មនុស្សជាច្រើននៅជុំវិញពិភពលោកមានបញ្ហាស្បែក ដែលពេលខ្លះ វាអាចលេចឡើងភ្លាមៗដោយគ្មានឲ្យសញ្ញាជាមុន។ ពួកគេឆ្ងល់ថា៖ «តើវាបង្កមកពីបញ្ហាអ្វី?»

ចម្លើយនោះគឺបញ្ហាស្រ្តេស។

វាអាចជាការលំបាកក្នុងការវាស់វែងពីកម្រិតស្រ្តេស ប៉ុន្តែការកាត់បន្ថយស្ត្រេសគឺពិតជាអាចទៅរួច។

សូមអានអត្ថបទខាងក្រោមដើម្បីស្វែងយល់អំពីមូលហេតុ និងរបៀបក្នុងការកាត់បន្ថយស្ត្រេស ដើម្បីថែបំប៉នស្បែករបស់អ្នកឲ្យស្រស់ស្អាត។

តើស្រ្តេសប៉ះពាល់ដល់ស្បែករបស់អ្នកយ៉ាងដូចម្តេច?

យោងតាមគេហទំព័រ Skin City (https://www.skincity.com/en/skinguide/how-your-skin-is-affected-by-stress-de-stress-with-help-from-skincare) បានឲ្យដឹងថា៖ «ស្ត្រេសអាចបង្កឲ្យរលាកស្បែក ដែលនាំឲ្យស្រទាប់ស្បែកខាងក្រៅមានភាពទន់ខ្សោយ ព្រមទាំងធ្វើឲ្យអាការៈនៃជំងឺស្បែករបកក្រហម បញ្ហាមុន និងជំងឺរលាកស្បែកកាន់តែធ្ងន់ធ្ងរ។

នេះ​ជា​ហេតុផល​ចំបង ដែល​យើងទាំងអស់គ្នាត្រូវ​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ចំពោះភាព​សុខភាពផ្លូវ​ចិត្ត ​និងផល​ប៉ះពាល់របស់វាមកលើ​រាង​កាយរបស់យើង។

សំណួរបន្ទាប់នោះគឺ តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាស្រ្តេស? ការគ្រប់គ្រងស្ត្រេស គឺសំដៅដល់ការរៀបចំផែនការទុកជាមុន ដូច្នេះសូមបន្តអានអត្ថបទខាងក្រោម ដើម្បីស្វែងយល់ពីគន្លឹះទាំង 10 ក្នុងការកាត់បន្ថយស្រ្តេស ធ្វើឱ្យជីវិតរបស់អ្នកមានភាពស្ងប់ស្ងាត់ និងទទួលបានស្បែកមានសុខភាពល្អ។

10 គន្លឹះក្នុងការកាត់បន្ថយស្ត្រស

គន្លឹះទី 1៖ ម៉ាស្សា ឬស្បាឲ្យបានទៀងទាត់

«ការម៉ាស្សាជួយកាត់បន្ថយភាពតានតឹងរបស់សាច់ដុំ ស្បែក និងជាលិកានៅលើរាងកាយទាំងមូល ខណៈពេលដែលកាត់បន្ថយការផលិតសារធាតុ cortiso។» នេះបើយោងតាមគេហទំព័រ Impact Medical Group (https://www.impactmedicalgroup.com/2021/08/26/six-benefits-of-massage-therapy-for-your-skin/)

លោកអ្នកគួរម៉ាស្សាជារៀងរាល់ខែ ឬញឹកញាប់ជាងនេះដើម្បីរំសាយកអារម្មណ៍តានតឹងនៅក្នុងចិត្តរបស់អ្នក។

អ្នកក៏អាចកក់​កន្លែង​ម៉ាស្សា​លក្ខណៈដៃគូផងដែរ ដើម្បីកាត់​បន្ថយអារម្មណ៍​តាន​តឹងក្នុងពេលតែមួយ​ជាមួយគូស្នេហ៍របស់អ្នក។ ដើម្បីកុំឲ្យភ្លេច គួរ កត់វានៅក្នុងកាលវិភាគឲ្យបានច្បាស់លាស់។

គន្លឹះទី 2៖ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ

«ការចំណាយពេលនៅជុំវិញធម្មជាតិ ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។» នេះបើយោងតាមគេហទំព័រ Mind (https://www.mind.org.uk/information-support/tips-for-everyday-living/nature-and-mental-health/how-nature-benefits-mental-health/)

អ្នកអាចធ្វើវាបានតាមរបៀបជាច្រើន។ វា​អាច​ជា​ការដើរឡើងភ្នំ​ជាមួយ​មិត្តភ័ក្ដិ ការបោះ​តង់​ជាមួយ​ក្រុម​គ្រួសារ ឬ​​ការ​ដើរលេងកម្សាន្តនៅ​ឧទ្យានជាតិជាដើម។

ក្រៅពីនេះ វាអាចរំលឹកខ្លួនអ្នកអំពីសេចក្ដីសុខបែបសាមញ្ញនៅក្នុងជីវិតរបស់យើង ហើយក៏រំឲ្យយើងដឹងដែរថាយើងក៏ជាផ្នែកមួយនៃធម្មជាតិ។

គេហទំព័រ Newsflash៖ មនុស្សមិនមែនជាមនុស្សយន្តឡើយ។ វាស្តាប់ទៅគួរឱ្យអស់សំណើច ប៉ុន្តែយើងងាយនឹងភ្លេចពីចំណុចនេះ!

មិនថាអ្នកធ្វើដំណើរកម្សាន្តតែម្នាក់ឯង ឬជាមួយមនុស្សជាទីស្រលាញ់របស់អ្នកនោះទេ ការចំណាយពេលជាមួយធម្មជាតិនឹងផ្ដល់ផលវិជ្ជមានសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ធ្វើវាឱ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើបាន។ កត់វានៅក្នុងកាលវិភាគរបស់អ្នក!

គន្លឹះទី3៖ ពឹងផ្អែកលើខ្លួនឯងឲ្យបានច្រើនជាងមុន (កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន ជាតិអាល់កុល ស្ករ នីកូទីន និងថ្នាំងងុយគេង)

«ការទទួលទានកាហ្វេអ៊ីនក្នុងបរិមាណខ្ពស់អាចនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សុខភាព ដោយវាបង្កើនកម្រិតសារធាតុ cortisol នៅក្នុងខ្លួន (ប្រៀបផ្ទឹមបាននឹងភាពតានតឹងរ៉ាំរ៉ៃ)។» នេះបើយោងតាមគេហទំព័រ Very Well Mind (https://www.verywellmind.com/caffeine-stress-and-your-health-3145078)

នៅពេលដែលយើងពឹងផ្អែកលើសារធាតុរំញោចញឹកញាប់ពេក រាងកាយរបស់យើងនឹងពឹងផ្អែកទាំងស្រុងទៅលើសារធាតុទាំងអស់នោះ។ ដោយសារវាខុសពីលក្ខណៈធម្មជាតិ ប្រព័ន្ធជីវសាស្រ្តរបស់យើងអាចនឹងមានប្រតិកម្មមិនល្អ។

នៅពេលដែលយើងប្រើប្រាស់ជាតិកាហ្វេអ៊ីន ជាតិនីកូទីន និងអាល់កុលច្រើនហើយទៀងទាត់  គឺមានន័យថាយើងកំពុងបំភ័ន្តរាងកាយ និងរំខានដល់ដំណើរការធម្មជាតិរបស់វា។ អ្វីដែលយើងគួរធ្វើ គឺត្រូវ រក្សាដំណើរការរបស់រាងកាយឲ្យមានលក្ខណៈធម្មជាតិបំផុតតាមដែលអាចធ្វើបាន។ នេះគឺជាគន្លឹះក្នុងការធ្វើឲ្យសុខភាពរបស់អ្នកកាន់តែប្រសើរឡើង។

អ្នកអាចគិតដោយសាមញ្ញថា បើរាងកាយមិនច្របូកច្របល់ អារម្មណ៍តានតឹក៏ងតិចជាងមុន ហើយអ្នកកាន់តែមានភាពស្រស់ស្រាយ!

គ្រាន់តែអនុវត្តតាមគន្លឹះមួយនេះ លោកអ្នកអាចនឹងទទួលបានអារម្មណ៍ធូរស្បើយលើសពីការរំពឹងទុក។ ប៉ុន្តែត្រូវ ចងចាំថាត្រូវអនុវត្តវាមួយជំហានម្តងៗ ដោយផ្តោតលើការផ្លាស់ប្តូរម្តងបន្តិចៗ មិនមែនលទ្ធផលភ្លាមៗឡើយ ហើយកុំព្យាយាមផ្លាស់ប្តូរអ្វីៗទាំងអស់ក្នុងពេលមួយថ្ងៃ។ ការផ្លាស់ប្តូរគឺជាគោលដៅយូរអង្វែង។

គន្លឹះទី4៖ ធ្វើសមាធិច្រើនជាមុន

«ភាពតានតឹងទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកនឹងរលាយបា នៅពេលដែលអ្នករៀនគ្រប់គ្រងផ្លូវចិត្តឲ្យមានភាពស្ងប់ស្ងាត់។ ​អ្នកនឹង​មាន​អារម្មណ៍​ប្រសើរជាងមុន ស្រស់ស្រាយ និង​រួចរាល់ក្នុងការ​ប្រឈម​មុខ​នឹង​បញ្ហា​ប្រចាំ​ថ្ងៃ​​»។ នេះបើតាមគេហទំព័រ Very Well Mind (https://www.verywellmind.com/meditation-4157199)

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើសមាធិមានភាពពេញនិយមកាន់តែខ្លាំងជាងមុន។ ការចំណាយពេល ១០ទៅ២០នាទីក្នុងការធ្វើសមាធិ ផ្ដល់អត្ថប្រយោជន៍ជាច្រើន ដែលមួយក្នុងក្នុងចំណោមនោះ គឺការរំសាយអារម្មណ៍តានតឹង និងជួយឲ្យអ្នកអាចដោះស្រាយបញ្ហាប្រចាំថ្ងៃកាន់តែបានល្អជាងមុន។

មានរឿងមួយចំនួនដែលយើងមិនអាចដកចេញពីជីវិតរបស់យើងបានទាំងស្រុងឡើយ ប៉ុន្តែការធ្វើសមាធិអាចជួយយើងក្នុងការ រៀនឆ្លើយតប ទៅនឹងបញ្ហាទាំងអស់នោះប្រកបដោយ ប្រសិទ្ធភាជាងមុននៅក្នុងពេលដែលយើងមានអារម្មណ៍ថាទាល់ច្រក។ លើសពីនេះ ការធ្វើសមាធិអាចកាត់បន្ថយអារម្មណ៍ឆេវឆវ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ជាងមុន មិនថាមានរឿងអ្វីកើតឡើងជុំវិញខ្លួនអ្នកឡើយ។

គន្លឹះទី5៖ ទទួលទានអាហារដែលមានសុខភាពល្អ

«របបអាហារដែលមានតុល្យភាព ជួយឲ្យប្រព័ន្ធការពាររាងកាយមានសុខភាពល្អ ខណៈដែលជួយជួសជុលកោសិកាដែលខូច។ លើសពីនេះ វាផ្តល់ថាមពលបន្ថែមសម្រាប់លោកអ្នកក្នុងការទប់ទល់នឹងបញ្ហាប្រចាំថ្ងៃ។» នេះបើយោងតាមសាកលវិទ្យាល័យ Harvard (https://www.hsph.harvard.edu/nutritionsource/stress-and-health/)

អាហារដែលយើងទទួលទានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍ និងសម្រស់របស់យើង។ ហើយ​ប្រសិនបើ​យើង​ញ៉ាំ​អាហារ​មិនសូវល្អ​ញឹកញាប់​ពេក យើង​នឹង​ជួបប្រទះ​នូវ​អារម្មណ៍​អវិជ្ជមាន​កាន់តែច្រើនជាងមុន​។

ផ្ទុយទៅវិញ ប្រសិនបើអ្នកផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមទាំងអស់ដែលវាត្រូវការ រាងកាយរបស់យើងនឹងមានបញ្ហាតិចជាងមុន។ ហើយនៅពេលដែលរាងកាយរបស់អ្នកមានភាពនឹងនរ នោះចិត្តរបស់អ្នកក៏នឹងកាន់តែមានភាពស្ងប់ស្ងាត់ផងដែរ ដែលមានន័យថាអ្នកអាចគ្រប់គ្រងស្រ្តេសរបស់អ្នកកាន់តែបានល្អជាងមុន។

គន្លឹះទី6៖ ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់

«បុគ្គលដែលមានទំនាក់ទំនងល្អនៅក្នុងគ្រួសារមានទំនោរក្នុងការគ្រប់គ្រងអារម្មណ៍តានតឹងរបស់ពួកគេបានល្អប្រសើរជាងមនុស្សទូទៅ ដោយពួកគេជ្រើសរើសយកការពិភាក្សាបញ្ហាជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ជំនួសឲ្យជម្រើសដែលមិនល្អចំពោះសុខភាព។ ទម្លាប់មួយនេះកសាងផ្នត់គំនិតរបស់ពួកគេក្នុងការហ៊ានប្រឈមមុខនឹងបញ្ហាដើម្បីលុបបំបាត់អារម្មណ៍តានតឹង ដោយស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព» គេហទំព័រ Highland Springs។ (https://highlandspringsclinic.org/the-top-ten-benefits-of-spending-time-with-family/)

មូលហេតុចំបងដែលធ្វើឲ្យយើងស្ត្រេសគឺដោយសារតែយើងមានអារម្មណ៍ថាយើងមិនមានពេលវេលាគ្រប់គ្រាន់។ ជាការពិតណាស់ ការរៀបចំពេល​វេលា​សម្រាប់​រឿង​សំខាន់នៅក្នុងជីវិតគឺជាបញ្ហាប្រឈមរបស់មនុស្សជាច្រើន។

ការចំណាយពេលពិភាក្សាជាមួយគ្រួសារ និងមិត្តភ័ក្តិគឺជារឿងដ៏សំខាន់ ដែលយើងគួរធ្វើជាប្រចាំ ព្រោះ រឿងមិនល្អក្នុងជីវិតកើតឡើងនៅពេលដែលយើងធ្វើការសម្រេចចិត្តឆាប់រហ័ស។ ការមានពេលវេលាល្អៗជាមួយមនុស្សដែលអ្នកចូលចិត្ត ក៏ដូចជាការយកចិត្តទុកដាក់របស់អ្នកផងដែរចំពោះពួកគេ ហើយអ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីពួកគេមកវិញ។

គន្លឹះទី7៖ ឈប់ឆ្លើយ បាទ/ចាស រាល់ពេលគេពឹងពាក់ពីលោកអ្នក 

«ការយល់ព្រមជាមួយអ្នកដទៃគ្រប់ពេលវេលា មិនមែនជារឿងល្អឡើយ។ នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​ក្រោមសម្ពាធខ្លាំង​ពេក អ្នក​ងាយ​នឹង​មាន​អារម្មណ៍នឿយហត់ ហើយ​អាច​នឹង​ឈឺ» គេហទំព័រ Self។ (https://www.self.com/story/say-no-for-stress-relief)

ការឆ្លើយ​ទេ ​មិន​មែនជារឿងមិនគួរសមឡើយ​។ វាជាផ្នែកមួយដ៏ចាំបាច់ក្នុងការរៀបចំ និងរៀនដឹកនាំជីវិតរបស់យើងប្រកបដោយតុល្យភាព។ ភាពអាត្មានិយមគឺច្បាស់ជាចំណុចអវិជ្ជមាន ប៉ុន្តែការទុកពេលវេលា និងចន្លោះនៅក្នុងជីវិតមិនមែនជាភាពអាត្មានិយមនោះទេ។ វាគឺជាការទទួលខុសត្រូវ។

ជាក់ស្តែង ពេលខ្លះយើងត្រូវឆ្លើយ «ទេ» នៅពេលគេពឹងពាក់ពីរឿងការងារ ដូច្នេះយើងអាចនិយាយថា «បាទ/ចាស» ចំពោះរឿងគ្រួសាររបស់យើង។

នៅពេលដែលយើងរៀបចំផែនការ និងពេលវេលាសម្រាប់រឿងសំខាន់ៗក្នុងជីវិតរបស់យើងជាមុន វាកាន់តែងាយស្រួលក្នុងការបែងចែកថារឿងមួយណាដែលយើងគួរនិយាយថា «បាទ/ចាស» ឬ “ទេ” ដោយគ្មានសម្ពាធអ្វីទាំងអស់។

គន្លឹះទី8៖ និយាយពីអារម្មណ៍តានតឹងទៅកាន់មនុស្សសំខាន់របស់អ្នក

«មិនចាំបាច់បើកចំហរពីអារម្មណ៍តានតឹងរបស់អ្នកទៅកាន់មនុស្សគ្រប់គ្នាឡើយ ប្រសិនបើអ្នកមានការលំបាកក្នុងការនិយាយពីវា។ អ្វីដែលអ្នកត្រូវការនោះគឺ មនុស្សម្នាក់ដែលអ្នកអាចនិយាយត្រង់ៗពីរឿងក្នុងចិត្ត។» គេហទំព័រ FitBit (https://blog.fitbit.com/talk-about-stress/)

ការលាក់ទុកបញ្ហា ហើយរងទុក្ខតែម្នាក់ឯងជាកំហុសរបស់មនុស្សជាច្រើន។ វាអាចនាំឱ្យអ្នកស្ត្រេសកាន់តែខ្លាំង។ ប្រសិនបើអ្នកមានអារម្មណ៍តានតឹង ហើយអ្នកលាក់ទុកវា អ្នកកំពុងរារាំងខ្លួនឯងក្នុងការធ្វើឲ្យស្ថានភាពប្រសើរឡើងវិញ។

ដូចដែលយើងបានលើកឡើងរួចមកហើយ មិនមែនគ្រប់ស្ត្រេសទាំងអស់អាចត្រូវបានជៀសវាងបាននោះទេ ប៉ុន្តែពេលខ្លះគ្រាន់តែការជជែកជាមួយអ្នកដទៃអាចផ្លាស់ប្តូរស្ថានភាពពីភាពតានតឹងទៅជាអារម្មណ៍ធូរស្បើយបានភ្លាមៗ។ បើ​អ្នក​មិន​និយាយ​ជាមួយ​អ្នកដទៃ តើ​នរណាអាចដឹង​ថាអ្នក​មានបញ្ហាអ្វីនោះ?

ប្រសិនបើការនិយាយដោយផ្ទាល់ជាមួយមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងមិនអាចទៅរួច ការនិយាយជាមួយមិត្តភ័ក្តិអាចជួយអ្នកឱ្យយល់ពីអារម្មណ៍របស់អ្នកកាន់តែច្បាស់ជាងមុន ហើយអាចប្រឈមមុខនឹងវាកាន់តែប្រសើរជាងមុន។

គន្លឹះទី9៖ កាត់បន្ថយការមើលអេក្រង់ច្រើនពេក

«ពន្លឺ និងការរំញោចរបស់អេក្រង់ធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់រាងកាយរបស់យើង ហើយការមើលអេក្រង់យូរពេលក៏ជះឥទ្ធិពលដល់ប្រព័ន្ធប្រសាទផងដែរ។ វាធ្វើឲ្យយើងមានអារម្មណ៍ឆេវឆាវ រំជើបរំជួល ឯកោ និងមិនសូវយល់ចិត្តអ្នកដទៃ។» គេហទំព័រ D’Amore Mental Health (https://damorementalhealth.com/screen-stress/)

យើងរស់នៅក្នុងសម័យកាលដែលគ្របដណ្ដប់ដោយអេក្រង់  ដូច្នេះ វាជារឿងធម្មតាទេក្នុងការពិនិត្យមើលទូរស័ព្ទរបស់យើងរៀងរាល់ពីរបីនាទីម្តង។ ប៉ុន្តែមិនមែនដោយសារតែពិភពលោកទាំងមូលកំពុងវា ដែលអ្នកត្រូវធ្វើតាមឡើយ។

ទូរស័ព្ទស្មាតហ្វូនគឺជាឧបករណ៍ផ្ទាល់ខ្លួន ដែលនៅជាមួយយើងគ្រប់ទីកន្លែងជារៀងរាល់ថ្ងៃ ហើយវាអាចជះឥទ្ធិពលមិនល្អមួយចំនួន។ នេះ​រួម​បញ្ចូល​ទាំង​ការ​កាត់ផ្ដាច់ខ្លួនពីសង្គម និង​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នក​ដទៃ​ហួសហេតុ​ពេក។ កត្តាទាំងពីរនេះអាចបណ្តាលឱ្យយើងមានអារម្មណ៍តានតឹងកាន់តែខ្លាំងជាងមុន។

គន្លឹះដ៏ល្អបំផុតនៅទីនេះ គឺត្រូវជៀសវាងការប្រើប្រាស់គ្រប់ឧបករណ៍ទាំងអស់ពីរបីម៉ោងមុនពេលចូលគេង។ យើងមិនគួរចំណាយពេលជាមួយបច្ចេកវិទ្យាគ្រប់ពេលវេលានោះទេ។ ចេញឱ្យឆ្ងាយពីវា ហើយចំណាយពេលដើម្បីសម្រាក។

គន្លឹះទី10៖ គេងឲ្យបានគ្រប់គ្រាន់ អមដោយទម្លាប់ល្អនៅពេលល្ងាច

«ការ​គេង​មិន​បានគ្រប់គ្រាន់​ អាច​ធ្វើ​ឱ្យ​រាង​កាយ​​មាន​ភាព​តានតឹង និងបញ្ចេញ​អ័រម៉ូន​ស្ត្រេ​សដែលមានឈ្មោះថា cortisol ។ Cortisol ត្រូវបានបញ្ចេញទៅក្នុងរាយកាយនៅពេលលោកអ្នកជួបរឿងគ្រោះថ្នាក់ណាមួយ ដោយវាបង្កើនចង្វាក់បេះដូងរបស់អ្នក។ បរិមាណ cortisol ច្រើនពេកអាចនាំឱ្យឡើងទម្ងន់ និងបង្កឲ្យមានបញ្ហាសរសៃឈាមបេះដូងក្នុងពេលណាមួយជាក់ជាមិនខាន។ គេហទំព័រ Banner Health (https://www.bannerhealth.com/healthcareblog/teach-me/how-sleep-can-affect-stress)

ការមានទម្លាប់ល្អនៅពេលល្ងាច គឺផ្ដល់អត្ថប្រយោជន៍ខ្ពស់ក្នុងការបង្កើនគុណភាពនៃការគេងរបស់អ្នក។

ប្រសិនបើអ្នកគេងមិនបានស្រួល វានឹងប៉ះពាល់ដល់ស្បែករបស់អ្នក ហើយអ្នកនឹងមានអារម្មណ៍តានតឹង។

រៀបចំខ្លួនអ្នករៀងរាល់ល្ងាចដើម្បីគេងលក់ស្រួលរៀងរាល់យប់ ដោយសម្រាកពីការគិតពីរឿងមិនល្អ។

ពួកយើងក៏ដឹងដែរថា វាជាញ្ហាប្រឈមក្នុងការរៀបចំទម្លាប់ល្អពេលល្ងាចអា្រស័យលើកាលៈទេសៈក្នុងជីវិតរបស់យើង។

ប្រសិនបើអ្នករស់នៅជាមួយមនុស្សផ្សេងទៀត ដូចជាគ្រួសារ ឬមិត្តភ័ក្តិរបស់អ្នក ការប្រាស្រ័យទាក់ទងអាចជាផ្នែកសំខាន់មួយក្នុងការសម្រេចគោលដៅនេះបាន។ ប្រសិនបើអ្នករស់នៅដោយម្នាក់ឯង បញ្ហាប្រឈមអាចជាការលត់ដំខ្លួនឯង។ ទោះអ្នកស្ថិតនៅក្នុងលក្ខខណ្ឌមួយណាក្ដី ជៀសវាងរាល់កម្មភាពដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង។ ជំនួសដោយការស្តាប់តន្ត្រី ផឹកតែ Camomile ឬអានសៀវភៅ។

ជម្រើសគឺជារបស់អ្នក។ ជៀសវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និងកាហ្វេអ៊ីន។ល។

ហើយគេងឱ្យបានលក់ស្រួល!

តើអ្នកពេញចិត្តគន្លឹះមួយណាបំផុត? យើង​ចង់​ដឹងពីលោកអ្នក! តើអ្នកមានដំបូន្មានផ្សេងទៀតចង់បន្ថែមដែរឬទេ? សូម Comment ខាងក្រោម។

Proud to be ethical ♥