រឿង​មួយ​ដែល​អ្នក​កើត​មុន​ច្រើន​តែ​មិន​ដឹង​នោះ​គឺ​ថា ការ​កើត​មុន​របស់​ពួក​គេ​ជួនកាល​បង្ក​ឡើង​ដោយ ភាព​តានតឹងដែលមាននៅក្នុងខ្លួន។

វាពិតជាសំខាន់ក្នុងការកំណត់អត្តសញ្ញាណរបស់មុនដែលកើតមាននៅលើផ្ទៃមុខ ពីព្រោះថា ពេលដែលយើងដឹងពីមូលហេតុដែលបណ្តាលឱ្យកើតមុន យើងនឹងអាចរកវិធីព្យាបាលវាឱ្យបាត់ទៅវិញ បានលឿន។ ហើយប្រសិនបើលោកអ្នកកំពុងតែមានបញ្ហាឡើងមុន ដោយសារតែកត្តាស្ត្រេសនឹងការងារ ឬតានតឹងក្នុងជីវិតរស់នៅប្រចាំថ្ងៃ អត្ថបទ១នេះ ពិតជាត្រូវសម្រាប់លោកអ្នកតែម្តង។

អេរ៉ាគ្លីនិក រីករាយនឹងជួយលោកអ្នកឱ្យយល់អំពីទំនាក់ទំនងរវាងសុខភាពផ្លូវចិត្ត និងការកើតមុន។ ត្រៀម​ខ្លួន​រួចហើយឬនៅ ​ដើម្បី​ជម្នះនូវឧបសគ្គ​នេះ​? ខាងក្រោមនេះ ជាគន្លឹះជួយកាត់បន្ថយ បញ្ហាស្បែកកើតមុន ដោយសារកត្តាស្ត្រេសតានតឹងជាប្រចាំ៖

គន្លឹះទី 1: ថែរក្សាផ្លូវចិត្ត

ផ្លូវចិត្ត គឺជាផ្នែកមួយដ៏មានឥទ្ធិពលបំផុតសម្រាប់មនុស្សយើងម្នាក់ៗ។ នៅពេលផ្លូវចិត្តរបស់យើង ទទួលរងនូវអារម្មណ៍ភ័យខ្លាច​ ស្ថិតនៅក្នុងស្ថានភាពថប់បារម្ភ តានតឹងខុសប្រក្រតីជាមួយបញ្ហាផ្សេងៗ នោះវាអាចជះឥទ្ធិពលមួយផ្នែកផងដែរទៅដល់សុខភាពស្បែក។

ដូច្នេះ ត្រូវព្យាយាមថែរក្សាផ្លូវចិត្តឱ្យបានល្អ ធ្វើឱ្យអារម្មណ៍នឹងធឹង និងកំណត់យកវិធីសាស្ត្រជួយឱ្យ ចិត្តស្ងប់សុខបានលឿន តាមរយៈការសម្រាកលំហែរជាមួយធម្មជាតិ ការធ្វើលំហាត់ប្រាណជាប្រចាំ ឬការធ្វើសមាធិ។

ការ​បង្កើត​ទម្លាប់​សម្អាត​ចិត្ត​ជា​ប្រចាំ​ថ្ងៃ ក៏អាច​ផ្លាស់​ប្តូរ​ផ្លូវចិត្ត​ឱ្យ​កាន់​តែ​ប្រសើរដូចគ្នា។ លោកអ្នកនឹងមានអារម្មណ៍ថា វាអស្ចារ្យនៅពេលចាប់ផ្តើមយកចិត្តទុកដាក់ចំពោះផ្លូវចិត្តខ្លួនឯង ហើយអារម្មណ៍ល្អនេះ នឹងជះផលវិជ្ជមានទៅកាន់សុខភាពស្បែកដូចគ្នា មានន័យថា បញ្ហាកើតមុន នឹងថមថយទៅវិញគួរឱ្យកត់សម្គាល់នៅពេលដែលលោកអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង។

គន្លឹះទី 2: ថែរក្សារាងកាយ

ចំពោះវិធីសាស្ត្រថែរក្សារាងកាយចង់ឱ្យលោកអ្នកស្វែងយល់ពីវិធី3យ៉ាងដូចជា៖

ទី1: របបអាហារ: របបអាហារសុខភាពមានអត្ថប្រយោជន៍មួយផ្នែកធំជួយដល់រាងកាយ គ្រប់គ្រងភាពតានតឹងជារៀងរាល់ថ្ងៃ និងជះឥទ្ធិពលកាន់តែធំជំនួយដល់សុខភាពស្បែក កាត់បន្ថយបញ្ហាកើនមុន។ របបអាហារសុខភាពនេះដែរ ត្រូវជាតែជាប្រភេទអាហារដែលសម្បូរទៅដោយ សារជាតិចិញ្ចឹម ចៀសវាងអាហារមានជាតិខ្លាញ់ និងអាហារមានជាតិស្ករដែលមិនប៉ះពាល់ដល់សុខភាព។

ទី2: ហាត់ប្រាណ: ការហាត់ប្រាណ ឬលេងកីឡាឱ្យបានទៀងទាត់ គឺជាមធ្យោបាយដ៏ល្អបំផុត ជួយបង្កើនចរន្តឈាម ធ្វើឱ្យលំហូរឈាមរត់បានល្អទៅបំពេញបានគ្រប់គ្រាន់ឱ្យកោសិកា ជាហេតុ នាំឱ្យសារជាតិចិញ្ចឹមសាយភាយបានលឿនបំផុតទៅតាមផ្នែកនៃរាងកាយ។ នេះ ជាចំណុចសំខាន់មួយ ជួយឱ្យរាងកាយរឹងមាំ មិនងាយប្រឈមនឹងបញ្ហារលាករោល និងបន្ថយបញ្ហាកើតមុនបានផងដែរ។

ទី3: គេង: ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ជារៀងរាល់យប់ ជាចំណុចមួយសំខាន់បំផុតសម្រាប់អ្នកមាន បញ្ហាស្បែកមុន។ ពីព្រោះថា រាងកាយរបស់មនុស្សយើងម្នាក់ៗត្រូវចំណាយពេលវេលាគេងឱ្យបាន គ្រប់គ្រាន់ ដើម្បីបំពេញថាមពលឡើងវិញ ជួសជុលកោសិកាខូចខាត ព្យាបាលស្បែកដែលមានបញ្ហា និងបណ្តុះកោសិកាថ្មីឱ្យលូតលាស់ល្អ។

គន្លឹះទី 3: បង្កើតទំនាក់ទំនងល្អជាមួយមនុស្សជិតស្និត

តើភាពតានតឹងភាគច្រើនកើតមកពីណា? បញ្ហានេះអាចផ្សារភ្ជាប់មួយចំណែកជាមួយនឹងមនុស្ស ដទៃទៀត។ លោកអ្នកគួរតែរៀនបើកចិត្តនិយាយជាមួយនឹងមនុស្សជិតស្និតពីបញ្ហារបស់ខ្លួនដូចជា មិត្តភក្តិ សមាជិកគ្រួសារ ឬបុគ្គលណាម្នាក់ដែលលោកអ្នកអាចជឿថា ពួកគេនឹងផ្តល់នូវការគាំទ្រ លើកទឹកចិត្ត និងជំរុញលោកអ្នកឱ្យដើរឆ្ពោះទៅមុន។

ដោយឡែក ប្រសិនបើអ្នកចង់ស្វែងរកមិត្តភាពថ្មី អ្នកក៏អាចចូលរួមក្នុងព្រឹត្តិការណ៍នានា ដើម្បីបង្កើតមិត្តថ្មី ឬជួនកាលលោកអ្នកអាចនឹងជួបមិត្តចាស់ដោយចៃដន្យក៏ថាបានដែរ។ វិធីសាស្ត្រនេះ សុទ្ធតែល្អក្នុងការជួយដោះស្រាយវិបត្តិផ្លូវចិត្តលោកអ្នកបានមួយផ្នែក ធ្វើឱ្យលោកអ្នកស្វែងរកឃើញអ្វី ដែលជាខ្លួនឯង ចំណែកឯបញ្ហាស្បែកក៏លែងជាក្តីបារម្ភបន្តទៀត ព្រោះតែលោកអ្នកមានសុខភាព ចិត្តល្អ និងរឹងមាំ។

យោបល់បន្ថែម

ក្នុងលក្ខខណ្ឌ ប្រសិនណាបើលោកអ្នកបានព្យាយាមព្យាបាលបញ្ហាស្បែកមុខរបស់ខ្លួនគ្រប់វិធីហើយ មិនថា តាមវិធីប្រើប្រាស់គ្រីមលាប និងបច្ចេកទេសផ្សេងៗ ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីនោះទេ​ បញ្ហាមុននោះ អាចនឹងបណ្តាលមកពីកត្តាស្ត្រេសតានតឹងទៅវិញទេ។

ដូច្នេះ សម្រាប់គន្លឹះចំនួន3 ដែល អេរ៉ាគ្លីនិក ​បានលើកឡើងក្នុងប្រធានបទ អាចក្លាយជាមួយវិធីជំនួយ មួយចំនួន ជួយកាត់បន្ថយភាពតានតឹង និងជួយអ្នកកាត់បន្ថយបញ្ហាមុនលើផ្ទៃមុខបាន។

ដោយឡែក ក្នុងលក្ខខណ្ឌប្រសិនបើលោកអ្នកកំពុងតែស្វែងរកដំណោះស្រាយបញ្ហាមុនជាមួយនឹង ក្រុមគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈ ផ្តល់ជូននូវសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ និងព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ សូមទំនាក់ទំនងមកកាន់ អេរ៉ាគ្លីនិក ឥឡូវនេះ។ អេរ៉ាគ្លីនិក នឹងរង់ចាំជួយអ្នកសម្រេចបានការផ្លាស់ប្តូរស្បែកមុខដែលមានមុនចេញ!

Proud to be ethical ♥