របៀបនៃការថែទាំស្បែកមានភាពខុសគ្នាអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ភាពខុសគ្នានេះក៏អាស្រ័យទៅលើអាកាសធាតុផងដែរ ហើយបើនិយាយដល់ប្រទេសកម្ពុជាវិញគឺកាន់តែមានភាពខុសប្លែកថែមទៀតដោយសារប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់អាកាសធាតុត្រូពិច។
ជាការពិតណាស់ ដំបូន្មានភាគច្រើនដែលប្រិយមិត្តធ្លាប់បានអាននៅតាមប្រព័ន្ធអនឡាញ គឺសុទ្ធសឹងតែចែករំលែកដោយអ្នកជំនាញមកពីលោកខាងលិច។ ដូចអ្វីដែលអ្នកកំពុងគិត ដំបូន្មានទាំងអស់នោះគឺត្រូវបានតេស្តពិសោធនៅក្នុងតំបន់អាកាសធាតុដែលពួកគេរស់នៅដែលត្រជាក់ពេញ ៦ខែក្នុងមួយឆ្នាំ។ បើដូច្នេះ តើវាមានន័យដូចម្តេចសម្រាប់អ្នករស់ប្រទេសកម្ពុជា? វាគ្រាន់តែបង្ហាញថារាល់ដំបូន្មានដែលអ្នកបានអានតាមអនឡាញមិនមែនស័ក្តិសមសម្រាប់លោកអ្នកឡើយ! ដោយហេតុនេះហើយ ទើបពួកយើងរៀបចំអត្ថបទនេះឡើងជាពិសេសសម្រាប់លោកអ្នក!
អត្ថបទមគ្គុទ្ទេសមួយនេះ នឹងចែករំលែកលោកអ្នកពីដំបូន្មាននៃការថែទាំស្បែកនៅតំបន់អាកាសធាតុក្ដៅ មិនថាលោកអ្នករស់នៅក្នុងប្រទេសកម្ពុជា ឬប្រទេសអាកាសធាតុក្ដៅដទៃទៀតឡើយ។ តោះ ចាប់ផ្ដើមទាំងអស់គ្នា!
ប្រើប្រាស់ក្រែមឬឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ
ពួកយើងធ្លាប់បានរំលឹកប្រិយមិត្តជាច្រើនលើកមកហើយអំពីដំបូន្មានមួយនេះ ពីព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នករស់នៅប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតតែងតែមើលរំលង។ ចាប់ផ្ដើមមើលថែស្បែករបស់អ្នកជាងមុនចាប់ពីឥឡូវនេះ។
ដំបូន្មានបន្ថែម៖ លោកអ្នកគួរទុកឡេការពារកម្ដៅថ្ងៃមួយដបធំនៅផ្ទះ និងមួយដបតូចនៅតាមខ្លួន។ បន្ថែមពីលើនេះទៀត ក្រៅពីការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ កុំនៅក្រោមពន្លឺថ្ងៃយូរពេល។ ព្យាយាមជៀងវាងតាមតែអាចធ្វើបាន ដោយបង្វែរការហាត់ប្រាណឬសកម្មភាពដទៃទៀតរបស់អ្នកទៅព្រឹកព្រលឹម ឬនៅពេលដែលព្រះអាទិត្យជិតលិច ដើម្បីការពារស្បែក។
កុំងូតទឹកដែលមានសីតុណ្ហភាពខ្ពស់ជ្រុល ឬ ងូតទឹកយូរពេក
ការងូតទឹកដែលមានសីតុណ្ហភាពខ្ពស់ គឺស័ក្តិសមបំផុតសម្រាប់ប្រទេសត្រជាក់ ប៉ុន្តែមិនល្អឡើយសម្រាប់ប្រទេសអាកាសធាតុក្តៅដូចប្រទេសកម្ពុជា។ ជំនួសដោយការងូតទឹកក្ដៅឧណ្ហៗ ដើម្បីថែបំប៉នស្បែករបស់អ្នក។ ទឹកដែលមានសីតុណ្ហភាពខ្ពស់ជ្រុល នឹងធ្វើឲ្យស្ងួតដៃ និងផ្នែកផ្សេងទៀតនៃរាងកាយរ ហើយអាចធ្វើឲ្យរលាកស្បែក ពិសេសនៅតំបន់ដែលមានអាការៈស្រាប់ ព្រមទាំងធ្វើឱ្យស្បែកឆាប់ចាស់ថែមទៀតផង។
ទន្ទឹមនឹងស្បែកជ្រីវជ្រួញ ទម្លាប់នៃការលាងសម្អាតស្បែកជាមួយទឹកមានសីតុណ្ហភាពខ្ពស់អាចបង្កើនហានិភ័យនៃបញ្ហាស្បែកប្រេះនៅពេលដែលយើងកាន់តែចាស់វ័យ។
បង្វែរការញៀនរបស់អ្នកមកជាញៀនជាតិសំណើម
ការប៉ះពាល់នឹងកម្ដៅព្រះអាទិត្យគឺជាបញ្ហាប្រឈមដ៏ធំមួយរបស់អ្នករស់នៅតំបន់អាកាសធាតុក្តៅ។ ដូច្នេះហើយទើបការផ្ដល់សំណើមដល់ស្បែកជាប្រចាំមានសារៈសំខាន់។ សម្រាប់ប្រិយមិត្តមួយចំនួន វាអាចជាទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នករួចទៅហើយ។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត វាអាចជាការលំបាកក្នុងការបង្កើតទម្លាប់មួយនេះ។
ដំណោះស្រាយដ៏ល្អបំផុតដែលយើងបានរកឃើញនោះ គឺការបង្វែរខ្លួនឯងទៅជាមនុស្សដែលញៀននឹងជាតិសំណើម។ តើវាមានប្រសិទ្ធភាពយ៉ាងដូចម្តេច? ពោលគឺ ការធ្វើបែបនេះនឹងជួយដាស់តឿនអ្នកពីលទ្ធផលដែលអ្នកទទួលបានពីស្បែកមានសំណើមជាជាងសកម្មភាពដែលអ្នកត្រូវធ្វើ។ រាល់ពេលដែលអ្នកនឹកដល់ការផ្ដល់សំណើមដល់ស្បែក អ្នកនឹងនឹកឃើញពីលទ្ធផល ពោលគឺស្បែកដែលស្រស់ថ្លានិងមានសំណើម។
ចូលសូណាជាប្រចាំ
មនុស្សមួយចំនួនគិតថាការចូលសូណាមិនមានអត្ថប្រយោជន៍ឡើយសម្រាប់អ្នករស់នៅប្រទេសក្តៅ។ ពួកយើងមិនយល់ស្របពីទស្សនៈមួយនេះឡើយ។ វាមិនស្ថិតនៅលើកម្ដៅទាបឬខ្ពស់ទេ។ សូណាជួយបញ្ចេញជាតិពុលពីក្នុងខ្លួន និងធ្វើឲ្យចរន្តឈាមដើរស្រួល ដែលនាំឲ្យការចែកចាយសារធាតុចិញ្ចឹមនៅក្នុងស្បែកកាន់តែមានប្រសិទ្ធភាព។ លទ្ធផលដែលអ្នកទទួលបាននោះគឺ ស្បែកស្រស់ថ្លា និងមានសុខភាពល្អ។
ចូលចំណាំថា ក្រោយពេលចូលសូណារួច សូមលាងសម្អាតខ្លួនជាមួយទឹកក្ដៅឧណ្ហៗ ឬ ទឹកត្រជាក់ដើម្បីបិទរន្ធញើសរបស់អ្នកមកវិញ។
សូណាផ្ដល់អត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាពស្បែក ប៉ុន្តែប្រិយមិត្តក៏គួរមានការប្រុងប្រយ័ត្នផងដែរ។ សូណាមិនស័ក្ដិសមជាមួយគ្រប់ប្រភេទស្បែកនោះឡើយ។ ប្រសិនបើស្បែករបស់អ្នកមិនស័ក្ដិសមនឹងសូណា គន្លឹះបន្ទាប់អាចនឹងត្រូវជាមួយអ្នក!
ម៉ាស្សាប្រេង
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានភ្ញៀវទេសចរសរសើរមិនដាច់ពីមាត់ពីវិធីសាស្រ្តនៃការម៉ាស្សាប្រេងប្រកបដោយផាសុកភាព។ ប៉ុន្តែវាមិនមែនសម្រាប់តែភ្ញៀវទេសចរនោះឡើយ ពោលគឺប្រជាជនក្នុងតំបន់ក៏គួរតែចាប់យកអត្ថប្រយោជន៍ដ៏អស្ចារ្យពីការម៉ាស្សាប្រេង ជាពិសេសគឺប្រិយមិត្តដែលរស់នៅក្នុងប្រទេសកម្ពុជា។
ការម៉ាស្សាប្រេងមិនត្រឹមតែធ្វើឲ្យអារម្មណ៍លោកអ្នកធូរស្បើយប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធភាពក្នុងការធ្វើឲ្យចរន្តឈាមដើរស្រួល និងផ្តល់សំណើមដល់ស្បែក។
ពួកយើងធ្លាប់បានរំលឹកប្រិយមិត្តជាច្រើនលើកមកហើយ ហើយយើងសូមរំលឹកប្រិយមិត្តម្តងទៀតថា ការផ្ដល់ជាតិសំណើមមកលើស្បែកពិតជាមានសំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នករស់នៅក្នុងតំបន់អាកាសធាតុក្តៅ។ ការបូកបញ្ចូលគ្នារវាងការចូលស្ប៉ាម្តងម្កាល និងទម្លាប់នៃការផ្តល់សំណើមនៅលើស្បែកនៅតាមផ្ទះ នឹងធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លា និងអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខាន។
ពិសាទឹកឱ្យបានច្រើន
ជាស្តង់ដារ បុរសត្រូវបានណែនាំឲ្យពិសាទឹកយ៉ាងតិចបំផុត 3.7 លីត្រក្នុងមួយថ្ងៃ ខណៈដែលសុភាពនារីត្រូវការទឹកក្នុងចន្លោះ 2.7 លីត្រក្នុងមួយថ្ងៃ។ គន្លឹះដ៏មានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅមួយនេះ គឺត្រូវព្យាយាមពិសាឲ្យលើសពីការស្រេកទឹក។
ការពិសាទឹកគ្រប់គ្រាន់គឺជាគន្លឹះដ៏សាមញ្ញបំផុតក្នុងការថែរក្សាស្បែកឲ្យមានសុខភាពល្អ ប៉ុន្តែពិបាកក្នុងការរៀបចំឲ្យបានត្រឹមត្រូវ។ វាពិតជាមានសារៈសំខាន់សម្រាប់សុខភាពលោកអ្នកទាំងមូល ក៏ដូចជាសុខភាពស្បែកផងដែរ។
ការរក្សាបរិមាណជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ជួយបង្កើនភាពយឺតបែបធម្មជាតិរបស់ស្បែក និងជួយសម្រួលដល់ដំណើរការនៃការបញ្ចេញសារធាតុគីមី និងបាក់តេរីពីស្បែករបស់អ្នក។ ប្រសិនបើអ្នកពិបាកក្នុងការរក្សាទម្លាប់ពិសាទឹកឲ្យបានគ្រប់គ្រាន់ វាមិនជាបញ្ហាឡើយ គ្រាន់តែព្យាយាមបន្តិចម្តងៗបន្ថែមទៀត ជាការស្រេច។
បើកម៉ាស៊ីនត្រជាក់ត្រឹមសីតុណ្ហភាពមធ្យម
ការផ្លាស់ប្តូរទៅកាន់ទីតាំងដែលមានសីតុណ្ហភាពខុសគ្នាឆ្ងាយពេកមិនល្អសម្រាប់ស្បែកឡើយ ដូច្នេះគួរជៀសវាងប្រសិនបើអាចធ្វើបាន។ ដូចយើងបានពន្យល់នៅផ្នែកខាងលើពីផលអវិជ្ជមាននៃការងូតទឹកដែលមានសីតុណ្ហភាពខ្ពស់ជ្រុល វាក៏មិនខុសគ្នាដែរសម្រាប់សីតុណ្ហភាពត្រជាក់។ នៅប្រទេសកម្ពុជា មនុស្សភាគច្រើនទម្លាប់បើកម៉ាស៊ីនត្រជាក់ឲ្យត្រជាក់តាមដែលអាចធ្វើបាន។ វាពិតជាអាចធ្វើឲ្យអារម្មណ៍អ្នកធូរស្បើយយ៉ាងឆាប់រហ័ស ប៉ុន្តែការប្រែប្រួលសីតុណ្ហភាពខ្ពស់ពេកហើយច្រើនដងក្នុងមួយថ្ងៃ គឺមិនល្អឡើយសម្រាប់ស្បែករបស់អ្នក។
ការផ្លាស់ប្តូរសីតុណ្ហភាពខ្ពស់បែបនេះអាចដាស់ឲ្យស្បែកមានប្រតិកម្ម។ ហើយវាកាន់តែអាក្រក់ថែមទៀតប្រសិនបើម៉ាស៊ីនត្រជាក់បាញ់ចំមុខរបស់អ្នក។
លាងសម្អាតខ្លួនក្រោយពេលត្រូវទឹកភ្លៀង
ដំបូន្មានមួយនេះកាន់តែមានសារៈសំខាន់ថែមទៀត បើសិនជាប្រិយមិត្តអានវាចំរដូវភ្លៀង។ ដូចដែលអ្នកធ្លាប់បានដឹង ទឹកភ្លៀងពិតជាកខ្វក់ខ្លាំងណាស់។ ទោះថាពួកយើងដឹងចំណុចនេះ ប៉ុន្តែមិនបានគិតគូរពីវាច្រើនឡើយ។ ទោះថាមានភ្លៀងធ្លាក់ ប៉ុន្តែអាកាសធាតុនៅតែក្តៅ ។
យ៉ាងណាក៏ដោយ កុំភ្លេចថែរក្សាសុខភាពស្បែក។ ប្រសិនបើអ្នកត្រូវទឹកភ្លៀង ត្រូវលាងសម្អាតផ្នែកដែលទទឹកនោះឲ្យបានឆាប់រហ័ស។
លាងសម្អាតផ្ទៃមុខពីរដងក្នុងមួយថ្ងៃ
ដើម្បីឲ្យស្បែកមានសុខភាពល្អ ពួកយើងណែនាំឲ្យលោកអ្នកលាងសម្អាតផ្ទៃមុខ ២ដងក្នុងមួយថ្ងៃ ពោលគឺនៅពេលព្រឹកក្រោយងើបពីគេង និងពេលយប់មុនពេលចូលគេង។
ធ្វើបែបនេះគឺដើម្បីលាងសម្អាតបាក់តេរី និងសារធាតុកខ្វក់ដែលកកើតនៅលើស្បែកជារៀងរាល់ថ្ងៃ។
ការលាងសម្អាតមុខក្រោយពេលបែកញើសពិតជាមានសារៈសំខាន់ ពីព្រោះពេលបែកញើសពពួកបាក់តេរីងាយនឹងចូលទៅក្នុងរន្នញើសរបស់អ្នក។ ផលិតផលលាងសម្អាតផ្ទៃមុខល្អបំផុតដែលពួកយើងណែនាំ គឺរាល់ផលិតផលដែលមានកម្រិតស្រាល ហើយមានគ្រឿងផ្សំពីធម្មជាតិ។
គិតគូរឡើងវិញពីទម្លាប់ពាក់ម៉ាសរបស់អ្នក
ពិភពលោកកំពុងឆ្លងកាត់យុគសម័យនៃការពាក់ម៉ាស់ ប៉ុន្តែសម្រាប់ប្រិយមិត្តភាគច្រើននៅក្នុងប្រទេសកម្ពុជា ការពាក់ម៉ាសគឺអាចជាទម្លាប់ប្រចាំថ្ងៃរបស់យើងទៅហើយ។ ដើម្បីការពារស្បែកលោកអ្នកគួរជៀសវាងពាក់ម៉ាសដែលប្រើហើយ ត្រូវប្រាកដថាអ្នកមានម៉ាសតាមខ្លួនសម្រាប់ប្តូរនៅពេលចាំបាច់ ហើយត្រូវលាងសម្អាតម៉ាសឲ្យបានញឹកញាប់ ដូចដែលអ្នកលាងសម្អាតស្រោមជើងអ៉ីចឹង!
ក្រៅពីនេះ គួរជៀសវាងលាបគ្រឿងសម្អាងនៅពេលពាក់ម៉ាស ព្រោះវាអាចធ្វើឱ្យស្ទះរន្ធញើស។
គេងឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនភាពធន់របស់ស្បែក
អាកាសធាតុក្តៅនៅពេលយប់ អាចធ្វើឲ្យអ្នកពិបាកគេងឲ្យលក់។ ត្រូវប្រាកដថាអ្នកបានរៀបចំសីគ្រែគេង និងសីតុណ្ហភាពក្នុងបន្ទប់បានត្រឹមត្រូវ ដើម្បីធានាថាអាចគេងលក់ស្រួលរៀងរាល់យប់។
ការគេងមិនលក់ គឺជាសត្រូវចំបងនៃការថែរក្សាស្បែកឲ្យមានសុខភាពល្អ។ ផ្ទុយទៅវិញ នៅពេលគេងបានគ្រប់គ្រាន់ ស្បែកកាន់តែមានភាពរឹងមាំ និងមានភាពធន់នឹងសីតុណ្ហភាព សំណើម ក៏ដូចជាវិទ្យុសកម្មរបស់ព្រះអាទិត្យ។
ដំបូន្មានបន្ថែម៖ ជៀសវាងពិសាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនក្រោយពេលបាយថ្ងៃត្រង់ ដើម្បីជៀសវាងគេងមិនលក់នៅពេលយប់។
ជៀសវាងការប្រើគ្រឿងសម្អាងក្រាស់ពេកពិសេសពេលអាកាសធាតុក្តៅ
ការប្រើគ្រឿងសម្អាងក្រាស់ពេកអាចបណ្តាលឱ្យស្ទះរន្ធញើស និងបណ្ដាលឲ្យកើតមុនរលាក។ ទោះបីជាអ្នកមិនមានស្បែកដែលងាយប្រតិកម្មក៏ដោយ ការជ្រើសរើសផលិតផលសម្រាប់ស្បែកងាយប្រតិកម្មគឺពិតជាល្អសម្រាប់ស្បែក។ តើមកពីមូលហេតុអ្វី?
ពោលគឺដោយសារផលិតផលទាំងអស់នោះប្រើប្រាស់គ្រឿងផ្សំដែលស្រាលសម្រាប់ស្បែក។ នៅក្នុងតំបន់អាកាសធាតុក្តៅ ផលិតផលដែលមានកម្រិតស្រាល នឹងកាត់បន្ថយបញ្ហានៃការកកស្ទះរន្ធញើស។
ដំបូន្មានមួយទៀតនោះគឺ លោកអ្នកគួរស្វែងរកទិញផលិតផលដែលផលិតជាពិសេសសម្រាប់អាកាសធាតុអាស៊ីអាគ្នេយ៍។
សាកល្បងប្រើប្រាស់សេរ៉ូមដែលមានសារធាតុ Vitamin C សារធាតុ Retinol និង AHAs (អាស្រ័យលើប្រភេទស្បែករបស់អ្នក!)
សេរ៉ូម Vitamin C ពិតជាផ្ដល់អត្ថប្រយោជន៍ខ្ពស់ ពីព្រោះវាជួយជំរុញការផលិតខូឡាជែនពីធម្មជាតិ និងដើរតួជារនាំងការពារស្បែកពីកម្ដៅថ្ងៃ។ មិនថាលោកអ្នកជ្រើសរើសសេរ៉ូមប្រភេទណាឡើយ ត្រូវជ្រើសរើសសេរ៉ូមដែលមានលក្ខណៈស្រាល។
អ្នកក៏អាចសាកល្បងសេរ៉ូមប្រភេទ Retinol និង AHAs ផងដែរ។ ផលិតផលប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ប្រភេទស្បែកប្រេង ដែលជាបញ្ហារបស់មនុស្សភាគច្រើននៅក្នុងតំបន់អាកាសធាតុក្តៅ។
ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម សូមប្រយ័ត្នកុំប្រើផលិតផលណាមួយក្នុងបរិមាណច្រើនពេក។ ហើយបើប្រើផលិតផលណាមួយជាលើកដំបូង សូមប្រើវាក្នុងបរិមាណតិច ដើម្បីសា
There you have it – your guide to skincare in hot climates like Cambodia!
If you liked this article, let us know in the comment section. We’d love to hear from you!
Do you have any special skincare tips to add to our list? Share your thoughts below to join the conversation!
Recent Comments