លោកអ្នកប្រាកដជាដឹងហើយថាមានអាហារមួយចំនួន ដែលយើងគួរជៀសវាងដើម្បីសុខភាពល្អ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ទាល់តែវាប៉ះបាល់ទៅនឹងអ្វីដែលគេពេញចិត្ត ទើបពួកគេចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះរបបអាហារ។

ប្រសិនបើ​ស្បែក​ភ្លឺថ្លា ស​រលោង​មាន​សារៈសំខាន់​ចំពោះ​អ្នក នេះ​ជា​អត្ថបទ​ដែល​អ្នក​ត្រូវ​អាន!

តាមពិតទៅ អ្នកមិនចាំបាច់ដកប្រភេទអាហារទាំងអស់នេះទាំងស្រុងចេញពីរបបអាហាររបស់អ្នកឡើយ ប៉ុន្តែគ្រាន់តែកាត់បរិមាណក្នុងកម្រិតជាក់លាក់មួួយដើម្បីទទួលបានអត្ថប្រយោជន៍ចំពោះស្បែក សុខភាពបេះដូង និងផ្នែកជាច្រើនទៀត!

តោះ ស្វែងយល់ពីអាហារកំពូលទាំង 5 ប្រភេទ ដែលយើងទាំងអស់គ្នាគួរតែកាត់បន្ថយ ដើម្បីទទួលបានភាពស្រស់ស្អាតតាមតែអាចទៅរួច។

កំហុសទី 1៖ ទទួលទានអាហារដែលសម្បូរជាតិប្រៃ

គ្លីនិក Cutis Medical Laser បានលើកឡើងថា៖ «ដោយសារការទទួលទានអំបិលច្រើនធ្វើឲ្យស្ងួតជាតិទឹកក្នុងខ្លួន វាក៏ជះឥទ្ធិពលទៅលើស្បែករបស់អ្នកផងដែរ ដោយធ្វើឲ្យស្បែកស្ងួត និងជ្រីវជ្រួញ។»  (https://www.cutislaserclinics.com/blog/what-does-a-salty-diet-do-to-your-skin/)

នរណាទៅដែលមិនចង់ឆ្ងាញ់មាត់នោះ ប៉ុន្តែពេលខ្លះយើងត្រូវហាមចិត្តខ្លួនឯង ហើយគិតពីផលប៉ះពាល់របស់អាហារទាំងអស់នោះមកលើស្បែករបស់យើងនៅពេលក្រោយ។

លោកអ្នកដែលទទួលទានអំបិលច្រើនអាចប្រទះនឹងបញ្ហារលាកនៅក្នុងខ្លួន ដែលធ្វើឲ្យឆាប់ចាស់ ក៏ដូចជាបញ្ហាសុខភាពជាច្រើនមុខទៀត។

ដំបូន្មានដែលអ្នកគួរសាកល្បង៖ ជៀសវាងអាហារដែលសម្បូរជាតិប្រៃ ហើយប្រែមកទិញអាហារដែលមានពាក្យថា  «កាត់បន្ថយជាតិអំបិល»។

កំហុសទី ២៖ ទទួលទានអាហារដែលសម្បូរជាតិស្ករ 

«ការរលាកដែលបង្កដោយការទទួលទានអាហារ ដែលមានកម្រិត glycemicខ្ពស់អាចបង្កឲ្យបញ្ហាសើស្បែកមួយចំនួនកាន់តែអាក្រក់។ អាហារដែលមានជាតិស្ករខ្ពស់ រួមមាន នំបុ័ងស សូដា ទឹកក្រឡុក ស្ករគ្រាប់ និងនំបុ័ងដែលផ្សំដោយជាតិស្ករចម្រាញ់ និងកែច្នៃ ក៏ដូចជាម្សៅ ដែលវាបណ្តាលឱ្យកើនអាំងស៊ុយលីននៅក្នុងខ្លួន។» នេះបើយោងតាមគេហទំព័រ Insider (https://www.insider.com/how-eating-sugar-affects-your-skin-2019-7)

អ្នកណាៗក៏ចង់ឆ្ងាញ់ដែរ ប៉ុន្តែ​ប្រសិន​បើ​យើង​ជ្រើសរើស​អាហារមិនត្រឹមត្រុវ ស្បែក​របស់​យើង​ជាអ្នករងគ្រោះ។ ជ្រើស​រើស​ឲ្យបានល្អិតល្អន់ដើម្បី សុខភាពស្បែករបស់អ្នកនាពេលអនាគត 🙂

កាត់បន្ថយជាតិស្ករនៅក្នុងរបបអាហាររបស់អ្នក ដើម្បីទទួលបានស្បែកស្រស់ស្អាត។ ដល់ពេលដែលយើងគួរជ្រើសរើសរបបអាហារដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ។ ក្រៅពីនេះ ការកាត់បន្ថយជាតិស្ករ ក៏អាចកាត់បន្ថយការររលាក និងការឡើងមុនផងដែរ។

ដំបូន្នានដែលអ្នកគួរ​សាក​ល្បង៖ ប្ដូរ​ពីការទទួលទានអាហារដែលមានរសជាតិ​ផ្អែមមកជាការទទួលទានផ្លែ​ឈើ​ដែល​អ្នក​ចូលចិត្តវិញ។

កំហុសទី ៣៖ ប្រើប្រាស់ប្រេងច្រើនពេក

«អាហារបំពងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្បែក ដោយសារពេលចម្អិនជាមួយសីតុណ្ហភាពខ្ពស់ វា បញ្ចេញសារធាតុម៉្យាង ដែលអាចធ្វើឲ្យខូចខាត DNA និងធ្វើឲ្យស្បែកឆាប់ចាស់។» នេះបើយោងតាមគ្លីនិក Cutis Medical Laser (https://www.cutislaserclinics.com/blog/what-does-a-salty-diet-do-to-your-skin/)

ពួកយើងយល់ថា វាពិតជាពិបាកហាមចិត្តណាស់ ប៉ុន្តែអាហាបំពងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ស្បែករបស់អ្នក។ កុំដោយសារឆ្ងាញ់មាត់មួយពេលសុខចិត្តឲ្យមានបញ្ហានាពេលខាងមុខ គួរគិតគូរពីសម្រស់របស់អ្នកនាពេលអនាគត។

ដំបូន្មានដែលអ្នកគួរ​សាក​ល្បង៖ ​ជំនួួសការចម្អិនដោយប្រើប្រេងទៅជាការ ចំហុយ ដុត ឬ​ អាំង 

កំហុសទី ៤៖ ទទួលទានអាហារដែលមានជាតិទឹកដោះគោច្រើនពេក

«ដោយសារទឹកដោះគោមានផលអវិជ្ជមានចំពោះស្បែក ប្រភេទអាហារ ដូចជា ឈីស ការ៉េម ក៏ដូចជាអាហារដែលមានជាតិទឹកដោះគោនៅក្នុងនោះ ក៏មានផលប៉ះពាល់ដូចគ្នា។» នេះបើយោងតាមគេហទំព័រ Eat This Not That (https://www.eatthis. com/foods-that-worsen-skin/)

មនុស្សភាគច្រើនធំដឹងក្ដីឡើងដោយទទួលទានអាហារដែលមានធាតុផ្សំពីទឹកដោះគោជាប្រចាំ ដូច្នេះវាអាចជារឿងចម្លែកសម្រាប់លោកអ្នកពេលលឺថាទឹកដោះគោមិនល្អសម្រាប់ស្បែក។ កម្រិតនៃភាពប្រតិកម្មគឺមានភពខុសគ្នាអាស្រ័យលើបុគ្គលម្នាក់ៗ។ ព្យាយាមកាត់បន្ថយអាហារដែលផ្សំឡើងដោយទឹកដោះគោ ហើយចាប់ផ្ដើមសង្កេតថាតើស្បែករបស់អ្នកប្រែទៅជាស្រស់ថ្លាជាងមុនកម្រិតណា។ 

ដំបូន្មានដែលអ្នកគួរ​សាក​ល្បង៖ ទទួលទានប្រភេទ Oat Milk ទឹក​ដូង និង​ទឹក​សណ្តែក ឬក៏ប្រភេទផ្សេងទៀតដែលអ្នកពេញចិត្ត! បន្ទាប់មកឈប់ទិញទឹកដោះគោ។

កំហុសទី 5៖ ទទួលទានអាហារកំប៉ុងច្រើនពេក (ឧទាហរណ៍ សាច់ជ្រូក bacon)

«សាច់ទាំងនេះមានជាតិនីត្រាតខ្ពស់ ដែលអ្នកគួរចៀសវាង ព្រោះថានីត្រាតអាចបំផ្លាញស្បែកដោយបង្កឱ្យរលាក និងជ្រីវជ្រួញ […] សាច់កែច្នៃក៏អាចផ្ទុកជាតិសូដ្យូមខ្ពស់ ដែលធ្វើឲ្យស្បែកស្ងួត និងធ្វើឱ្យការផលិតកូឡាជែនចុះខ្សោយ។» នេះបើយោងតាមគេហទំព័រ Sobel Skin (https://sobelskin.com/)

អាហារកែច្នៃ ដូចជា សាច់ជ្រូក bacon និងសាច់ក្រក hot dogs ងាយស្រួលចម្អិន ហើយមានរសជាតិឆ្ងាញ់ថែមទៀតផង ដូច្នេះហើយទើបអាហារប្រភេទនេះពេញនិយមខ្លាំង។ ការទទួលទានអាហារទាំងអស់នេះពិតជាមានគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នក។

មិនចាំបាច់លុបវាចេញពីរបបអាហាររបស់អ្នកនោះទេ ប៉ុន្តែគួរកាត់បន្ថយការទទួលទានសាច់កែច្នៃមកត្រឹមម្តង ឬ ពីរដងក្នុងមួយខែ ដើម្បីពង្រឹងសុខភាពស្បែករបស់អ្នក។

សរុបសេចក្ដី

ដើម្បីកាត់បន្ថយអាហារទាំងអស់នេះ វាទាមទារឲ្យលោកអ្នកមានឆន្ទៈខ្ពស់ ប៉ុន្តែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្តនាពេលដ៏ខ្លីខាងមុខ ជាមួយនឹងស្បែកស ភ្លឺថ្លា និងមានសុខភាពល្អ។

រើសជម្រើសមុខម្ហូបដែលល្អសម្រាប់សុខភាពនៅពេលទទួលទានអាហារនៅភោជនីយដ្ឋាន ហើយផ្លាស់ប្តូររបៀបដែលអ្នកចម្អិនអាហារនៅផ្ទះ។ វាសាមញ្ញ ប៉ុន្តែមិនងាយស្រួលអនុវត្តប៉ុន្មានទេ។

សំណួរ​ដែល​យើង​ចង់​សួរ​អ្នកនោះ​គឺ៖ «តើ​វាសមនឹងផ្លាស់ប្តូរដែលឬទេ?»

គន្លឹះបន្ថែមទី១៖ ទិញឧបករណ៍ចម្អិនអាហារដែលមានគុណភាពខ្ពស់ ដូចជាម៉ាស៊ីនចម្អិនអគ្គិសនី និងម៉ាស៊ីនចំហុយ។

ម៉ាស៊ីនទាំងអស់នេះអាចផ្លាស់ប្តូរសុខភាពរបស់អ្នក ធ្វើឲ្យស្បែករបស់អ្នកស្រស់ស្អាតឡើងវិញ និងផ្លាស់ប្តូរជីវិតរបស់អ្នក។

គន្លឹះបន្ថែ២៖ លុបចេញអាហារដែលមិនល្អសម្រាប់សុខភាពពីរបបអាហាររបស់អ្នក ហើយទិញតែអាហារដែលល្អសម្រាប់សុខភាព។

ទទួលទានអាហារឲ្យបានរីករាយ!

Proud to be ethical ♥