តើ​អ្នកបារម្ភ​ពីបញ្ហាស្បែក​ចាស់វ័យឬ? លោកអ្នកនឹងទទួលបានដំបូន្មានសំខាន់ៗពីអត្ថបទប្លុកនៅថ្ងៃនេះ! ពួកយើង​នឹងចែករំលែកពី​គន្លឹះ​ជាក់​លាក់​មួយ​ចំនួន​សម្រាប់​ថែរក្សា​ស្បែក​ឱ្យ​ក្មេង​ជាង​វ័យ មិន​ថា​អ្នក​ស្ថិតនៅវ័យណា​ឡើយ។

របៀបនៃការថែទាំ និងព្យាបាលស្បែកចាស់វ័យមានភាពខុសគ្នាមួយចំនួន អាស្រ័យលើវ័យរបស់អ្នក។ អត្ថបទប្លុកមួយនេះ នឹងនឹងណែនាំពីរបៀបកែលម្អទម្លាប់ថែទាំស្បែកប្រចាំថ្ងៃរបស់អ្នក ដើម្បីប្រឆាំងនឹងភាពចាស់វ័យ ខណៈដែលប្រាប់អ្នកពីស្ថានភាពស្បែកដែលនឹងកើតឡើងនាពេលអនាគត។

តោះ​ចាប់ផ្តើមអានទាំងអស់គ្នា។

គន្លឹះរារាំងភាពចាស់វ័យសម្រាប់លោកអ្នកដែលស្ថិតក្នុងចន្លោះអាយុ 20 ឆ្នាំ

ប្រសិនបើអ្នកស្ថិតក្នុងចន្លោះអាយុ 20 ឆ្នាំ អ្វីដែលអ្នកគួរយកចិត្តទុកបំផុត គឺការពន្យារការលេចចេញនូវស្នាមជ្រីវជ្រួញ និងស្បែកក្រហូង។ ប្រសិនបើអ្នកមានអាយុចន្លោះ 20 ឆ្នាំហើយកំពុងអានអត្ថបទមួយនេះ វាពិតជាល្អខ្លាំងណាស់ដោយសារអ្នកនឹងយល់ដឹងពីរបៀបបង្ការទុកជាមុន។ ខាងក្រោម​នេះ​ជា​វិធី​សាស្រ្តជាក់លាក់​មួយ​ចំនួន ​ដែល​អ្នក​អាចអនុវត្តបានដើម្បីរារាំងការលេចឡើងនូវស្នាមជ្រីវ​ជ្រួញ​តាមតែអាចធ្វើបាន។

តើ​អ្វី​ទៅ​ជា​គន្លឹះរារាំង​ភាព​ចាស់វ័យល្អបំផុតសម្រាប់​លោកអ្នកដែល​ស្ថិតក្នុងចន្លោះអាយុ ​20​ឆ្នាំ?

នៅក្នុងដំណាក់កាលនេះ បញ្ហាចម្បងដែលអ្នកត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត គឺការដោះស្រាយបញ្ហាមុន ស្នាមមុន បង្រួមរន្ធញើស និងរក្សាចលនាឈាមក្នុងកម្រិតត្រឹមត្រូវ។ ចំពោះបញ្ហា 3ដំបូង លោកអ្នកអាចដោះស្រាយបានតាមរយៈការព្យាបាលជាមួយអ្នកឯកទេស រីឯការរក្សាចលនាឈាមក្នុងកម្រិតសុខភាពល្អវិញ គឺតម្រូវឱ្យអ្នកម៉ាស្សាមុខជាប្រចាំ ជាការស្រេច។  LDM គឺជាបច្ចេកវិទ្យាព្យាបាលកម្រិតស្រាលដោយប្រើប្រាស់ឧបករណ៍​ Ultrasound ដែលវាមានអត្ថប្រយោជន៍ខ្ពស់ក្នុងការថែរក្សា ឬជំរុញការផលិតកូឡាជែន។

នៅក្នុងវ័យនេះ ជាទូទៅ​ អ្នកមិនគួរចាក់បូថុកឡើយ ប៉ុន្តែក្នុងករណីខ្លះ អ្នកត្រូវបានណែនាំឱ្យចាក់ Profhilo ប្រសិបើអ្នកមានអាយុលើសពី 25 ឆ្នាំ។ បើចង់ដឹងថាវាភាពស័ក្តិសមសម្រាប់អ្នកឬក៏អត់សូមពិគ្រោះយោបល់ជាមួយអ្នកឯកទេសរបស់យើង។ អ្នកឯកទេសផ្នែកសើស្បែករបស់យើងអាចជួយដោះស្រាយរាល់បញ្ហារបស់អ្នក។

គន្លឹះរារាំងភាពចាស់វ័យសម្រាប់លោកអ្នកដែលស្ថិតក្នុងចន្លោះអាយុ 30 ឆ្នាំ

ក្នុងចន្លោះអាយុ 30 ឆ្នាំ មនុស្សភាគច្រើនចាប់ផ្តើមលេចចេញស្នាមជ្រីវជ្រួញ ជាពិសេសនៅលើផ្ទៃមុខ។ ក្នុងវ័យនេះ លោកអ្នកត្រូវចាប់ផ្តើមទម្លាប់ថែទាំស្បែកប្រចាំថ្ងៃយ៉ាងដិតដល់មួយ ពោលគឺធ្វើយ៉ាងណាផ្តល់សារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់សម្រាប់ស្បែក ដើម្បីថែរក្សាស្បែកឱ្យរស់រវើក និងមានសុខភាពល្អ ខណៈដែលរារាំងភាពចាស់វ័យ។

តើ​អ្វី​ទៅ​ជា​គន្លឹះរារាំង​ភាព​ចាស់វ័យល្អបំផុតសម្រាប់​លោកអ្នកដែល​ស្ថិតក្នុងចន្លោះអាយុ ​30​ឆ្នាំ?

ក្នុងវ័យ 30 ឆ្នាំ មនុស្សជាច្រើនចាប់ផ្ដើមលេចចេញនូវស្នាមជ្រីវជ្រួញនៅចុងចិញ្ចើម ឬថ្ងាស ក៏ដូចជាស្នាមជ្រីវជ្រួញនៅជុំវិញភ្នែក។ ពួកយើងណែនាំឱ្យអ្នកជ្រើសរើសសេវាកម្ម LDM ស្របគ្នានឹងការលាបសេរ៉ូមវីតាមីន C ជារៀងរាល់ថ្ងៃ។

ចំពោះដំបូន្មានដែលយើងនឹងចែករំលែកខាងក្រោមនេះវិញ គឺអាស្រ័យលើការប្រឹក្សាយោបល់ជាមួយអ្នកឯកទេសរបស់យើង។ អ្នកអាចពិចារណាក្នុងការប្រើប្រាស់សេវាកម្ម LDM សេវាកម្ម Vitamin penetration ការចាក់ Profhilo ឬសេវាកម្ម Oxyjet cleaning ដែលសេវាទាំងអស់នេះមានប្រសិទ្ធភាពខ្ពស់ប្រសិនបើអនុវត្តរៀងរាល់សប្តាហ៍ ខណៈដែលសេវាកម្ម Endymed Intensif FFR និងសេវាកម្ម Fractional CO2 laser មានប្រសិទ្ធភាពក្នុងការកាត់បន្ថយទំហំរន្ធញើស និងបំបាត់ស្លាកស្នាមមុន។ សម្រាប់លោកអ្នកដែលមានចន្លោះអាយុពី 32 ទៅ​35ឆ្នាំ លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម HIFU និងសេវាកម្មបង្រួមទម្រង់មុខឱ្យតូច។

ដំបូន្មានបន្ថែម៖ សេវាកម្ម Fractional CO2 គឺជាជម្រើសព្យាបាលដែលមានតម្លៃទាបជាងសេវាកម្ម EndyMed Intensif ប៉ុន្តែអតិថិជនរបស់យើងភាគច្រើនជ្រើសរើសសេវាកម្ម EndyMed Intensif ពីព្រោះវាផ្ដល់ជូនលទ្ធផលល្អជាង​ ពិសេសក្នុងតំបន់អាកាសធាតុក្តៅដូចប្រទេសកម្ពុជា ចំណែកឯសេវាកម្ម Fractional CO2 Laser វិញ ទាមទារការថែទាំបន្ថែមក្រោយព្យាបាលរួច ដើម្បីទទួលបានលទ្ធផលប្រហាក់ប្រហែលគ្នា។

ដំបូន្មានបន្ថែមមួយទៀត៖ ពួកយើងមិនណែនាំឱ្យអ្នកប្រើប្រាស់គ្រីមប្រឆាំងស្នាមជ្រីវជ្រួញឡើយសម្រាប់អ្នកស្ថិតក្នុងចន្លោះអាយុ 30 ឆ្នាំ ព្រោះវាអាចធ្វើឱ្យកកស្ទះរន្ធញើស។ ក្នុងវ័យនេះ អ្នកនៅតែមានហានិភ័យខ្ពស់ក្នុងការឡើងមុន ដូច្នេះវាមិនមែនជាជម្រើសល្អឡើយ។

គន្លឹះរារាំងភាពចាស់វ័យសម្រាប់លោកអ្នកដែលស្ថិតក្នុងចន្លោះអាយុ 40 ឆ្នាំ

នៅចន្លោះអាយុ 40 ឆ្នាំ ស្នាមជ្រីវជ្រួញលេចឡើងកាន់តែច្បាស់។ ក្នុងវ័យនេះ កង្វល់ធំបំផុតគឺការថែបំប៉នស្បែកឱ្យស្រស់ស្អាត ទន់រលោង និងភ្លឺថ្លា។ វាពិតជាអាចទៅរួច ពិសេសប្រសិនបើអ្នកបានរក្សាទម្លាប់ថែទាំស្បែកដែលមានសុខភាពល្អ។

តើ​អ្វី​ទៅ​ជា​គន្លឹះរារាំង​ភាព​ចាស់វ័យល្អបំផុតសម្រាប់​លោកអ្នកដែល​ស្ថិតក្នុងចន្លោះអាយុ ​40​ឆ្នាំ?

ក្នុងវ័យ 40 ឆ្នាំ អ្នកអាចអនុវត្តតាមដំបូន្មានទាំងអស់ សម្រាប់អ្នកមានអាយុចន្លោះ 30 ឆ្នាំ។ ប៉ុន្តែវាមានចំណុចខុសប្លែកសំខាន់ៗចំនួន 2 យ៉ាង។

1) ចាប់ផ្តើមប្រើប្រាស់គ្រីមរារាំងស្នាមជ្រីវជ្រួញ។

2) យើងសូមណែនាំឱ្យអ្នកជ្រើសរើសសេវាកម្ម HIFU និងសេវាកម្ម EndyMed Intensif ម្តងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផលិតកូឡាជែន និងរក្សាទំហំរន្ធញើសរបស់អ្នកឱ្យតូច។

សេវាកម្ម HIFU មិនសូវមានប្រសិទ្ធភាពនៅពេលក្រោយឡើយ ដូច្នេះវាជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលសេវាកម្មមួយនេះ។

គន្លឹះរារាំងភាពចាស់វ័យសម្រាប់លោកអ្នកដែលស្ថិតក្នុងចន្លោះអាយុចាប់ពី 50ឆ្នាំឡើងទៅ

ចាប់ពីអាយុ 50 ឆ្នាំឡើងទៅ យើងទាំងអស់ពេញចិត្តបំផុត នៅពេលដែលនរណាម្នាក់សរសើរយើងថា «Wow អ្នកមើលទៅក្មេងណាស់!» អ្នកខ្លះធ្វើពុតជាដាក់ខ្លួនចំពោះរឿងនេះ ប៉ុន្តែបើនិយាយឱ្យត្រង់ទៅ វាជាការពិត យើងពិតជារីករាយចំពោះការកោតសរសើរទាំងអស់នោះ! ដំណឹងល្អបំផុតនោះគឺ ​គឺ​វា​ពិតជាអាច​ទៅរួចសក្នុងការរក្សាស្បែកឱ្យភ្លឺថ្លា ម៉ដ្ឋរលោង ទោះបីអ្នកមានអាយុ 50 ឆ្នាំ ឬចាស់ជាងនេះ។ ក្នុងដំណាក់កាលនោះ អ្នកនឹងអរគុណខ្លួនឯងចំពោះការបានថែទាំស្បែកដិតដល់ពេញមួយជីវិត ដែលបានជួយអ្នកក្នុងការរារាំងស្នាមជ្រីវជ្រួញ និងស្នាមក្រហូងនៅលើស្បែក។

តើ​អ្វី​ទៅ​ជា​គន្លឹះរារាំង​ភាព​ចាស់វ័យល្អបំផុតសម្រាប់​លោកអ្នកដែល​ស្ថិតក្នុងចន្លោះអាយុចាប់ពី ​50​ឆ្នាំឡើងទៅ?

ក្នុងវ័យ 50 ឆ្នាំ អ្នកអាចអនុវត្តតាមដំបូន្មានទាំងអស់ សម្រាប់អ្នកមានអាយុចន្លោះ 40 ឆ្នាំ។ ប៉ុន្តែវាមានចំណុចខុសប្លែកសំខាន់ៗចំនួន 2 យ៉ាង។

1) សេវាកម្ម HIFU មិនត្រូវបានណែនាំសម្រាប់លោកអ្នកមានអាយុលើសពី 50 ឆ្នាំឡើយ។

2) វាជារឿងធម្មតាសម្រាប់អតិថិជនក្នុងការជ្រើសរើសការវះកាត់កែសម្ផស្សដើម្បីដោះស្រាយបញ្ហាស្បែកធ្លាក់ជុំវិញរង្វង់ភ្នែក។ វាអាចរួមបញ្ចូលនូវសេវាកម្មលើកបណ្តឹងផ្ទៃមុខ និងសេវាទាញសសៃអំបោះលើកបន្តឹងស្បែកមុខ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឱ្យសម្រស់របស់អ្នកស្អាតដូចដើមវិញ។

មតិចុងក្រោយ

នៅក្នុងអត្ថបទនេះ ពួកយើងបានចែករំលែកដំបូន្មានទៅតាមវ័យនីមួយៗ និងចំណុចសំខាន់ដែលអ្នកគួរយកចិត្តទុកដាក់នៅក្នុងចន្លោះវ័យនោះដើម្បីរារាំងស្បែកពីភាពចាស់វ័យ។ យើងសង្ឃឹមថាអ្នកទទួលបានដំបូន្មានជាក់លាក់មួយចំនួនបន្ថែមទៀតពីអត្ថបទប្លុកមួយនេះ សម្រាប់ស្ថានភាពស្បែកជាក់ស្តែងរបស់អ្នក។ ប្រសិនបើអ្នកមានចម្ងល់បន្ថែម សូមទំនាក់ទំនងតាមប្រអប់សារ ឬទូរសព្ទមកយើងខ្ញុំ។ យើងរីករាយជានិច្ចក្នុងការជួយលោកអ្នកឱ្យសម្រេចបានសម្រស់ស្រស់ស្អាត និងបង្កើនសុខុមាលភាពក្នុងជីវិតរបស់អ្នក។

ការកក់ការពិគ្រោះយោបល់ជាមួយអ្នកឯកទេសយើងខ្ញុំ គឺពិតជាងាយស្រួលបំផុត។

Facebook: https://www.facebook.com/eraclinickh/

Telegram: (+855) 098 424000

ហៅមកយើង៖ (+855) 092 414000/098 424000

ឬប្រើទម្រង់ទំនាក់ទំនងគេហទំព័ររបស់យើង។

Proud to be ethical ♥