តើអ្នកកំពុងស្វែងរកគន្លឹះក្នុងការធ្វើឱ្យស្បែកស្រស់ស្អាតបែបធម្មជាតិ និងក្មេងជាងវ័យមែនទេ? ដើម្បីសម្រេចគោលដៅមួយនេះ វាពឹងផ្អែកយ៉ាងខ្លាំងទៅលើភាពយឺតរបស់ស្បែក ពោលគឺសមត្ថភាពនៃការបត់បែនរបស់ស្បែក។

នៅពេលដែលយើងកាន់តែចាស់ ស្បែករបស់យើងបាត់បង់ភាពយឺតពីធម្មជាតិ ហើយស្នាមជ្រីវជ្រួញ និងស្នាតផតក្រហូងក៏ចាប់ផ្ដើមលេចឡើងជាបន្តបន្ទាប់។

យើងបានប្រមូលផ្ដុំនូវគន្លឹះល្អបំផុតចំនួន 5យ៉ាង ដើម្បីជួយលោកអ្នកក្នុងការរក្សាភាពយឺតពីធម្មជាតិរបស់ស្បែក។

តោះ ស្វែងយល់ពីគន្លឹះទាំង ៥យ៉ាងនោះ​ទាំងអស់គ្នា ដើម្បីបង្កើនភាពយឺតនៃស្បែករបស់អ្នក!

បន្ថែមជាតិសំណើមមកលើស្បែក

តើអ្នកផ្តល់សំណើមដល់ស្បែកញឹកញាប់ប៉ុណ្ណា? មនុស្សភាគច្រើននិយាយថា៖ «នៅពេលដែលខ្ញុំនឹកឃើញតែប៉ុណ្ណោះ។»

តើអ្នកផ្ដោតលើផ្នែកណាខ្លះ? មនុស្សភាគច្រើននិយាយថា៖ «មុខ និងដៃរបស់ខ្ញុំ។»

វេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែករបស់យើងណែនាំអ្នកលាបឡេផ្តល់សំណើមពីរដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងមុនពេលចូលគេង។ វានឹងជួយកាត់បន្ថយសញ្ញានៃភាពចាស់របស់ស្បែក និងជួយឱ្យស្បែករបស់អ្នករក្សាសំណើមបានល្អ។

យើងក៏ណែនាំអ្នកឱ្យលាបឡេផ្តល់សំណើមពេញរាងកាយ និងផ្ទៃមុខ។ នេះរួមបញ្ចូលទាំង ក និងក្រោយត្រចៀក ទ្រូង ជើង និងចន្លោះម្រាមជើងរបស់អ្នក ពិតណាស់គឺគ្រប់ទីកន្លែង។

ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម អ្នកអាចជ្រើសរើសឡេផ្តល់ជាតិសំណើម ដែលមានវីតាមីន C និងវីតាមីន E ពីព្រោះធាតុផ្សំទាំងនេះនឹងផ្តល់ឱ្យស្បែករបស់អ្នកនូវសារធាតុចិញ្ចឹមអតិបរមាដែលមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះ កុំភ្លេចប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។ លាបលើមុខ ក ដៃ និងជើង បន្ទាប់ពីលាបឡេផ្តល់សំណើម មុនពេលអ្នកចេញពីផ្ទះជារៀងរាល់ព្រឹក!

សាកល្បងទទួលទានអាហារបំប៉នកូឡាជែន

ពីមួួយឆ្នាំទៅមួយឆ្នាំ រាងកាយរបស់យើងផលិតកូឡាជែនតិចជាតមុន ដែលជះឥទ្ធិពលដល់សុខភាពស្បែក និងឆ្អឹង។

ការប្រើប្រាស់អាហារបំប៉នខូឡាជែន គឺជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់ការបង្កើនភាពយឺតនៃស្បែករបស់អ្នក ហើយមនុស្សជាច្រើននៅជុំវិញពិភពលោកបានទទួលលទ្ធផលមិនគួរឱ្យជឿបន្ទាប់ពីបានប្រើបាស់វា។

អ្វី​ដែល​ល្អ​បំផុត​គឺ​អាហារ​បំប៉ន​ទាំង​នេះ​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ​របស់​អ្នក​ផងដែរ។ សូមចងចាំថា ជាធម្មតា វាត្រូវចំណាយពេល 8សប្តាហ៍ដើម្បីអាចមើលឃើញពីលទ្ធផល។

ប្រសិនបើអ្នកចង់ទទួលបានបន្ថែមកូឡាជែនក្នុងរាងកាយពីប្រភពធម្មជាតិ អ្នកអាចញ៉ាំស្បែកមាន់ ស្បែកជ្រូក សាច់គោ និងត្រី។ អ្នកជំនាញក៏បានណែនាំផងដែរ ឱ្យទទួលទានវីតាមីន C ឱ្យបានច្រើនដូចជា ផ្លែក្រូច ពីព្រោះវាអាចជួយដល់ការស្រូបយកកូឡាជែន មិនថាអ្នកប្រើប្រាស់អាហារបំប៉នកូឡាជែន ឬក៏អត់។

កាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ

នរណាក៏ដឹងដែរថា កម្ដៅព្រះអាទិត្យធ្វើឱ្យ​ស្បែក​​ស្ងួត។ យ៉ាងណាមិញ មនុស្សជាច្រើនមិនបានដឹងទេថា ការប៉ះពាល់ជាមួយកម្ដៅព្រះអាទិត្យយូរពេល នឹងកាត់បន្ថយសមត្ថភាពរបស់ស្បែកក្នុងការរក្សាជាតិសំណើម។

ដំណោះស្រាយ​ គឺ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ពន្លឺព្រះអាទិត្យ​ដោយបិទ​បាំង​ខ្លួន​អ្នក​ពី​ព្រះអាទិត្យ​រាល់ពេលដែល​អាកាសធាតុ​ក្តៅខ្លាំង។ ឧទាហរណ៍​គឺការពាក់អាវ​ដៃ​វែង មួក និង​ខោ​ជើងវែង ជាដើម។

ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកហាលថ្ងៃនៅលើឆ្នេរខ្សាច់ សូមព្យាយាមកាត់បន្ថយរយៈពេលឱ្យខ្លី ហើយបាំងឆត្រ។

ជាការពិតណាស់ ឡេការពារកម្តៅថ្ងៃអាចការពារស្បែករបស់អ្នក (សូមប្រើវាជារៀងរាល់ថ្ងៃ!) ប៉ុន្តែយើងនៅតែណែនាំឱ្យជៀសវាងការត្រូវកម្តៅថ្ងៃយូរពេល។

ឈប់​ជក់បារី

ប្រសិនបើអ្នកប្រៀបធៀបភាពយឺតនៃស្បែករបស់អ្នកជក់បារី និងមនុស្សម្នាក់ទៀតដែលមិនជក់បារី អ្នកនឹងសង្កេតឃើញភាពខុសគ្នាយ៉ាងខ្លាំងរបស់បុគ្គលទាំង២អ្នកនោះ។

ប្រសិនបើអ្នកជក់បារី ប៉ុន្តែចង់រក្សាសម្រស់ក្មេងជាងវ័យ អ្នកនឹងទទួលបានបានភាពខុសប្លែកខ្លាំងបំផុត នៅពេលឈប់ជក់បារី។

ចុះការជក់បារីអេឡិចត្រូនិក? ការជក់បារី ​ក៏ដូចជាបារីអេឡិចត្រូនិក ​គឺមិនខុស​គ្នាឡើយ។ វាអាចបណ្តាលឱ្យជ្រុះសក់ ប្រែពណ៌ស្បែក និងស្បែកយារធ្លាក់ រួមជាមួយនឹងជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិត។ សូមថែរក្សាខ្លួនអ្នក និងធ្វើការផ្លាស់ប្តូរ ដើម្បីជីវិតកាន់តែប្រសើរជាងមុន។ យើងជឿថាអ្នកអាចធ្វើបាន!

យើងអាចទាយបានថាអ្នកចង់កាត់បន្ថយភាពជ្រីវជ្រួញ បង្កើនភាពស្រស់ស្អាតក្មេងជាងវ័យ និងទទួលបានភាពស្រស់ស្អាតយ៉ាងរស់រវើក។ រាល់ប្រភេទនៃការជក់បារី នឹងរារាំងអ្នកពីការសម្រេចគោលដៅទាំងអស់នេះ។

មានហេតុផលជាច្រើន ដែលអ្នកគួរឈប់ជក់បារីលើសពីអត្ថប្រយោជន៍មកលើស្បែក ដូច្នេះមានអត្ថបទជាច្រើនតាមអនឡាញ ដែលអាចជួយអ្នកឱ្យឈប់ជក់បារី។ ប្រសិនបើអ្នកជាអ្នកជក់បារី សូមចាប់ផ្តើមដំណើររបស់អ្នកទៅកាន់សេរីភាពថ្ងៃនេះ ហើយរីករាយនឹងអត្ថប្រយោជន៍ជាច្រើន រួមទាំងសន្តិភាពផ្លូវចិត្ត និងអារម្មណ៍មោទនភាពចំពោះខ្លួនឯង!

ទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មឱ្យបានច្រើនជាងមុន (រួមទាំងសូកូឡាខ្មៅ)

ពួកយើងនៅ គ្លីនិកអេរ៉ា ចូលចិត្តសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំង។ ហេតុផលមួយក្នុងចំណោមនោះ គឺវាផ្ដល់អត្ថប្រយោជន៍យ៉ាងអស្ចារ្យសម្រាប់អ្នក។ មូលហេតុទីពីរនោះគឺ សារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងសូកូឡាខ្មៅ ផ្លែក្រូចឆ្មារ និងផ្លែប៊ឺរី ដែលជាអាហារដែលយើងចូលចិត្តញ៉ាំ!

សារធាតុប្រឆាំងអុកស៊ីតកម្ម មានសារៈសំខាន់ចំពោះសុខភាពស្បែក និងភាពយឺតនៃស្បែក​ពីព្រោះវាជួយកាត់បន្ថយការរលាក ការពារការខូចខាតពីពន្លឺព្រះអាទិត្យ ធ្វើឱ្យស្បែកភ្លឺថ្លា ហើយជួយឱ្យស្បែកជួសជុលខ្លួនឯង។ លទ្ធផល​គឺ​ស្បែក​​ក្មេង​ជាង​វ័យ និង​រាងកាយពោរពេញដោយថាមពល។

តើអ្នកត្រៀមខ្លួនរួចហើយឬនៅ ក្នុងការបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្ម? សារធាតុល្អបំផុតសម្រាប់ស្បែក គឺវីតាមីន C វីតាមីន B3 វីតាមីន A កូអង់ស៊ីម Q10 និងប៉ូលីហ្វេណុល។ 

ទាំងអស់នេះ គឺជាវិធីសាស្ត្រដែលយើងចូលចិត្តបំផុត ក្នុងការបង្កើនភាពយឺតនៃស្បែកដោយខ្លួនឯង។ មានវិធីសាស្រ្តជាច្រើនទៀតដែលអ្នកអាចសាកល្បង ដូចជា ការប្រើប្រាស់ថ្នាំ Retinol និងថ្នាំជំនួស Retinol ផ្សេងទៀត ការប្រើប្រេង ការប្រើប្រេង witch hazel ការខាត់ស្បែក ការធ្វើលំហាត់ប្រាណទៀងទាត់ ការគេងបានលក់ស្រួល និងការបង្កើនជាតិសំណើមជាដើម។

មានវិធីសាស្រ្តជាច្រើនទៀត។

ឥឡូវនេះ អ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពយឺតនៃស្បែករបស់អ្នកដោយខ្លួនឯង និងរីករាយជាមួយអត្ថប្រយោជន៍របស់វា។

ជម្រើសមួយទៀតគឺទាក់ទងមកកាន់យើងខ្ញុំ ដើម្បីប្រឹក្សាយោបល់អំពីប្រភេទសេវាកម្មដែលស័ក្តិសមសម្រាប់លោកអ្នក។ ទាំងនេះរួមបញ្ចូលនូវការព្យាបាលដោយរំញោចកូឡាជែន ដូចជា វិធីសាស្រ្ត micro-needling ការផៀលស្បែក និងវិធីសាស្រ្តជាច្រើនទៀត។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈ https://facebook.com/eraclinickh ដើម្បីរៀបចំការណាត់ជួប។

Proud to be ethical ♥