វាដល់​ពេល​ដែលយើងគួរតែស្វែងយល់ ចំពោះការយល់ច្រលំរបស់មនុស្សមួយចំនួនទៅលើការចាក់ Botox ថា តើការចាក់ Botox របៀបណាដែលគេហៅថា ច្រើនលើសលប់ពេក? ហេតុអ្វីបានជាអ្នកចាក់ Botox ខ្លះមើលទៅមិនដូចធម្មជាតិ? ហើយ​តើ​វាអាច​ឋិតថេរ​រហូត​ទេ?

នៅ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ យើង​នឹង​ឈាន​ដល់​ចំណុចត្រឹមត្រូវមួយ និង​បំបាត់នូវពាក្យចចាមអារ៉ាម ដែលធ្វើមនុស្សជាច្រើនមានការយល់ច្រលំទៅលើការចាក់ Botox។ នៅចុងបញ្ចប់នៃអត្ថបទ លោកអ្នកនឹងយល់ពីអ្វីដែលត្រូវរំពឹងពីការចាក់ Botox ។

ស្វែងយល់អំពី Botox: របៀបដែលវាដំណើរការ

Botox ត្រូវបានគេប្រើជាញឹកញាប់សម្រាប់នីតិវិធីវេជ្ជសាស្រ្ត ប៉ុន្តែសព្វថ្ងៃនេះ Botox ត្រូវបានគេប្រើប្រាស់ ដោយផ្តោតទៅលើការជួយបង្កើនសោភ័ណភាព និងលើកកម្ពស់សម្រស់។ មធ្យោបាយងាយស្រួលបំផុត ដើម្បីយល់ពីរបៀបដែល Botox ដំណើរការ គឺតម្រូវឱ្យមានការចាប់ផ្តើមដោយគិតគូរយ៉ាងស៊ីជម្រៅ ជាងស្បែក។ លើស​ពី​នេះ​ទៅ​ទៀត វា​ជាក៏ត្រូវបានគេគិតគូរផងដែរ ពី​អ្វី​ដែល​បណ្តាល​ឱ្យ​មាន​ស្នាម​ជ្រួញ។ មូលហេតុ​ដែល​ស្នាម​ជ្រីវជ្រួញ​ភាគច្រើន​កើតឡើង​ ​ដោយសារ​ផ្នត់​នៅ​លើ​ស្បែក​ដែល​បណ្តាលមកពី​ការ ​កន្ត្រាក់​សាច់ដុំ​។ ជាឧទាហរណ៍ នៅពេលលោកអ្នកញញឹម ជ្រួញចិញ្ចើម ឬធ្វើទឹកមុខងឿងឆ្ងល់ វាធ្វើឱ្យមានការកន្ត្រាក់សាច់ដុំមុខ និងពេលខ្លះមានសាច់ដុំនៅតំបន់កផងដែរ ដែលពាក់ព័ន្ធនឹងការ សម្តែងទឹកមុខទាំងនោះ។ សកម្មភាពដដែលៗទាំងនេះនឹងបណ្តាលឱ្យមានស្នាមជ្រីវជ្រួញ និងស្នាមខ្សែបន្ទាត់កើតមានឡើងនៅលើស្បែក។

បញ្ជាក់៖ ជាគោលដៅ ដើម្បីជួយការពារការកន្ត្រាក់សាច់ដុំ ពីព្រោះសកម្មភាពសាច់ដុំ គឺជាអ្វី ដែលបណ្តាលឱ្យមានស្នាមជ្រីវជ្រួញនៅលើស្បែក។

ដំណាក់កាលដំបូងនៃការព្យាបាល និងថែទាំ

នេះ គឺជាចំណុចដែលយើងគួរចាប់ផ្តើមស្វែងយល់បន្ថែមអំពីរយៈពេលដែល Botox ដំណើរការ។ ប្រសិនបើ អ្នកចាប់ផ្តើមប្រើ Botox គ្រូពេទ្យស្បែករបស់លោកអ្នកទំនងជាណែនាំលោកអ្នកឱ្យចាក់ Botox ម្តងទៀតនៅរៀងរាល់ 3 ទៅ 6 ខែម្តង។

យើងលើកទឹកចិត្តលោកអ្នកឱ្យទទួលយកដំបូន្មានរបស់គ្លីនិកដែលលោកអ្នកបានជ្រើសរើស។ បើមិនដូច្នោះទេ លោកអ្នកអាចនឹងបញ្ចប់ជាមួយនឹងផ្ទៃមុខដែលមើលទៅខុសពីធម្មជាតិ ឬទទួលបាន លទ្ធផលដែលមានគុណភាពទាប។ ដូចគ្នាដែរ ប្រសិនបើលោកអ្នកឈប់ទទួលការព្យាបាលស្នាមជ្រីវជ្រួញ ដោយប្រើ Botox លោកអ្នកនឹងបាត់បង់លទ្ធផលទាំងអស់ ហើយសាច់ដុំមុខរបស់លោកអ្នកនឹងត្រលប់ មកសភាពធម្មតាវិញ។

បញ្ជាក់៖ ការចាក់ Botox មិនធ្វើឱ្យផ្ទៃមុខមានការផ្លាស់ប្តូរជារៀងរហូតទេ។

នៅពេលដែលអ្នកទទួលបានលទ្ធផលគួរជាទីគាប់ចិត្តបន្ទាប់ពីបានចាក់ Botox តាំងពីដំបូង វាជា រឿងសំខាន់ដែលលោកអ្នកត្រូវផ្តោតលើការរក្សាលទ្ធផលទាំងនោះ។

កត្តាដែលជះឥទ្ធិពលទៅលើការព្យាបាលជាញឹកញាប់

លទ្ធផល Botox ជាធម្មតាអាចប៉ាន់ស្មានបានយ៉ាងងាយ ប៉ុន្តែមនុស្សគ្រប់រូបមានភាពខុសប្លែកគ្នា ដូច្នេះភាពខុសគ្នានេះ អាចកើតមានឡើងទាក់ទងនឹងតម្រូវការតាមដានជាញឹកញាប់បន្ទាប់ពីចាក់ Botoxរួច។

វាអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលនៅពេលដឹងថាតំបន់ខ្លះអាចត្រូវការការចាក់ Botox ទៀងទាត់ ជាងកន្លែងផ្សេងទៀត។ មានន័យថា គ្រូពេទ្យសើរស្បែករបស់លោកអ្នកនឹងត្រូវវាយតម្លៃថា តើរាងកាយរបស់លោកអ្នកមានប្រតិកម្មយ៉ាងណា បន្ទាប់ពីបានចាក់ Botox ជាលើកដំបូង។

ជាទូទៅ តំបន់បន្ទុយភ្នែកត្រូវការការតាមដានដើម្បីចាក់ Botox នៅរៀងរាល់ 3 ទៅ 6 ខែម្តង ខណៈពេលដែលតំបន់ថ្ងាស និងចន្លោះចិញ្ចើម អាចត្រូវការចាក់ញឹកញាប់ជាង អាចនៅរៀងរាល់ 3 ទៅ 4 ខែម្តង។ សូមចងចាំថា នេះគ្រាន់តែជាការណែនាំទូទៅប៉ុណ្ណោះ។ គ្រូពេទ្យសើរស្បែកនឹងវាយតម្លៃ ករណីពិសេសរបស់លោកអ្នក ដោយផ្អែកលើលទ្ធផលដំបូង។

បញ្ហាផ្សេងទៀតដែលប៉ះពាល់គឺថា តើអ្នកត្រូវការការថែទាំ Botox ញឹកញាប់ប៉ុណ្ណា ពាក់ព័ន្ធនឹង ដំណើរការរំលាយអាហារ អាយុ ប្រភេទស្បែក និងជម្រើសរបៀបរស់នៅ។ ឧទាហរណ៍៖ តើជាតិទឹកក្នុងរាងកាយរបស់លោកអ្នកគ្រប់គ្រាន់ទេ? ប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនទេ? ចុះការជក់បារី? និងទម្លាប់ថែរក្សាស្បែកទូទៅរបស់លោកអ្នកយ៉ាងដូចម្តេចដែរ?

សារៈសំខាន់នៃផែនការផ្ទាល់ខ្លួន

ដូចដែលបានប្រាប់លោកអ្នកហើយថា អ្វីគ្រប់យ៉ាងដែលយើងបានរៀបរាប់នៅក្នុងអត្ថបទនេះ បង្ហាញពីអត្ថប្រយោជន៍ដ៏សំខាន់នៃការមានផែនការព្យាបាលផ្ទាល់ខ្លួន អាចធ្វើឱ្យលោកអ្នកទទួលបាន លទ្ធផលជាទីពេញចិត្ត។ មានការយល់ច្រលំច្រើនណាស់អំពីគ្រោះថ្នាក់នៃការចាក់ Botox ដោយសារតែ លោកអ្នកជ្រើសកន្លែងផ្តល់នូវសេវាកម្មដែលមិនមានកម្រិតស្តង់ដារ អ្នកចាក់មិនមានវិជ្ជាជីវត្រឹមត្រូវ និងមិនមានចំណេះដឹងគ្រប់គ្រាន់ទៅលើដំណើរ Botox ដោយគ្រាន់តែនិយាយទូទៅថា “ចាក់ Botox រៀងរាល់ 6 ខែម្តង”។ ហើយបើ​គេ​ចង់​រក​លុយ​បាន​ច្រើន គេ​អាច​នឹង​និយាយ​ថា “ចាក់ Botox ជា​រៀង​រាល់ 3 ខែម្តង”។ វាមានលក្ខណៈទូទៅពេកហើយ និងមិនមានសុវត្ថិភាពទេសម្រាប់លោកអ្នក។

នេះ គឺជាវិធីមួយដែលមនុស្សមួយចំនួន គាត់មានបញ្ហាចាក់ Botox ហើយទៅមុខខុសពីធម្មជាតិ ដោយសារតែពួកគាត់មិនជ្រើសរើសគ្លីនិកដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ សូមប្រយ័ត្ននៅចំណុចនេះ។

គំនិតចុងក្រោយ

មិនថាតើលោកអ្នកជ្រើសរើស Botox ឬក៏អត់ទេ លោកអ្នកគួរតែជាការសម្រេចចិត្តដោយខ្លួនឯង។ កុំឱ្យនរណាម្នាក់បញ្ចុះបញ្ចូលលោកអ្នកថា វាចាំបាច់ណាស់ក្នុងការរស់នៅក្នុងជីវិតដ៏ល្អប្រសើរ។ ចំណាយពេលគិតដោយខ្លួនឯង។ ប្រសិនបើលោកអ្នកមិនទាន់នប្រាកដក្នុងចិត្ត សូមនិយាយទៅកាន់ គ្លីនិកជំនាញ។ លោកអ្នកអាចទំនាក់ទំនងមកកាន់ អេរ៉ាគ្លីនិក បានយ៉ាងងាយស្រួល ដើម្បីរៀបចំការពិគ្រោះយោបល់ដោយឥតគិតថ្លៃ។ យើងនឹងជួយលោកអ្នកឱ្យដឹងច្បាស់ពីអ្វីដែលល្អបំផុត សម្រាប់លោកអ្នកដោយមិនដាក់សម្ពាធទៅកាន់លោកអ្នកឡើយ។ ជម្រើសចុងក្រោយ គឺអាស្រ័យលើលោកអ្នកជានិច្ច!

អរគុណសម្រាប់ការអាន។ អូសចុះក្រោមទំព័រនេះ ដើម្បីទំនាក់ទំនងមកកាន់អេរ៉ាគ្លីនិក។ អេរ៉ាគ្លីនិក រង់ចាំជួយលោកអ្នកជានិច្ច!

Proud to be ethical ♥