វាជារឿងដ៏អស្ចារ្យមួយក្នុងការធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ ប៉ុន្តែវាពិតជាចំណាយពេលច្រើនណាស់ បើយើងមិនបានដឹងពីវិធីសាស្ត្រច្បាស់លាស់។ ហើយប្រសិនបើលោកអ្នកកំពុងតែទន្ទឹងរង់ចាំចូលរួមពិធីមង្គលការ ព្រឹត្តិការណ៍សំខាន់ៗ ឬពិធីខួបកំណើតដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នោះអារម្មណ៍អន្ទះសារចង់បានស្បែកភ្លឺថ្លា ដើម្បីបង្កើនភាពជឿជាក់ឱ្យខ្លួនឯងច្បាស់ជាកើតមាន។
នៅក្នុងអត្ថបទនេះ យើងមិនត្រឹមតែនិយាយអំពីគុណសម្បត្តិនៃការលើកកម្ពស់សម្រស់ មុនពេលចូលរួមព្រឹត្តិការណ៍ណាមួយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នឹងនិយាយអំពី Oxygen Facials ដែលជាវិធីធម្មជាតិ និងល្អបំផុត ដើម្បីជួយឱ្យស្បែកភ្លឺថ្លាស្អាតទាន់ពេលវេលាផងដែរ។
តោះត្រៀមខ្លួនសម្រាប់ថ្ងៃពិសេស ជាមួយនឹងសួរសំណួរសំខាន់មួយ៖
ហេតុអ្វីបានជាត្រូវធ្វើ Oxygen Facials មុនថ្ងៃពិសេស?
# 1: ទទួលបានស្បែកភ្លឺថ្លាភ្លាមៗ ដោយមិនចាំបាច់រង់ចាំ
គុណវិបត្តិដ៏ធំបំផុតនៃវិធីព្យាបាលស្បែកដែលហួសសម័យ ភាគច្រើនអាចនឹងបណ្តាលឱ្យស្បែកងាយប្រឈមនឹងបញ្ហារលាក ឡើងក្រហម និងងាយប្រតិកម្មជាបន្តបន្ទាប់។ ក៏ប៉ុន្តែបញ្ហាប្រឈមក៏ដូចជាការចំណាយពេលរង់ចាំលទ្ធផលស្តារស្បែកឡើងវិញនេះ វាត្រូវបានគេដកចេញហើយ ដោយជំនួសឱ្យបច្ចេកវិទ្យាថ្មី Oxygen Facials ។
Oxygen facials គឺជាវិធីព្យាបាលស្បែកដែលមិនវះកាត់ ផ្តល់នូវអត្ថប្រយោជន៍ភ្លាមៗដោយមិនមានការរំខានណាមួយឡើយ។ វិធីសាស្ត្រនេះ អាចធ្វើឱ្យស្បែកភ្លឺថ្លាចេញពីស្រទាប់ខាងក្នុង ដោយមិនចាំបាច់ចំណាយពេលរង់ចាំ ហើយលោកអ្នកអាចធ្វើវាមុនថ្ងៃពិសេសរយៈពេល២-៣ថ្ងៃ ឬ១ថ្ងៃក៏បានផងដែរ។
# 2: ជួយបំពេញជាតិទឹក ធ្វើឱ្យស្បែកមើលទៅមានសំណើមស្រស់ស្រាយ
នៅពេលដែលស្បែកខ្សោះជាតិទឹក វាបង្កឱ្យលេចចេញជាបញ្ហាស្ងួត ងាយរលាករោល និងមើលទៅជាប្រភេទស្បែកស្រអាប់ ជួនកាលកើតបញ្ហារបកទៀតផង។ ដូចជាអ្វីដែលលោកអ្នកបានកត់សម្គាល់ហើយថា ការផាត់មុខ ដើម្បីបិទបាំងបញ្ហាលើស្បែកមុខមិនដោះស្រាយបញ្ហានោះទេ។ ជំនួសឱ្យការបិទបាំងនេះ ស្បែករបស់លោកអ្នកគួរតែដល់ពេលដែលត្រូវផ្តោតលើការផ្តល់ជាតិទឹកវិញប្រសើរជាជាង។
ដូចដែលលោកអ្នកបានដឹងហើយថា អុកស៊ីហ្សែន និងជាតិទឹក គឺជាធាតុសំខាន់២យ៉ាងសម្រាប់ជីវិត ហើយវាក៏សំខាន់ដូចគ្នា ដើម្បីចិញ្ចឹមស្បែករបស់យើងឱ្យនៅតែមានភាពស្រស់ស្រាយរស់រវើក។ ការបញ្ចូលអុកស៊ីហ្សែន និងផ្តល់សំណើមឱ្យស្បែកមុខ ជាមួយនឹង Oxygen facials គឺជម្រើសល្អបំផុតសម្រាប់ជួយផ្តល់ជាតិទឹកទៅដល់ស្រទាប់យ៉ាងជ្រៅនៃស្បែក ធ្វើឱ្យគ្រប់ផ្នែកទាំងអស់នៃស្បែកមានលក្ខណៈភ្លឺស្រស់ថ្លា តឹងណែន រលាស់រលោង។
#3: កាត់បន្ថយស្នាមខ្សែបន្ទាត់ និងស្នាមជ្រួញលើផ្ទៃមុខ
បញ្ហាស្នាមខ្សែបន្ទាត់ និងស្នាមជ្រួញលើផ្ទៃមុខ ធ្លាប់តែជារឿងដែលពិបាកក្នុងការកាត់បន្ថយ ពេលចង់បំបាត់វាម្តងៗត្រូវចំណាយពេលរង់ចាំជាមួយនឹងផលប៉ះពាល់ផ្សេងៗ។ វិធីសាស្ត្រមួយចំនួនអាចបង្កឱ្យមានភាពឈឺចាប់ក្នុងអំឡុងពេលធ្វើ និងអំឡុងពេលរង់ចាំស្ថានភាពស្បែកស្តារឡើងវិញ។ ក៏ប៉ុន្តែជាមួយនឹង Oxygen facials ផលប៉ះពាល់ និងភាពឈឺចាប់ទាំងអស់នោះ វាលែងជាក្តីបារម្ភរបស់លោកអ្នកទៀតហើយ ពីព្រោះថា Oxygen facials នឹងជួយកាត់បន្ថយស្នាមខ្សែបន្ទាត់ និងស្នាមជ្រួញផ្សេងៗនៅលើផ្ទៃមុខបានយ៉ាងឆាប់រហ័ស ដោយគ្មានការឈឺចាប់ និងសុវត្ថិភាពបំផុត។
ឥឡូវនេះ លោកអ្នកមានវិធីជួយបង្កើនភាពជឿជាក់ និងទំនុកចិត្តជាមួយនឹងស្បែកភ្លឺថ្លារបស់លោកអ្នកនៅពីមុខកាមេរ៉ាហើយ។ អេរ៉ាគ្លីនិកជឿថា លោកអ្នកនឹងទទួលបានអារម្មណ៍ពិសេសជាមួយនឹង Oxygen facials សម្រាប់ថ្ងៃសំខាន់របស់លោកអ្នកដែលនឹងខិតជិតមកដល់ខាងមុខនេះ។ តើលោកអ្នកព្រមទេ?
#4: លើកកម្ពស់ស្បែកឱ្យភ្លឺថ្លា និងម៉ដ្ឋរលោង
ពីពេលមួយទៅពេលមួយ វាជារឿងធម្មតាទេសម្រាប់មនុស្សម្នាក់ដែលមានពណ៌ស្បែកមិនស្មើគ្នា និងឡើងក្រហម។ ចំពោះបញ្ហានេះ មនុស្សជាច្រើនរមែងគិតថា វាប្រៀបបាននឹងដកហូតនូវភាពស្រស់ស្អាតចេញពីខ្លួនអស់១ផ្នែក ហើយក្នុងករណីខ្លះទៀត ក៏ធ្វើឱ្យមនុស្សម្នាក់បាត់បង់ទំនុកចិត្តលើរូបសម្រស់ខ្លួនផងដែរ។ ដំណឹងល្អចំពោះរោគសញ្ញាទាំងនេះ គឺអាចដោះស្រាយបាន ដោយគ្រាន់តែបង្កើនចរន្តឈាមនៅលើមុខប៉ុណ្ណោះ។
Oxygen facials គឺជាវិធីដ៏អស្ចារ្យមួយក្នុងការធ្វើឱ្យចរន្តឈាមរត់បានប្រសើរឡើង លក្ខណៈពិសេសនៃដំណើរការវានឹងពន្យល់កាន់តែលម្អិតជូនលោកអ្នកខាងក្រោម!
ការណែនាំពី Oxy Glow Tightening: ជាដំណោះស្រាយល្អឥតខ្ចោះសម្រាប់ស្បែកមុនថ្ងៃកម្មវិធីពិសេស
នៅ The Era Clinic យើងមានសេចក្តីរំភើបរីករាយក្នុងការជួយអតិថិជនរបស់យើងឱ្យទទួលបាននូវស្បែកស្រស់ថ្លា ហើយនេះជាមូលហេតុដែលយើងតែងតែនាំយកមកនូវដំណោះស្រាយថ្មីៗសម្រាប់អតិថិជន៖ Oxy Glow Tightening ដោយប្រើបច្ចេកវិទ្យា advanced Oxyage ។
តើអ្វីទៅដែលធ្វើឱ្យការព្យាបាលដោយអុកស៊ីហ្សែននេះពិសេស?
- បំបាត់ជាតិពុលលើស្បែកទាំងស្រុង៖ ជួយបើករន្ធញើស ស្តារបញ្ហាស្បែកមិនស្មើគ្នា ធ្វើឱ្យស្បែកម៉ដ្ឋរលោង និងភ្លឺថ្លា។
- Oxygen Infusion: ធ្វើឱ្យស្បែកស្រស់ថ្លាជាមួយនឹងអុកស៊ីហ្សែន ដើម្បីលើកកម្ពស់កោសិកាស្បែកឱ្យមានសុខភាពល្អ និងជំរុញការផលិតកូឡាជែន។
- ហាត់ប្រាណសាច់ដុំមុខ៖ យើងនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមលើតំបន់ថ្ពាល់ខាងលើ និងធ្វើឱ្យតំបន់នេះទទួលបានការម៉ាស្សា។ វាប្រៀបដូចជាជួយសាច់ដុំមុខបានហាត់ប្រាណ ដើម្បីពង្រឹង និងបន្តឹងសាច់ដុំមុខឡើងវិញ! វិធីសាស្ត្រ១នេះ នឹងធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកមានសភាពតឹងណែន មើលទៅក្មេងជាងវ័យដូចធម្មជាតិ។ (កុំបារម្ភ វាគ្មានការឈឺចាប់ទេ)
ត្រៀមខ្លួនសម្រាប់អត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះ ទទួលបានស្បែកមុខដែលស្អាត ដោយមិនចាំបាច់ប្រើវិធីវះកាត់ ឬបង្កឱ្យមានភាពឈឺចាប់ណាមួយទេ។ ការព្យាបាលនេះមិនតម្រូវឱ្យមានការសម្រាករង់ចាំលទ្ធផលឡើយ មានន័យថាលោកអ្នកអាចត្រលប់ទៅសកម្មភាពធម្មតាវិញភ្លាមៗ បន្ទាប់ពីធ្វើ Oxy Glow Tightening រួច!!
តើស្បែកលោកអ្នកដល់ពេលកម្ចាត់ជាតិពុលចេញហើយឬនៅ? អូសចុះខាងក្រោមអត្ថបទនេះ ដើម្បីកក់ការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញប្រចាំ អេរ៉ាគ្លីនិក នៅថ្ងៃនេះ។
Recent Comments