ថ្ងៃនេះគឺជាខួបគម្រប់២ឆ្នាំរបស់ គ្លីនិក អេរ៉ា! ក្នុងរយៈពេល២ឆ្នាំដ៏ខ្លីកន្លងទៅនេះ យើងបានរីកលូតលាស់ទៅមុខយ៉ាងខ្លាំង ទាំងលក្ខណៈបុគ្គល និងលក្ខណៈអាជីវកម្មរបស់យើង ហើយយើងក៏ប្រាកដដែរថាអ្នកក៏កំពុងរីកចម្រើនដូចគ្នា។

ក្នុងរយៈពេល២ឆ្នាំមកនេះ មានការផ្លាស់ប្តូរល្អៗជាច្រើន! យើងបានរៀបចំអត្ថបទប្លុកដ៏ពិសេសនេះ ដើម្បីថ្លែងអំណរគុណដល់អតិថិជន និងបុគ្គលិកទាំងអស់របស់​ គ្លីនិក អេរ៉ា។ សូមបន្តរីកចម្រើនជាមួយគ្នា!

សូមអរគុណបុគ្គលិកជាទីស្រលាញ់ទាំងអស់ – ចំណុច 3 យ៉ាងដែលយើងពេញចិត្តបំផុតពីអ្នកទាំងអស់គ្នា

អ្នកទាំងអស់គ្នាយកចិត្តទុកដាក់ក្នុងការផ្ដល់ជូនបទពិសោធដ៏ល្អសម្រាប់អតិថិជន៖ វាពិតជារីករាយខ្លាំងណាស់ ពេលឃើញបុគ្គលិករបស់យើងម្នាក់ៗបម្រើសេវាកម្មជូនអតិថិជនប្រកបដោយមោទនភាព និងគុណភាព និងពិេសសជាងនេះទៅទៀត​ គឺស្នាមញញឹមពោរពេញដោយការពេញចិត្តពីសំណាក់អតិថិជនរបស់យើង។ បុគ្គលិករបស់យើងមា្នក់ៗមានក្តីរំភើបជានិច្ចក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើសេវាកម្មជូនអតិថិជនកាន់តែប្រសើរជាងមុន ហើយពួកគេរីករាយជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាដែលអតិថិជនជួបប្រទះ។ ចំណុចមួយនេះបានបង្កើតបរិយាកាសការងារដ៏ល្អបំផុតសម្រាប់ពួកយើងទាំងអស់គ្នា​ ពោលគឺនៅ​ពេលដែលបុគ្គលិកម្នាក់ៗប្រកាន់គោលជំហរួមក្នុងការធ្វើឱ្យប្រសើរឡើងនូវ​សុខុមាលភាពសម្រាប់អតិថិជនរបស់យើង។ 

អ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ បុគ្គលិករបស់យើងប្រកាន់ខ្ជាប់នូវស្មារតីធ្វើការជាក្រុម មានទំនួលខុសត្រូវខ្ពស់ ហើយពួកគេតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក។ ពួកគេមិនដែលរារែកក្នុងការធ្វើការងារលើសម៉ោងដោយស្ម័គ្រចិត្ត ដោយសារពួកគេមានមោទនភាពចំពោះការងារប្រចាំថ្ងៃ។

អ្នកទាំងអស់គ្នាមានឆន្ទៈខ្ពស់ក្នុងការពង្រឹងសមត្ថភាព និងរៀនជំនាញថ្មីៗ។ នៅ​​ គ្លីនិក​ អេរ៉ា ពួកយើងបើកឱកាសឱ្យបុគ្គលិករៀនជំនាញថ្មីៗដែលពួកគេពេញចិត្ត។ បុគ្គលិកអាចស្នើសុំការបណ្តុះបណ្តាលជំនាញថ្មីៗ ហើយពួកយើងរីករាយជានិច្ចក្នុងការចំណាយពេលវេលា និងថវិកាដើម្បីអភិវឌ្ឍវិជ្ជាជីវៈបន្ថែមសម្រាប់ពួកគេ។ ចាប់តាំងពីមានគំនិតផ្តួចផ្តើមនេះឡើង យើងសង្កេតឃើញថាស្មារតីធ្វើការជាក្រុមរបស់យើងកាន់តែរឹងមាំជាងមុន ពីព្រោះបុគ្គលិកម្នាក់ៗសុទ្ធសឹងតែអាចចូលរួមក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ពួកគេ ក៏ដូចជាកំណត់ទិសដៅអាជីពដែលពួកគេចង់បានជាមួយ គ្លីនិក អេរ៉ា។

សូមអរគុណអតិថិជនជាទីស្រលាញ់ – ចំណុច 3 យ៉ាងដែលយើងស្រលាញ់បំផុតពីលោកអ្នក

លោកអ្នកមានក្ដីស្រមៃខ្ពស់។ សម្រាប់ពួកយើង វាពិតជាអស្ចារ្យបំផុតពេលបានបម្រើសេវាកម្មជូនអតិថិជនដែលមានក្ដីស្រមៃខ្ពស់ ហើយមិនដែលបោះបង់ចោលក្តីស្រមៃរបស់ពួកគេ។ អតិថិជនរបស់យើងមានឆន្ទៈខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ ហើយវាក៏បានជំរុញទឹកចិត្តពួកយើងផងដែរ នៅពេលលោកអ្នកចែករំលែកពីគោលដៅជីវិតដ៏ធំធេងរបស់អ្នក។ លោកអ្នកតែងតែស្វះស្វែងជានិច្ចក្នុងការស្វែងរកអ្វីដែលអ្នកចង់បាន ពោលគឺជីវិតប្រកបដោយសន្តិភាពផ្លូវចិត្ត ផាសុកភាព និងភាពឆើតឆាយ។ ពួកយើងក៏មានក្តីស្រមៃដូចជាលោកអ្នកដែរ!

លោកអ្នកមាន​ភាព​ក្លាហាន​ក្នុងការដើរឆ្ពោះទៅកាន់ក្តី​សុបិន​របស់​អ្នក។ លោកអ្នកមិនត្រឹមតែមានក្ដីស្រមៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែខ្នះខ្នែងក្នុងការស្វែងរកលទ្ធផលយ៉ាងពិតប្រាកដ។ ពួកយើងរីករាយក្នុងការដោះស្រាយបញ្ហាសើស្បែករបស់អ្នក ដើម្បីជួយលោកអ្នកឈានទៅដល់គោលដៅដែលអ្នកប្រាថ្នាចង់បាន ពោលគឺសម្រស់ក្មេងជាងវ័យ ប្រកបដោយទំនុកចិត្ត ការជឿជាក់ និងសុខុមាលភាព។ 

លោកអ្នកដឹងយ៉ាងច្បាស់ពីអ្វីដែលអ្នកចង់បាន ហើយពួកយើងត្រៀមខ្លួនជានិច្ចក្នុងជួយលោកអ្នកឱ្យសម្រេចក្ដីស្រមៃទាំងអស់នោះ!

លោកអ្នកជាអតិថិជនដ៏ល្អបំផុត ដែលឱ្យតម្លៃចំពោះអ្វីដែលយើងបានធ្វើសម្រាប់លោកអ្នក។ អ្វីដែលពិសេសបំផុតនោះ គឺស្នាមញញឹមនៅពេលដែលអ្នកសម្តែងការអរគុណមកកាន់ពួកយើង ក្រោយសម្រេចបានលទ្ធផលដែលអ្នកប្រាថ្នាចង់បាន។ នេះជាចំណុចដែលយើងតែងតែរំលឹកក្នុងការប្រជុំរាល់ព្រឹក។ យើងផ្តោតសំខាន់លើផាសុកភាព និងសុវត្ថិភាពរបស់អតិថិជននៅគ្រប់ដំណាក់កាលនៃការព្យាបាល ហើយវាមានតម្លៃមិនអាចកាត់ថ្លៃបាននៅពេលដែលអតិថិជនរបស់យើងសម្តែងការអរគុណមកកាន់ពួកយើងក្រោយទទួលបានការបម្រើសេវាកម្មដ៏ល្អ!

រឿងរំភើបៗដែលនឹងកើតឡើងនៅ គ្លីនិក អេរ៉ា ក្នុងឆ្នាំ 2024

ការផ្តោតសំខាន់លើវិស័យទេសចរណ៍វេជ្ជសាស្រ្ដ – យើងចង់ជំរុញឱ្យអតិថិជនបរទេសកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជាសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត ក៏ដូចជាជំរុញអាជីវកម្មទាក់ទងនឹងវិស័យវេជ្ជសាស្រ្តផ្សេងទៀតដើរទៅមុខទន្ទឹមគ្នា ខណៈដែលលើកកម្ពស់ជំនាញវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសកម្ពុជាឱ្យមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ។ ពួកយើងបានទទួលស្វាគមន៍អតិថិជន​ជាច្រើននាក់រួចមកហើយ មក​ពី​ប្រទេស​វៀតណាម និង​សិង្ហបុរី ដែលបានអញ្ជើញមកទទួលការ​ព្យាបាល​នៅ គ្លីនិក អេរ៉ា។ ពួកយើងមានឆន្ទៈខ្ពស់ក្នុងការសម្រេចរឿងមួយនេះ។ លោកអ្នក​នឹងទទួលបានព័ត៌មាន​បន្ថែម​​អំពី​ប្រធានបទមួយ​នេះនា​ពេល​ឆាប់ៗខាងមុខ​នេះ។

រក្សាតំណែងជាគ្លីនិកសើស្បែកនាំមុខគេ ផ្នែកបច្ចេកទេសព្យាបាល និងបច្ចេកវិទ្យាទំនើបបំផុត

យើងប្តេជ្ញាចិត្តក្នុងការក្សាគុណភាពខ្ពស់សម្រាប់អតិថិជនរបស់យើង។ នេះជាមូលហេតុដែលយើងតែងតែជ្រើសរើសឧបករណ៍ទំនើបបំផុតពីប្រទេសសិង្ហបុរី និងប្រទេសអាល្លឺម៉ង់។ ពួកយើងប្រើប្រាស់ឧបករណ៍ទំនើបៗជាច្រើន ដែលមិនទាន់មានគ្លីនិកណាមូួយនៅប្រទេសកម្ពុជាមានឡើយ ហើយពួកយើងប្តេជ្ញាចិត្តក្នុងការបម្រើជូនសេវាកម្មប្រកបដោយគុណភាពខ្ពស់សម្រាប់លោកអ្នក តាមរយៈឧបករណ៍បរិក្ខារដែលមានគុណភាពខ្ពស់បំផុត។

ការរីកលូតលាស់លក្ខណៈបុគ្គល៖ នេះ​ជា​ការ​កត់​សម្គាល់​ផ្ទាល់​ខ្លួនរបស់យើង ប៉ុន្តែ​វា​ក៏​ទាក់​ទង​នឹងវិជ្ជាជីវៈ​របស់យើងផងដែរ។ យើងមានឆន្ទៈក្នុងការប្រឈមមុខនឹងបញ្ហា ហើយមានស្មារតីដោះស្រាយបញ្ហាជាក្រុម ដូច្នេះមានន័យថាយើងអាចបម្រើសេវាកម្មជូនលោកអ្នកកាន់តែប្រសើរឡើងជាងមុន។

សូមអរគុណយ៉ាងជ្រាលជ្រៅ!

ពួកយើងទទួលបានការវាយតម្លៃ 5-Star ពីអតិថិជនជាង 70 នាក់ នៅលើគេហទំព័រ Google ហើយពួកយើងពិតជាមានមោទនភាពចំពោះកិច្ចការដែលយើងកំពុងធ្វើ និងសម្រេចបាន។ ចូរបន្តរីកចម្រើនជាមួយគ្នា! ជួយពួកយើងឱ្យទទួលបានការវាយតម្លៃ 5-Star ចំនួន 100 នាក់ ដោយសរសេរការវាយតម្លៃរបស់អ្នកបន្ទាប់ពីទទួលបានការព្យាបាលពី គ្លីនិក អេរ៉ា។

ពួកយើងពិតជាអរគុណយ៉ាងជ្រាលជ្រៅដែលលោកអ្នកជ្រើសរើសគ្លីនិកយើងខ្ញុំ។ យើងខ្ញុំសូមជូនពរឱ្យលោកអ្នកទទួលបាននូវសេចក្តីសុខ​ និងភាពជោគជ័យនាឆ្នាំថ្មីខាងមុខនេះ!

ជួបគ្នាម្តងទៀត នាពេលឆាប់ៗនេះ!

បុគ្គលិក គ្លីនិក អេរ៉ា ទាំងអស់សូមផ្ញើក្តីស្រលាញ់ទៅកាន់លោកអ្នក!

Proud to be ethical ♥