មិនថាលោកអ្នកមានដើមកំណើតពីទីណាឡើយ ការរស់នៅក្នុងបណ្ដាប្រទេសអាកាសធាតុក្តៅដូចនៅក្នុងអាស៊ីអាគ្នេយ៍ នាំមកនូវបញ្ហាប្រឈមជាច្រើនក្នុងការថែទាំស្បែកឱ្យមានសុខភាពល្អ និងភ្លឺថ្លាម៉ដ្ឋរលោង។ កម្រិតជាតិសំណើមខ្ពស់នៅក្នុងបរិយាកាស ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងការបំពុលបរិស្ថាន ជាកត្តាចំបក្នុងការបំផ្លាញសុខភាពស្បែក ក៏ដូចជាសភាពស្បែកខាងក្រៅ។ យ៉ាងណាមិញ លោកអ្នកអាចការពារស្បែកទុកជាមុន និងរក្សាបាននូវស្បែកស្រស់ថ្លារស់រវើក ដោយចាប់យកផ្នត់គំនិត Skinvestment។ នៅក្នុងអត្ថបទនេះ ពួកយើងនឹងចែករំលែកពីគន្លឹះថែរក្សាស្បែកសំខាន់ៗ ដែលសម្រិតសម្រាំងជាពិសេសសម្រាប់លោកអ្នក!

ចាប់ផ្តើមជាមួយនឹងសំណួរខាងក្រោមនេះ៖

ហេតុអ្វី​ចាំបាច់ត្រូវរៀបចំទុកជាមុនសម្រាប់ស្បែកនាពេល​អនាគត​របស់​អ្នក?

#1៖ ការពារស្បែកទុកជាមុនពីបញ្ហាដែលអាចជៀសវាងបាន

ដើម្បីថែបំប៉នសុខភាពស្បែកសម្រាប់អនាគត វាមិនមែនត្រឹមតែដោះស្រាយបញ្ហាដែលអ្នកជួបប្រទះនាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែតម្រូវឱ្យផែនការការពារស្បែកពីបញ្ហាដែលអាចកើតឡើងនាពេលអនាគត។ ពេលបានគ្រោងទុកមុន អ្នកអាចកាត់បន្ថយបញ្ហាស្បែកជាច្រើន ដូចជា បញ្ហាស្បែកចាស់មុនអាយុ ការខូចខាតដោយសារពន្លឺព្រះអាទិត្យ ការឡើងពណ៌ និងជំងឺមហារីកស្បែក។ ការវិនិយោគលើអនាគតស្បែករបស់អ្នកឥឡូវនេះ នឹងជួយអ្នករក្សាស្បែកដែលមានសុខភាពល្អ និងក្មេងជាងវ័យសម្រាប់ច្រើនឆ្នាំទៅមុខទៀត។

#2៖ ថែបំប៉នសុខភាពស្បែកតាមវិធីសាស្រ្តធម្មជាតិ

ស្បែកគឺជាសរីរាង្គធំបំផុតរបស់រាងកាយ ដូច្នេះសុខភាពស្បែកមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់អ្នក។ ស្បែកដែលមានសុខភាពល្អដើរតួជារបាំងការពារពីគ្រោះថ្នាក់ដែលបង្កដោយកត្តាបរិស្ថាន បាក់តេរី និងសារធាតុអាឡែស៊ី មិនឱ្យចូលទៅក្នុងខ្លួនរបស់អ្នក។ ការថែបំប៉នស្បែករបស់អ្នកឥឡូវនេះនឹងរួមចំណែកដល់សុខភាពស្បែកយូរអង្វែង ក៏ដូចជាភាពធន់ និងសមត្ថភាពរបស់វាក្នុងការទប់ទល់នឹងកត្តាខាងក្រៅ ខណៈពេលដែលជួយរក្សាភាពរឹងមាំ និងរក្សាសមត្ថភាពរបស់ស្បែកក្នុងការបំពេញមុខងារ។

#3៖ រក្សាបាននូវសម្រស់ក្មេងជាងវ័យ

ដោយគ្រាន់តែអនុវត្តទម្លាប់ថែទាំស្បែកដែលផ្តោតលើអនាគត អ្នកអាចកាត់បន្ថយសញ្ញានៃភាពចាស់វ័យបានយ៉ាងប្រសិទ្ធភាព។ ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ ថែបំប៉នដោយផលិតផលផ្តល់ជាតិសំណើម និងការប្រើប្រាស់ផលិតផលរារាំងភាពចាស់វ័យ អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ផ្នត់ក្រហូង និងសញ្ញានៃភាពចាស់វ័យបានយ៉ាងល្អ។ ការ​ថែរក្សា​ស្បែក​របស់​អ្នក​នៅ​ពេល​នេះ​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​ស្បែករបស់អ្នកមាន​ភាព​ភ្លឺ​ថ្លា ក្មេង​ជាង​វ័យ ​នៅ​ពេល​ដែល​អ្នកចាស់វ័យ។

ទី4៖ បង្កើនទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង

ស្បែកដែលមានសុខភាពល្អ ធ្វើឱ្យអ្នកមានទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯង។ នៅពេលដែលអ្នកពេញចិត្តនឹងស្បែករបស់អ្នក អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយជាងមុន និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងបញ្ហាទាំងអស់! តាមរយៈការវិនិយោគលើអនាគតស្បែក អ្នកនឹងបង្កើនភាពទាក់ទាញ ភាពជឿជាក់ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម និងលក្ខណៈការងារ និងជួយឱ្យអ្នកជុំវិញខ្លួនបានឃើញពីលក្ខណៈពិសេសរបស់អ្នក។

#5៖ ការវិនិយោគដែលផ្ដល់ផលចំណេញយូរអង្វែង

ខណៈពេលដែលវាអាចទាមទារការវិនិយោគច្រើនទុកជាមុន ការថែបំប៉នស្បែករបស់អ្នកសម្រាប់អនាគតនឹង ជួយសន្សំប្រាក់របស់អ្នកនៅពេលក្រោម។ ពេលស្បែកមានសុខភាពល្អ និងទទួលបានការការពារទុកជាមុនពីបញ្ហានាពេលខាងមុខ អ្នកអាចកាត់បន្ថយការចំណាយក្នុងការការព្យាបាល ឬទិញផលិតផលដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ដូចពាក្យស្លោក ការពារប្រសើរជាងព្យាបាល។

តើអ្នកអាចវិនិយោគលើអនាគតស្បែករបស់អ្នកដោយរបៀបណា?

#1៖ ការពារស្បែកពីពន្លឺព្រះអាទិត្យ

លោកអ្នកចាំបាច់ត្រូវការពារស្បែកយ៉ាងដិតដល់ពីកម្ដៅព្រះអាទិត្យ​ក្ដៅ​នៅ​អាស៊ីអាគ្នេយ៍​​។ លាបឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF ខ្ពស់ (30 ឬលើសពីនេះ) ជារៀងរាល់ថ្ងៃ។ លាបឡេការពារកម្តៅថ្ងៃរៀងរាល់ពីរម៉ោងម្តង ជាពិសេសប្រសិនបើអ្នកចំណាយពេលច្រើននៅខាងក្រៅ។ សូមកុំភ្លេចបិទបាំងស្បែករបស់អ្នកបន្ថែមទៀតដោយការពាក់អាវក្រៅ មួក និងវ៉ែនតា។

#2៖ ជ្រើសរើសផលិតផលថែរក្សាស្បែកកម្រិតស្រាល

ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ដែលមាន​រូបមន្ត​ស្រាលស្រទន់ គ្មាន​ជាតិ​ប្រេង និង​គ្មាន​ធាតុ​ផ្សំ​​ដែលអាចកកស្ទះ​រន្ធ​ញើស ឬ​សម្អាតជាតិ​ខ្លាញ់លើស។ ស្វែងរកផលិតផលផ្ដល់ជាតិសំណើមប្រភេទជែល ប្រភេទសេរ៉ូមដែលមានរូបមន្តគោលជាជាតិទឹក និងឡេការពារកម្តៅថ្ងៃដែលគ្មានប្រេង។ ផលិតផលទាំងនេះនឹងរក្សាស្បែករបស់អ្នកឱ្យមានសំណើមដោយមិនមានអារម្មណ៍ថាធ្ងន់ ឬស្អិតឡើយ។

#៣៖ លាងសម្អាតស្បែកថ្នមៗ ប៉ុន្តែសព្វល្អ

ការលាងសម្អាតស្បែកទៀងទាត់ពិតជាមានសារៈសំខាន់ ពិសេសក្នុងតំបន់អាកាសធាតុក្តៅ ដោយវាជួយសម្អាតញើស ភាពកខ្វក់ និងប្រេងដែលលើស។ យើងណែនាំឱ្យអ្នកប្រើប្រាស់ហ្វូមសម្អាតមុខកម្រិតស្រាល ដែលមានតុល្យភាព pH ដោយវាមិនធ្វើឱ្យស្បែករបស់អ្នកបាត់បង់នូវរបាំងសំណើមធម្មជាតិរបស់វាឡើយ។ លាងសម្អាតមុខពីរដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលល្ងាច ដើម្បីរក្សាផ្ទៃមុខឱ្យស្អាត និងស្រស់ថ្លា។

#4: ជ្រើសរើសផលិតផលដែលរក្សាជាតិសំណើម

អាកាសធាតុ​ក្តៅ​ធ្វើឱ្យអ្នក​បែកញើស​ខ្លាំង​ ដែល​បណ្តាល​ឱ្យ​ខ្វះ​ជាតិ​ទឹក។ អ្នកអាចជៀសវាងបញ្ហានេះបាន ដោយការផ្ដល់ជាតិសំណើមក្នុងកម្រិតដែលរាងកាយត្រូវការ។ ចាប់ផ្ដើមប្រើប្រាស់សេរ៉ូមផ្ដល់ជាតិសំណើម និងឡេផ្ដល់ជាតិសំណើមកម្រិតស្រាល។ ស្វែងរកផលិតផលដែលមានធាតុផ្សំ ដូចជា អាស៊ីត hyaluronic និងប្រទាលកន្ទុយក្រពើ ដោយសារវាមានសមត្ថភាពក្នុងការរក្សាជាតិសំណើម និងធ្វើឱ្យស្បែកទន់រលោង។

#5៖ ខាត់ស្បែកជាប្រចាំ

ការខាត់ស្បែក មានសារៈសំខាន់ក្នុងការជម្រុះកោសិកាស្បែកងាប់ សម្អាតសារធាតុកខ្វក់កកស្ទះក្នុងរន្ធញើស និងធ្វើឱ្យស្បែកមានសុខភាពល្អ។ យ៉ាងណាមិញ ក្នុងកំឡុងអាកាសធាតុក្តៅ សូមកុំខាត់ស្បែកញឹកញាប់ពេក ដើម្បីការពារពីការរលាកស្បែក។ ប្រើ​ប្រាស់ឡេខាត់ស្បែកកម្រិតស្រាល ដែលមានគ្រឿងផ្សំ​ធម្មជាតិ ​ដូចជា ​អង់ស៊ីម​ផ្លែឈើ ឬ​អាស៊ីតកម្រិត​ស្រាល។ ​គួរខាត់​ស្បែកត្រឹម​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។

#6៖ រារាំងពីការបំពុលបរិស្ថាន

ការបំពុលខ្យល់គឺជាក្តីកង្វល់ដ៏ធំមួយនៅបណ្ដាទីក្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការពារស្បែករបស់អ្នកដោយបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទម្លាប់ថែទាំស្បែករបស់អ្នក។ សេរ៉ូមដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន C ឬសារធាតុចម្រាញ់ពីតែបៃតង អាចជួយបន្សាបរ៉ាឌីកាល់សេរីដែលបណ្តាលមកពីការបំពុលបរិស្ថាន និងកាត់បន្ថយហានិភ័យនៃភាពចាស់មុនអាយុ។

#7៖ រក្សាអនាម័យ

ថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អដោយការរក្សាអនាម័យ។ លាងសម្អាតផ្ទៃមុខរបស់អ្នកក្រោយពេលបែកញើស ឬបន្ទាប់ពីចំណាយពេលនៅក្នុងបរិយាកាសកខ្វក់។ ជៀសវាង​ការយកដៃកខ្វក់មក​ប៉ះ​មុខ​ ព្រោះ​វា​អាច​ចម្លង​បាក់តេរី ដែល​នាំ​ឱ្យឡើងមុន។ លើសពីនេះ ផ្លាស់ប្តូរស្រោមខ្នើយឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការប្រមូលផ្តុំនៃបាក់តេរី ប្រេង និងញើស។

#8៖ ពិសាទឹកឲ្យបានច្រើន

កំឡុងអាកាសធាតុក្តៅ វាជារឿងសំខាន់ក្នុងការរក្សាជាតិសំណើមក្នុងរាងកាយពីស្រទាប់ខាងក្នុង។ ផឹកទឹកឱ្យបានច្រើនពេញមួយថ្ងៃ ដើម្បីបំពេញជាតិសំណើមដែលបាត់បង់តាមរយៈការបែកញើស។ ជាតិ​ទឹក​មិន​ត្រឹម​តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​ស្បែក​មើលទៅ​មាន​សុខភាព​ល្អ​ថែមទៀតផង។

មតិចុងក្រោយ

ការថែរក្សាស្បែកនាពេលអនាគតរបស់អ្នក គឺប្រៀបផ្ទឹមបាននឹងការវិនិយោគលើសុខភាពទូទៅ សុខុមាលភាព និងទំនុកចិត្តរបស់អ្នក។ ដោយប្រកាន់យកនូវទម្លាប់ថែរក្សាស្បែក ដោយផ្តោតលើការការពារទុកជាមុន អមដោយការប្រើប្រាស់ផលិតផលត្រឹមត្រូវ អ្នកអាចរក្សាបាននូវស្បែកមានសុខភាពល្អ ក្មេងជាងវ័យ និងកាត់បន្ថយហានិភ័យនៃបញ្ហាស្បែកនាពេលអនាគត។ សូមចងចាំថា ស្បែករបស់អ្នកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពទូទៅរបស់អ្នក ដូច្នេះហើយគួរយកចិត្តទុកដាក់ក្នុងការថែបំប៉ន និងការពារស្បែក ដើម្បីទទួលបានស្បែកស្រស់ថ្លាសម៉ដ្ឋរលោង នាពេលអនាគត។

មិនថាអ្នកមកពីទីណាឡើយ ការរស់នៅក្នុងប្រទេសអាកាសធាតុក្តៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាមទារឱ្យមានវិធីសាស្រ្តសកម្មក្នុងការថែទាំស្បែក។ តាមរយៈការអនុវត្តគន្លឹះ Skinvestment សំខាន់ៗទាំងនេះ អ្នកអាចការពារស្បែករបស់អ្នកពីផលប៉ះពាល់ពីកម្ដៅព្រះអាទិត្យ អាកាសធាតុសើម និងការបំពុលបរិស្ថាន។ ត្រូវផ្ដល់អាទិភាពទៅលើការការពារពីកម្តៅថ្ងៃ ជ្រើសរើសផលិតផលកម្រិតស្រាល លាងសម្អាតផ្ទៃមុខថ្នមៗ ផ្តល់ជាតិសំណើមឱ្យបានគ្រប់គ្រាន់ ខាត់ស្បែកឱ្យបានទៀតទាត់ រារាំងពីការបំពុលបរិស្ថាន រក្សាអនាម័យ ហើយពិសាទឹកឱ្យបានច្រើន! ដោយគ្រាន់តែចំណាយពេលវេលាក្នុងការរក្សាទម្លាប់ថែទាំស្បែករបស់អ្នកឱ្យបានទៀងទាត់ អ្នកនឹងទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លាក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ!

កំពុងស្វែងរកការណែនាំអំពីសុខភាពស្បែកពីវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែកមែនទេ? ពួកយើងនឹងជួយលោកអ្នក តាមរយៈការណែនាំសេវាកម្ម ឬផលិតផលដែលល្អឥតខ្ចោះសម្រាប់ប្រភេទស្បែករបស់អ្នក។

ផ្ញើសារមកកាន់យើងខ្ញុំតាមរយៈ https://facebook.com/eraclinickh ឬទូរសព្ទមកយើងខ្ញុំតាមលេខ 092 414000។

Proud to be ethical ♥