ភាពចាស់វ័យ គឺជាដំណើរការធម្មជាតិដែលនាំមកឱ្យយើងនូវចំណេះដឹង និងបទពិសោធ ប៉ុន្តែវាក៏អាចបន្សល់ទុកនូវស្លាកស្នាមនៅលើស្បែករបស់យើងផងដែរ។ ស្នាមជ្រួញជុំវិញភ្នែកកើតឡើងនៅពេលយើងឈានចូលវ័យកណ្ដាល។ ជារឿយៗ វាលេចឡើងក្នុងចន្លោះអាយុ 30 ទៅ 40 ឆ្នាំ ហើយទោះបីជាហ្សែន និងរបត់ជីវិតរបស់យើងជាកត្តាបង្កចំបងនៃបញ្ហានេះ ប៉ុន្តែស្នាមជ្រួញជុំវិញភ្នែកជាសញ្ញាច្បាស់លាស់នៃភាពចាស់វ័យ។

ដំណឹងដ៏​ល្អ​នោះគឺ​មាន​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ជា​ច្រើន ​ដែល​អាច​ពន្យារ ឬ​កាត់​បន្ថយ​បញ្ហានេះ។ ក្នុងអត្ថបទរបស់យើងនៅថ្ងៃនេះ ពួកយើងនឹងចែករំលែកពីដំណោះស្រាយពីរប្រភេទ។ ទីមួយគឺ​ របៀបរស់នៅរបស់អ្នក និងទីពីរគឺ ការព្យាបាលប្រកបដោយវិជ្ជាជីវៈនៅគ្លីនិកស្បែកដែលអ្នកពេញចិត្ត។

តោះ​ចាប់ផ្តើមអានទាំងអស់គ្នា!

បៀបរស់នៅរបស់អ្នកនៅផ្ទះ និងកន្លែងធ្វើការ

ប្រសិនបើអ្នកធ្លាប់បានអានអត្ថបទរបស់ គ្លីនិក អេរ៉ា អ្នកប្រាកដជាដឹងថា ពួកយើងបានចែករំលែកគន្លឹះថែទាំស្បែកពាក់ព័ន្ធនឹងរបៀបរស់នៅជាច្រើនរួចមកហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ពួកយើងសូមណែនាំឱ្យអ្នកអានអត្ថបទផ្សេងៗទៀត ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រធានបទមួយនេះ ហើយខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលពួកយើងបានសង្ខេបជូនលោកអ្នក៖

  • ផ្តល់ជាតិសំណើមមកក្នុងខ្លួន ដោយពិសាទឹកឱ្យបានច្រើន
  • ការពារស្បែករបស់អ្នកពីកាំរស្មី UV ជាមួយនឹងឡេការពារកម្តៅថ្ងៃកម្រិត SPF30 និង/ឬបិទបាំងស្បែករបស់អ្នក
  • រក្សារបបអាហារមានតុល្យភាព ដោយរួមបញ្ចូលនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនឱ្យបានច្រើន
  • គេងឱ្យបាន 7 ទៅ 9 ម៉ោង
  • ផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងអារម្មណ៍តានតឹងរបស់អ្នក ដើម្បីធានាបាននូវសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក
  • ជៀសវាងការជក់បារី និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹង
  • សាកល្បងប្រើគ្រីម ឬសេរ៉ូមលាបភ្នែក
  • សាកល្បងលាបឡេដែលមានសារធាតុ Retinoids (ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម សូមធ្វើតេស្តបន្តិចបន្តួចនៅលើស្បែកមុននឹងប្រើពេញលេញ ឬសាកសួរអ្នកជំនាញ)

ការពិតគួរឱ្យចាប់អារម្មណ៍អំពីស្នាមជ្រួញជុំវិញភ្នែក

ការពិតគួរឱ្យចាប់អារម្មណ៍មួយអំពីស្នាមជ្រួញជុំវិញភ្នែក នោះគឺ វាមិនបានបណ្តាលមកពីដំណើរការនៃភាពចាស់តែមួយមុខនោះទេ។ ខណៈពេលដែលភាពចាស់វ័យនាំឱ្យភាពយឺតពីធម្មជាតិរបស់ស្បែក និងកម្រិតកូឡាជែនធ្លាក់ចុះ ដែលរួមចំណែកដល់ការលេចចេញនូវស្នាមជ្រួញជុំវិញភ្នែក ក៏មានកត្តាបង្កផ្សេងទៀតផងដែរ។ កត្តា​មួយ​នោះ​ គឺ​ទឹក​មុខរបស់អ្នក​។

ស្នាមជ្រួញជុំវិញច្រើនតែកើតឡើងចំពោះលោកអ្នកដែលឧស្សាហ៍ធ្វើទឹកមុខ ដូចជា ស្រមើស្រមៃ ញញឹម សើច ឬទឹកមុខងឿងឆ្ងល់។ យូរៗទៅ ការកន្ត្រាក់សាច់ដុំជុំវិញភ្នែកម្តងហើយម្តងទៀត អាចនាំឱ្យលេចចេញស្នាមជ្រីវជ្រួញនៅតំបន់នោះ។

ការកើតចេញនូវស្នាមជ្រួញ រួមផ្សំពីមូលហេតុជាច្រើនទៀត ដូចជា ហ្សែន របៀបរស់នៅ និងភាពចាស់វ័យតាមធម្មជាតិ។ ខណៈពេលដែលភាពចាស់វ័យគឺជាកត្តាចំបង ការយកចិត្តទុកដាក់ចំពោះការបញ្ចេញទឹកមុខ និងការរមានទម្លាប់ការពារស្បែកជុំវិញភ្នែកអាចជួយកាត់បន្ថយអាការៈជ្រីវជ្រួញនេះបានយ៉ាងប្រសិទ្ធភាព។

ការព្យាបាលប្រកបដោយវិជ្ជាជីវៈនៅគ្លីនិកដែលអ្នកពេញចិត្ត

ការចាក់បូថុក

ការចាក់បូថុក គឺជាការព្យាបាលពេញនិយមបំផុតមួយក្នុងការលុបបំបាត់ស្នាមជ្រួញជុំវិញភ្នែក ដោយពុំចាំបាច់វះកាត់។ ការចាក់បូថុកមានប្រសិទ្ធភាពក្នុងការបន្ធូរជាបណ្តោះអាសន្ននូវសាច់ដុំដែលបណ្តាលឱ្យជ្រួញមុខដដែលៗ និងរារាំងនូវការលេចឡើងនៃស្នាមជ្រីវជ្រួញ។ ជាធម្មតា វិធីសាស្រ្តនេះមានប្រសិទ្ធភាពរយៈពេលច្រើនខែ។

ការចាក់ Fillers

ការចាក់ Fillers ដែលមានធាតុផ្សំមូលដ្ឋានពីអាស៊ីត Hyaluronic នឹងធ្វើឱ្យស្បែកកាន់តែស ខណៈដែលចាក់បំពេញកោសិកាស្បែកនៅតំបន់ដែលមានផ្នត់ក្រហូង ស្នាមជ្រីវជ្រួញ រួមទាំងស្នាមជ្រួញជុំវិញភ្នែកផងដែរ។ Fillers បន្ថែមបរិមាណសារធាតុចិញ្ចឹម និងជាតិសំណើមមកកាន់ស្បែក ដែលជួយឱ្យស្បែកផ្ទៃជុំវិញភ្នែកទន់ និងម៉ដ្ឋរលោង។ អ្នកនឹងទទួលបានលទ្ធផលភ្លាមៗ ដែលមានប្រសិទ្ធភាពច្រើនខែរហូតដល់មួយឆ្នាំ អាស្រ័យលើផលិតផលដែលបានប្រើ។

ការផៀលមុខបែបគីមី

ដំណើរការនៃការផៀលមុខបែប​គីមី តម្រូវឱ្យមានការចាក់សារធាតុចិម៉្យាង​ទៅ​លើស្បែក ដើម្បីសម្អាតស្បែកស្រទាប់​ខាងក្រៅ ក៏ដូចជាផ្ដល់ជាតិ​សំណើម និង​ជំរុញ​ការ​ផលិត​កូឡាជែន។ ការផៀលមុខបែបគីមី​ក្នុង​ជម្រៅ​មធ្យម ​អាចធ្វើឱ្យអាការៈស្នាមជ្រួញជុំវិញភ្នែកប្រសើរឡើង ដោយ​ជំរុញ​ការបណ្ដុះកោសិកាស្បែកថ្មី និង​កាត់បន្ថយ​ស្នាមជ្រីវ​ជ្រួញ​។

សេវា Microneedling

សេវា Microneedling តម្រូវឱ្យមានការប្រើប្រាស់ម្ជុលតូចៗចាក់ចូលស្បែក ដើម្បីជំរុញការផលិតកូឡាជែន និង elastin។ ការព្យាបាលនេះអាចធ្វើឱ្យអាការៈស្នាមជ្រួញប្រសើរឡើងពីមួយវគ្គទៅមួយវគ្គ។

សេវា Laser Resurfacing

ការព្យាបាលដោយឡាស៊ែរ ដូចជា សេវា fractional laser resurfacing ​ជាដើម អាចឱ្យអ្នកព្យាបាលផ្នែកជាក់លាក់ណាមួយរបស់ស្បែក ដើម្បីជំរុញការផលិតកូឡាជែន ខណៈធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ ការព្យាបាលនេះអាចធ្វើឱ្យសញ្ញាណនៃស្នាមជ្រួញជុំវិញភ្នែកប្រសើរឡើងជាងមុន ក៏ដូចជាសញ្ញាណនៃភាពចាស់វ័យផ្សេងទៀត។

សេវាព្យាបាលដោយ Radiofrequency (RF)

ការព្យាបាលដោយប្រើ RF ដូចជា សេវា radiofrequency microneedling ឬ សេវា RF skin tightening ប្រើថាមពលកម្ដៅ ដើម្បីជំរុញការផលិតកូឡាជែន និងរឹតបន្តឹងស្បែក។ ការព្យាបាលនេះអាចជួយកាត់បន្ថយសញ្ញាណនៃស្នាមជ្រួញជុំវិញភ្នែក ដោយធ្វើឱ្យប្រសើរឡើងនូវភាពយឺតរបស់ស្បែក។

មតិចុងក្រោយ

ស្នាមជ្រួញជុំវិញភ្នែក ជាកត្តាធម្មជាតិនៃភាពចាស់វ័យ ប៉ុន្តែបើបានការពារត្រឹមត្រូវទុកជាមុន អ្នកអាចរារាំង ឬកាត់បន្ថយសញ្ញាណរបស់វាបានយ៉ាងប្រសិទ្ធភាព។ តាមរយៈការរួមបញ្ចូលគ្នារវាងការថែទាំស្បែកត្រឹមត្រូវ របៀបរស់នៅដែលមានសុខភាពល្អ និងវិធានការការពារស្បែកពីកត្តាបរិស្ថាន អ្នកអាចរក្សាស្បែកជុំវិញភ្នែករបស់អ្នកឱ្យមើលទៅក្មេងជាងវ័យ និងរស់រវើក។

វាអាចមានការលំបាកក្នុងការកំណត់ថាវិធីសាស្ត្រមួយណាដែលស័ក្តិសមសម្រាប់លោកអ្នក។ ប្រសិនបើអ្នកចាប់អារម្មណ៍លើការព្យាបាលស្នាមជ្រួញជុំវិញភ្នែករបស់យើង ពួកយើងរង់ចាំដោះស្រាយបញ្ហាលោកអ្នកជានិច្ច។ នៅ គ្លីនិក អេរ៉ា យើងចង់ជួយលោកអ្នកឱ្យសម្រេចបាននូវសម្រស់ក្មេងជាងវ័យដែលអ្នកតែងតែប្រាថ្នាចង់បាន!

តើ​អ្នក​ចង់ប្រឹក្សាជាមួយ​អ្នក​ឯកទេស និង​ទទួល​បាន​ដំបូន្មានផ្ទាល់ខ្លួនដែរឬ​ទេ? កក់ការពិគ្រោះយោបល់របស់អ្នក ដោយផ្ញើសារមកយើងតាមរយៈ https://facebook.com/eraclinickh ឬគ្រាន់តែទូរសព្ទមកយើង 092 414000។ ពួកយើងទន្ទឹងរង់ចាំលោកអ្នក!

Proud to be ethical ♥