យោងតាមអត្ថបទស្រាវជ្រាវចេញផ្សាយដោយសមាគម British Skin Foundation របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា “អ្នកឯកទេសផ្នែកសើស្បែក 9នាក់ក្នុងចំណោម 10នាក់យល់ស្របថា នាពេលបច្ចុប្បន្នពុំមានការយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើផលប៉ះពាល់ផ្នែកផ្លូវចិត្តទៅលើកុមារដែលបណ្តាលមកពីបញ្ហាស្បែកនោះឡើយ”។

នៅគ្លីនិក អេរ៉ា ពួកយើងយកចិត្តទុកទៅលើបញ្ហាមួយនេះ ហើយយើងចង់រួមចំណែកក្នុងការដោះស្រាយបញ្ហាមួយនេះផងដែរ។

ទោះបីជាពួកយើងមិនមែនជាអ្នកជំនាញផ្នែកផ្លូវចិត្ត និងចិត្តវិទ្យារបស់កុមារមែន ប៉ុន្តែពួកយើងអាចមើលឃើញពីទំនាក់ទំនងគ្នារវាងបញ្ហាស្បែក នឹងទំនុកចិត្តរបស់កុមារនៅក្នុងសហគមន៍ប្រទេសកម្ពុជា។

ការសិក្សាថ្មីមួយទៀតដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី បានរកឃើញថា បញ្ហាស្បែកធ្ងន់ធ្ងរ ដូចជា ការឡើងមុន ជំងឺត្រអក និងជំងឺស្បែកផ្សេងទៀតអាចធ្វើឲ្យកុមារកើតជា «ជំងឺបាក់ទឹកចិត្ត ភាពឯកោក្នុងសង្គម និងប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេ»។

ដើម្បីស្វែងយល់កាន់តែច្បាស់អំពីផលប៉ះពាល់ផ្នែកផ្លូវចិត្តទៅលើកុមារ ដែលបណ្ដាលមកពីបញ្ហាស្បែកធ្ងន់ធ្ងរ សូមអានអត្ថបទខាងក្រោម។

ជំងឺចាញ់ច្រាបគេ

មនុស្សមួយចំនួនពុំបានចាប់អារម្មណ៍អំពីជំងឺចាញ់ច្រាបគេឡើយ ប៉ុន្តែវាបាននិងកំពុងក្លាយជាបញ្ហាចោទមួយនៅក្នុងសង្គមសម័យទំនើប។ ប្រសិនបើកុមារមិនមានទំនុកចិត្តលើខ្លួនឯងទេ វាអាចនឹងជះឥទ្ធិពលដល់ការលូតលាស់ផ្នែកផ្លូវចិត្តរបស់គេពេលពេញវ័យ។

ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់ឱ្យកូនជាទីស្រលាញ់ជោគជ័យក្នុងអាជីពពេលពួកគេធំឡើង ខណៈដែលសម្រេចកាតព្វកិច្ចជាឪពុកម្តាយល្អដែលយកចិត្តទុកដាក់ចំពោះពួកគេ តួនាទីដ៏សំខាន់មួយដែលអ្នកគួរធ្វើនោះ គឺការជួយសាងទំនុករបស់កូនលោកអ្នកចំពោះខ្លួនឯង និងការជួយពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃប្រកបដោយទំនុកចិត្តខ្ពស់។

មនុស្ស​ដែលអាច​បង្ហាញពី​អារម្មណ៍​ខ្លួនឯងប្រកបដោយ​ទំនុកចិត្ត និងគ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន តែងតែមានសុខុមាលភាពក្នុងជីវិត និង​មានលទ្ធភាពខ្ពស់ក្នុងការទទួលបានភាពជោគជ័យ​​ក្នុង​ជីវិតរបស់ពួកគេ។

ការចំអកឡកលើយនៅតាមសាលារៀន និងតាមបណ្ដាញអ៊ីនធឺណិត

បញ្ហាស្បែកធ្ងន់ធ្ងរ គឺជាចំណុចមួយដែលធ្វើឲ្យកុមារងាយនឹងរងគ្រោះនូវការចំអកឡកលើយ។ នៅពេលកុមារបញ្ហានេះកើតឡើង មិនថានៅតាមសាលារៀន ឬនៅតាមអ៊ីនធឺណិត វានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់កុមារ ដែលអាចបណ្តាលឱ្យពួកគេដកខ្លួនទាំងស្រុងពីសង្គម ឬកើតចេញអាកប្បកិរិយាកោងកាចដាក់អ្នកដទៃ ឬខ្លួនឯង។ ដំណាក់កាលដំបូងនៃជីវិត ពោលគឺនៅវ័យកុមារ គឺជាពេលដែលមនុស្សម្នាក់ៗអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ខ្លួន។ ការផ្លាស់ប្តូរអាកប្បកិរិយានៅដំណាក់កាលបន្ទាប់នៃជីវិត ឬចាប់ពីវ័យជំទុងឡើយទៅ ទោះបីជាអាចទៅរួច ប៉ុន្តែត្រូវការការខិតខំប្រឹងប្រែង និងឆន្ទៈខ្ពស់។ ដោយហេតុនេះហើយ ការចំអកឡកលើយចំពោះកុមារ ទោះក្នុងទម្រង់បែបណាក៏ដោយ អាចធ្វើ​ឲ្យ​មានផលប៉ះពាល់អវិជ្ជមាន​ចំពោះ​អនាគត​របស់ពួកគេ។

វាអាចជាការលំបាកក្នុងការរារាំងការចំអកឡកលើយចំពោះកុមារ ពិសេសប្រសិនបើសាលារៀនមិនមានបុគ្គលិក ឬធនធានគ្រប់គ្រាន់។ នេះមានន័យថា កុមារដែលមានបញ្ហាស្បែកធ្ងន់ធ្ងរ ហើយរស់នៅក្នុងគ្រួសារដែលមានប្រាក់ចំណូលទាបក្នុងប្រទេសកម្ពុជា នឹងប្រឈមមុខខ្ពស់ជាមួយបញ្ហានេះ។

ផលប៉ះពាល់អវិជ្ជមានទៅលើទំនាក់ទំនងជាមួយឪពុកម្តាយ

ពេលកុមារមានបញ្ហាផ្នែកទំនុកចិត្ត វាអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងឪពុកម្តាយរបស់ពួកគេ។ ស្ថានភាពស្បែកធ្ងន់ធ្ងរអាចរំខានដល់ទំនាក់ទំនងក្នុងគ្រួសារ ។ កុមារអាចមានការអន់ចិត្តចំពោះឪពុកម្តាយដោយសារបញ្ហាស្បែករបស់ពួកគេ។

ទន្ទឹមគ្នានេះដែរ ពួក​គេ​អាច​នឹងបន្ទោស​ឪពុក​ម្តាយ​​ដែលមិនមានលទ្ធភាព​ក្នុង​ការ​ដោះស្រាយបញ្ហានេះ។ ក្មេងខ្លះអាចនឹងបើកចំហចំពោះការអាក់អន់ចិត្តរបស់ពួកគេ រីឯក្មេងផ្សេងទៀតអាចនឹងលាក់បាំងអារម្មណ៍ពួកគេដោយមិនឲ្យនរណាម្នាក់ដឹង។ វាអាចជាហេតុដែលបណ្តាលឱ្យកុមារដកខ្លួនពីការទំនាក់ទំនងជាមួយឪពុកម្តាយជាទីស្រឡាញ់របស់ពួកគេ។ ត្រូវដឹងថា វាមិនមែនជាកំហុសរបស់នរណាម្នាក់ឡើយ។ កុមារក៏មិនគួរត្រូវបានស្តីបន្ទោសដែរចំពោះអាកប្បកិរិយារបស់ពួកគេ។ រីឯឪពុកម្តាយក៏ដូចគ្នា។

ការផ្តល់ជូនទារកទើបនឹងកើត និងកុមារតូចៗនៅប្រទេសកម្ពុជានូវដំណោះស្រាយបញ្ហាស្បែកធ្ងន់ធ្ងរនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ មានន័យថាពួកយើងអាចបង្កើនឱកាសឱ្យពួកគេធំឡើងប្រកបដោយសុភមង្គល ពោរពេញដោយជំនឿចិត្ត និងមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ។

ដំណោះស្រាយ៖ គម្រោងសហគមន៍របស់ គ្លីនិក អេរ៉ា សម្រាប់ជំងឺសើស្បែក

សូមណែនាំ៖ គម្រោង DermaKidsCambodia by Era

នៅ គ្លីនិក​​ អេរ៉ា ពួកយើងមានទស្សនៈវិស័យសម្រាប់យុវជនកម្ពុជា។ ពួកយើង​ចង់​ឃើញ​យុវជន​កម្ពុជាឈានទៅកាន់ដំណាក់កាលបន្ទាប់នៃ​ជីវិត​របស់​ពួកគេប្រកបដោយទំនុកចិត្ត។ មនុស្សភាគច្រើនមិនមានបញ្ហាស្បែកធ្ងន់ធ្ងរពីកំណើត ប៉ុន្តែចំពោះ​កុមារ​តូចៗទាំងអស់នោះវិញ ពួកគេត្រូវរងគ្រោះជាមួយបញ្ហាទាំងអស់នេះ។

នៅពេលដែលបញ្ហាស្បែករបស់ពួកគេត្រូវបានព្យាបាល យើងអាចមើលឃើញពីអារម្មណ៍រីករាយដែលមិនអាចនឹកស្មានដល់របស់ពួកគេ។ អ្វីដែលល្អបំផុតនោះគឺ ពួកគេនឹងក្លាយជាគម្រូវិជ្ជមានដ៏ល្អសម្រាប់កុមារដទៃទៀត ដែលខ្វះជំនឿចិត្តចំពោះខ្លួនឯង។

មានការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញពីទំនាក់ទំនងរវាងស្ថានភាពស្បែក និងសុខភាពផ្លូវចិត្ត។ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីដោះស្រាយបញ្ហានេះ? ក្នុងករណីធ្ងន់ធ្ងរ សេវាប្រឹក្សាផ្នែកផ្លូវចិត្តគឺជាដំណោះស្រាយដ៏ប្រសើរបំផុត។

ដូចដែលអ្នកបានដឹង នោះមិនមែនជាឯកទេសរបស់យើងឡើយនៅ គ្លីនិក អេរ៉ា។ ទោះជាយ៉ាងណាក៏ដោយ ពួកយើងមានមោទនភាពជាខ្លាំងដែលបានរួមចំណែកក្នុងការជួយដល់កុមារកម្ពុជាដែលទទួលរងគ្រោះដោយបញ្ហាស្បែកធ្ងន់ធ្ងរ។ ពួកយើងចង់លើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ និងស្វែងរកមធ្យោបាយដើម្បីដោះស្រាយវា។ នោះហើយជាមូលហេតុដែលយើងបានបង្កើតគម្រោងសហគមន៍សម្រាប់កុមារ គឺគម្រោង Derma Kids Cambodia។

គម្រោងសហគមន៍របស់យើងផ្តោតលើការព្យាបាលផ្នែកជំងឺសើស្បែកធ្ងន់ធ្ងរសម្រាប់កុមារកម្ពុជាដែលមានអាយុក្រោម 17ឆ្នាំ ហើយស្ថិតក្នុងគ្រួសារដែលខ្វះលទ្ធភាព។

ប្រសិនបើអ្នកជាឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារអាយុក្រោម 17 ឆ្នាំដែលមានបញ្ហាស្បែកធ្ងន់ធ្ងរ សូមអានគេហទំព័ររបស់យើងអំពីព័ត៌មានលម្អិត ដើម្បីដឹងថាតើកូនជាទីស្រលាញ់របស់អ្នកមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានការព្យាបាលដោយឥតគិតថ្លៃដែរឬទេ។ ដាក់ពាក្យស្នើសុំសម្រាប់កូនរបស់អ្នកនៅទីនេ

Proud to be ethical ♥