យើងជឿថាអ្នកដឹងយ៉ាងច្បាស់ពីទម្លាប់ដ៏ធុញទ្រាន់មួយនេះ៖ កោររោម ឬបករោមម្តងហើយម្តងទៀត ត្រូវទិញឡាមថ្មី ឬណាត់ជួបគ្លីនិកដើម្បីបករោមម្តងទៀត ឈឺចាប់ដោយសារការបករោម រមាស់ ឬមុតម្តងម្កាលពេលកោររោមដោយឡាម។ ហើយពេលខ្លះ អ្នកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើរឿងទាំងអស់នេះ ហើយភ្ញាក់ខ្លួនថា «អូ៎ ខ្ញុំមិនទាន់បានកោររោមជើងទេ!» ឬ «អូ៎ ខ្ញុំអត់ទាន់បានណាត់គ្លីនិកដើម្បបករោមទេ!»

សាកស្រមៃលមើល៌ តើវាល្អប៉ុណ្ណាទៅ បើ​អ្នក​អាច​ចំណាយ​ពេល​វេលាទាំងអស់នោះដើម្បីសម្រេចរឿងសំខាន់ៗ​ក្នុង​ជីវិតរបស់អ្នកវិញ?

តើវាគួរដល់ពេលដែលអ្នកដកខ្លួនឯងចេញពីការឈឺចាប់ និងការរំខានដោយសាររឿងទាំងអស់នោះ?

យើង​គិត​ថា​ដល់​ពេល​ហើយ!

ផ្លាស់ប្តូរជីវិតរបស់អ្នក

តើ​ជីវិត​របស់​អ្នក​នឹងប្រែទៅ​ជា​យ៉ាង​ណា​ បន្ទាប់​ពីអ្នកជម្រុះរោមដោយកាំរស្មី​ឡាស៊ែរ? វាហាក់បីដូជាផ្ដល់មកនូវអត្ថប្រយោជន៍ដ៏សាមញ្ញមួយ ប៉ុន្តែមានសារៈសំខាន់។

អ្នកនឹងមានពេលវេលាច្រើនជាងមុន អ្នកលែងមានអារម្មណ៍តានតឹងក្នុងការណាត់ជួបគ្លីនិក ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ទម្លាប់នៃការថែទាំស្បែកប្រចាំថ្ងៃរបស់អ្នកកាន់តែសាមញ្ញជាងមុន ហើយអ្នកមិនចាំបាច់ទិញផលិតផលដែលមិនចាំបាច់ដូចជា ឡាម គ្រីមជម្រុះរោម និងឡេជម្រុះរោមម្តងទៀតឡើយ។

អត្ថប្រយោជន៍ដ៏ធំបំផុតនោះគឺទំនុកចិត្ត និងការជឿជាក់លើខ្លួនឯង ពីព្រោះការសម្រេចចិត្តរបស់អ្នកក្នុងការជម្រុះរោមដោយកាំរស្មីឡាស៊ែរ គឺប្រៀបបាននឹងការប្រាប់ខ្លួនឯងថា «ខ្ញុំថែទាំខ្លួនឯងបានយ៉ាងល្អ។» អ្នកគួរមានមោទនភាពចំពោះរឿងនេះ។ ទាំងអស់នេះជាអ្វីដែលយើងមើលឃើញ។ ឥឡូវនេះ សូមស្តាប់យោបល់របស់អតិថិជនរបស់យើងដែលបានទទួលសេវាជម្រុះរោមដោយកាំរស្មីឡាស៊ែ!

បទពិសោធជោគជ័យរបស់អតិថិជន

“ខ្ញុំសម្រេចចិត្តមក គ្លីនិក អេរ៉ា តាមការណែនាំរបស់បងស្រីរបស់ខ្ញុំ។ គាត់បានមកព្យាបាលមុន និងជម្រុះរោមដោយកាំរស្មីឡាស៊ែរនៅទីនេះ។ គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍លើ គ្លីនិក​ អេរ៉ា​ ជាខ្លាំង​ ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្តមកទទួលសេវាជម្រុះរោម​ដោយ​កាំរស្មីឡាស៊ែរ​ដោយ​ខ្លួន​ឯង។ លទ្ធផលគឺពិតជាគួរឱ្យពេញចិត្តជាទីបំផុត ដោយគ្មានការឈឺចាប់ និងរលាកសូម្បីតែបន្តិច ក្រោយទទួលការព្យាបាល 4លើករួចមកហើយ ហើយខ្ញុំនឹងបន្តមកទទួលសេវាកម្មឱ្យគ្រប់តាមការណែនាំរបស់វេជ្ជបណ្ឌិតផ្នែកសើស្បែកនៅទីនេះ។ គ្លីនីក អេរ៉ា មានភាពទាន់សម័យ មានវិជ្ជាជីវៈ និងមានអនាម័យល្អ។ ក្រៅពីនេះ បុគ្គលិកនៅទីនេះរួសរាយរាក់ទាក់ មើលថែបានដិតដល់ ហើយផ្តល់ព័ត៌មានអំពីការថែទាំក្រោយពេលព្យាបាលយ៉ាងលម្អិតសម្រាប់ខ្ញុំ។ ខ្ញុំ​បាន​នាំ​មិត្តភ័ក្តិ​របស់​ខ្ញុំ​មក​ទីនេះ​ ដើម្បីព្យាបាល​មុន និង​ថែបំប៉នសម្រស់របស់ពួកគេ។ គ្លីនិកល្អបំផុតនៅភ្នំពេញ!”

– សុខនីន, រាជធានីភ្នំពេញ

“ខ្ញុំបានមកគ្លីនិកមួយនេះ 3 ខែមកហើយសម្រាប់ការព្យាបាលជម្រុះរោមដោយកាំរស្មីឡាស៊ែរ។ ខ្ញុំ​ហ៊ាន​និយាយ​ថា​ នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​ធ្វើ។ ជាដំបូង ខ្ញុំបានជួបវេជ្ជបណ្ឌិតដើម្បីពិគ្រោះយោបល់អំពីសេវាដែលខ្ញុំគួរជ្រើសរើស បន្ទាប់មកពួកគេនាំបន្ទប់ព្យាបាលឯកជនមួយដើម្បីធ្វើការព្យាបាល។ ខ្ញុំបានឃើញលទ្ធផលពីការព្យាបាលនេះក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវទទួលការព្យាបាលបីបួនលើកទៀតដើម្បីទទួលបានលទ្ធផលពេញលេញ។ សេវាកម្មមានតម្លៃសមរម្យ។ ហើយអ្នកមិនចាំបាច់បារម្ភពីការភ្លេចវគ្គព្យាបាលបន្ទាប់ឡើងយ ដោយបុគ្គលិកនៅទីនោះនឹងតែងតែរំលឹកអ្នកតាមរយៈ Telegram”។

– Lilian, រាជធានីភ្នំពេញ

“ខ្ញុំទទួលបានបទពិសោធដ៏អស្ចារ្យពី គ្លីនិក អេរ៉ា។ ក្នុងរយៈពេល 2 ខែក្នុងប្រទេសកម្ពុជា ខ្ញុំបានមកគ្លីនិកមួយនេះដើម្បីទទួលបានសេវាជម្រុះរោមអចិន្ត្រៃយ៍ និងសេវាព្យាបាលមុន ហើយខ្ញុំពេញចិត្តជាខ្លាំងចំពោះលទ្ធផលដែលខ្ញុំទទួលបាន។ ក្រុមការងារ គ្លីនិក អេរ៉ា មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ចំណែកឯការព្យាបាលវិញគឺមានលក្ខណៈហ្មត់ចត់ និងច្បាស់លាស់។ ពួកគេក៏ទទួលស្វាគមន៍ខ្ញុំប្រកបដោយភាពរួសរាយរាក់ទាក់ និងមានកាបត់បែនចំពោះពេលវេលាណាត់ជួបផងដែរ។ ខ្ញុំពិតជាណែនាំ​ គ្លីនិក អេរ៉ា។”

– Manon, ប្រទេសបារាំង

តើ​អ្នកបាន​ត្រៀម​ខ្លួនក្នុង​ការបង្កើនគុណភាព​ជីវិត​របស់​អ្នក ហើយឬនៅ?

ប្រសិនបើអតិថិជនរបស់យើងបានទទួលល្អប្រសើរបែបនេះ អ្នកក៏អាចទទួលបានដូចគ្នា! ប្រសិនបើអ្នកត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើឱ្យប្រសើរឡើងនូវទម្លាប់របស់អ្នក និងដកបន្ទុកមិនចាំបាច់ដូចបានរៀបរាប់ខាងលើចេញពីជីវិតប្រចាំថ្ងៃរបស់អ្នក ពួកយើងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយលោកអ្នក!

ការជម្រុះរោមដោយកាំរស្មីឡាស៊ែរ ស័ក្តិសមសម្រាប់ទាំងសុភាពបុរស និងសុភាពនារី។ ពួកយើងក៏អាចព្យាបាលទីតាំងជាក់លាក់ណាមួយនៅលើផ្ទៃមុខ និងដងខ្លួនរបស់អ្នកផងដែរ។ ក្រៅពីនេះ លោកអ្នកក៏អាចព្យាបាលច្រើនទីតាំងក្នុងពេលតែមួយ ដូជា ជើង ក្លៀក ផ្ទៃមុខ និងសូម្បីតែតំបន់ឯកជនផងដែរ។ វគ្គនីមួយៗមានចន្លោះប្រហែល 6 សប្តាហ៍ ដើម្បីធានាថាមិនមានរោមដុះឡើងមកវិញ។ សម្រាប់អតិថិជនមួយចំនួន ពួកគាត់ត្រូវត្រលប់មកវិញរៀងរាល់​ 1 ​ឬ2ឆ្នាំ ដើម្បីថែទាំ។ ប៉ុន្តែ កុំបារម្ភ ដោយពួកយើងនៅទីនេះដើម្បីណែនាំអ្នកគ្រប់ជំហាននៃការព្យាបាលដើម្បីទទួលបានលទ្ធផលដែលអ្នកប្រាថ្នាចង់បាន! ទាក់ទងមកយើងខ្ញុំនៅថ្ងៃនេះ ដើម្បីរៀបចំការព្យាបាលលើកទីមួយរបស់អ្នក។

ការកក់ការពិគ្រោះយោបល់ជាមួយអ្នកឯកទេសយើងខ្ញុំ គឺពិតជាងាយស្រួលបំផុត។

Facebook: https://www.facebook.com/eraclinickh/

Telegram: (+855) 098 424000

ហៅមកយើង៖ (+855) 092 414000/098 424000

ឬប្រើទម្រង់ទំនាក់ទំនងគេហទំព័ររបស់យើង។

Proud to be ethical ♥