ផ្នែកសំខាន់របស់អ្នកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីចំណាយពេលតស៊ូនឹងការកើតមុនដែលស្ថិតក្នុងកម្រិតខុសៗគ្នារួចមក រឿងធ្វើឱ្យមនុស្សជាច្រើនជួបប្រទះក្រោយកើតមុនទៀតសោត រមែងមានបញ្ហាស្នាមក្រហមតូចធំ ដោយគេឱ្យឈ្មោះវាថា post-inflammatory erythema (PIE) ដែលជាស្លាកស្នាមបន្សល់ទុកនៅលើស្បែកក្រោយកើតមុន ឬកើតជំងឺសើស្បែកមួយចំនួនទៀត។ លើសពីនេះទៅទៀត មានក្រុមមនុស្សប្រហែលជា 5% នៃចំនួនប្រជាជនពិភពលោកកើតបញ្ហាបែកសរសៃក្រហម – ដោយបង្ហាញពីការឡើងក្រហមលើផ្ទៃមុខ, ហើម, មុន, និងមានសោភ័ណភាពសាច់មុនមិនស្មើគ្នាស្អាត។ ទន្ទឹមនឹងនេះ មិនថាក្រុមបុគ្គលណាខ្លះអាចមានបញ្ហាទាំងនេះទេ ជាទូទៅពួកគាត់តែងភ្លេចគិតថា បញ្ហាទាំងនេះវាអាចព្យាបាលបាន! ដោយជំនួសឱ្យការដោះស្រាយបញ្ហាទាំងនោះ  ពួកគាត់ភាគច្រើនជ្រើសយកជម្រើសបិទបាំងវាទៅតាមវិធីផ្សេងៗ។

ស្រមៃមើលប្រសិនជាផ្ទៃមុខរបស់យើងគ្មានការបិទបាំង តើវានឹងល្អយ៉ាងណា?

នៅពេលយើងប្រើប្រាស់នូវគ្រឿងសម្អាងលើផ្ទៃមុខជាប្រចាំ ក្នុងគោលបំណងកាត់បន្ថយការមើលឃើញមុន, ស្នាមអុជក្រហម, ឬ សរសៃក្រហម វាអាចបណ្តាលឱ្យកាន់តែមានបញ្ហាបន្ថែមទៀត ដូចជាបញ្ហាស្ទះរន្ធញើស គឺជាឧទាហរណ៍ជាក់ស្តែង។

សាកស្រមៃមើល ប្រសិនជាថ្ងៃខាងមុខលោកអ្នកមានប្រភេទស្បែកដែលភ្លឺថ្លារឹងមាំគ្មានការរលាករោល និងមិនមានបញ្ហាស្បែកផ្សេងៗទៀតកើតមានឡើង តើវានឹងល្អយ៉ាងណា?

ការណែនាំអំពីការព្យាបាលថ្មីរបស់អេរ៉ាគ្លីនិកសម្រាប់បញ្ហាមុន, ស្នាមក្រហមសល់ក្រោយកើតមុន, បញ្ហាឡើងសរសៃក្រហម ដោយប្រើបច្ចេកវិទ្យា Fotona

ប្រសិនបើ ច្ចេកវិទ្យាឡេសឺរចាប់ផ្តើមពេញនិយមកាលពីប៉ុន្មានទសវត្សរ៍មុន វាពិតជាអស្ចារ្យណាស់ព្រោះវាមានន័យថា លោកអ្នកមិនត្រូវការការវះកាត់ និងថ្នាំច្រើនទេ ដើម្បីដោះស្រាយបញ្ហាសម្រស់ ប៉ុន្តែនៅពេលនោះមានតែប្រព័ន្ធមូលដ្ឋានប៉ុណ្ណោះដែលអាចប្រើបាន។ ឡេសឺរចាស់ៗមួយចំនួននៅតែបង្កឱ្យមានការឈឺចាប់ ហើយខ្លះទៀតទទួលបានលទ្ធផលមិនសូវល្អឡើយ។ ប៉ុន្តែឥឡូវនេះ អ្វីៗក៏ផ្លាស់ប្តូរច្រើនមកហើយ ក្នុងរយៈពេល40ឆ្នាំក្រោយមកនេះ បច្ចេកវិទ្យាឡេសឺរកំពុងតែបន្តភាពរីកចម្រើនខ្លាំង។ ជាក់ស្តែងដូចជា បច្ចេកវិទ្យារបស់ Fotona ជាក្រុមហ៊ុនផលិតនូវបច្ចេកវិទ្យាឡេសឺរវេជ្ជសាស្ត្រឈានមុខគេនៅសហរដ្ឋអាមេរិកទើបតែបានបញ្ចេញនូវបច្ចេកវិទ្យាឡេសឺរជំនាន់ចុងក្រោយរបស់ខ្លួន ហើយបច្ចេកវិទ្យាថ្មីដ៏គួរឱ្យចាប់អារម្មណ៍នេះ អេរ៉ាគ្លីនិកក៏ទើបតែបាននាំចូលមកកាន់គ្លីនិកផងដែរ ពីព្រោះអេរ៉ាគ្លីនិកជឿថា បច្ចេកវិទ្យាជំនាន់ចុងក្រោយមួយនេះ នឹងផ្តល់ឱ្យអតិថិជនអេរ៉ាគ្លីនិកគ្រប់រូបនូវការព្យាបាលដ៏ល្អបំផុត ដែលគេកំពុងពេញនិយមនៅជុំវិញពិភពលោក។

ឥឡូវនេះ យើងអាចជួយលោកអ្នកក្នុងការព្យាបាលបញ្ហាមុន, ស្នាមអុជក្រហម, ឬបញ្ហាឡើងសរសៃក្រហមលើមុខ ទៅតាមដំណោះស្រាយនូវរាល់បញ្ហានៃការឡើងក្រហម រលាក និងបញ្ហាស្បែកផលិតកូឡាជែនទាប ក្នុងពេលតែមួយ ដោយគ្មានការឈឺចាប់ និងមិនចាំបាច់ចំណាយពេលរង់ចាំ ដើម្បីស្តារឡើងវិញទេ។

អត្ថប្រយោជន៍នៃការព្យាបាលបញ្ហាមុន, ស្នាមក្រហម និងបញ្ហាឡើងសរសៃក្រហមជាមួយ Fotona

#1: កាត់បន្ថយការកើតមុនដោយគ្រប់គ្រងការផលិតប្រេង និងបាក់តេរី

លោកអ្នកប្រហែលជាដឹងហើយថា មូលហេតុចម្បង2នៃការកើតមុនគឺ ទី1) ការផលិតប្រេងច្រើនហួសហេតុ ដែលនាំឱ្យស្ទះរន្ធញើស និងបែកញើស, និងទី2) បង្កមកពីវត្តមាននៃបាក់តេរីដែលបណ្តាលឱ្យកើតមុន។ មកដល់ចំណុចនេះ លោកអ្នកនឹងដឹងថា ឡេសឺរ Fotona នេះអស្ចារ្យប៉ុណ្ណា… វាមិនត្រឹមតែកាត់បន្ថយក្រពេញប្រេងដែលសកម្មពេកនោះទេ វាជ្រាបចូលជ្រៅទៅក្នុងស្រទាប់ស្បែក និងបំផ្លាញបាក់តេរីគ្មានសល់! កាន់តែប្រសើរជាងនេះ លោកអ្នកទទួលបានអត្ថប្រយោជន៍ទាំង2នេះ ដោយគ្មានផលប៉ះពាល់ដូចទៅនឹងការប្រើប្រាស់ផលិតផលមានជាតិកាត់ និងថ្នាំអង់ទីប៊ីយោទិចឡើយ។

# 2: បន្ថយស្លាកស្នាមក្រហមសល់ក្រោយកើតមុន (PIE) ដើម្បីឱ្យស្បែកភ្លឺថ្លា ម៉ដ្ឋរលោង

មនុស្សមិនតិចនាក់ទេបានបន្សល់ទុកនូវស្នាមអុជក្រហមជាច្រើននៅលើស្បែក ក្រោយពេលកើតមុន។ នេះត្រូវបានគេហៅថា PIE ហើយវាអាចជារឿងគួរឱ្យខកចិត្តខ្លាំង ព្រោះ​បញ្ហានេះអាចនឹងចំណាយពេលយូរសម្រាប់ស្បែក ដើម្បីជាសះស្បើយដោយខ្លួនឯង ជួនកាលវាមិនបាត់ទៅដោយខ្លួនឯងទេ។ ប្រសិនបើលោកអ្នកកំពុងប្រឈមមុខនឹងស្ថានភាពនេះ ប្រហែលជាត្រូវបានគេណែនាំឱ្យប្រើនូវផលិតផលមានជាតិកាត់ ដើម្បីបំបាត់វាមិនខាន ប៉ុន្តែវាមិនមានប្រសិទ្ធភាពទេ។ ហេតុផលដែលផលិតផលមានជាតិកាត់ច្រើន មិនអាចដោះស្រាយបញ្ហាស្នាមក្រហមសល់ក្រោយកើតមុនបាន គឺដោយសារតែផលិតផលទាំងនោះមិនអាចជ្រាបទៅដល់ស្រទាប់ស្បែកយ៉ាងជ្រៅ និងមិនបំពេញអ្វីដែលស្បែកត្រូវការឡើយ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាឡេសឺរ Fotona យើងអាចជួយលោកអ្នកក្នុងការដោះស្រាយបញ្ហាស្បែកមានស្នាកក្រហមទាំងនោះបានយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព។

#3: មានប្រសិទ្ធិភាពខ្ពស់ព្យាបាលលើបញ្ហាឡើងសរសៃក្រហម និងបញ្ហាស្បែកឡើងក្រហម ដោយមិនធ្វើឱ្យប្រតិកម្មស្បែក

តើលោកអ្នកធុញទ្រាន់នឹងសរសៃឈាមក្រហមតូចៗដែលកើតមានឡើងនៅលើផ្ទៃមុខមែនទេ? តើលោក​អ្នក​ធ្លាប់​មាន​បញ្ហាឡើង​ក្រហមមុខ​ជាប់​រហូត​ទេ? ឬស្បែករបស់លោកអ្នកងាយប្រតិកម្មឡើងក្រហមពេលត្រូវនឹងកម្តៅ ភាពតានតឹង និងរបបអាហារមួយចំនួន? បញ្ហាឡើងសរសៃក្រហម គឺជាស្ថានភាពស្បែកដែលមនុស្សភាគច្រើនគិតថា ពិបាកក្នុងការព្យាបាល។ ដំណោះស្រាយភាគច្រើនគ្រាន់តែបិទបាំងរោគសញ្ញា និងការរាលដាលប៉ុណ្ណោះ ដោយផ្តល់នូវការធូរស្រាលបណ្តោះអាសន្ន។ ប៉ុន្តែលោកអ្នកកុំបារម្ភ ឥឡូវនេះ អ្នកជំនាញសើស្បែករបស់អេរ៉ាគ្លីនិកអាចជួយបាន ព្យាបាលបញ្ហាឡើងសរសៃក្រហមជាសះស្បើយដោយកំណត់គោលដៅពង្រីកសរសៃឈាម និងជួយកាត់បន្ថយការឡើងក្រហមទៅថ្ងៃមុខដោយបប្រើបច្ចេកវិទ្យាឡេសឺរ Fotona។ ជាមួយគ្នានេះ ឡេសឺរ Fotona ក៏មានប្រសិទ្ធភាពប្រឆាំងនឹងការរលាកពិសេសផងដែរ ដែលមានន័យថា យើងពិតជាអាចជួយកាត់បន្ថយបញ្ហាប្រតិកម្មផ្សេងៗដែលអាចនឹងកើតមានចំពោះស្បែករបស់លោកអ្នក!

ពេលវេលាសម្រាប់ការផ្លាស់ប្តូរបានមកដល់ហើយ

វាគួរតែដល់ពេលហើយ ដែលលោកអ្នកផ្អាកការសាកល្បងផលិតផលរាប់មិនអស់ ដើម្បីលាក់រាល់ស្លាកស្នាម និងបញ្ហាលើផ្ទៃមុខ។ អេរ៉ាគ្លីនិករង់ចាំជួយលោកអ្នកជានិច្ច ដើម្បីស្វែងរកដំណោះស្រាយដែលសមស្របនឹងលោកអ្នក មិនមានការរាតត្បាត និងទទួលបានលទ្ធផលយូរអង្វែង។ ជំនួសឱ្យការបិទបាំងផ្ទៃមុខ ឥឡូវនេះមានវិធីងាយស្រួលសម្រាប់លោកអ្នក ដើម្បីក្លាយជាមនុស្សម្នាក់មានទំនុកចិត្តលើខ្លួនឯងបំផុត។

កក់ការពិគ្រោះយោបល់នៅថ្ងៃនេះ ហើយអ្នកជំនាញសើស្បែករបស់យើងនឹងបង្កើតគម្រោងព្យាបាលផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ទាញយកស្បែកដែលមានសុខភាពល្អ ស្បែកដែលលោកអ្នកកំពុងប្រាថ្នាចង់បាន!

Proud to be ethical ♥