តើអ្នកកំពុងមានកង្វល់ពីបញ្ហាស្បែកចាស់វ័យ ហើយចង់ដឹងថាតើមានអាហារប្រភេទណា ដែលអាចជួយរក្សាភាពយឺតពីធម្មជាតិរបស់ស្បែក និងជួយឲ្យស្បែកមានសុខភាពល្អឬ?
ដូចអ្នកធ្លាប់បានលឺរួចមកហើយ គន្លឹះដ៏សំខាន់ក្នុងការសម្រេចគោលដៅមួយនេះគឺ ការគេងសម្រាកឲ្យបានគ្រប់គ្រាន់ ការទទួលទានគ្រឿងស្រវឹងក្នុងម្រិតមធ្យម ការឈប់ជក់បារី ការប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃ និងការប្រើគ្រីមផ្ដល់ជាតិសំណើម។
បន្ថែមពីលើនេះទៀត ការរៀបចំរបបអាហារប្រកបដោយសុខភាពល្អ នឹងជួយឲ្យអ្នកឈានទៅដល់គោលដៅមួយនេះកាន់តែឆាប់រហ័សជាងនេះទៅទៀត ពិសេសក្នុងដំណាក់កាលដែលស្បែកឈានទៅរកភាពចាស់វ័យ។
ការយកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃ គឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយភាពជ្រីវជ្រួញ។ ក្នុងអត្ថបទនេះ លោកអ្នកនឹងទទួលបានគន្លឹះស្តីពីការរៀបចំរបបអាហារប្រកបដោយសុខភាពល្អ ដើម្បីទទួលបានភាពស្រស់ស្អាតដែលអ្នកតែងតែប្រាថ្នាចង់បាន។
តោះៗ អានទាំងអស់គ្នា!
#1 ត្រីសាម៉ុង
ត្រីសាម៉ុងមានរសជាតិឆ្ងាញ់ ហើយអាចធ្វើម្ហូបបានច្រើនមុខ។ ប៉ុន្តែរបៀបក្នុងការចម្អិនត្រីសាម៉ុងល្អបំផុតគឺការ ការចំហុយ ព្រោះវាធ្វើឲ្យសាច់ទន់ និងរក្សាបាននូវរសជាតិឆ្ងាញ់បែបធម្មជាតិ។ ត្រីសាម៉ុងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការកាត់បន្ថយស្នាមជ្រីវជ្រួញ ដូចជា៖
- វាសម្បូរទៅដោយសារធាតុអូមេហ្គា 3
- វាសម្បូរទៅដោយសារធាតុវីតាមីន D និងវីតាមីន B
- វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ astaxanthin ដែលរារាំងភាពចាស់វ័យ។
សរុបមក ត្រីសាម៉ុងផ្ដល់ជូនលោកអ្នកនូវអត្ថប្រយោជន៍ក្នុងការរក្សាជាតិសំណើមរបស់ស្បែក កាត់បន្ថយការរលាក បង្កើនភាពយឺតពីធម្មជាតិរបស់ស្បែក ហើយថែមទាំងកាត់បន្ថយការកើតមុនថែមទៀតផង។
#2 រមៀត
រមៀតគឺជាគ្រឿងទេសដ៏ពេញនិយមបំផុតមួយនៅប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។ វាជួយបន្ថែមរសជាតិម្ហូបបានយ៉ាងអស្ចារ្យ ទាំងស៊ុប សម្ល និងម្ហូបជាច្រើនមុខទៀត។ លោកអ្នកអាចទិញរមៀតជាទម្រង់ម្សៅ ឬជាបន្លែតែម្តង។ ក្រៅពីអត្ថប្រយោជន៍នៃការផ្ដល់រសជាតិដ៏ឆ្ងាញ់ជាប់ចិត្ត រមៀតមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយស្នាមជ្រីវជ្រួញ ដូចជា៖
- វាជួយទប់ស្កាត់ការរលាកស្បែក
- វាជួយឲ្យកោសិកាស្បែកមានសុខភាពល្អ ទន្ទឹមនឹងជំរុញការផលិតកូឡាជែន (https://www.neutrogena.com/the-bar/spice-it-up-7-turmeric-benefits-for-skin.html)
- វាបង្កើនការផលិតសារធាតុ elastin ដែលមានមុខងាររក្សាភាពយឺតបែបធម្មជាតិរបស់ស្បែក ហើយជាលទ្ធផលគឺជួយកាត់បន្ថយភាពយារធ្លាក់ និងជ្រីវជ្រួញរបស់ស្បែក
នៅពេលរាងកាយផលិតកូឡាជែនច្រើនជាងមុន វាជួយឲ្យស្បែកទន់រលោង ភ្លឺថ្លា និងក្មេងជាងវ័យ ពិសេសនៅរង្វង់ភ្នែក។
ទន្ទឹមគ្នានេះដែរ ភាពយឺតបែបធម្មជាតិរបស់ស្បែកមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពយារធ្លាក់ និងស្នាមជ្រីវជ្រួញ ដូច្នេះស្បែករបស់អ្នកនឹងប្រែជារលោង និងទន់ជាងមុន។
ក្រៅពីការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម រមៀតក៏អាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងមុន ព្រមទាំងជួយឱ្យស្បែកភ្លឺថ្លាផងដែរ។ វាពិតជាមានអត្ថប្រយោជន៍យ៉ាងសម្បូរបែប!
#3 តែបៃតង
នៅជុំវិញពិភពលោក គេច្រើនតែពិសាតែបៃតងបែបក្តៅ ក៏ប៉ុន្តែ iced matcha lattes បាននឹងកំពុងពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍។ ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន អ្នកគួរ ស្វែងរកតែបៃតងប្រភេទ Decaffeinated ដែលមានផ្ទុកសារធាតុកាហ្វេអ៊ីនក្នុងបរិមាណទាបបំផុត។
តែបៃតងមានមុខងារជួយដល់ការរំលាយអាហារ បង្កើនសមត្ថភាពខួរក្បាល ជំនួយដល់ការសម្រកទម្ងន់ ហើយថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺច្រើនមុខទៀត។ ចុះចំពោះស្បែករបស់អ្នកវិញ?
អត្ថប្រយោជន៍នៃការទទួលទានតែបៃតងសម្រាប់កាត់បន្ថយភាពជ្រីវជ្រួញ មានដូចជា៖
- វាជួយបង្កើនការផលិតសារធាតុកូឡាជែន (https://www.ncbi.nlm.nih.gov/pmc/articles/PMC6412948/)
- វាជួយបង្កើនការផលិតសារធាតុ elastin និងបង្កើនភាពយឺតបែបធម្មជាតិរបស់ស្បែក
- វាមានផ្ទុកវីតាមីន B2 (riboflavin) ដែលធ្វើឲ្យស្បែករឹងមាំ
ស្រដៀងទៅនឹងរមៀតដែរ ការកើនឡើងនៃសារធាតុកូឡាជែន និងភាពយឺតនៃស្បែក គឺជាកត្តាចំបងក្នុងការកាត់បន្ថយភាពជ្រីវជ្រួញ ប៉ុន្តែសារធាតុ riboflavin នៅក្នុងតែបៃតងក៏អាចរារាំងស្បែកមិនឲ្យស្ងួត និងបង្កើនការស្រូបយកជាតិសំណើមថែមទៀតផង។
#4 គ្រាប់ណាត់ប្រេស៊ីល
គ្រាប់ណាត់ប្រេស៊ីលពោរពេញទៅដោយសារធាតុចិញ្ចឹមយ៉ាងសម្បូរបែប ដែលមានមុខងារក្នុងការរារាំងភាពចាស់វ័យ។
អ្នកអាចទទួលទានវាដោយឆៅនៅក្នុងសាឡាដ ឬក្នុងអាហារធញ្ញជាតិ។ ក្រៅពីនេះ អ្នកអាចដាក់គ្រាប់ណាត់ប្រេស៊ីលខ្លះចូលក្នុងម៉ាស៊ីនក្រឡុក ដើម្បីធ្វើទឹកក្រឡុក ឬ ធ្វើទឹកជ្រលក់ផងដែរ។
តើការទទួលទានគ្រាប់ណាត់ប្រេស៊ីល អាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះក្នុងការកាត់បន្ថយភាពជ្រីវជ្រួញ?
- វាផ្ទុកសារធាតុអូមេហ្គា 3
- វាផ្ទុកសារធាតុសេលេញ៉ូម
- វាជួយបង្កើនភាពយឺតរបស់ស្បែក
- វាជួយកាត់បន្ថយការរលាក
- វាផ្ទុកសារធាតុ glutathione
ជារួម គ្រាប់ណាត់ប្រេស៊ីលផ្ដល់ជូនអត្ថប្រយោជន៍ក្នុងការរក្សាតុល្យភាពជាតិទឹកក្នុងស្បែក បំបាត់ការរលាកស្បែក និងធ្វើឱ្យស្បែករឹងមាំ។ លើសពីនេះ វាជួយព្យាបាលស្បែកពីការខូចខាតដោយកាំរស្មី UV និងជាតិពុលពីបរិស្ថាន។
#5 ប្រេងអូលីវ
អ្នកអាចបន្ថែមប្រេងអូលីវទៅក្នុងម្ហូបដោយមិនចាំបាច់ចំអិនវាឡើយ។ មនុស្សមួយចំនួនថែមទាំងពិសាប្រេងអូលីវមួយស្លាបព្រាបាយជារៀងរាល់ព្រឹក។ ការបន្ថែមប្រេងអូលីវទៅក្នុងអាហារប្រចាំថ្ងៃនឹងផ្ដល់ជូនអត្ថប្រយោជន៍សម្រាប់លោកអ្នកយ៉ាងពិតប្រាកដ។
អត្ថប្រយោជន៍នៃការទទួលទានប្រេងអូលីវសម្រាប់កាត់បន្ថយភាពជ្រីវជ្រួញ មានដូចជា៖
- វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
- វាមានផ្ទុកវីតាមីន A (https://www.medicalnewstoday.com/articles/270609#benefits)
- វាមានផ្ទុកវីតាមីន D
- វាមានផ្ទុកវីតាមីន K
- វាមានផ្ទុកវីតាមីន E
សារធាតុទាំងអស់នេះមានប្រសិទ្ធភាពយ៉ាងអស្ចារ្យក្នុងការសម្រួលចលនាឈាម ការកាត់បន្ថយភាពជ្រីវជ្រួញ និងស្បែកយារធ្លាក់ ការពារពីកាំរស្មី UV និងបង្កើនភាពយឺតបែបធម្មជាតិរបស់ស្បែក។
#6 ស្ពៃខៀវ
អ្នកអាចបន្ថែមស្ពៃខៀវទៅក្នុងមុខម្ហូបច្រើនមុខ ដោយចម្អិន ឬមិនចាំបាច់ចម្អិនវាក៏បាន។
ហេតុអ្វីក៏មិនបន្ថែមប្រេងអូលីវ?
អត្ថប្រយោជន៍នៃការទទួលទានស្ពៃខៀវសម្រាប់ការកាត់បន្ថយភាពជ្រីវជ្រួញ រួមមាន៖
- វាមានផ្ទុកវីតាមីន C
- វាមានផ្ទុកវីតាមីន A (https://www.medicalnewstoday.com/articles/270609#benefits)
- វាមានជាតិដែក
- វាមានសារជាតិ lutein
- វាមានអាស៊ីតហ្វូលិក
តើនេះមានន័យយ៉ាងដូចម្តេច? ការបន្ថែមស្ពៃខៀវទៅក្នុងរបបអាហាររបស់អ្នក នឹងជួយសម្រួលដល់ការចែកចាយអុកស៊ីសែនទៅទូទាំងរាយកាយ ជួយឲ្យស្បែកមានសុខភាពល្អ ជួយបង្កើតជាលិកាស្បែកថ្មី រក្សាសំណើម និងកាត់បន្ថយភាពស្ងួត។
សូមចងចាំថាអ្នកគួរទទួលទានអាហារទាំងអស់នេះក្នុងកម្រិតមធ្យម។ ប្រិយមិត្តមួយចំនួនប្រហែលជាបានអានអត្ថបទណែនាំស្រដៀងគ្នានេះដែរ ហើយចាប់ផ្តើមរបបអាហារដែលមានភាពម៉ឺងម៉ាត់ ប៉ុន្តែការរក្សាតុល្យភាពនៃរបបអាហារគឺជាគន្លឹះក្នុងការរក្សារាងកាយ និងស្បែករបស់អ្នកឲ្យមានសុខភាពល្អ។ រាល់ពេលដែលយើងផ្លាស់ប្តូររបត់ជីវិត យើងត្រូវគិតអំពីសុខុមាលភាពយូរអង្វែងរបស់យើង។ ថែរក្សារាងកាយរបស់អ្នក ហើយទទួលទានអាហារដោយរីករាយ!
Recent Comments