តើលោកអ្នកត្រៀមខ្លួនជាមួយនឹងសម្រស់ក្មេងជាងវ័យរួចហើយឬនៅ?
ប្រសិនបើអ្នកឆ្លើយថា ត្រៀមរួចរាល់ហើយ មានចំណុចសំខាន់ៗចំនួន3 នៅលើផ្ទៃមុខ ដែលជួយលោកអ្នកឱ្យទទួលបានលទ្ធផលលឿនបំផុត!
អ្នកអាចគិតថា ទាំងនេះជាផ្នែកទូទៅមួយដែលលោកអ្នកកំពុងតែព្រួយបារម្ភ ឬអាចគិតថា លោកអ្នកកំពុងមានបំណងចង់ស្តារបញ្ហាស្បែកនៅតំបន់ទាំង3នឹងឡើងវិញ។ សូមក្រឡេកមើលលើចំណុចទាំង3 និងមើលទៅលើអ្វីដែលត្រូវរំពឹងបានពីដំណើរការចាក់ Botox ។
#1: ការចាក់ Botox នៅតំបន់ថ្ងាស
នៅពេលដែលយើងនិយាយស្នាមជ្រីវជ្រួញនៅលើថ្ងាស យើងច្បាស់ជានឹកឃើញទៅដល់ប្រភេទស្បែក ដែលមានសភាពដូចជា ខ្សែបន្ទាត់ផ្តេកកើតមាននៅលើថ្ងាស។ ពេលយើងនៅក្មេង ស្នាមជ្រួញផ្នត់ៗនេះ មិនទាន់កើតមាននោះទេ ក៏ប៉ុន្តែពេលយើងកាន់តែចាស់ ស្បែកនឹងស្រុតចុះ ហើយស្នាមខ្សែបន្ទាត់ផ្តេក កើតមាននៅលើថ្ងាសនឹងកាន់តែមានឡើង សូម្បីតែពេលសាច់ដុំសម្រាកមិនមានការកន្ត្រាក់ក៏ដោយ។
ការចាក់ Botox នៅតំបន់សាច់ដុំថ្ងាស មានអត្ថប្រយោជន៍ជួយកាត់បន្ថយសកម្មភាពកន្ត្រាក់សាច់ដុំ បន្តឹងស្បែកដែលយារធ្លាក់ឱ្យតឹងណែនឡើងវិញ។ ជាលទ្ធផលពេញលេញដែលយើងអាចមើលឃើញក្រោយពីចាក់ Botox ត្រូវចំណាយពេលរយៈពេល 2 សប្តាហ៍ ទើបស្បែកនៅតំបន់ថ្ងាសប្រែទៅជាសភាពតឹង រលោកស្អាតជាងមុន។
រយៈពេលនៃប្រសិទ្ធិភាពរបស់ Botox គឺអាស្រ័យទៅលើផ្នែកផ្សេងៗនៃតំបន់ដែលចាក់។ ការ Botox នៅលើថ្ងាស ជាធម្មតាមានប្រសិទ្ធិភាពចន្លោះពី 3 ទៅ 4 ខែ ទើបតម្រូវឱ្យចាក់ជាបន្តបន្ទាប់ទៀត។
# 2: ការចាក់ Botox នៅតំបន់កន្ទុយភ្នែក
ប្រសិនបើអ្នកកំពុងស្វែងរកវិធីសាស្ត្រ ជួយធ្វើឱ្យស្បែកមុខមើលទៅក្មេងជាងវ័យ ស្នាមជ្រួញនៅ តំបន់កន្ទុយភ្នែក គឺជាចំណុចចាប់ផ្តើមរបស់លោកអ្នក។ ស្នាមស្នាមជ្រួញនៅតំបន់កន្ទុយភ្នែក ដែលកើតឡើងដោយសារការកន្ត្រាក់សាច់ដុំជាច្រើនឆ្នាំ បណ្តាលមកពីការញញឹម ធ្វើមុខទឹកមុខឆ្ងល់ និងការបង្ហាញទឹកមុខទូទៅដែលទាក់ទងនឹងតំបន់កន្ទុយភ្នែកនោះ។
ការចាក់ Botox នៅតំបន់កន្ទុយភ្នែក អាចជួយកាត់បន្ថយនូវស្នាមជ្រួញតូចៗដែលកើតមាននៅ កន្ទុយភ្នែក និងពន្យាការកកើតស្នាមជ្រីវជ្រួញ។
ការចាក់ Botox នៅតំបន់កន្ទុយភ្នែក នឹងបង្ហាញឱ្យលោកអ្នកឃើញលទ្ធផលយ៉ាងពេញលេញ បន្ទាប់ពីចាក់បានរយៈពេលចន្លោះពី 1 ទៅ 2 សប្តាហ៍។ ប្រសិទ្ធិភាពរបស់វាមានរយៈពេលពី 3 ទៅ 6 ខែ។
# 3: ការចាក់ Botox នៅចន្លោះចិញ្ចើម
ស្នាមជ្រីវជ្រួញនៅចន្លោះចិញ្ចើម ជាញឹកញាប់ត្រូវបានគេហៅថា “11s”។ ហេតុអ្វី? ដោយសារតែ ស្នាមជ្រួញនេះ មានលក្ខណៈជាបន្ទាត់បញ្ឈរ ដែលមនុស្សមួយចំនួនមានវានៅចន្លោះចិញ្ចើម។
លោកអ្នកអាចជាមនុស្សដែលមានសុភមង្គលបំផុតក្នុងពិភពលោក ប្រសិនលោកអ្នកជាប្រភេទមនុស្ស ដែលមានសុទិដ្ឋិនិយម និងមានភាពវិជ្ជមាននៅក្នុងខ្លួនគ្រប់ពេល។ ក៏ប៉ុន្តែវាមិនយុត្តិធម៌ទេ នៅពេលដែលលោកអ្នកឆ្លុះកញ្ចក់ហើយ មើលឃើញមុខខ្លួនឯងឡើងជ្រួញនូវចន្លោះចិញ្ចើម ដូចមនុស្សឧស្សាហ៍ខឹង!
លោកអ្នកកុំឆ្ងល់ និងបារម្ភទៀតអី ការចាក់ Botox នៅតំបន់ចន្លោះចិញ្ចើម គឺជាដំណោះស្រាយដ៏ ល្អបំផុតសម្រាប់លោកអ្នក។ ជាលទ្ធផលនៃចាក់ Botox នៅចន្លោះចិញ្ចើម វានឹងស្តែងឱ្យឃើញ យ៉ាងពេញលេញបន្ទាប់បានចាក់រយៈពេលត្រឹមតែ 1សប្តាហ៍ប៉ុណ្ណោះ ហើយវានឹងប្រសិទ្ធិភាពចន្លោះពី 3 ទៅ 4 ខែ។
បន្ថែម #4: ការចាក់ Botox នៅតំបន់ចង្កា និងក
ការចាក់ Botox នៅត្រង់តំបន់ចង្កា និងក ក៏ជាផ្នែកមួយសំខាន់ជួយឱ្យលោកអ្នកក្មេងជាវ័យផងដែរ ខណៈដែល Botox អាចជួយកាត់បន្ថយភាពជ្រីវជ្រួញនៅតំបន់ចង្កា និងកាត់បន្ថយស្នាមខ្សែបន្ទាត់ ត្រង់តំបន់ក ផ្តល់ឱ្យលោកអ្នកនូវស្បែក និងចង្កាដែលរលោងតឹងស្អាត។ ប្រសិទ្ធិភាព Botox ចាក់ត្រង់តំបន់ក និងចង្កា អាចនឹងមានរយៈពេលរហូតដល់ 6 ខែ។
គំនិតចុងក្រោយ
នៅពេលដែលលោកអ្នកទទួលយកនូវសេវាកម្មចាក់ Botox ដែលត្រឹមត្រូវ លោកអ្នកនឹងទទួលបាន ដំណោះស្រាយបញ្ហាស្បែកជ្រីវជ្រួញដ៏អស្ចារ្យមួយ ដើម្បីជួយកាត់បន្ថយនូវរាល់បញ្ហាស្នាមជ្រួញផ្សេង ៗកើតមាននៅត្រង់ផ្ទៃមុខ ធ្វើឱ្យផ្ទៃមុខស្រស់ស្រាយ រីករាយជាមួយនឹងស្បែកដែលមាន ស្នាមជ្រីវជ្រួញតិចជាងមុន។ ការកំណត់គោលដៅចាក់ Botox ទាំង 4 ទីតាំងនេះ នឹងអាច ជួយលោកអ្នកឱ្យទទួលបានលទ្ធផលក្មេងជាងវ័យបានយ៉ាងឆាប់រហ័ស។ តម្លៃពិតនៃសេវាកម្មចាក់ Botox ទាំងនេះ មិនមែនជារបៀបដែលលោកអ្នកគ្រាន់តែចង់បង្ហាញភាពស្រស់ស្អាតប៉ុណ្ណោះទេ វាគឺជាវិធីដែល ជួយលោកអ្នកអារម្មណ៍ល្អចំពោះខ្លួនឯង!
កំពុងតែឆ្ងល់ថា តើ Botox នឹងមានប្រសិទ្ធភាពអ្វីខ្លះសម្រាប់លោកអ្នកមែនទេ? ទំនាក់ទំនងមកកាន់ អេរ៉ាគ្លីនិក ថ្ងៃនេះ ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃរបស់អ្នក និងទទួលបានការរៀបចំ គម្រោងព្យាបាលផ្ទាល់ខ្លួន ដែលបង្កើតឡើងដោយគ្រូពេទ្យសើស្បែករបស់យើង! អេរ៉ាគ្លីនិក រង់ចាំជួយលោកអ្នកជានិច្ច!
Recent Comments