បញ្ហាមុន អាចប៉ះពាល់ដល់ជីវិតរស់នៅច្រើនមែនទែន ដែលវាលើសពីផលប៉ះពាល់នៅលើស្បែកទៅទៀត។ ក្តីបារម្ភដ៏ធំបំផុតដែលមនុស្សជុំវិញពិភពលោក ត្រូវប្រឈមមុខនឹងបញ្ហាមុនជារៀងរាល់ថ្ងៃ គឺទំនុកចិត្តរស់នៅក្នុងសង្គម។

អេរ៉ាគ្លីនិក យើងជឿថា ជីវិតដ៏ល្អបំផុតរបស់មនុស្សគ្រប់រូប គឺពាក់ព័ន្ធនឹងភាពរីករាយនៃទំនាក់ទំនង ដ៏មានអត្ថន័យជាមួយមនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ និងជួយយើងឱ្យមានអារម្មណ៍ថា មានភាពជាខ្លួនឯង។ ហេតុនេះហើយ អេរ៉ាគ្លីនិក ​បាន​បង្កើត​អត្ថបទ​នេះឡើង ​ដោយ​សារ​មិន​ចង់​ឱ្យ លោកអ្នកបាត់បង់នូវទំនុកចិត្តដ៏ល្អបំផុតសម្រាប់រស់នៅឡើយ។ បញ្ហាមុនទាំងអស់សុទ្ធតែអាចព្យាបាល។ អ្នកជំនាញខាងសើស្បែកប្រចាំ អេរ៉ាគ្លីនិក ដឹងច្បាស់ពីរបៀបដោះស្រាយ ដោយលោកអ្នកគ្រាន់តែ ចំណាយពេលខ្លះ ដើម្បីជម្នះឧបសគ្គនេះប៉ុណ្ណោះ។

ខាងក្រោមនេះ ជាដំបូន្មានដ៏ល្អបំផុតរបស់ អេរ៉ាគ្លីនិក ក្នុងជួយឱ្យលោកអ្នករស់នៅក្នុងសង្គម ប្រកបដោយទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯង។

ផ្នត់គំនិតទី1 ៖ ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន

មានរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងបានក្នុងជីវិត ហើយមួយក្នុងចំណោមនោះ គឺជាបញ្ហាស្បែកមុងងាយប្រឈមនឹងការកើតមុន។ ប្រសិនបើលោកអ្នកយកចិត្តទុកដាក់ខ្លាំងពេក ទៅលើបញ្ហាមុនលើផ្ទៃមុខរបស់លោកអ្នក នោះអ្នកនឹងទទួលបានអារម្មណ៍ខកចិត្តមកវិញជាមិនខាន ពីព្រោះថា គ្មានវិធីសាស្ត្រណាដែលអាចជួយផ្លាស់ប្តូរបញ្ហាស្បែកមុខមុនដូចជប់វេទមន្ត ដោយប្រើពេលត្រឹមតែមួយយប់នោះទេ។

ជំនួសឱ្យការខ្វាយខ្វល់ហួសហេតុលើបញ្ហាស្បែកមុននឹងដែរ លោកអ្នកគួរតែគ្រប់គ្រងវា ដោយព្យាយាមបង្កើតទម្លាប់ល្អៗចំពោះសុខភាពវិញប្រសើរជាង។ ជាឧទាហរណ៍ ដូចជា ការរក្សាទម្លាប់ធ្វើលំហាត់ប្រាណ និងកំណត់របបអាហារញុំាដែលសមរម្យល្អចំពោះសុខភាព។ ទម្លាប់ទាំងអស់នេះ វានឹងអាចជួយឱ្យអ្នកក្លាយទៅជាមនុស្សរឹងមាំ និងគិតលើហេតុផលជាច្រើនទៀត ដែលអ្នកគួរតែមានមោទនភាពចំពោះខ្លួនឯង។

ជារួម បញ្ហាមុននៅលើស្បែកមុខ លោកអ្នកមិនអាចធ្វើវាឱ្យបាត់ត្រឹមតែរយៈពេល១យប់ដូចប្រើ វេទមន្តទេ ប៉ុន្តែអ្វីដែលអ្នកអាចគ្រប់គ្រងវាបាន គឺប្រើវិធីថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ក្នុងស្ថានភាពនឹង។

ផ្នត់គំនិតទី 2: មើលថែខ្លួនឯងឱ្យល្អ

ពេលខ្លះមនុស្សយើងទាំងអស់គ្នា ត្រូវចេះផ្តល់ក្តីស្រលាញ់ឱ្យខ្លួនឯងបន្តិច បើទោះបីជាទទួលបាន អារម្មណ៍ស្រលាញ់ពីមិត្តភក្តិ ក្រុមគ្រួសារ និងដៃគូក៏ដោយក្តី។ ក៏ប៉ុន្តែការយកទុកចិត្តដាក់ថែទាំ និងស្រលាញ់ខ្លួន​ឯងក៏ជាផ្នែកមួយសំខាន់ដែរ។

ចំណាយពេលវេលាខ្លះឱ្យខ្លួនឯងដើម្បី ការថែទាំស្បែក ស្វែងយល់ពីខ្លួន និងរីករាយជាមួយទម្លាប់ ដែលចូលចិត្តធ្វើជាប្រចាំ។

មនុស្សម្នាក់ៗរមែងរស់នៅក្នុងជីវិតការងារដ៏មមាញឹក ហើយពេលខ្លះវាអាចមានអារម្មណ៍ថា រវល់រហូតដល់គ្មានពេលដកដង្ហើមដូចគ្នា។ ហេតុនេះការមើលថែ យកចិត្តទុកដាក់ចំពោះខ្លួនឯងឱ្យល្អ គឺជារឿងអាទិភាពទីមួយ ដើម្បីជួយដល់សុខភាពផ្លូវចិត្ត និងបង្កើនទំនុកចិត្តឱ្យខ្លួនឯង។

ផ្នត់គំនិតទី៣៖ ជ្រើសរើសមិត្តភក្តិដោយឆ្លាសវៃ

មនុស្សជាច្រើនរស់នៅក្រោមសុភាសិតមួយលើកឡើងថា “មនុស្សយើងគ្រប់រូបមិនអាចជ្រើសរើសមិត្ត ឱ្យខ្លួនឯងបានទេ” ប៉ុន្តែវាមិនត្រឹមត្រូវទេ។ អ្វីក៏ដោយយើងអាចជ្រើសរើសឱ្យខ្លួនឯងបានទាំងអស់ ដូច្នេះប្រសិនមាននរណាម្នាក់ចូលមកក្នុងជីវិតអូសទាញយើងឱ្យធ្លាក់ចុះ វាគ្មានហេតុផលអ្វីដែលត្រូវតែ រក្សាចំណងមិត្តភាពបែបនោះឡើយ។

ព្យាយាមជ្រើសរើសនៅក្បែរមនុស្សដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ និងជួយលោកអ្នកក្នុងការ បង្កើនទំនុកចិត្ត។ ដោយហេតុថា​ នរណាក៏ចង់​បាន​អ្នកពូកែលើកទឹកចិត្តនៅក្បែរដែរ មិន​មែន​ជាក្រុមមនុស្សដែលចូលមកក្នុងជីវិតយើង ដើម្បីតែ​​បោក​ប្រាស់ និងទាញផលប្រយោជន៍​ទេ។ នេះហើយជាគោលការណ៍ជីវិត!

នៅពេលដែលយើងទទួលបានមនុស្សល្អៗនៅក្បែរ ពួកគេនឹងជួយអ្នកគ្រប់ពេល បើទោះបីជា អ្នកកំពុងតែប្រឈមមុខទៅនឹងបញ្ហាអ្វីក៏ដោយ។

គំនិតចុងក្រោយ

ជួនកាលបញ្ហាកើតមុន អាចបណ្តាលឱ្យយើងដកខ្លួនចេញពីស្ថានភាពសង្គម ប៉ុន្តែយើងមិនអាច អនុញ្ញាតឱ្យវាកើតឡើងបានទេ ព្រោះវាមានប្រៀបបាននឹងពន្យារពេលជីវិតដ៏ល្អបំផុតទុកចោលអញ្ចឹង។

ផ្នត់គំនិតទាំង 3នេះ អាចឱ្យលោកអ្នកយកធ្វើជាគោលការណ៍មួយ ដើម្បីជួយបង្កើនភាពជឿជាក់ ឱ្យខ្លួនឯង និងគាំទ្រគុណភាពជីវិតឱ្យកាន់តែប្រសើរ។

ចង់​បាន​ជំនួយ​ពី​អ្នក​ជំនាញ​ស្បែក​មុខ​នៅ​ភ្នំពេញ អាចមកកាន់ អេរ៉ាគ្លីនិក បាន!

បច្ចុប្ចប្បន្ននេះ អេរ៉ាគ្លីនិក កំពុងបើកទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ។ អូសចុះក្រោមទំព័រនេះឱ្យផុត លោកអ្នកនឹងទទួលបានព័ត៌មានបន្ថែមសម្រាប់ទំនាក់ទំនងមកកាន់ អេរ៉ាគ្លីនិក ៕

Proud to be ethical ♥