នៅពេលនិយាយអំពី Detox (ការបន្សាបជាតិពុល) តើអ្វីដែលធ្វើឱ្យលោកអ្នកគិតដំបូងគេ?
ភាគច្រើន ចម្លើយគឺទាក់ទងនឹងអាហារ និងភេសជ្ជៈដែលល្អសម្រាប់បន្សាបជាតិពុលចេញពីរាងកាយ។ ដោយឡែក បើទោះបីជាវិធីបន្សាបជាតិពុលតាមរយៈការញុំាអាហារ និងភេសជ្ជៈល្អៗនេះ មានសារៈសំខាន់ចំពោះរាងកាយក៏ដោយ ក៏ប៉ុន្តែវាមិនសូវជះឥទ្ធិពលខ្លាំងដល់ស្បែករបស់យើងប៉ុន្មានទេ។ កត្តានឹងហើយទើបបានជាមានការណែនាំជាច្រើនចេញពីអ្នកជំនាញសើស្បែក លើកទឹកចិត្តឱ្យលោកអ្នកស្វែងរកវិធីសាស្ត្របន្ថែម ដើម្បីបន្សាបជាតិពុលលើស្បែក ធ្វើឱ្យស្បែកមានសុខភាពល្អ លោកអ្នកកាន់តែមានទំនុកចិត្តជាមួយនឹងសម្រស់ខ្លួនឯង មួយកម្រិតទៀត។
ចុះបើមានវិធីធ្វើឲ្យស្បែកស្រស់ថ្លា ដោយពន្យារភាពចាស់នៃស្បែកតាមធម្មជាតិ តើលោកចង់សាកល្បងធ្វើទេ? ចម្លើយ គឺនៅទីនេះ!
អេរ៉ាគ្លីនិក តែងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា ព្យាយាមរក្សានូវទម្លាប់ល្អៗក្នុងការថែទាំស្បែកប្រចាំថ្ងៃ ប៉ុន្តែតើយើងដឹងដោយរបៀបណាថា វាដល់ពេលដែលត្រូវបន្សាបជាតិពុលចេញពីស្បែក? ចូរស្វែងយល់ពីសញ្ញាមួយចំនួន។
#1: ស្បែកមើលទៅស្រអាប់ នឿយហត់ ឬហើម
សារជាតិកខ្វក់ កោសិកាងាប់ចាស់ៗ តែងតែប្រមូលម្តុំនៅកកកុញពេញស្បែកពីមួយថ្ងៃទៅមួយថ្ងៃ និងសូម្បីតែសំណល់ពីផលិតផលគ្រឿងសម្អាង និងផលិតផលថែរក្សាស្បែកមួយចំនួន ក៏អាចផ្ទុកនៅលើស្បែកដែរ ដោយបញ្ហាទាំងនេះ ជាហេតុបង្កឱ្យស្បែកទទួលរងនូវការបំពុលជាប្រចាំ។
ចំពោះបញ្ហាស្បែកកើនឡើងជាតិពុលនេះ យើងអាចសម្គាល់បានតាមរយៈការប្រែប្រួលពណ៌នៃស្បែកទៅជាស្រអាប់ មិនភ្លឺថ្លា សភាពស្បែកមិនស្មើគ្នា ជាប្រភេទស្បែកហត់នឿយ និងតែងមានអារម្មណ៍ថាធ្ងន់មុខ ផ្ទៃមុខមិនស្រស់ស្រាយ។ ជួនកាលស្បែកមុខមើលទៅហើម ដែលវាអាចជារោគសញ្ញានៃការរលាក។
មនុស្សជាច្រើនមានសញ្ញាទាំងនេះហើយ ព្យាយាមដោះស្រាយបញ្ហាដោយមិនយល់ពីវាជាមុន។ ករណីនឹងអាចថា អ្វីដែលស្បែករបស់លោកអ្នកត្រូវការ គឺការបន្សាបជាតិពុលចេញពីស្បែក (Skin Detox)។
#2: ស្ទះរន្ធញើស និងកើតមុន
ជាតិប្រេង និងភាពកខ្វក់ នឹងជះឥទ្ធិពលអាក្រក់ឱ្យស្បែកមួយផ្នែក បង្កឱ្យស្បែកស្ទះរន្ធញើស។ នៅពេលណាដែលរន្ធញើសត្រូវបានស្ទះ ហើយត្រូវបិទជិតដោយកោសិកាងាប់ចាស់ៗនៅសេសសល់លើស្រទាប់ស្បែកបន្ថែម វានឹងធ្វើឱ្យស្បែកងាយមានបញ្ហារលាករោល ឡើងមុន។ ចំណុចនេះដែរ លោកអ្នកអាចដោះស្រាយបានជាមួយនឹងការលាងសម្អាតស្បែកមុខ១ថ្ងៃ២ដង ព្រឹក-យប់។
ក៏ប៉ុន្តែក្នុងលក្ខខណ្ឌស្បែកកើតបញ្ហាមិនត្រឹមតែឡើងប្រេង និងផ្ទុកសារជាតិកខ្វក់ប៉ុណ្ណោះទេ បន្ថែមមកជាមួយនឹងការកើនឡើងមុនឥតឈប់ឈរ ឬចាប់ផ្តើមមានរីករន្ធញើសកាន់តែច្រើន ទាំងនេះ អាចជាសញ្ញាដែលស្បែកលោកអ្នកប្រាប់ថា គួរតែដល់ពេលសម្អាតជាតិពុលចេញពីស្បែកហើយ (Skin Detox)។
#3: ស្បែកមានសភាពគ្រើម ឬមិនស្មើគ្នា
ពេលខ្លះវាពិបាកក្នុងការភ្ជាប់ចំណុចថា ហេតុអ្វីបានជាស្បែករបស់យើងឆ្លើយតបតាមមធ្យោបាយមួយ ឬផ្សេងទៀត។ លោកអ្នកអាចសម្គាល់ឃើញស្នាមប្រេះ របក នៅកន្លែងណាមួយលើផ្ទៃមុខ ឬលក្ខណៈមិនស្មើគ្នានៃស្បែក។ មានមូលហេតុមួយ វាអាចនឹងបណ្តាលមកពីកត្តាជាស្បែករបស់លោកអ្នក មានប្រតិកម្មទៅនឹងការប្រមូលផ្តុំជាតិពុល និងកោសិកាស្បែកដែលងាប់។
ក្នុងស្ថានភាពនេះមនុស្សជាច្រើនសន្មត់ថា មកពីការប្រើផលិតផលថែរក្សាស្បែកដែលខ្លួនពេញចិត្ត សុខៗស្រាប់តែមានប្រតិកម្ម ទើបសម្រេចចិត្តសាកល្បងប្តូរប្រើផលិតផលថ្មី។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកប្តូរប្រើប៉ះផលិតសុទ្ធ នោះវាមិនអីទេ ប៉ុន្តែបើប៉ះរបស់ដែលគេCopy ធ្វើឡើងដោយគ្មានស្តង់ដារច្បាស់លាស់ ស្បែកមុខលោកអ្នកអាចនឹងមានបញ្ហាប្រតិកម្មលើសដើម។ ជម្រើសល្អបំផុត ដោះស្រាយបញ្ហាស្បែកមុខដែលសុវត្ថិភាព លោកអ្នកគួរតែសម្អាតជាតិពុលចេញពីផ្ទៃមុខដោយប្រើនូវវិធី Skin Detox។
#4: សញ្ញានៃភាពចាស់កាន់តែគួរឱ្យកត់សម្គាល់
មនុស្សគ្រប់រូបរមែង ជួបប្រទះជាមួយនឹងភាពចាស់នៃស្បែក ដោយវាជាផ្នែកមួយនៃធម្មជាតិជីវិត ប៉ុន្តែប្រសិនបើសញ្ញាបន្ថែមនៃភាពចាស់ចាប់ផ្តើមលេចឡើងបង្ហាញលឿនពេកក្នុងរយៈពេលដ៏ខ្លី នេះមិនមែនជាអ្វីដែលត្រូវមើលរំលងនោះទេ។ ដោយហេតុថា សញ្ញានៃភាពចាស់ដែលវិវត្តលឿនខុសប្រក្រតីនេះ មិនមែនជាដំណើរការនៃភាពចាស់តាមធម្មជាតិនៃស្បែកទេ ផ្ទុយទៅវិញ ស្បែករបស់លោកអ្នកហាក់ដូចជា កំពុងតែបាត់បង់នូវភាពរលាស់់់លឿនខុសពីធម្មតា។
ប្រសិនជាលោកអ្នកកំពុងតែព្រួយបារម្ភជាមួយនឹងរោគសញ្ញាទាំងនេះ កុំបារម្ភអី អេរ៉ាគ្លីនិក រីករាយជានិច្ចក្នុងការផ្តល់នូវសេវាកម្មឈានគេ កម្ចាត់ជាតិពុលចេញពីស្បែក លាងសម្អាតស្បែក ទាញយកប្រភេទស្បែកយុវវ័យជូនលោកអ្នកវិញតាមវិធី Detox Skin។
ណែនាំ Oxy Glow Tightening៖ ជម្រើសចុងក្រោយនៃដំណោះស្រាយបន្សាបជាតិពុលចេញពីស្បែក
នៅ អែរ៉ាគ្លីនិក យើងតែងរីករាយជានិច្ចជាមួយនឹងការជួយអតិថិជនរបស់យើងឱ្យទទួលបាននូវស្បែកស្រស់ថ្លា ហើយនេះជាមូលហេតុដែល អេរ៉ាគ្លីនិក បានបង្កើតការព្យាបាលថ្មីប្រចាំគ្លីនិក៖ Oxy Glow Tightening ដោយប្រើបច្ចេកវិទ្យា Oxyage កម្រិតខ្ពស់។
តើអ្វីទៅដែលធ្វើឱ្យវិធីសាស្ត្របន្សាបជាតិពុលចេញពីស្បែកនេះពិសេសម្ល៉េះ?
- បំបាត់ជាតិពុលលើស្បែកទាំងស្រុង៖ វាជួយបើករន្ធញើសដែលស្ទះឡើងវិញ ស្តារលក្ខខណ្ឌស្បែកដែលមានបញ្ហាមិនស្មើគ្នា ធ្វើឱ្យស្បែករលោង ភ្លឺថ្លា ជាប្រភេទស្បែកដែលមើលទៅស្រស់ស្រាយ។
- បញ្ចូលអុកស៊ីសែន: វិធីសាស្ត្រនេះ នឹងធ្វើឱ្យស្បែករបស់លោកអ្នកស្រស់ថ្លាឡើងវិញជាមួយនឹងការបញ្ចូលអុកស៊ីហ្សែន ដើម្បីលើកកម្ពស់កោសិកាស្បែកឱ្យមានសុខភាពល្អ និងជំរុញការផលិតកូឡាជែន។
- ធ្វើលំហាត់ប្រាណសាច់ដុំមុខ៖ អេរ៉ាគ្លីនិក នឹងផ្តោតលើការយកចិត្តទុកដាក់បន្ថែមនៅលើតំបន់ថ្ពាល់ខាងលើ ហើយធ្វើឱ្យនៅតំបន់នឹងអាចហាត់ប្រាណពង្រឹងសាច់ដុំដែលយារធ្លាក់ឡើងវិញ។ វាដូចជាទៅនឹងការហាត់ប្រាណពង្រឹងសាច់ដុំផ្ទៃមុខអញ្ចឹង! ឥឡូវនេះ តើអ្នកអាចទន្ទឹងរង់ចាំ នូវផ្ទៃមុខដែលមានសភាពតឹងណែន មើលទៅដូចធម្មជាតិមែនទេ? (កុំបារម្ភ វាគ្មានការឈឺចាប់)។
ត្រៀមខ្លួនសម្រាប់អត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះ Oxy Glow Tightening ជាវិធីសាស្ត្រដោះស្រាយបញ្ហាស្បែកមុខដោយមិនមានភាពឈឺចាប់ មិនត្រូវការវះកាត់ ប៉ុន្តែបានប្រសិទ្ធភាពខ្ពស់ ធ្វើហើយភ្លាមអាចវិលត្រឡប់ទៅផ្ទះវិញបានភ្លាមៗ ប្រកបកិច្ចការប្រចាំ ធ្វើសកម្មភាពបានធម្មតា។
ដល់ពេលកម្ចាត់ជាតិពុលចេញពីស្បែកហើយឬនៅ? អូសចុះក្រោមអត្ថបទនេះ ដើម្បីកក់ការណាត់ជួបរបស់លោកអ្នកជាមួយ អេរ៉ាគ្លីនិក ថ្ងៃនេះ!
Recent Comments