ថ្ងៃនេះ ពួកយើងបានរៀបចំកម្រងសំណួរទូទៅបំផុតដែលអតិថិជនសួរញឹកញាប់បំផុត អំពីការព្យាបាលស្បែកចាស់វ័យ។

តើ​អ្នក​មានក្ដីបារម្ភ​ពីស្បែក​ចាស់​វ័យឬ? តើអ្នកចង់ដោះស្រាយរាល់ចម្ងល់របស់អ្នកដែរឬទេ? ហើយអ្នកភ្លេចសួរសំណួរមួយចំនួនកំឡុងពេលប្រឹក្សាយោបល់? បើដូច្នេះ អត្ថបទនេះគឺសម្រាប់លោកអ្នក។

យើងបានរៀបចំអត្ថបទជាច្រើនរួចមកហើយអំពីប្រធានបទស្បែកចាស់វ័យ។ បន្ទាប់​ពី​​អាន​អត្ថបទ​ថ្ងៃ​នេះ​ចប់ អ្នកអាចអានអត្ថបទបន្ថែមទៀតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ។

ថ្ងៃនេះ យើងនឹងពិភាក្សាពីប្រធានបទនៃការរារាំងស្បែកចាស់វ័យ!

#1: តើសេវាព្យាបាលមួយណាមានប្រសិទ្ធភាពបំផុតក្នុងការរារាំងស្បែកចាស់វ័យ?

សេវាព្យាបាលស្បែកចាស់វ័យដែលពេញនិយមបំផុតរបស់យើង រួមមាន វិធីសាស្រ្ត Micro-needling ការប្រើប្រាស់ថ្នាំផៀលស្បែក ការចាក់បូថុក និងវិធីសាស្រ្ត Dermal Fillers ដូចជា ការចាក់សារធាតុ Profhilo វិធីសាស្រ្ត CO2 laser resurfacing និងវិធីសាស្រ្ត Endymed Pro ។

ក្នុងករណីខ្លះ តម្រូវឱ្យមានការព្យាបាលលើសពីមួយប្រភេទសេវាកម្មដើម្បីសម្រេចលទ្ធផលតាមការំពឹងទុក។ ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស គឺជាការចាំបាច់ដើម្បីវាយតម្លៃស្ថានភាពស្បែករបស់អ្នក និងផ្តល់ការណែនាំដែលមានប្រសិទ្ធភាពបំផុត។

#2: តើអាចលុបបំបាត់ស្នាមជ្រីវជ្រួញទាំងស្រុង ដែរឬទេ?

ស្នាមជ្រីវជ្រួញគឺពិតជាអាចកាត់បន្ថយបានយ៉ាងពិតប្រាកដ ប៉ុន្តែមិនធានាថាអាចលុបបំបាត់ទាំងស្រុងឡើយ។ វាអាស្រ័យលើកត្តាជាច្រើន រួមមាន អាយុ ហ្សែន ប្រភេទនៃការព្យាបាល និងការឆ្លើយតបរបស់ស្បែកមកលើការព្យាបាលនោះ។

ទោះបីមិនអាចលុបបំបាត់ស្នាមជ្រីវជ្រួញទាំងអស់មែន គ្រាន់តែមានភាពខុសប្លែកតិចតួច ក៏អាចបង្កើនការជឿជាក់លើខ្លួនឯងរបស់អ្នកយ៉ាងពេញទំហឹង។ ដូច្នេះ​គ្មាន​ហេតុផល ​ដែលអ្នក​ត្រូវបាក់​ទឹក​ចិត្ត​ឡើយ។

#3៖ តើការចាក់សារធាតុ Profhilo និងការចាក់បូថុក ខុសគ្នាយ៉ាងដូចម្តេច?

ចម្លើយខ្លី៖ Profhilo គឺជាថ្នាំបំប៉នស្បែកដែលផ្តល់ជាតិសំណើម និងសារធាតុចិញ្ចឹម ខណៈដែលបូថុកធ្វើឱ្យសាច់ដុំនៅតំបន់ស្បែកជ្រីវជ្រួញសម្រាកបណ្ដោះអាសន្នដែលនាំឱ្យស្នាមជ្រីវជ្រួញរលាយបាត់។

#4: នៅពេលណាដែលខ្ញុំគួរចាប់ផ្ដើមប្រើគ្រីមរារាំងស្បែកចាស់វ័យ?

ពេលឈានចូលអាយុ 40ឆ្នាំ ជាពេលល្អបំផុតក្នុងការចាប់ផ្តើមប្រើគ្រីមរារាំងស្បែកចាស់វ័យ។ ប្រសិនបើអ្នកប្រើប្រាស់មុនអាយុ 40ឆ្នាំ អ្នកនឹងជួបប្រទះផលវិបាកមួយចំនួន ដោយសារវាមានកំហាប់ខ្ពស់ពេក។

មុនអាយុ 40 ឆ្នាំ រន្ធញើសរបស់យើងងាយនឹងកកស្ទះ ដែលបណ្តាលឱ្យឡើងមុន ដូច្នេះសូមកុំប្រើគ្រីមរារាំងស្បែកចាស់វ័យឱ្យសោះ!

#5: តើការចាក់សារធាតុ Profhilo ស័ក្តិសមសម្រាប់ខ្ញុំ ដែរឬទេ?

ប្រសិនបើអ្នកចង់បានស្បែកស្រស់ថ្លា និងមានសុខភាពល្អជាងមុន ហើយអ្នកមានអាយុចន្លោះពី 25 ទៅ 50ឆ្នាំ សេវាមួយនេះអាចនឹងស័ក្តិសមសម្រាប់អ្នក។

កុំសម្រេចចិត្តដោយផ្អែកលើព័ត៌មាននៅលើអ៊ីនធឺណិត ពីព្រោះព័ត៌មានខ្លះមិនត្រឹមត្រូវឡើយ ខណៈដែលស្បែករបស់មនុស្សម្នាក់ៗខុសពីគ្នា។ លើសពីនេះ យើងជឿថាអ្នកគួរមានឱកាសក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយគ្មានមតិបញ្ចុះបញ្ចូល ឬលម្អៀងណាមួយឡើយ។

ប្រសិនបើអ្នកមិនប្រាកដថាសេវាមួយណាសមស្របសម្រាប់លក្ខខណ្ឌរបស់អ្នក ដំណោះស្រាយដ៏ល្អបំផុតគឺការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសរបស់យើងដើម្បីទទួលបានការណែនាំផ្ទាល់ខ្លួន។

#6៖ តើ​វិធី​រារាំង​ស្បែក​ចាស់វ័យ​មួយ​ណា​ ដែលមានលក្ខណៈ​ធម្មជាតិ​បំផុត?

សេវាព្យាបាលមួយចំនួនត្រូវបានជឿថាផ្ដល់នូវសម្រស់ដែលមើលទៅខុសពីធម្មជាតិ។ ប៉ុន្តែ តាមពិតទៅវាមិនមែនដោយសារប្រភេទនៃសេវាព្យាបាលនោះទេ ពោលគឺអាស្រ័យលើការអនុវត្តរបស់អ្នកឯកទេស​ ថាបានល្អកម្រិតណា។

នេះ​ជា​ហេតុផល​​ដែលអ្នក​ត្រូវជ្រើសរើសការផ្ដល់សេវាកម្មពីអ្នកឯកទេសដែលអាចទុកចិត្តបានតែប៉ុណ្ណោះ ដែលប្រវត្តិល្អ និង​ធ្លាប់បានដោះស្រាយបញ្ហាជូន​អតិថិជន​​ជាច្រើននាក់រួចមកហើយ។

ចំពោះពួកយើងវិញ គឺពួកយើងផ្ដល់ដំបូន្មានដោយផ្អែកលើស្ថានភាពស្បែកជាក់លាក់របស់អតិថិជននីមួយៗ។ ដូច្នេះ ដើម្បី​ឆ្លើយ​សំណួររបស់​អ្នកបាន ការ​ពិគ្រោះ​យោបល់​គឺជាការចាំបាច់។

#7៖ តើសេវា Skin Resurfacing មានការឈឺចាប់ ដែរឬទេ ហើយវាត្រូវការរយៈពេលប៉ុន្មានទើបឃើញលទ្ធផល?

អតិថិជនភាគច្រើនពុំមានការឈឺចាប់ទាល់តែសោះ ឬមានការឈឺចាប់តិចតួចបំផុត កំឡុងពេលទទួលការព្យាបាល Skin Resurfacing។

វាពិបាកក្នុងការកាត់បន្ថយការឈឺចាប់ទាំងស្រុង ពីព្រោះផ្ទៃមុខរបស់យើងម្នាក់ៗ និងទីតាំងនៅលើផ្ទៃមុខរបស់យើងមានកម្រិតធន់នឹងការឈឺចាប់ខុសគ្នា។

ជាទូទៅ ការព្យាបាលមានរយៈពេលពី 30 ទៅ 45 នាទី ហើយស្បែករបស់អ្នកចាប់ផ្ដើមតឹងណែនជាងមុន និងមានស្នាមជ្រួញតិចជាងមុន 2សប្តាហ៍បន្ទាប់ពីការព្យាបាល។

មតិចុងក្រោយ

ប្រសិនបើអ្នកមានចម្ងល់ផ្សេងទៀត សូមផ្ញើសារ ឬទូរសព្ទមកយើងខ្ញុំ ដែលពួកយើងរីករាយជានិច្ចក្នុងការជួយលោកអ្នក។

ត្រៀម​ខ្លួន​​សម្រាប់​ការ​ព្យាបាល​ស្បែក​ចាស់​វ័យរបស់អ្នក ហើយឬនៅ? វេជ្ជបណ្ឌិតឯកទេសសើស្បែករបស់យើងរីករាយក្នុងការផ្តល់ជូននូវការណែនាំប្រកបដោយវិជ្ជាជីវៈដោយផ្អែកលើស្ថានភាពជាក់លាក់របស់អ្នក។

ងាយស្រួលក្នុងការកក់ការប្រឹក្សាយោបល់ជាមួយពួកយើង។

Proud to be ethical ♥