តើអ្នកកំពុងស្វែងរកវិធីសាស្រ្តក្នុងកាធ្វើឲ្យអាការៈជំងឺត្រអកប្រសើរឡើងឬ? ពួកយើងមានដំណោះស្រាយសម្រាប់លោកអ្នក។
នៅក្នុងអត្ថបទណែនាំមួយនេះ ពួកយើងនឹងចែករំលែកពីវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតចំនួន៥យ៉ាង ក្នុងការធ្វើឲ្យអាការៈជំងឺត្រអករបស់អ្នកប្រសើរឡើង និងជួយលុបបំបាត់អារម្មណ៍តានតឹងដែលអ្នកធ្លាប់មានពីមុនមក។
តោះៗ ស្វែងយល់និងអនុវត្តតាមវិធីសាស្រ្តទាំង៥យ៉ាងនេះដើម្បីលុបបំបាត់ញ្ហាជំងឺត្រអកពីជីវិតរបស់អ្នក។
គន្លឹះទី១៖ កុំប្រើប្រាស់បរិមាណសាប៊ូលាងសម្អាតខ្លួនច្រើនពេក
ការប្រើប្រាស់បរិមាណសាប៊ូលាងសម្អាតខ្លួនច្រើនពេក នឹងធ្វើតំបន់ស្បែកងាយប្រតិកម្មកាន់តែស្ងួតជាតិសំណើម ដែលបណ្ដាលឱ្យអាការៈជំងឺត្រអកកាន់តែធ្ងន់ធ្ងរ។ ផលវិបាកគឺមានដូចគ្នាសម្រាប់ប្រភេទសាប៊ូលាងសម្អាតខ្លួនសម្រាប់ស្បែកងាយប្រតិកម្ម។ ស្បែកដែលជួបប្រទះញ្ហាជំងឺត្រអកងាយនឹងប្រតិកម្មនៅពេលការលាងសម្អាតច្រើនដកពេកជាមួយសាប៊ូ។
គន្លឹះសំខាន់បំផុតក្នុងការថែទាំស្បែកមានអាការៈជំងឺត្រអក គឺការផ្ដល់ជាតិសំណើមឲ្យបានគ្រប់គ្រាន់។ ផ្ទុយទៅវិញ សាប៊ូលាងសម្អាតខ្លួនធ្វើឲ្យស្បែកស្ងួត និងអស់ជាតិសំណើម។
ជាការពិតណាស់ សូម្បីតែអ្នកមិនមានបញ្ហាជំងឺត្រអកក៏មិនគួរប្រើប្រាស់បរិមាណសាប៊ូលាងសម្អាតខ្លួនច្រើនពេកដែរ ព្រោះវាអាចលាងសម្អាតជាតិប្រេងធម្មជាតិអស់ពីស្រទាប់ស្បែកខាងក្រៅ។ ប្រសិនបើការប្រើប្រាស់សាប៊ូលាងសម្អាតខ្លួនច្រើនអាចប៉ះពាល់ដល់មនុស្សដែលមានស្បែកធម្មតា ចុះទម្រាំលោកអ្នកដែលមានអាការៈជំងឺត្រអកទៀតនោះ។
គន្លឹះទី២៖ គួរងូតទឹកក្ដៅឧណ្ហៗ ហើយត្រឹមរយៈពេលខ្លីប៉ុណ្ណោះ (មិនគួរយូរ ឬក្តៅពេកឡើយ)
ដូចពួកយើងធ្លាប់បានចែករំលែករួចមកហើយអំពីជាតិប្រេងធម្មជាតិនៅលើស្បែក។ គន្លឹះមួយទៀតក្នុងការគ្រប់គ្រងកម្រិតជាតិប្រេងធម្មជាតិនៅលើស្បែកត្រឹមត្រូវ គឺការជៀសវាងការងូតទឹកដែលមានសីតុណ្ហភាពក្តៅជ្រុល។ លោកអ្នកប្រាកដជាមានអារម្មណ៍ល្អកំឡុងពេលងូតទឹក ប៉ុន្តែវានឹងជះឥទ្ធិពលមិនល្អមកលើស្បែករបស់អ្នកក្រោយពេលងូតទឹករួច។
មិនគួរឲ្យតំបន់ដែលមានអាការៈជំងឺត្រអកប៉ះនឹងបរិមាណទឹកច្រើនពេកឡើយ ព្រោះវាងាយនឹងប្រតិកម្ម។ គួររក្សាទម្លាប់ងូតទឹករយៈពេលខ្លីប៉ុន្តែសព្វរាងកាយ។ លោកអ្នកគួរគិតពីការរលំបាកពេលក្រោយ ជាជាងអារម្មណ៍ល្អតែមួយពេលនោះ។
គន្លឹះទី៣៖ ប្រើប្រាស់ឧបករណ៍ផ្ដល់ជាតិសំណើម (ប្រភេទចំហាយទឹក) ឬឧបករណ៍បន្ថយជាតិសំណើម (អាស្រ័យលើអាកាសធាតុ)
កម្រិតជាតិសំណើមនៅក្នុងបរិយាកាសររស់នៅរបស់យើងអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអាការៈនៃជំងឺត្រអក។ ពីមុនមក វាជាបញ្ហាប្រឈមរបស់មនុស្សទូទៅនៅទូទាំងពិភពលោកក្នុងការគ្រប់គ្រងកម្រិតជាតិសំណើមក្នុងគេហដ្ឋានរបស់ពួកគេឲ្យត្រឹមត្រូវតាមបទដ្ឋាន។
សំណាងល្អ វាលែងជាបញ្ហាទៀតហើយដោយសារមានឧបករណ៍គ្រប់គ្រងកម្រិតជាតិសំណើមច្រើនប្រភេទនៅលើទីផ្សារ ដែលផ្ដល់មុខងារប្រកបដោយប្រសិទ្ធភាពក្នុងការកំណត់កម្រិតជាតិសំណើមក្នុងគេហដ្ឋានដែលស័ក្តិសមនឹងតម្រូវការជាក់ស្តែងរបស់អ្នក។
ប្រសិនបើអ្នករស់នៅក្នុងតំបន់សើម ឧបករណ៍បន្ថយជាតិសំណើមនឹងជួយឲ្យអាការៈរបស់អ្នកប្រសើរឡើងជាក់ជាមិនខាន ហើយប្រសិនបើអ្នករស់នៅក្នុងតំបន់ស្ងួតខ្លាំងវិញ ឧបករណ៍ផ្ដល់ជាតិសំណើមគឺជាជម្រើសដ៏ស័ក្តិសមបំផុត។ ប៉ុន្តែសម្រាប់តំបន់មួយចំនួន អ្នកអាចនឹងចាំបាច់ត្រូវមានទាំងឧបករណ៍ផ្ដល់ជាតិសំណើម និងឧបករណ៍បន្ថយជាតិសំណើម សម្រាប់ប្រើប្រាស់តាមរដូវនីមួយៗ។
ប្រសិនបើអ្នកចង់ឲ្យអាការៈជំងឺត្រអកប្រសើរឡើង អ្នកគួរតែចំណាយលើឧបករណ៍ទាំងអស់នេះ។ ប្រាកដណាស់ ដើម្បីស្បែកមានសុខភាពល្អ វាពិតជាស័ក្តិសមនឹងចំណាយ។
ជាការពិតណាស់ ការគ្រប់គ្រងកម្រិតជាតិសំណើមក្នុងបរិយាកាសរស់នៅ នឹងធ្វើឲ្យមានភាពខុសប្លែកជាច្រើននៅក្នុងជីវិតរបស់អ្នក។
គន្លឹះទី៤៖ លាបគ្រីមផ្តល់សំណើមភ្លាមៗបន្ទាប់ពីងូតទឹករួច
ប៉ុន្មាននាទីដំបូងក្រោយពេលងូតទឹក គឺជាពេលដ៏មានប្រសិទ្ធភាពបំផុតក្នុងការលាបគ្រីមផ្ដល់ជាតិសំណើមមកលើស្បែក ពិសេសនៅតំបន់ដែលមានអាការៈជំងឺត្រអក។
ប្រសិនបើអ្នកខកខានមិនបានលាបគ្រីមផ្ដល់ជាតិសំណើមទាន់ពេលនោះ គ្រីមមានលទ្ធភាពទាបក្នុងការជ្រៀតចូលសព្វល្អក្នុងស្រទាប់ខាងស្បែកខាងក្នុង។ ប្រសិនបើអ្នកទុកឲ្យស្បែកស្ងួតដោយពុំបានផ្ដល់ជាតិសំណើម ស្បែករបស់អ្នកមានលភាគរយខ្ពស់ក្នុងការប្រតិកម្ម។
ដំបូន្មានល្អបំផុតដែលអ្នកគួរចងចាំនោះគឺត្រូវផ្តល់មកឱ្យស្បែកនូវអ្វីដែលវាត្រូវការនៅពេលដែលវាត្រូវការបំផុត។ អតិថិជនរបស់យើងជាច្រើនរូបដែលមានស្បែកស្ងួតហើយមានអាការៈជំងឺត្រអក បានចែករំលែកនូវបទពិសោធវិជ្ជមានស្រដៀងៗគ្នាថា «ស្បែករបស់ខ្ញុំងាយនឹងថែជាងមុន ក្រោយពេលខ្ញុំចាប់ផ្តើមទម្លាប់លាបគ្រីមផ្តល់ជាតិសំណើមជាប្រចាំនិងភ្លាមៗ ក្រោយពេលងូតទឹករួច។»
យើងចង់ឲ្យអ្នកទទួលបានលទ្ធផលវិជ្ជមានដូចអតិថិជនរបស់ពួកយើង! វាគឺជាវិធីសាស្រ្តដ៏សាមញ្ញ ប៉ុន្តែអាចធ្វើឲ្យផ្លាស់ប្តូរគុណភាពជីវិតរបស់អ្នកទាំងស្រុង។
គន្លឹះទី៥៖ ការគ្រប់គ្រងអារម្មណ៍តានតឹង
យើងមិនអាចមើលរំលងពីទំនាក់ទំនងរវាងជំងឺត្រអកនិងអារម្មណ៍តានតឹងបានឡើយ។ ទោះបីជាអ្នកអនុវត្តបានត្រឹមត្រូវតាមគន្លឹះខាងលើ ប៉ុន្តែបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍តានតឹងរបស់អ្នកបាននោះទេ អាការៈជំងឺត្រអកនឹងញាំញីជីវិតប្រចាំថ្ងៃរបស់អ្នកជាក់ជាមិនខាន។
ត្រូវគេងឲ្យបានគ្រប់គ្រាន់ ព្រោះនៅពេលដែលអ្នកគេងមិនលក់ វាអាចធ្វើឲ្យអ្នកថប់អារម្មណ៍ និងមានអារម្មណ៍តានតឹងជាងធម្មតា។
អ្នកគួរដកឃ្លាមួយរយៈពីបញ្ហាទាំងអស់នោះ ហើយប្ដូរការយកចិត្តទុកដាក់មកលើរបត់ជីវិតរបស់អ្នកវិញ។
អ្នកអាចសួរសំណួរមកខ្លួនឯងដូចជា៖ «តើខ្ញុំគួរធ្វើបែបណាដើម្បីឲ្យអារម្មណ៍ធូរស្បើយ?» ឬ «តើខ្ញុំគួររ៉ាយរ៉ាប់ពីអារម្មណ៍តានតឹងរបស់ខ្ញុំទៅកាន់អ្នកដទៃតាមរបៀបណា?»
ការនិយាយដោយបើកចំហអំពីអារម្មណ៍តានតឹងរបស់អ្នកជាមួយមនុស្សជុំវិញខ្លួន អាចធ្វើឲ្យអ្នកមានសុខុមាលភាពជីវិតជាងមុនយ៉ាងពិតប្រាកដ។ ត្រូវប្រាកដថាអ្នកមិនបានរងទុក្ខដោយម្នាក់ឯងឡើយ។
គន្លឹះទី៦៖ ទិញគ្រីមផ្ដល់ជាតិសំណើមប្រភេទបំពង់ (មិនមែនប្រភេទដបចុចឡើយ)
អ្នកប្រាកដជាភ្ញាក់ផ្អើលហើយ ដែលដឹងថាគ្រីមផ្ដល់ជាតិសំណើមប្រភេទបំពង់មានគុណភាពល្អជាងពីប្រភេទដប។ វាគឺដោយសារតែ ប្រភេទដបដែលមានប្រដាប់ចុច ត្រូវការគ្រីមក្នុងកំហាប់ទាបជាងដើម្បីអាចប៊ឺតចេញបាន។ ដោយហេតុនេះហើយទើបគ្រីមផ្ដល់ជាតិសំណើមប្រភេទបំពង់មានកំហាប់ខ្ពស់ជាងដប និងមានប្រសិទ្ធភាពល្អជាងប្រភេទដបសម្រាប់ការព្យាបាលជម្ងឺត្រអក។
កុំភ្លេចថា ប្រភេទគ្រីមផ្ដល់ជាតិសំណើមដែលអ្នកជ្រើសរើសក៏ជារឿងសំខាន់ដែរ។ ចាំបាច់ត្រូវរើសប្រភេទគ្រីមដែលគ្មានក្លិន និងផលិតផដោយ ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្អ។ គួរចំណាយពេលក្នុងការស្រាវជ្រាវលើអ៊ីនធឺណិតដើម្បីស្វែងរកផលិតផលដែលស័ក្តិសមនឹងស្បែករបស់អ្នក។ ហើយប្រសិនបើមានជម្រើស គួរជ្រើសរើសផលិតផលប្រភេទបំពង់!យើងសង្ឃឹមថាអ្នកទទួលបានគន្លឹះថែរក្សាស្បែល្អៗពីអត្ថបទមួយនេះ ដើម្បីជួយអ្នកក្នុងការទប់ទល់នឹងបញ្ហាជំងឺត្រអក។ តើអ្នកអាចត្រូវការការពិគ្រោះយោបល់ជាមួយអ្នកជំនាញស្បែកដែរឬទេ? ទំនាក់ទំនងថ្ងៃនេះមកកាន់ប្រអប់សាររបស់យើង ឬទូរសព្ទមកលេខ 092 414 000 ឬ 098 424 000។ យើងទន្ទឹងរង់ចាំដំណឹងពីលោកអ្នក!
Recent Comments