ការកើតមុន អាចជាបញ្ហារំខានដ៏ធំសម្រាប់ជីវិតមនុស្សម្នាក់ៗ ប៉ុន្តែអ្វីដែលអាក្រក់ជាងនេះទៅទៀត នោះគឺនៅពេលដែលយើងមានការប្រជុំសំខាន់ មានការណាត់ជួប ឬអ្នកមានបទបង្ហាញធំមួយ ស្រាប់តែភ្ញាក់ពីគេងមកឃើញមានបញ្ហាមុនស្នាម ច្រើនលើសដើម។ ចំពោះរឿងទាំងនេះ អាចកើតមានបានដោយសារតែ កំហុសឆ្គងមួយចំនួនដែលអ្នកមានបញ្ហាមុខមុនរមែងយល់ខុស ហើយបន្តធ្វើវាជាប្រចាំ។

អត្ថបទនេះ អេរ៉ាគ្លីនិក នឹងលើកឡើងពីកត្តាចំនួន៥យ៉ាង ដែលអ្នកមានបញ្ហាស្បែកមុខតែងតែ យល់ខុស និងធ្វើឱ្យមុខឡើងមុនលើសដើម៖

កំហុសឆ្គងទី 1៖ កេះ ឬញិចមុន

ការញិចមុនដោយខ្លួនឯង គឺជាកំហុសឆ្គងមួយដែលលោកអ្នកគួរតែចៀសវាង។ ប្រសិនណាបើ អ្នកភ្ញាក់ពីគេងមកឃើញមុនឡើងមកថ្មីៗនៅលើមុខ អ្នកច្បាស់ជាប្រតិកម្មចង់ញិចវាភ្លាមៗជាមិនខាន ប៉ុន្តែវិធីសាស្ត្រនេះ មិនសូវជាល្អប៉ុន្មានទេ ពីព្រោះថា ការញិច ឬកេសមុនជាញឹកញាប់ដោយខ្លួន វាអាចនឹងធ្វើឱ្យតំបន់ដែលញិច ឬកេសនោះ ប្រែចេញពីទៅជារលាក បន្សល់ជាបញ្ហាស្នាមមុន បន្ទាប់ពីញិចរួចត្រឹមតែរយៈពេល 2-3ម៉ោង ឬបន្សល់ឱ្យមាននៅលើផ្ទៃមុខរហូតជាច្រើនសប្តាហ៍។

ញិចមុនភ្លាមៗដោយខ្លួនឯង ជាវិធីជួយកម្ចាត់មុនក្នុងរយៈពេលខ្លី ប៉ុន្តែវានឹងបន្សល់នូវស្នាមមុន ដើម្បីដោះស្រាយក្នុងរយៈយូរទៀត។

កំហុសឆ្គងទី 2៖ ជម្រុះកោសិកាស្បែកខ្លាំងពេកដោយអចេតនា

វិធីសាស្រ្តមួយទៀតដែលមនុស្សជាច្រើនប្រើ គឺការជម្រុះកោសិកាស្បែកញឹកញាប់ ដោយគិតថា វិធីនេះ អាចជម្រុះកោសិកាស្បែកដែលមានបញ្ហា កាត់បន្ថយបញ្ហាស្បែកឡើងមុន។ ក៏ប៉ុន្តែវាមិនដូចអ្វីដែលបាន​ រំពឹងទុកទេ ដោយវិធីសាស្ត្រក្នុងការជម្រុះកោសិកាស្បែកនេះ សម្រាប់ស្បែកទូទៅគេណែនាំឱ្យធ្វើត្រឹមតែ 2 ឬ 3 ដងប៉ុណ្ណោះក្នុង1សប្តាហ៍ និងប្រសិនណាបើស្បែកមានបញ្ហាស្នាមមុន ឬឡើងមុនបន្ថែមទៀត វិធីសាស្ត្រគេមិនសូវណែនាំឱ្យធ្វើប៉ុន្មានឡើយ។

នេះ គឺដោយសារតែការជម្រុះកោសិកាស្បែកខ្លាំងពេកនៅពេលស្បែកមានបញ្ហា អាចនឹងបង្កឱ្យស្បែក រលាក ស្ងួត និងឡើងមុនទ្វេដង។

ចំពោះកំហុសឆ្លងទី2 នេះដែរ មានមនុស្សមិនតិចនាក់ទេដែលកំពុងបំផ្លាញស្បែកដោយមិនដឹងខ្លួន ជាពិសេសនោះគឺអ្នកមានស្បែកងាយប្រតិកម្ម ឬស្បែកដែលងាយឡើងមុនតែម្តង នៅពេលពួកគាត់ អនុវត្តន៍វិធីជម្រុះកោសិកាញឹកញាប់ពេកទៅ ស្បែករបស់ពួកគាត់នឹងមានបញ្ហាបន្ទាប់ពីធ្វើបាន 1-2 សប្តាហ៍ក្រោយមក។

កំហុសឆ្គងទី 3៖ មើលរំលងវិធីផ្តល់សំណើមឱ្យស្បែក

ដូចដែលអ្នកបានដឹងហើយថា ការផ្ដល់សំណើមឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ អាចជួយចិញ្ចឹមស្បែក ឱ្យមានសុខភាពល្អប្រសើរ។ មានន័យថា ការផ្តល់សំណើមឱ្យស្បែកបានច្រើនដងក្នុងមួយថ្ងៃ គឺធ្វើឱ្យស្បែករបស់យើងមានជាតិទឹកគ្រប់ ស្បែកមានលក្ខណៈទន់រលោង បន្ថយការលាក និងទប់ទល់ ជាមួយនឹងបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេស អាកាសធាតុក្តៅ ដូចជានៅក្នុងប្រទេសកម្ពុជា យើងអញ្ចឹង។

ទោះជាយ៉ាងណាក៏ដោយ បើយើងក្រឡេកទៅមើលអ្នកមានបញ្ហាស្បែកមុខមុនគាត់មិនសូវជា ខ្វាយខ្វល់ទៅលើចំណុចនេះទេ ដោយព្យាយាមទិញប្រភេទផលិតផលដែលមានជាតិកាត់ និងធ្វើឱ្យស្បែកស្ងួតប៉ុណ្ណោះ ហើយគិតថា វាអាចនឹងធ្វើឱ្យពួកគាត់ចៀសឆ្ងាយ ពីបញ្ហាមុនលើផ្ទៃមុនទាំងអស់។ នេះ គឺជាការយល់ខុស និងបង្កគ្រោះថ្នាក់កាន់តែខ្លាំង ទៅលើស្បែករបស់គាត់ជាប្រចាំ ពីព្រោះថា នៅពេលដែលស្បែកមិនទទួលការផ្តល់សំណើមបានត្រឹមត្រូវ វានឹងឆ្លើយតបដោយការផលិតប្រេងជាច្រើននៅលើផ្ទៃមុន ដែលជាកត្តាធ្វើឱ្យស្បែកងាយនឹងឡើងមុន ឥតឈប់ឈរទៅវិញ។

ចំពោះដំណោះ​ស្រាយ​បញ្ហា​នេះ ​គឺ​ត្រូវ​ប្រើ​គ្រីមផ្តល់​សំណើម​កម្រិតស្រាលជាងអ្នកប្រើធម្មតា ​អាច​ទិញ​ដប​តូច​មួយ​ហើយ​ទុក​វាប្រើ នៅពេលដែលស្បែកមានបញ្ហាកើតមុន។

ដូចគ្នានេះផងដែរ, ធ្វើឱ្យប្រាកដថា ការប្រើប្រាស់ប្រាស់នូវប្រភេទគ្រីមផ្តល់សំណើមកម្រិតស្រាល និងគ្រីមសំណើមធម្មតាប្រចាំថ្ងៃរបស់លោកអ្នកមិនមានសារធាតុផ្សំដែលបង្កឱ្យស្ទះរន្ធញើស ឬធ្វើឱ្យឡើងមុនក្បាលខ្មៅទេ។

តើ​វិធី​ណា​ដែល​ល្អ​បំផុត​ក្នុង​ការ​គ្រប់​គ្រង​ការ​កើត​មុន?

នេះ គឺជាគន្លឹះខ្លះៗដែលអ្នកអាចពិចារណាបាន ប្រសិនបើអ្នកមានបញ្ហាឡើងមុន ហើយអ្នកចង់គ្រប់គ្រងវាឱ្យលឿនតាមដែលអាចធ្វើទៅបាន។

បញ្ជាក់៖ វិធីទាំងអស់នេះ មិនមែនសុទ្ធតែមានប្រសិទ្ធភាពសម្រាប់គ្រប់ប្រភេទស្បែកទេ និងមិនណែនាំឱ្យព្យាយាមប្រើថ្នាំច្រើនមុខបញ្ចូលគ្នាក្នុងពេលតែមួយឡើយ។

  • បន្ត​ប្រើ​ហ្វូមលាង​ដែលត្រូវជាមួយស្បែករបស់លោកអ្នកជាប្រចាំ
  • រក្សាសំណើមដល់ស្បែក ដោយលាបគ្រីមផ្តល់សំណើម
  • ប្រើការឡេការពារកម្តៅថ្ងៃ
  • ប្រើ​​នូវប្រភេទថ្នាំលាប​ដែល​មាន​ដូច​ខាងក្រោម៖
    • Benzoyl Peroxide
    • Salicylic Acid
    • Retinoids. ឬអាចជ្រើសរើសជាមួយនឹង adapalene (Differin)។
  • ចៀសវាងការប៉ះមុខ (ហាមកេះមុខ)
  • រក្សាជាតិទឹកឱ្យរាងកាយឱ្យគ្រប់គ្រាន់
  • ចៀសវាងរបបអាហារសម្បូរជាតិខ្លាញ់អាក្រក់ និងជាតិស្ករ
  • គ្រប់គ្រងភាពតានតឹងជាមួយនឹងការធ្វើសមាធិ

បើទោះបីជាវិធីសាស្ត្រខាងលើមានប្រយោជន៍1ផ្នែកជួយដោះស្រាយបញ្ហាមុនរបស់លោកអ្នកយ៉ាងណាក៏ដោយ សូមចងចាំថា វាមិនមែនជាវិធីដែលល្អបំផុតនោះទេ សម្រាប់ជួយដោះស្រាយបញ្ហាស្បែកមុន របស់លោកអ្នក អ្វីដែលលោកអ្នកគួរតែគិតគូឱ្យច្បាស់ និងសម្រេចចិត្តធ្វើវានោះ គឺការព្យាបាលស្បែកមុខមុន ជាមួយនឹងសេវាកម្មដែលមានវិជ្ជាជីវៈត្រឹមត្រូវ ព្យាបាលជាមួយនឹង គ្រូពេទ្យជំនាញសើស្បែក និងកែប្រែទម្លាប់រស់នៅដែលមានសុខភាពល្អ។

អនុសាសន៍

ចំពោះប្រធានបទនេះ​ អេរ៉ាគ្លីនិក បានលើកយកតែកំហុសមួយចំនួនប៉ុណ្ណោះ ដែលសង្កេតឃើញទៅលើ អ្នកមានបញ្ហាស្បែកមុន និងស្បែកមុខងាយប្រតិកម្មរមែងតែធ្វើខុសដាក់ខ្លួនឯង។ ហើយក៏សង្ឃឹមថា អត្ថបទនេះ នឹងផ្តល់នូវចំណេះដឹងបន្ថែមអំពីរបៀបថែរក្សាស្បែកមុខឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានស្បែកមុខដែលគ្មានមុន ស្បែកស្អាត ភ្លឺថ្លា បែបធម្មជាតិ។

ដោយឡែក ប្រសិនបើលោកអ្នកកំពុងស្វែងរកគ្លីនិកសើស្បែក ដែលមានស្តង់ដារអាចទុកចិត្តបាន ជាមួយនឹងការផ្តល់នូវការណែនាំ និងការសរសើរច្បាស់ៗចេញពីអតិថិជននៅតាម Google លោកអ្នកអាចជ្រើសរើស អេរ៉ាគ្លីនិក បាន។ អេរ៉ាគ្លីនិក នឹងបញ្ហាមុនស្នាមលើផ្ទៃមុខរបស់លោកអ្នក ឱ្យទៅជារឿងអតីតកាល!

Proud to be ethical ♥