តើអ្នកកំពុងស្វែងរកដំណោះស្រាយដ៏ល្អបំផុតក្នុងការកម្ចាត់មុនចេញពីជីវិតរបស់អ្នកឬ?
ការព្យាបាលមុនគឺជាសេវាកម្មដ៏ពេញនិយមបំផុតមួយរបស់ គ្លីនិក អេរ៉ា។ ហើយវាក៏គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលដែរ ពីព្រោះមុនគឺជាបញ្ហាសើស្បែកទូទៅបំផុតនៅក្នុងពិភពលោក។
នៅក្នុងអត្ថបទប្លុកថ្ងៃនេះ ពួកយើងនឹងណែនាំអំពីរបៀបនៃការព្យាបាលមុនសម្រាប់អតិថិជនដូចលោកអ្នក!
តើមានអ្វីកើតឡើងកំឡុងពេលពិគ្រោះជំងឺមុន?
ជាដំបូង យើងនឹងស្តាប់ពីកង្វល់របស់អ្នកថាតើអ្នកមានបញ្ហាមុន ស្នាមមុន ស្នាមអុចខ្មៅ ឬស្ថានភាពទាំងអស់នោះរួមបញ្ចូលគ្នា។
បន្ទាប់មក យើងនឹងប្រមូលព័ត៌មានស្តីអំពីប្រវត្តិព្យាបាលមួយចំនួនរបស់អ្នក ដូចជា ទម្លាប់នៃការថែទាំស្បែកប្រចាំថ្ងៃ អាហារបំប៉ន ការប្រើប្រាស់ស្តេរ៉ូអ៊ីត បញ្ហាសុខភាពដទៃទៀត និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត។
ក្រោយមក យើងនឹងធ្វើរោគវិនិច្ឆ័យ និងវាយតម្លៃពីភាពធ្ងន់ធ្ងរនៃបញ្ហាមុនរបស់អ្នក។
បន្ទាប់មក យើងនឹងប្រឹក្សាយោបល់ជូនលោកអ្នកពីជម្រើសនៃការព្យាបាល ដែលវាអាចជាការលាបថ្នាំ ឡេបថ្នាំ និង/ឬ ការព្យាបាលលក្ខណៈ Non-invasive (ដូចជា សេវា LDM សេវាបូមមុន សេវា Oxyclean) និងការព្យាបាលលក្ខណៈ Invasive តិចតួច (ដូចជា សេវា Endymed Intensif ករណីដែលបើមានមុន រួមនឹងស្នាមមុន)។
យើងនឹងពន្យល់លោកអ្នកពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសនីមួយៗ តម្រូវការនៃការថែទាំក្រោយពេលព្យាបាល និងពិភាក្សាអំពីលទ្ធផលដែលអ្នកអាចរំពឹងទុក។
ប្រសិនបើមុនមានសភាពធ្ងន់ធ្ងរ យើងអាចនឹងស្នើសុំការពិនិត្យឈាម ហើយអាចឱ្យអ្នកឡេបថ្នាំអង់ទីប៊ីយោទិច ដើម្បីកាត់បន្ថយបាក់តេរី។
សេវាព្យាបាលមុនពេញនិយមបំផុតនៅ គ្លីនិក អេរ៉ា
ដើម្បីអាចដឹងថាសេវាព្យាបាលមួយណាដែលអ្នកគួរជ្រើសរើស គឺតម្រូវឱ្យអ្នកធ្វើរោគវិនិច្ឆ័យកំឡុងពេលពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស ប៉ុន្តែខាងក្រោមនេះគឺជាសេវាព្យាបាលមុនពេញនិយមបំផុតរបស់យើង៖
- សេវា OXY-Cleanse Acne
- សេវា Meso-Acne
- សេវាបូមមុន
- សេវា LDM SMART Acne Comedonica/Acne Papulopustulosa
- សេវា Era Special: AcneClear
- សេវា Scar healer light (ប្រសិទ្ធភាពខ្ពស់សម្រាប់ការព្យាបាលស្លាកស្នាមមុន)
ដើម្បីឱ្យការព្យាបាលមុនទទួលបានលទ្ធផលអតិបរមា វាទាមទារឱ្យមានការព្យាបាលច្រើនលើកក្នុងចន្លោះពេលជាក់លាក់មួយ ដើម្បីទុកពេលឱ្យស្បែកជាសះឡើងវិញ។
តើធ្វើដូចម្តេចដើម្បីរារាំងកុំឱ្យកើតមុនសារជាថ្មី?
បន្ទាប់ពីព្យាបាលជាសះស្បើយ អ្នកត្រូវចងចាំថា ការរក្សារបបអាហារដែលមានសុខភាពល្អ និងការពិសាទឹកឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់។ ការព្យាបាលនៅគ្លីនិកមិនអាចជំនួសដល់របត់ជីវិតដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពស្បែករបស់អ្នកនោះទេ។
ការទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ និងអាហារដែលមានកម្រិតជាតិខ្លាញ់ខ្ពស់ គឺជាសត្រូវដ៏ធំបំផុតដែលបំផ្លាញសុខភាពស្បែករបស់អ្នក។ ប្រសិនបើអ្នកចង់បានស្បែកស្រស់ថ្លា ភ្លឺរលោង អ្នកចាំបាច់ត្រូវផ្តល់ជាតិសំណើមឱ្យបានគ្រប់គ្រាន់ និងថែទាំខ្លួនឱ្យបានល្អ។ ដូចអ្វីដែលយើងតែងតែប្រាប់អតិថិជនរបស់យើង ពោលគឺ «ការអនុវត្តដំបូន្មានថែទាំសុខភាពតែប៉ុន្មានចំណុចគឺមិនគ្រប់គ្រាន់ឡើយ អ្នកគួរប្រែក្លាយខ្លួនទៅជាមនុស្សដែលមានសុខភាពល្អ ហើយជីវិត និងស្បែករបស់អ្នកនឹងផ្លាស់ប្តូរដូចគ្នា»។
តើការព្យាបាលមុនអាចធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងដោយរបៀបណា?
ប្រសិនបើអ្នករងគ្រោះដោយការកើតមុន អ្នកប្រហែលជាដឹងយ៉ាងច្បាស់ថាបញ្ហាមុនអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកកម្រិតណា។ ក៏ប៉ុន្តែ ចំពោះអ្នកជំងឺមុនមួយចំនួនធំ ពួកគេស៊ាំនឹងវា ហើយគិតថាមិនអាចព្យាបាលបាន។ នេះគឺជាផលប៉ះពាល់ផ្លូវចិត្តទូទៅរបស់អ្នកមានជំងឺសើស្បែករយៈពេលយូរ។
ការកើតមុនធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង បាត់បង់ទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម និងអារម្មណ៍ឈឺចាប់ថែមទៀតផង។ អ្នកមិនគួរស៊ាំនឹងបញ្ហាមុនឡើយ។ អ្នកគួរទទួលបានជីវិតដែលអ្នកតែងតែប្រាថ្នាចង់បាន!
ទាក់ទងមកកាន់វេជ្ជបណ្ឌិតជំនាញផ្នែកសើស្បែករបស់យើងដើម្បីដោះស្រាយបញ្ហាមុនដែលអ្នកកំពុងជួបប្រទះ។ យើងមានសេវាកម្មយ៉ាងសម្បូរបែប ដើម្បីជួយអតិថិជនដូចលោកអ្នក។ ហើយបង្កើតឡើងសម្រាប់អ្នក!
ទាក់ទងមកយើងថ្ងៃនេះ ដើម្បីចាប់ផ្តើមជីវិតដែលអ្នកតែងប្រាថ្នាចង់បាន!
Facebook: https://www.facebook.com/eraclinickh/
Telegram: (+855) 098 424000
ហៅមកយើង៖ (+855) 092 414000/098 424000
Recent Comments