នៅ គ្លីនិក អេរ៉ា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ ហើយភាពរស់រវើករបស់ស្បែកជាចំណុចសំខាន់។ នៅក្នុងអត្ថបទប្លុកនេះ យើងនឹងចែករំលែកអំពីសក្តានុពលដ៏អស្ចារ្យនៃការព្យាបាលរារាំងភាពចាស់វ័យ អាថ៌កំបាំងដើម្បីសម្រេចបាននូវភាពភ្លឺថ្លា ម៉ដ្ឋរលោង និងក្មេងជាងវ័យ ដែលបង្កើនភាពទាក់ទាញរបស់អ្នក មិនថាលោកអ្នកនៅទីណា។

ស្វែងយល់ពីដំណើរការនៃស្បែកចាស់វ័យ

មុន​នឹង​ឈាន​ដល់​ការ​ព្យាបាល ពួកយើងនឹងបកស្រាយអំ​ពី​ដំណើរ​ការ​នៃ​ភាព​ចាស់វ័យ។ កត្តា ដូចជាការប៉ះពាល់នឹងកម្តៅថ្ងៃ ការបាត់បង់កូឡាជែន និងរបៀបនៃការរស់នៅ រួមចំណែកក្នុងការធ្វើឱ្យមានស្នាមជ្រីវជ្រួញ ផ្នត់ជ្រួញ និងស្បែកយារធ្លាក់។ នៅ ​គ្លីនិក អេរ៉ា យើងជឿជាក់លើការការពារទុកជាមុន ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ និងរក្សាស្បែករបស់អ្នកឱ្យក្មេងជាងវ័យ។

ការពិគ្រោះយោបល់ផ្ទាល់ខ្លួនសម្រាប់លទ្ធផលយូរអង្វែង

ដំណើររបស់យើង ចាប់ផ្តើមពីការពិគ្រោះយោបល់ផ្ទាល់ខ្លួន ដែលអ្នកឯកទេសរបស់យើងធ្វើការវាយតម្លៃពីតម្រូវការចាំបាច់របស់ស្បែក ក៏ដូចជាកង្វល់ និងគោលដៅរបស់អ្នក។ ពួកយើងដឹងយ៉ាងច្បាស់ថា ដំណើរការនៃភាពចាស់វ័យរបស់មនុស្សម្នាក់ៗមានភាពខុសប្លែកពីគ្នា ដូច្នេះហើយ ពួកយើងបានសេវាព្យាបាលរារាំងភាពចាស់វ័យដាច់ដោយឡែកសម្រាប់អតិថិជនម្នាក់ៗ ដើម្បីផ្តល់ជូននូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងលទ្ធផលយូរអង្វែងដូចក្តីប្រាថ្នារបស់អ្នក។

សេវាព្យាបាលរារាំងភាពចាស់វ័យទំនើប ពេញនិយម និងមានប្រសិទ្ធភាពខ្ពស់

1. សេវា Dermal Fillers ដើម្បីស្តារសមាសភាគរបស់ស្បែក

ស្តារសមាសភាគស្បែកដែលបាត់បង់ និងផ្ដល់នូវទម្រង់មុខក្មេងជាងវ័យ តាមរយៈការចាក់បញ្ចូល Dermal Fillers។ បច្ចេកទេសនៃការចាក់ Filler ដ៏មានឯកទេសរបស់យើង មានប្រសិទ្ធភាពក្នុងការបំបាត់ស្នាមជ្រីវជ្រួញ ស្តារឡើងវិញនូវផ្នែកនៃស្បែកដែលប្រហោង និងផ្តល់នូវភាពស្រស់ថ្លាបែបធម្មជាតិ ដែលផ្ដល់នូវសម្រស់ស្រស់ស្រាយ និងក្មេងជាងវ័យ។

2. សេវាចាក់បូថុក សម្រាប់ការកាត់បន្ថយស្នាមជ្រីវជ្រួញ

លាហើយស្បែកជ្រីវជ្រួញជុំវិញរង្វង់ភ្នែក និង​ផ្នត់ជ្រួញ តាមរយៈ​សេវាចាក់បូថុក។ ការចាក់ថ្នាំ neurotoxin នេះជួយបន្ធូរសាច់ដុំមុខជាបណ្ដោះអាសន្ន កាត់បន្ថយស្នាមជ្រីវជ្រួញ និងរារាំងការលេចឡើងស្នាមជ្រីវជ្រួញថ្មី។

3. សេវាព្យាបាលស្តារស្បែកដោយឡាស៊ែរ

ទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឡាស៊ែរដ៏ទំនើប ដែលមានប្រសិទ្ធភាពក្នុងការជំរុញការផលិតកូឡាជែន និងកែលម្អទម្រង់ស្បែករបស់អ្នក។ សេវាព្យាបាលស្តារស្បែកដោយឡាស៊ែរ ផ្តោតលើផ្នត់ជ្រួញ ការខូចខាតដោយសារពន្លឺព្រះអាទិត្យ និងការចុះខ្សោយដោយដំណើរចាស់វ័យនៃស្បែក ដោយបន្សល់ទុកនូវស្បែកម៉ដ្ឋ រលោង និងក្មេងជាងវ័យ។

4. ការព្យាបាលដោយច្ចេកទេស Platelet-Rich Plasma (PRP) 

ផ្ដល់សារធាតុចិញ្ចឹម និងធ្វើឱ្យស្បែកមានសុខភាពល្អឡើងវិញជាមួយនឹងការព្យាបាលតាមបច្ចេកទេស PRP។ ការព្យាបាលមួយនេះប្រើប្រាស់សារធាតុជំរុញការលូតលាស់ក្នុងឈាមរបស់អ្នកដើម្បីជំរុញការផលិតកូឡាជែន ជាលទ្ធផលធ្វើឱ្យស្បែកមានទម្រង់ល្អប្រសើរជាងមុន ម៉ដ្ឋរលោងជាងមុន និងភ្លឺថ្លាក្មេងជាងវ័យ។

ការថែទាំក្រោយព្យាបាលដើម្បីរក្សាភាពភ្លឺថ្លាយូរអង្វែង

ដើម្បីទទួលបានស្បែកភ្លឺថ្លាក្មេងជាងវ័យ ការព្យាបាលតែមួយមុខមិនគ្រប់គ្រាន់ឡើយ ការថែទាំក្រោយព្យាបាលក៏មានសារៈសំខាន់ដូចគ្នា។ វេជ្ជបណ្ឌិតផ្នែកសើស្បែករបស់យើងនឹងណែនាំយ៉ាងលម្អិតពីរបៀបថែទាំក្រោយពេលព្យាបាលយ៉ាងលម្អិត និងដំបូន្មានថែទាំស្បែកផ្ទាល់ខ្លួន ដើម្បីធានាថាស្បែករបស់អ្នកភ្លឺចែងចាំងយូរអង្វែង។

មតិចុងក្រោយ

ចាប់ផ្តើមដំណើរក្នុងការទទួលបានភាពស្រស់ស្អាតបែបក្មេងវ័យនៅ​ គ្លីនិក អេរ៉ា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ជូនសេវាថែទាំផ្ទាល់ខ្លួនសម្រាប់អតិថិជន និងបច្ចេកទេសព្យាបាលរារាំងភាពចាស់ដ៏ទំនើប បានធ្វើឱ្យយើងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់អ្នក ក្នុងការទទួលបានសម្រស់ក្មេងវ័យឡើងវិញ។ ណាត់ការពិគ្រោះយោបល់របស់អ្នកនៅថ្ងៃនេះ និងទទួលបានបទពិសោធដ៏អស្ចារ្យនៃសម្រស់ក្មេងវ័យ។

Proud to be ethical ♥