរស់រវើក។ រាល់ប្រភេទនៃការជក់បារី នឹងរារាំងអ្នកពីការសម្រេចគោលដៅទាំងអស់នេះ។
មានហេតុផលជាច្រើន ដែលអ្នកគួរឈប់ជក់បារីលើសពីអត្ថប្រយោជន៍មកលើស្បែក ដូច្នេះមានអត្ថបទជាច្រើនតាមអនឡាញ ដែលអាចជួយអ្នកឱ្យឈប់ជក់បារី។ ប្រសិនបើអ្នកជាអ្នកជក់បារី សូមចាប់ផ្តើមដំណើររបស់អ្នកទៅកាន់សេរីភាពថ្ងៃនេះ ហើយរីករាយនឹងអត្ថប្រយោជន៍ជាច្រើន រួមទាំងសន្តិភាពផ្លូវចិត្ត និងអារម្មណ៍មោទនភាពចំពោះខ្លួនឯង!
ទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មឱ្យបានច្រើនជាងមុន (រួមទាំងសូកូឡាខ្មៅ)
ពួកយើងនៅ គ្លីនិកអេរ៉ា ចូលចិត្តសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំង។ ហេតុផលមួយក្នុងចំណោមនោះ គឺវាផ្ដល់អត្ថប្រយោជន៍យ៉ាងអស្ចារ្យសម្រាប់អ្នក។ មូលហេតុទីពីរនោះគឺ សារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងសូកូឡាខ្មៅ ផ្លែក្រូចឆ្មារ និងផ្លែប៊ឺរី ដែលជាអាហារដែលយើងចូលចិត្តញ៉ាំ!
សារធាតុប្រឆាំងអុកស៊ីតកម្ម មានសារៈសំខាន់ចំពោះសុខភាពស្បែក និងភាពយឺតនៃស្បែកពីព្រោះវាជួយកាត់បន្ថយការរលាក ការពារការខូចខាតពីពន្លឺព្រះអាទិត្យ ធ្វើឱ្យស្បែកភ្លឺថ្លា ហើយជួយឱ្យស្បែកជួសជុលខ្លួនឯង។ លទ្ធផលគឺស្បែកក្មេងជាងវ័យ និងរាងកាយពោរពេញដោយថាមពល។
តើអ្នកត្រៀមខ្លួនរួចហើយឬនៅ ក្នុងការបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្ម? សារធាតុល្អបំផុតសម្រាប់ស្បែក គឺវីតាមីន C វីតាមីន B3 វីតាមីន A កូអង់ស៊ីម Q10 និងប៉ូលីហ្វេណុល។
ទាំងអស់នេះ គឺជាវិធីសាស្ត្រដែលយើងចូលចិត្តបំផុត ក្នុងការបង្កើនភាពយឺតនៃស្បែកដោយខ្លួនឯង។ មានវិធីសាស្រ្តជាច្រើនទៀតដែលអ្នកអាចសាកល្បង ដូចជា ការប្រើប្រាស់ថ្នាំ Retinol និងថ្នាំជំនួស Retinol ផ្សេងទៀត ការប្រើប្រេង ការប្រើប្រេង witch hazel ការខាត់ស្បែក ការធ្វើលំហាត់ប្រាណទៀងទាត់ ការគេងបានលក់ស្រួល និងការបង្កើនជាតិសំណើមជាដើម។
មានវិធីសាស្រ្តជាច្រើនទៀត។
ឥឡូវនេះ អ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពយឺតនៃស្បែករបស់អ្នកដោយខ្លួនឯង និងរីករាយជាមួយអត្ថប្រយោជន៍របស់វា។
ជម្រើសមួយទៀតគឺទាក់ទងមកកាន់យើងខ្ញុំ ដើម្បីប្រឹក្សាយោបល់អំពីប្រភេទសេវាកម្មដែលស័ក្តិសមសម្រាប់លោកអ្នក។ ទាំងនេះរួមបញ្ចូលនូវការព្យាបាលដោយរំញោចកូឡាជែន ដូចជា វិធីសាស្រ្ត micro-needling ការផៀលស្បែក និងវិធីសាស្រ្តជាច្រើនទៀត។
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈ https://facebook.com/eraclinickh ដើម្បីរៀបចំការណាត់ជួប។
Recent Comments