យើងជឿជាក់លើអនាគតនៃវិស័យទេសចរណ៍វេជ្ជសាស្រ្ដនៅក្នុងប្រទេសកម្ពុជាថានឹងរីកចម្រើននាពេលអនាគត ហើយយើងមានសុទិដ្ឋិនិយមខ្ពស់ក្នុងការស្វាគមន៍ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវាព្យាបាលផ្នែកសើស្បែក និងកែសម្ផស្សដែលមានកម្រិតស្តង់ដារអន្តរជាតិ និងមានតម្លៃសមរម្យ!
កេរ្តិ៍ឈ្មោះនៃវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា
វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលវិស័យវេជ្ជសាស្រ្តប្រទេសកម្ពុជាកាលពីអតីតកាលបានបន្សល់ទុកកេរ្តិ៍ឈ្មោះមិនល្អ។ រហូតមកទល់ថ្មីៗនេះ ប្រជាជនកម្ពុជាត្រូវបង្ខំចិត្តធ្វើដំណើរទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅក្រៅប្រទេស ដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឬប្រទេសវៀតណាម។
វាគួរឲ្យសោកស្ដាយដែលឃើញពលរដ្ឋកម្ពុជាពុំមានទំនុកចិត្តក្នុងការព្យាបាលក្នុងស្រុក។ យ៉ាងណាមិញ យើងមានមោទនភាពជាខ្លាំង ដែលបានឃើញការផ្លាស់ប្តូរផ្នត់គំនិតមូួយនេះពីសំណាក់ប្រជាជនកម្ពុជា ដែលពួកគេជឿជាក់លើ គ្លីនិក អេរ៉ា ថាអាចផ្តល់ជូនសេវាកែសម្ផស្ស និងព្យាបាលជំងឺសើស្បែកមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិជាមួយនឹងតម្លៃសមរម្យ។ យ៉ាងណាមិញ យើងក៏ធ្លាប់បានទទួលស្វាគមន៍អតិថិជនជាច្រើននាក់ ដែលបានធ្វើដំណើរពីប្រទេសជិតខាងដើម្បីមកទទួលការព្យាបាលនៅ គ្លីនិក អេរ៉ា។
វិស័យទេសវេជ្ជសាស្រ្ត និង គ្លីនិក អេរ៉ា
អតិថិជនអន្តរជាតិរបស់យើងភាគច្រើន អញ្ជើញមក គ្លីនិក អេរ៉ា ដើម្បីទទួលការព្យាបាលកែសម្ផស្ស និងសេវាថែបំប៉នសម្រស់ ដែលមានគុណភាពខ្ពស់ដូចប្រទេសពួកគេ ប៉ុន្តែមានតម្លៃសមរម្យ។ អតិថិជនមួយចំនួនក៏មកទទួលការព្យាបាលជំងឺសើស្បែកក្នុងដំណើរតែមួយ។
តម្រូវការនៃសេវាព្យាបាលកែសម្ផស្សនៅអាស៊ីអាគ្នេយ៍កំពុងតែមានសន្ទុះខ្លាំងក្លាក្នុងរយៈពេលចុងក្រោយនេះ។ ដូច្នេះហើយទើបចំនួនគ្លីនិកែសម្ផស្សកើនឡើងដូចគ្នា។ បញ្ហាចោទនោះគឺ គ្លីនិកមួយចំនួនធំពុំមានគុណភាពនោះឡើយ។ វាមានហានិភ័យខ្ពស់នៅពេលលោកអ្នកជ្រើសរើសគ្លីនិកស្បែកដែលអ្នកមិនស្គាល់ច្បាស់។ វាជាការប្រសើរក្នុងការជ្រើសរើសគ្លីនិកល្បីៗដែលជឿជាក់ដោយអតិថិជនទូទៅ។ ចំពោះ គ្លីនិក អេរ៉ា វិញ យើងមានការវាយតម្លៃ 5-Star ពីសំណាក់អតិថិជន 80នាក់ ដែលចំនួននេះកើនឡើងរៀងរាល់សប្តាហ៍។ យើងរីករាយជាខ្លាំងក្នុងការបម្រើសេវាកម្មប្រកបដោយគុណភាពសម្រាប់អតិថិជនរបស់យើង ដើម្បីផ្លាស់ប្តូរនិងបន្ថែមអត្ថន័យក្នុងជីវិតរបស់ពួកគេ។ ហើយយើងមានមោទនភាពយ៉ាងខ្លាំងក្នុនាមជាគ្លីនិកដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌។
ចំណុចដែលអ្នកត្រូវពិចារណាមុននឹងអញ្ជើញមក គ្លីនិក អេរ៉ា ក្នុងគោលដៅទេសចរណ៍វេជ្ជសាស្រ្ដ
ការព្យាបាលមួយចំនួនតម្រូវឱ្យមានការថែទាំបន្ថែម ឧទាហរណ៍ដូចជា៖
- ពេលវេលាដើម្បីឱ្យរាងកាយជាសះឡើងវិញ មុននឹងលោកអ្នកអាចធ្វើដំណើរតាមយន្តហោះ
- ពេលវេលាដើម្បីឱ្យរាងកាយជាសះឡើងវិញ មុននឹងលោកអ្នកអាចហែលទឹក ឬឱ្យស្បែកត្រូវពន្លឺព្រះអាទិត្យ
- ការពិនិត្យតាមដានលទ្ធផល 7 ថ្ងៃបន្ទាប់ពីរព្យាបាល។
នេះគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ដែលអ្នកគួរដឹងជាមុន មុននឹងរៀបចំផែនការធ្វើដំណើរ និងទទួលការព្យាបាលនៅគ្លីនិកយើងខ្ញុំ។ កុំបារម្ភ! ពួកយើងនៅទីនេះដើម្បីជួយលោកអ្នក!
រៀបចំការពិគ្រោះយោបល់អនឡាញជាមួយអ្នកឯកទេសរបស់យើងអំពីជម្រើសនៃការព្យាបាល និងលក្ខខណ្ឌដែលអ្នកគួររំពឹងទុកមុនពេលព្យាបាល អំឡុងពេលព្យាបាល និងបន្ទាប់ពីព្យាបាលជាមួយ គ្លីនិក អេរ៉ា។
ចក្ខុវិស័យ និងគោលដៅរបស់យើងក្នុងឆ្នាំ 2024 ចំពោះវិស័យទេសចរណ៍វេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា
យើងខិតខំប្រឹងប្រែងក្នុងពង្រឹងស្តង់ដារគុណភាពរបស់សេវាថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា ខណៈដែលជួយអាជីវកម្មក្នុងស្រុកផ្សេងទៀតឈានទៅរកស្តង់ដារនេះដូចគ្នា។ វាមិនត្រឹមតែផ្តល់គុណប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែបំពេញតម្រូវការអតិថិជនអន្តរជាតិរបស់យើង ដែលត្រូវការជម្រើសព្យាបាលកែសម្ផស្សដែលមានតម្លៃទាបជាងប្រទេសរបស់ពួកគេ ប៉ុន្តែចំណាយពេលខ្លី និងទទួលបានបទពិសោធធ្វើដំណើរកាន់តែល្អប្រសើរថែមទៀតផង។
កំឡុងពេលដែល គ្លីនិក អេរ៉ា បើកដំណើរការជាផ្លូវការកាលពី 2ឆ្នាំមុន គំនិតនៃការទាក់ទាញអតិថិជនពីក្រៅប្រទេសមកទទួលសេវាព្យាបាលនៅប្រទេសកម្ពុជា គឺគ្រាន់តែជាក្ដីសុបិនមួយរបស់យើងតែប៉ុណ្ណោះ ប៉ុន្តែក្តីសុបិនមួយនេះបានក្លាយជាការពិតហើយ! ពួកយើងនៅតែបន្តឆន្ទៈក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតមកមកទស្សនា និងឈ្លក់វង្វេងនឹងប្រទេសកម្ពុជា ខណៈពេលដែលពួកគេទទួលបានអត្ថប្រយោជន៍ពីការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងសន្សំសំចៃប្រាក់។
យើងជឿជាក់ថា ការស្វាគមន៍អតិថិជនអន្តរជាតិកាន់តែច្រើនមកទទួលការព្យាបាលនៅ គ្លីនិក អេរ៉ា ជាការរួមចំណែកដ៏សំខាន់មួយក្នុងការជួយដល់សហគមន៍របស់យើង។ ពួកយើងកំពុងទន្ទឹងរង់ចាំលោកអ្នក។ ទំនាក់ទំនងថ្ងៃនេះសម្រាប់ព័ត៌មានបន្ថែម។
Recent Comments