ស្នាមខ្មៅដក់ក្រោមភ្នែកជាកង្វល់របស់មនុស្សជាច្រើន មិនមែនតែលោកអ្នកឡើយ!
ការប្រែពណ៌នៅក្រោមភ្នែកធ្វើឱ្យអ្នកមើលទៅហាក់ជាអស់កម្លាំង និងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នក។ ខណៈពេលដែលមានផលិតផលជាច្រើននៅលើទីផ្សារដែលអាចដោះស្រាយបញ្ហានេះ ពួកនឹងចែករំលែកគន្លឹះងាយៗមួយចំនួនដែលអ្នកអាចសាកល្បងនៅផ្ទះ ដើម្បីស្តារសម្រស់របស់អ្នកឱ្យស្រស់ស្អាត និងស្រស់ស្រាយឡើងវិញ។
ការព្យាបាលនៅតាមផ្ទះ
ចំណិតត្រសក់
ចំណិតត្រសក់គឺជារូបមន្តព្យាបាលស្នាមដក់ខ្មៅក្រោមភ្នែកដ៏មានប្រសិទ្ធភាពមួយ។ វាមានជាតិត្រជាក់ និងកម្រិតជាតិសំណើមខ្ពស់ ដែលមានអត្ថប្រយោជន៍ក្នុងការផ្តល់ជាតិសំណើម និងសម្រួលដល់កោសិកាស្បែកនៅជុំវិញភ្នែក។ ចិតត្រសក់ស្រស់ជាចំណិតស្តើងៗ ដាក់ក្នុងទូរទឹកកកពីរបីនាទី បន្ទាប់មកបិតពីលើភ្នែករបស់អ្នក។ ទុកវាចោលរយៈពេល 10 ទៅ 15 នាទី ដើម្បីឱ្យសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងការរលាករបស់ត្រសក់មានប្រសិទ្ធភាព។ ធ្វើបែបនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។
កញ្ចប់តែ
កញ្ចប់តែ ជាពិសេសប្រភេទតែដែលមានផ្ទុកជាតិកាហ្វេអ៊ីន អាចកាត់បន្ថយស្នាមដក់ខ្មៅ និងការហើមបានយ៉ាងប្រសិទ្ធភាព។ ជាតិកាហ្វេអ៊ីនដាក់សម្ពាធទៅលើសរសៃឈាម និងកាត់បន្ថយសមត្ថភាពក្នុងការរក្សាជាតិទឹក ជាលទ្ធផល វាធ្វើឱ្យអាការៈស្នាមខ្មៅក្រោមភ្នែកធូរស្រាលជាងមុន។ បន្ទាប់ពីឆុងតែ 2 កញ្ចប់ហើយ ទុកវាឱ្យត្រជាក់ក្នុងទូទឹកកករយៈពេលពីរបីនាទី។ បិទភ្នែក ហើយដាក់កញ្ចប់តែពីលើភ្នែកសងខាងរបស់អ្នក ហើយទុកវាចោលរយៈពេល 10 ទៅ 15 នាទី។ ជាតិតានីន និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែ នឹងធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លា និងកាត់បន្ថយការប្រែពណ៌។
ម៉ាស្សាជាមួយប្រេងអាល់ម៉ុង
ប្រេងអាល់ម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានសមត្ថភាពក្នុងការកែលម្អស្រទាប់ស្បែកខាងក្រៅឱ្យកាន់តែស្រស់ស្អាត។ ការម៉ាស្សាប្រេងអាល់ម៉ុនបានទៀងទាត់ អាចកាត់បន្ថយស្នាមខ្មៅដក់ក្រោមភ្នែកប្រកបដោយប្រសិទ្ធភាព។ មុនពេលចូលគេង បន្តក់ប្រេងអាល់ម៉ុនពីរបីដំណក់ជុំវិញរង្វង់ភ្នែករបស់អ្នក ហើយម៉ាស្សាថ្នមៗដោយប្រើចុងម្រាមដៃរបស់អ្នក។ ការម៉ាស្សាជួយសម្រួលចលនាឈាម និងអនុញ្ញាតឱ្យសារធាតុចិញ្ចឹមរបស់ប្រេងជ្រាបចូលទៅក្នុងស្បែកបានល្អ។ ទុកចោលមួយយប់ រួចលាងទឹកចេញនៅពេលព្រឹក។
ការព្យាបាលនៅគ្លីនិក
ខណៈពេលដែលវិធីសាស្រ្តក្នុងការព្យាបាលនៅតាមផ្ទះអាចមានប្រសិទ្ធភាព ការព្យាបាលដោយអ្នកឯកទេស អាចជួយលោកអ្នកលុបបំបាត់ស្នាមខ្មៅដក់ក្រោមភ្នែកបានយ៉ាងឆាប់រហ័ស។ ខាងក្រោមនេះគឺជាវិធីព្យាបាលមួយចំនួនដែលអាចដោះស្រាយបញ្ហានេះបាន៖
#1៖ ផៀលមុខបែបគីមី
ការផៀលមុខបែបគីមី តម្រូវឱ្យមានការលាបសូលុយស្យុងពីលើស្បែក ដើម្បីជម្រុះកោសិកានៅស្រទាប់ខាងលើ និងជំរុញការផលិតកូឡាជែន។ វាធ្វើឱ្យស្នាមខ្មៅដក់ក្រោមភ្នែកប្រសើរឡើងវិញ ដោយកាត់បន្ថយការឡើងពណ៍នៅលើស្បែក និងបណ្ដុះកោសិកាស្បែកថ្មី។ វេជ្ជបណ្ឌិឯកទេសផ្នែកសើស្បែករបស់យើងប្រើប្រាស់រូបមន្តផៀលច្រើនប្រភេទ ដូចជា អាស៊ីត glycolic ឬអាស៊ីត trichloroacetic (TCA) អាស្រ័យលើភាពធ្ងន់ធ្ងរនៃរង្វង់ភ្នែក និងប្រភេទស្បែករបស់អ្នក។ ចំពោះលក្ខខណ្ឌខ្លះ គឺតម្រូវឱ្យមានការព្យបាលច្រើនលើកដើម្បីសម្រេចលទ្ធផលអតិបរមា។
#2៖ ការព្យាបាលដោយកាំរស្មីឡាស៊ែរ
ការព្យាបាលដោយកាំរស្មីឡាស៊ែរ ដូចជា ប្រភេទពន្លឺ IPL ឬ ការព្យាបាលដោយឡាស៊ែរ fractional laser អាចព្យាបាលស្នាមខ្មៅនៅទីតាំងជាក់លាក់ ខណៈដែលជំរុញការផលិតកូឡាជែន។ វិធីសាស្រ្តមួយនេះដំណើរការទៅបានដោយការបញ្ជូនថាមពលពន្លឺប្រមូលផ្តុំទៅកាន់តំបន់គោលដៅ ដែលមានប្រសិទ្ធភាពក្នុងការស្តារជួសជុលស្បែកឡើងវិញ ស្របពេលដែលលុបបំបាត់ស្នាមខ្មៅក្រោមភ្នែក។ ការព្យាបាលដោយឡាស៊ែរអាចជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់លោកអ្នកដែលមានស្នាមខ្មៅខ្លាំង ដោយសារជាតិមេឡានីនលើស ឬដោយសារបញ្ហាសរសៃឈាម។
# 3៖ ការចាក់ Fillers
ការចាក់ Filler ប្រភេទអាស៊ីត hyaluronic អាចដោះស្រាយបញ្ហាស្បែកខ្មៅក្រោមភ្នែក បណ្តាលមកពីការបាត់បង់សារធាតុចិញ្ចឹមក្នុងកោសិកាស្បែក ក៏ដូចជាស្នាមដក់ខ្មៅក្រោមភ្នែកផងដែរ។ ការចាក់ Filler មានប្រសិទ្ធភាពក្នុងការស្តារឡើងវិញនូវសារធាតុចិញ្ចឹមដែលបាត់បង់ ធ្វើឱ្យស្បែកទន់រលោង និងលុបបំបាត់ស្នាមដក់ខ្មៅក្រោមភ្នែក។ លោកអ្នកនឹងទទួលបានលទ្ធផលភ្លាមៗ ប៉ុន្តែប្រសិទ្ធភាពរបស់វាមានរយៈពេលខ្លី ដែលទាមទារឱ្យមានការព្យាបាលបន្ថែមទៀតជាប្រចាំ។
#4៖ សេវា Platelet-Rich Plasma (PRP)
សេវា PRP ប្រើប្រាស់ប្រភេទឈាមប្លាស្មារបស់អ្នកជំងឺផ្ទាល់ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដើម្បីចាក់ទៅក្នុងកោសិកាស្បែកក្រោមភ្នែកឱ្យមានភាពស្រស់ថ្លា និងស្រស់ស្រាយឡើងវិញ។ វិធីសាស្រ្តនេះតម្រូវឱ្យមានការបូមឈាមរបស់អ្នកជំងឺផ្ទាល់ក្នុងបរិមាណតិចតួចមកក្រឡុក និងចម្រាញ់យកប្លាស្មា។ បន្ទាប់មក PRP ត្រូវបានចាក់ចូលទៅក្នុងតំបន់ដែលត្រូវព្យាបាល ដើម្បីជំរុញការផលិតកូឡាជែន និងធ្វើឱ្យស្បែកម៉ដ្ឋរលោង។ ការចាក់ PRP ជួយកាត់បន្ថយអាការៈស្បែកខ្មៅដក់ក្រោមភ្នែក និងធ្វើឱ្យសុខភាពស្បែកទាំងមូលកាន់តែប្រសើរឡើង។
មតិចុងក្រោយ
គួរជ្រើសរើសអ្នកឯកទេសដែលមានវិជ្ជាជីវៈច្បាស់លាស់សម្រាប់ការព្យាបាលរោគសើស្បែក។ វេជ្ជបណ្ឌិតផ្នែកសើស្បែកនៅ គ្លីនិក អេរ៉ា កំពុងរង់ចាំជួយលោកអ្នកដោះស្រាយបញ្ហាស្បែកខ្មៅដក់ក្រោមភ្នែក ក៏ដូចជាបញ្ហាស្បែកដទៃទៀតដែលជាក្ដីបារម្ភរបស់អ្នក។ ត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមហើយឬនៅ? អ្នកឯកទេសផ្នែកសើស្បែករបស់យើងខ្ញុំនឹងជួយប្រឹក្សាយោបល់អំពីជម្រើសនៃការព្យាបាលដែលស័ក្តិសមបំផុត សម្រាប់ស្ថានភាពជាក់ស្តែងរបស់អ្នក។
ផ្ញើសារមកយើងតាមរយៈ https://facebook.com/eraclinickh ឬទូរសព្ទមកកាន់លេខ 092 414000។ ពួកយើងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយលោកអ្នក!
Recent Comments