ស្បែកយារធ្លាក់ គឺជាសញ្ញាមួយនៃភាពចាស់។ នៅពេលដែលស្បែករបស់យើងបាត់បង់នូវភាពរលាស់ វានឹងស្តែងឱ្យឃើញនូវភាពយារធ្លាក់ហៀរចេញ ដែលជាទូទៅលេចឡើងនៅតំបន់ផ្នែកខាងក្រោមនៃ ផ្ទៃមុខ ចង្កា និងក។ បញ្ហាមិនត្រឹមតែប៉ះពាល់ដល់សភាពនៃស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ ទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង និងគុណភាពជីវិតរបស់យើងផងដែរ។

ប្រសិនបើលោកអ្នកកំពុងស្វែងរកមធ្យោបាយ ដើម្បីជួយស្តារនូវរាល់បញ្ហាស្បែកឡើងវិញ ការព្យាបាល ប្រឆាំងភាពចាស់ ដោយប្រើបច្ចេកវិជ្ជា Skin Aura Bipolar RF ពិតសាកសមនឹងអ្វីដែលលោកអ្នក ចង់បានបំផុត។

ស្វែងយល់ពីមូលហេតុនៃស្បែកយារធ្លាក់

វាមានប្រយោជន៍ក្នុងការដឹងពីអ្វីដែលបណ្តាលឱ្យស្បែកយារធ្លាក់ ពីព្រោះយើងនឹងអាចដឹងពីវិធីល្អបំផុត ដើម្បីដោះស្រាយវា។ មែនទែនទៅ ស្បែកដែលយារធ្លាក់ទៅតាមវ័យមិនមែនជារឿងអ្វីដែលត្រូវខ្មាសគេទេ។ ភាពចាស់របស់ស្បែក ជាផ្នែកមួយបង្ហាញពីធម្មជាតិនៃដំណើរជីវិតប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ភាគច្រើន កើតមានឡើង ដោយសារតែការបាត់បង់នូវកម្រិត collagen និង elastin ដែលជាសារធាតុ ជួយរក្សាស្បែកឱ្យនៅតឹងហាប់ណែន ម៉ដ្ឋរលោង។

ក៏ប៉ុន្តែ​ មានកត្តាមួយចំនួន អាចពន្លឿនដំណើរការភាពចាស់នៃស្បែកលឿនខុសពីធម្មជាតិដែរ មានដូចជា៖ កត្តាហ្សែន, ការឡើងទម្ងន់ ឬស្រកទម្ងន់លឿនខុសប្រក្រតី និងការរងនូវពន្លឺព្រះអាទិត្យ ខ្លាំងពេកជាប្រចាំ។

នៅពេលដែលស្បែកបាត់បង់ collagen និង elastin វាបាត់បង់សមត្ថភាពក្នុងការជួសជុលស្បែក ឱ្យវិលត្រលប់មកជាសភាពស្អាតវិញ។ នៅពេលស្បែកត្រូវបានទាញ ឬជ្រួញចូលគ្នា តាមរយៈសកម្មភាព ទឹកមុខរបស់យើងនីមួយៗ ហើយជាលទ្ធផលដែលទទួលបានចុងក្រោយនោះ យើងអាចនឹងកើតមាន បញ្ហាបឿក ឬស្បែកមុខយារធ្លាក់។

អត្ថប្រយោជន៍នៃបច្ចេកវិទ្យា Skin Aura ជួយដោះស្រាយបញ្ហាស្បែកយារធ្លាក់

មានគុណសម្បត្តិជាច្រើនតាមរយៈការដោះស្រាយបញ្ហាស្បែកយារធ្លាក់តាមវិធីនេះ, តោះទៅស្វែងយល់ទាំងអស់គ្នា។

·      non-invasive: បច្ចេកវិទ្យានេះ ព្យាបាលបញ្ហាស្បែកយារធ្លាក់ដោយមិនត្រូវការចាក់ម្ជុល ឬការវះកាត់នោះទេ។

·      pain-free: ការព្យាបាលដោយគ្មានភាពឈឺចាប់។ សូម្បីតែក្នុងករណីស្បែកពិបាកក៏ដោយ ជាបទពិសោធន៍ផ្ទាល់របស់អតិថិជនអេរ៉ាគ្លីនិកលើកឡើងថា ការព្យាបាលដោយបច្ចេកវិទ្យា Skin Aura នេះ មិនបង្កជាភាពឈឺចាប់ដល់គាត់សោះឡើយ។

·       effective at targeting specific areas: មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាស្បែក បានចំគោលដៅជាក់លាក់ ជាជាងដំណោះស្រាយព្យាបាលទូទៅ។

·        ideal for skin tightening and lifting: ល្អសម្រាប់ការបន្តឹងស្បែក និងលើកស្បែកដែលយារធ្លាក់ នៅតំបន់មួយកំណាត់ខាងក្រោមនៃផ្ទៃមុខ ចង្កា និងក ឱ្យតឹងហាប់ណែនស្អាតឡើងវិញ។

·       stellar results: ទទួលបានលទ្ធផលជាទីគាប់ចិត្ត ផ្តល់ឱ្យលោកអ្នកនូវទំនុកចិត្ត និងបង្កើន គុណភាពជីវិត។ យើងជឿជាក់ថា លោកអ្នកសមនឹងទទួលបានជីវិតដែលស្រស់ស្រាយ និងមើលទៅល្អបំផុត។

របៀបដែលបច្ចេកវិទ្យា Skin Aura Bipolar RF ដំណើរការ

នៅ អេរ៉ាគ្លីនិក, យើងប្រើបច្ចេកវិជ្ជា Skin Aura Bipolar RF ដើម្បីកំណត់គោលដៅ និងព្យាបាលស្បែក ដែលយារធ្លាក់តាមវិធីដ៏មានប្រសិទ្ធភាពបំផុត។ វាដើរដោយកម្តៅដែលអាចចូលទៅដល់ ស្រទាប់ជ្រៅនៃស្បែក ដើម្បីជំរុញការផលិតខូឡាជែនដោយប្រើថាមពល radiofrequency ។ ជាលទ្ធផល វានឹងបន្តឹងលើកស្បែកដែលយារធ្លាក់ឱ្យហាប់ណែន ធ្វើឱ្យស្បែកមុខមើលទៅក្មេងជាងវ័យ និងរស់រវើក។

អត្ថប្រយោជន៍ចំពោះអារម្មណ៍ពេលទទួលបានសម្រស់ក្មេងជាងវ័យ

នៅពេលដែលលោកអ្នកមានអារម្មណ៍ល្អចំពោះរូបសម្រស់ខ្លួនឯង នោះលោកអ្នកក៏ទទួលអារម្មណ៍ថា ជីវិតកំពុងតែស្ថិតក្នុងស្ថានភាពល្អប្រសើរផងដែរ ហើយរីករាយនឹងការប្រាស្រ័យទាក់ទងជាមួយ មនុស្សនៅក្នុងសង្គមដោយភាពជឿជាក់។ យើង​មិន​ចង់​ឱ្យ​អ្នក​បិទ​បាំង​ខ្លួន​ឯង ឬ​ធ្វើ​ពុត​នឹងអ្វី ដែលមិន​មែន​ជាខ្លួន​អ្នក​នោះ​ទេ។ លោកអ្នកគួរតែយល់ស្របនៅត្រង់ចំណុចនេះ និងគួរតែរស់នៅ ក្នុងរបៀបមួយដែលធ្វើឱ្យខ្លួនអ្នកទទួលបានអារម្មណ៍ថា មានសុភមង្គលបំផុត។

សម្រស់ក៏ជាចំណុចមួយប្រឈមខ្លាំងផងដែរ ប្រសិនបើលោកអ្នកជាអ្នកធ្វើការដែលមានមុខមាត់ ក្នុងសង្គម ឬក៏ជាមនុស្សរបស់មហាជន។ ក៏ប៉ុន្តែក្នុងន័យនេះមិនមែនមានន័យថា ស្រស់ស្អាត ដើម្បីអ្នកដទៃនោះទេ គឺដើម្បីខ្លួនឯង។

ទស្សនៈសុទិដ្ឋិនិយមនេះ អេរ៉ាគ្លីនិក សូមផ្ញើរជូនដល់អតិថិជនរបស់អេរ៉ាគ្លីនិកទាំងអស់ជាពិសេស ហើយយើងមានមោទនភាពក្នុងការផ្តល់នូវបច្ចេកវិទ្យាទំនើប សេវាកម្មដែលមានជំនាញ និងដំបូន្មានល្អៗ ដើម្បីជួយលោកអ្នកឱ្យមានអាយុវែងប្រកបដោយភាពស្រស់ស្អាត និងទំនុកចិត្ត។

គំនិតចុងក្រោយ

តើលោកអ្នកបានត្រៀមខ្លួន ដើម្បីជម្នះបញ្ហាស្បែកយារធ្លាក់ និងទាញយកទំនុកចិត្តឱ្យខ្លួនឯងឡើង វិញហើយឬនៅ?

រៀបចំការពិគ្រោះយោបល់ដោយឥតគិតថ្លៃរបស់លោកអ្នកជាមួយ​ អេរ៉ាគ្លីនិក នៅថ្ងៃនេះ វេជ្ជបណ្ឌិតជំនាញសើរស្បែករបស់យើង នឹងជួយអ្នកឱ្យរកឃើញការព្យាបាលដ៏ល្អឥតខ្ចោះមួយ។ យើងជឿជាក់លើការបង្កើតផែនការព្យាបាលផ្ទាល់ខ្លួនសម្រាប់អតិថិជនគ្រប់រូប ដូច្នេះប្រសិនបើ ការព្យាបាលនេះមិនសមស្របសម្រាប់លោកអ្នក យើងនឹងណែនាំជម្រើសផ្សេងមួយទៀត ដោយផ្អែកលើប្រភេទស្បែក និងគោលបំណងរបស់លោកអ្នក។ អូសចុះក្រោមអត្ថបទនេះ ដើម្បីទទួលបានព័ត៌មានទំនាក់ទំនងមកកាន់ អេរ៉ាគ្លីនិក ជួបគ្នាឆាប់ៗនេះ!

Proud to be ethical ♥