មនុស្សភាគច្រើនបានប្រព្រឹត្តកំហុសទាក់ទងនឹងការថែទាំស្បែកដោយមិនដឹងខ្លួន។
តើអ្នកជាម្នាក់ក្នុងចំណោមនោះឬ?
បើចង់ដឹង សូមអានអត្ថបទខាងក្រោម!
សម្រស់កាន់តែស្រស់ស្អាត និងរស់រវើក នៅមិនឆ្ងាយពីលោកអ្នកឡើយ!
កំហុសទី ១៖ ការប៉ះឬញិចមុន
ពេលងើបពីគេងភ្លាម អ្វីដែលអ្នកមិនចង់ឃើញបំផុតគឺការឡើងមុន។ យើងពិតជាយល់ពីចំណុចនេះ។ ប៉ុន្តែសូមមានការអត់ធ្មត់ កុំញេចមុនឲ្យសោះ។ ការញិចមុនអាចធ្វើឲ្យខូចខាតកោសិកាស្បែក និងអាចបង្កើនមុនក្បាលសច្រើនជាងមុន ពោលគឺនៅជុំវិញតំបន់ដែលអ្នកញិចមុនតែម្តង។
គួរអនុវត្តតាមវិធីសាស្រ្តខាងក្រោមនេះវិញ។
អ្នកគួរពូតកន្សែងជាមួយទឹកក្ដៅឧណ្ហៗរួចដាក់ពីលើចំណុចឡើងមុននោះរយៈពេលពីរបីនាទី ដើម្បីឲ្យរីករន្ធញើស បន្ទាប់មកបិតម៉ាសនៅលើមុខ ដោយជ្រើសរើសប្រភេទម៉ាសដែលមានគ្រឿងផ្សំគោលពីដីឥដ្ឋ។ ក្រោយមកទៀត អ្នកក៏អាចលាបប្រេងចម្រាញ់ចេញពីដើមតែផងដែរ។
កំហុសទី ២៖ មិនបានលាបគ្រីម/ឡេការពារកម្តៅថ្ងៃជាប្រចាំ
គ្រប់ប្រភេទស្បែកសុទ្ធតែអាចខូចខាតដោយសារកម្ដៅព្រះអាទិត្យដូចគ្នា មិនថាអ្នកមានសម្បុរខ្មៅ ឬ សឡើយ។ ការលាបឡេការពារកម្ដៅថ្ងៃជាប្រចាំជារឿងដ៏ចាំបាច់ដែលអ្នកមិនគួររំលងឡើយ។
កម្ដៅព្រះអាទិត្យអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើស្បែកដែលអ្នកអាចនឹងស្មានមិនដល់។ បើគ្មានការការពារពីកាំរស្មីព្រះអាទិត្យនោះទេ អ្នកនឹងមានហានិភ័យខ្ពស់នៃស្បែកចាស់ជាងវ័យ និងជំងឺមហារីកស្បែក។
គួរប្រើឡេការពារកំដៅថ្ងៃយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ប្រសិនបើអ្នកចង់រក្សាស្បែកឲ្យស្រស់ស្អាតយូរអង្វែង។
វាអាចនឹងងាយភ្លេច ដូច្នេះខាងក្រោមនេះជាគន្លឹះដើម្បីធ្វើឱ្យអ្នកងាយចាំ៖
ត្រូវយកឡេការពារកំដៅថ្ងៃមួយបំពង់តូចជាប់ខ្លួនជានិច្ចពេលចេញពីផ្ទះ ហើយទុកមួយដបធំនៅផ្ទះ។
កំហុសទី ៣៖ ភ្លេចលាបគ្រីមផ្ដល់សំណើមក្រោយពេលជូតខ្លួនរួច
ក្រោយពេលជូតខ្លួនរួច ស្បែករបស់យើងនៅសើមបន្តិចបន្តួច។ នោះជាពេលដ៏ល្អបំផុតក្នុងការលាបគ្រីមផ្ដល់ជាតិសំណើម។
កុំស្ដាយបរិមាណគ្រីមដែលអ្នកលាបមកលើស្បែក ត្រូវលាបឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបានលទ្ធផលល្អបំផុត។
ពេលលាងសម្អាតស្បែកដោយទឹកក្តៅឧណ្ហៗ វានឹងបើករន្ធញើសរបស់។ ពេលនោះហើយដែលគ្រីមជ្រាបចូលស្បែកបានល្អបំផុត។
ប្រសិនបើអ្នកមានស្បែកស្ងួត ការលាបគ្រីមផ្ដល់ជាតិសំណើមបានត្រឹមត្រូវ អាចជួយដោះស្រាយបញ្ហាស្បែកស្ងួតរបស់អ្នកបាន។ ប៉ុន្តែត្រូវប្រាកដថាអ្នកជ្រើសរើសគ្រីមផ្ដល់ជាតិសំណើមដែលស័ក្តិសមសម្រាប់ប្រភេទស្បែករបស់អ្នក!
កំហុសទី៤៖ មិនបានលាងសម្អាតគ្រឿងសម្អាងមុនពេលចូលគេង
ដំបូន្មានមួយនេះគឺសម្រាប់សុភាពនារី។ ធ្លាប់ទេ ហត់នឿយពីថ្ងៃ ជប់លៀងពីយប់ ហើយមកដល់ផ្ទះរាងយប់ជ្រៅ គ្រាន់តែមកដល់ភ្លាមមានអារម្មណ៍ថាងងុយគេង ហើយអ្នកក៏ចូលគេងដោយមិនបានសម្អាតគ្រឿងសម្អាង។ នេះជាទម្លាប់មិនល្អឡើយ ហើយមូលហេតុគឺស្ថិតនៅខាងក្រោមនេះ!
ការមិនបានលាងសម្អាតគ្រឿងសម្អាងមុនពេលចូលគេង នឹងធ្វើឱ្យស្បែករបស់អ្នកស្ងួត ហើយអាចបណ្តាលឱ្យមានបញ្ហាស្បែកផ្សេងទៀត ដូចជា ការរមាស់ ការប្រេះស្បែក និងសូម្បីតែការហូរឈាមជាដើម។ ប្រសិនបើអ្នកមានជម្ងឺត្រអក ការទុកគ្រឿងសម្អាងពេញមួយយប់អាចបន្ថយភាពយឺតពីធម្មជាតិរបស់ស្បែក ហើយធ្វើឲ្យជម្ងឺត្រអករើឡើងវិញថែមទៀតផង។
ហើយក្នុងករណីមួយទៀត ពោលគឺពេលដែលអ្នកទុកម៉ាស្ការ៉ាពេញមួយយប់ វាអាចឲ្យភ្នែកឆ្លងមេរោគ ខូចរោមភ្នែក និងបញ្ហាស្បែកទូទៅជាច្រើនទៀត។
ក្រៅពីនេះ ការទុកគ្រឿងសម្អាងចោលមួយយប់ក៏អាចបង្កឱ្យកើតមុន ធ្វើឲ្យបបូរមាត់ប្រេះ និងធ្វើឲ្យស្បែកចាស់ជាងវ័យ។
អ្នកខ្លះនិយាយថា ការទុកគ្រឿងសម្អាងម្តងម្កាលមិនមែនជាបញ្ហាឡើយ ប៉ុន្តែវាមិនដូច្នេះនោះទេ។
បើធ្លាប់ធ្វើម្តងហើយ ប្រាកដណាស់អ្នកអាចនឹងធ្វើម្តងទៀត។ តើអ្នកដឹងទេថា ទម្លាប់បែបណាដែលងាយបង្កើតបំផុត? គឺទម្លាប់អាក្រក់!
កំហុសទី៥៖ ប្រើផលិតផលថែទាំស្បែកមិនស័ក្តិសមនឹងប្រភេទស្បែករបស់អ្នក
ធ្លាប់មានអតិថិជនរបស់យើងម្នាក់មានបញ្ហាមុនដែលព្យាបាលមិនបាត់សោះ។ បន្ទាប់ពីពិគ្រោះយោបល់ជាមួយអ្នកឯកទេសរបស់យើងរួច ទើបដឹងពីប្រភពបញ្ហាពិតប្រាកដរបស់គាត់។
តាមពិតទៅ គឺដោយសារគាត់បានប្រើគ្រីមផ្តល់សំណើមមួយប្រភេទខុសពីប្រភេទស្បែករបស់គាត់អស់រយៈពេល ១២ ខែ។ គ្រាន់តែឈប់ប្រើមិនយូរប៉ុន្មាន ស្នាមអុចខ្មៅក៏រលាយបាត់ត្រឹមមួយពព្រិចភ្នែក។
តើអ្នកដឹងទេ បញ្ហាសើស្បែកជារឿងស្មុគស្មាញជាងក្នុងការដោះស្រាយ ហើយសម្រាប់លោកអ្នកដែលមានជីវិតមមាញឹក អ្នកងាយនឹងបង្កើតកំហុសផ្នែកសើស្បែកជាទីបំផុត។
ខាងក្រោមនេះគឺជាដំបូន្មានដ៏សំខាន់មួយដែលដែលអ្នកគួរយកចិត្តទុកដាក់។
ទោះបីជាផលិតផលមួយមានប្រសិទ្ធភាពសម្រាប់មនុស្សរាប់ពាន់នាក់ផ្សេងទៀត មិនមានន័យថាវាស័ក្តិសមសម្រាប់អ្នកនោះទេ។
មិនថាអ្នកមានស្បែកងាយប្រតិកម្ម ស្បែកស្ងួត ស្បែកប្រេង ឬប្រភេទស្បែកណាមួយឡើយ ត្រូវប្រាកដថាអ្នកជ្រើសរើសផលិតផលដែលសមស្របនឹងប្រភេទស្បែករបស់អ្នក។
លើសពីនេះទៀត ត្រូវប្រយ័ត្នចំពោះផលិតផលថែរក្សាស្បែកបែបកំប្លែង និងផលិតផលដែលមានជាតិគីមីគ្រោះថ្នាក់ចំពោះស្បែក។ មុនពេលអ្នកទិញផលិតផលថ្មី ត្រូវប្រាកដថាអ្នកបានអានព័ត៌មានលម្អិតនៅលើផលិតផលដោយប្រុងប្រយ័ត្ន ត្រូវប្រាកដថាវាត្រូវបានធ្វើតេស្តដោយអ្នកជំនាញសើស្បែក ហើយបើអាចទៅរួច ត្រូវជ្រើសរើសផលិតផលដែលមានធាតុផ្សំពីធម្មជាតិ។
សរុបសេចក្ដី
ពួកយើងម្នាក់ៗសុទ្ធសឹងតែធ្លាប់សាងកំហុសទាក់ទងនឹងការថែទាំស្បែក។ វាគ្រាន់តែជាមេរៀនមួយដែលធ្វើឲ្យយើងប្រសើរជាងមុនតែប៉ុណ្ណោះ។ ទោះយ៉ាងណាក្ដី បើយើងអាចជៀសកំហុសទាំងអស់នេះបាន វាពិតជារឿងដ៏ប្រសើរបំផុត ដែលជួយឲ្យយើងឈានទៅរកស្បែកមានសុខភាពល្អកាន់តែឆាប់រហ័ស។ ពួកយើងសង្ឃឹមថា លោកអ្នកនឹងអាចទាញយកដំបូន្មានល្អៗពីអត្ថបទមួយនេះ។ សូមកុំភ្លេចប្រាប់ឲ្យពួកយើងពីរឿងនេះ!
តើអ្នកកំពុងស្វែងរកការពិគ្រោះយោបល់ជាមួយអ្នកឯកទេសដើម្បីទទួលបានស្បែកស្រស់ស្អាតជាងមុនឬ? ពួកយើងមានបទពិសោធជាច្រើនក្នុងការដោះស្រាយបញ្ហាស្បែកសម្រាប់អតិថិជនគ្រប់វ័យ និងគ្រប់លក្ខខណ្ឌស្បែក។ ទាក់ទងមកយើងនៅថ្ងៃនេះ។ យើងទន្ទឹងរង់ចាំលោកអ្នកជានិច្ច!
ប្រសិនបើអ្នកចូលចិត្តអត្ថបទនេះ សូមបង្ហាញក្តីស្រលាញ់មកកាន់ពួកយើងនៅលើ Facebook ឬ Instagram ❤️
Recent Comments