និយាយឲ្យត្រង់មក។ អ្នកមិនគ្រាន់តែចង់កាត់បន្ថយមុននៅលើផ្ទៃមុខប៉ុណ្ណោះទេ។ អ្វីដែលអ្នកចង់បាននោះគឺ បញ្ហាមុនរលាយផុតពីជីវិតរបស់អ្នក តើពិតមែនឬ?
ក្នុងអត្ថបទមួយនេះ ពួកយើងនឹងចែករំលែកលោកអ្នកពីចំណុចសំខាន់នៃការដោះស្រាយបញ្ហាមុនជាអចិន្រ្តៃយ៍។
ដំបូន្មានខាងក្រោមនេះ គឺសម្រាប់ទាំងសុភាពបុរសនិងសុភាពនារីដែលចង់លុបបំបាត់បញ្ហាមុនទាំងស្រុងចេញពីជីវិតរបស់លោកអ្នក យ៉ាងឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។
សូមអាន និងអនុវត្តតាមដំបូន្មានទាំងអស់នេះ ដើម្បីទទួលបានសុខភាពស្បែកដែលអ្នកតែងតែប្រាថ្នាចង់បាន ប៉ុន្តែកុំដាក់ការរំពឹងទុកខ្ពស់ពេក។ លោកអ្នកពិតជាអាចជម្នះបញ្ហាមុនយ៉ាងពិតប្រាកដ ប៉ុន្តែរយៈពេលគឺអាចខុសគ្នាអាស្រ័យលើបុគ្គលម្នាក់ៗ។
តើអ្នកបានត្រៀមខ្លួនហើយឬនៅ? តោះ ពួកយើងសូមណែនាំគន្លឹះដំបូង!
ជ្រើសរើសផលិតផលថែរក្សាស្បែកដែលមានគុណភាពខ្ពស់ជានិច្ច
បើផលិតផលមានគុណភាពខ្ពស់ តម្លៃក៏ខ្ពស់ដូចគ្នា ហើយប្រាកដណាស់ តម្លៃនៃផលិតផលនោះនឹងលើសតម្លៃផលិតផលធម្មតាច្រើន ប៉ុន្តែលោកអ្នកត្រូវចាំថា បើផលិតផលមានតម្លៃថោក លទ្ធផលក៏តិចតួចដូចគ្នា។
នៅពេលចូលហាងទិញផលិតផលថែទាំស្បែក អ្នកប្រាកដជាសង្កេតឃើញព័ត៌មានផ្សព្វផ្សាយនៅលើប្រអប់នីមួយៗដែលអួតអាងពីប្រសិទ្ធភាពនៃផលិតផលទាំងអស់នោះ ប៉ុន្តែកុំជឿលើការផ្សព្វផ្សាយទាំងអស់នោះពេក។
មុននឹងសម្រេចចិត្តទិញផលិតផលណាមួយ អ្នកគួរស្វែងរកព័ត៌មានពីផលិតផលមួយនោះតាមអនឡាញ ត្រូវប្រាកដថាផលិតផលមួយនោះស័ក្តិសមនឹងប្រភេទស្បែកលោកអ្នក ហើយត្រុវរកមើលផលិតផលមួយណាដែលមានមតិយោបល់ និងការវាយតម្លៃល្អបំផុតពីសំណាក់អ្នកប្រើប្រាស់។
វាមិនចំណាយពេលយូរឡើយ ដូច្នេះគួរចំណាយពេលស្រាវជ្រាវតាមអនឡាញជានិច្ច មុននឹងទិញផលិតផលថែទាំស្បែកណាមួួយ។ ប្រាកដណាស់ វានឹងជួយឲ្យការសម្រេចចិត្តរបស់អ្នកបានត្រឹមត្រូវបំផុត។
ប្រសិនបើអ្នករស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែផលិតផលដែលអ្នកចង់ទិញមានតែនៅក្នុងប្រទេសថៃ សហរដ្ឋអាមេរិក ឬនៅអឺរ៉ុប ក្នុងករណីនេះ អ្នកគួរព្យាយាមរកវិធីទិញផលិតផលមួយនោះឲ្យបាន។
ផលិតផលដែលមានគុណភាពទាបនឹងបង្អាក់ដំណើរការនៃការព្យាបាលស្បែករបស់អ្នក ព្រមទាំងខ្ជះខ្ជាយលុយ និងពេលវេលា។
ស្បែករបស់អ្នកស័ក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ដ៏ល្អបំផុត។
ហាត់ប្រាណឲ្យបានខ្លាំងក្លា ហើយច្រើនដងក្នុងមួយសប្តាហ៍
ការហាត់ប្រាណគឺជាផ្នែកមួយនៃរបៀបរស់នៅប្រកបដោយសុខភាពល្អ។ អ្នកមិនគួររំពឹងថា ការប្រើគ្រីម និងទឹកលាងមុខតែប៉ុណ្ណឹងគ្រប់គ្រាន់នោះឡើយ។ ប្រសិនបើអ្នកពិបាកជំរុញចិត្តខ្លួនឯងឲ្យហាត់ប្រាណ អ្នកគួរចាប់ផ្ដើមពីលំហាត់ប្រាណងាយៗ ប៉ុន្តែទៀងទាត់។
ចំពោះលោកអ្នកដែលមានទម្លាប់ហាត់ប្រាណទៀងទាត់ហើយនោះ ត្រូវប្រាកដថាការហាត់ប្រាណរបស់អ្នកមានកម្រិតខ្លាំងក្លាគ្រប់គ្រាន់។
លំហាត់ប្រាណ ដែលធ្វើឲ្យបេះដូងរបស់លោតញាប់ ផ្ដល់អត្ថប្រយោជន៍ក្នុងការជួយឲ្យឈាមដើរស្រួល។ ជាលទ្ធផល កោសិកាស្បែករស់អ្នកមានលំហូរឈាមចេញចូលត្រឹមត្រូវ ហើយត្រូវបានផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់នូវសារធាតុអុកស៊ីសែន និងសារធាតុចិញ្ចឹម។
លំហាត់ប្រាណកម្រិតខ្លាំងក្លា មានដូចជា ការឡើងភ្នំ ការរត់ល្បឿនលឿន ការហែលទឹកល្បឿនលឿន ការជិះកង់ល្បឿនលឿន ការលេងបាល់ទាត់ ការវាយកូនបាល់លក្ខណៈឯកត្តជន និងថ្នាក់ហាត់ប្រាណជាក្រុម។
លោកអ្នកគួរបន្ថែមលំហាត់ប្រាណមួយឬពីរប្រភេទពីបញ្ជីខាងលើ ចូលទៅក្នុងទម្លាប់នៃការហាត់ប្រាណប្រចាំសប្តាហ៍របស់អ្នក អ្នកនឹងទទួលបានស្បែកដ៏ស្រស់ស្អាតជាក់ជាមិនខាន។
ពិសាទឹកឲ្យបានច្រើនជាងមុន – បើអាចដាក់ម៉ោងរោទិ៍ដើម្បីរំលឹកឲ្យញាំទឹកថែមទៀត កាន់តែប្រសើរ!
ការរក្សាកម្រិតជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ផ្ដល់អត្ថប្រយោជន៍រាប់មិនអស់ ហើយមួយក្នុងចំណោមនោះគឺស្បែកមានសុខភាពល្អ។
វាមិនជាពិបាកឡើយ ប៉ុន្តែមនុស្សភាគច្រើនមិនបានពិសាទឹកឲ្យបានគ្រប់គ្រាន់នោះទេ។
ការពិសាទឹកបានគ្រប់គ្រាន់កាត់បន្ថយលទ្ធភាពនៃការកើតមុន ស្នាមមុន និងមុនក្បាលខ្មៅ ដោយវាសម្អាតជាតិពុល និងការពាររន្ធញើសមិនឲ្យស្ទះ។
ការពិសាទឹក គឺប្រៀបបានទៅនឹងការផ្តល់សំណើមមកឲ្យស្បែកពីស្រទាប់ខាងក្នុង ជាលទ្ធផលសម្រួលដល់ស្រទាប់ស្បែកខាងក្រៅឲ្យបំពេញមុខងាររបស់វាកាន់តែប្រសើរជាងមុន។
នៅពេលដែលស្បែកទទួលបាននូវអ្វីៗគ្រប់យ៉ាងដែលវាត្រូវការ មិនយូរឡើយ បញ្ហាមុននឹងរលាយបាត់ពីជីវិតរបស់អ្នកជារៀងរហូត។
អត្ថប្រយោជន៍មួយទៀតនោះគឺ ការពិសាទឹកគ្រប់គ្រាន់ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមផតក្រហូងនៅលើស្បែក។ ការថែរក្សាកម្រិតជាតិទឹកនៅក្នុងខ្លួនប្រចាំថ្ងៃក្នុងកម្រិតត្រឹមត្រូវ នឹងជួយឱ្យអ្នករក្សានូវសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។
ឈប់ទទួលទានអាហារសម្បូរជាតិស្ករ ហើយជំនួសវិញដោយវីតាមីន A និង C
ពេលទទួលទានអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អ្នកងាយនឹងឡើងមុនបំផុត។
វាជារឿងអកុសលមួូយ ប្រសិនបើអ្នកចូលចិត្តផ្អែម ប៉ុន្តែអ្នកត្រូវសួរខ្លួនឯងថា៖ «តើអ្វីសំខាន់ជាងសម្រាប់ខ្ញុំ? ម្ហូបមានរសជាតិផ្អែមឆ្ងាញ់ ឬចង់អស់មុនពីមុខ?
ប្រសិនបើអ្នកកំពុងប្រឈមមុខជាមួយបញ្ហាមុន កម្រិតជាតិស្ករខ្ពស់នៅក្នុងរបបអាហារ គឺជារឿងទីមួយដែលអ្នកត្រូវដោះស្រាយ។
ជំហានដំបូង និងងាយស្រួលបំផុត គឺស្វែងរកអាហារដែលមានរសជាតិផ្អែមប៉ុន្តែមានកម្រិតជាតិស្ករទាប ដូចជាផ្លែប៊ឺរីជាដើម។
ផ្លែស្ត្របឺរី ប៊្លូបឺរី និងរ៉ាបប៊ឺរី សម្បូរទៅដោយវីតាមីន A និង C ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយស្បែកម៉ដ្ឋរលោង មានសុខភាពល្អ និងក្មេងជាងវ័យ។
ការកាត់បន្ថយជាតិស្ករ មិនមែនជារឿងងាយឡើយ។
ជំហានដំបូងគឺត្រូវដកចេញរបស់ទាំងអស់នោះកុំនៅឆ្ងាយពីលោកអ្នក។ ផ្លាស់ប្តូរពីការប្រើស្ករសិប្បនិម្មិតមកប្រើស្ករធម្មជាតិវិញ។
ណាត់ជួបជាមួយគ្រូពេទ្យសើស្បែកដែលមានឯកទេសច្បាស់លាស់
ប្រសិនបើអ្នកចង់កម្ចាត់មុនឆាប់រហ័សតាមដែលអាចធ្វើទៅបាន សូមរំលងដំបូន្មានទី១ ហើយកក់ការណាត់ជួបជាមួយគ្រូពេទ្យឯកទេសសើស្បែក។
គ្រូពេទ្យសើស្បែកដែលមានឯកទេសច្បាស់លាស់ នឹងរកឃើញប្រភពបញ្ហាជាក់លាក់របស់អ្នក។ សន្សំសំចៃទាំងថវិកា និងពេលវេលា ហើយជួយលុបបំបាត់អារម្មណ៍តានតឹងថែមទៀតផង។
ក្រៅពីនេះ ការរៀបចំរបត់ជីវិតប្រកបដោយសុខភាពល្អ នឹងជួយឲ្យអ្នកទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ម៉្យាងទៀត បើអ្នកទទួលទានអាហារដែលមានអនាម័យ ភេសជ្ជៈលក្ខណៈសុខភាព និងមានការប្រាណជាប្រចាំ លោកអ្នកនឹងទទួលបាននូវលទ្ធផលដែលអ្នកតែងតែប្រាថ្នាចង់បាន។
គ្លីនិក អេរ៉ា អាចជួយលោកអ្នកក្នុងការដោះស្រាយបញ្ហាស្បែកពីស្រទាប់ខាងក្រៅ ខណៈដែលលោកអ្នកជួយស្បែកខ្លួនឯងពីស្រទាប់ខាងក្នុងតាមរយៈការរៀបចំរបត់ជីវិតប្រចាំថ្ងៃប្រកបដោយសុខភាព។ គ្លីនិក អេរ៉ា ជួយមើលថែស្បែកអ្នកពីស្រទាប់ខាងក្រៅ ចំណែកខ្លួនអ្នកពីស្រទាប់ខាងក្នុង! យើងរួមដៃគ្នាដើម្បីសម្រស់របស់លោកអ្នក 😀
មិនថាអ្នកមានបញ្ហាមុនកម្រិតមធ្យម ឬកម្រិតធ្ងន់ឡើយ ពួកយើងមានឯកទេសច្បាស់លាស់ក្នុងការជួយលោកអ្នកជម្នះរាល់បញ្ហាដែលអ្នកកំពុងជួបប្រទះ។
ក្រុមការងារនៃ គ្លីនិក អេរ៉ា រីករាយជានិច្ចក្នុងការជួយអតិថិជនដែលមានជំងឺសើស្បែកឱ្យសម្រេចបាននូវការផ្លាស់ប្តូរផ្នែកសម្រស់ដែលពួកគេតែងតែប្រាថ្នាចង់បាន។
ការកម្ចាត់បញ្ហាមុនមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពស្បែកប៉ុណ្ណោះទេ។ បន្ថែមពីលើនេះទៀត វាជួយបង្កើនទំនុកចិត្តរបស់អ្នកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងជួយឲ្យជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែធូរស្បើយ និងងាយស្រួលជាងមុន។ សាកស្រមៃល៍មើល ថាតើវានឹងល្អបុណ្ណា ប្រសិនបើបញ្ហាមុនលែងជាក្ដីបារម្ភរបស់អ្នក។ ពួកយើងចង់ឲ្យអ្នកមានអារម្មណ៍បែបនេះ!
ផ្ញើសារមកកាន់ប្រអប់សារហ្វេសប៊ុក ឬទូរស័ព្ទមកយើងខ្ញុំដើម្បីកក់ការពិគ្រោះយោបល់ជាមួយអ្នកឯកទេសឥឡូវនេះ។
Recent Comments