នៅពេលដែលយើងងាកមកមើលរូបរាងរបស់ខ្លួនឯង យើងដឹងច្បាស់ណាស់ថា ហេតុអ្វីបានជាមនុស្សមួយចំនួនមានការសង្ស័យទៅលើវិធីកែលម្អសោភ័ណភាពសម្រស់នាពេលបច្ចុប្បន្ន។ ខណៈដែលរឿងគួរឱ្យស្លុតចិត្តជាច្រើនកើតឡើងចំពោះអ្នកធ្លាប់ទទួលបានការព្យាបាលដ៏ឈឺចាប់ ដោយធ្វើឱ្យពួកគេមើលទៅខុសពីធម្មជាតិ ហើយរូបភាពទាំងនេះត្រូវបានបញ្ចូលទៅក្នុងការចងចាំរបស់យើង។

ទោះជាយ៉ាងណាក៏ដោយ ហានិភ័យ ការឈឺចាប់ និងលទ្ធផលដ៏អាក្រក់ គ្រាន់តែជារឿងអតីតកាលមួយ ដែលយើងគួរតែអរគុណ ដោយវាអាចធ្វើឱ្យយើងស្វែងរកឃើញនូវដំណោះស្រាយថ្មី។ មិនត្រឹមតែជាវិធីសាស្រ្តដោះស្រាយដោយមិនមានការវះកាត់ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ទាញយករូបសម្រស់ឱ្យត្រលប់ទៅជាក្មេងជាងវ័យដូចកាលពីមុនប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រកំពុងតែបន្តភាពជឿនលឿនទៅមុខ ដើម្បីផ្តល់នូវលទ្ធផលកាន់តែប្រសើរ។ ជាឧទាហរណ៍ជាក់ស្តែងនូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន Fotona ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសើស្បែកនៅអឺរ៉ុប ដោយអេរ៉ាគ្លីនិកបានវិនិយោគលើបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Fotona ព្រោះយើងជឿថា គ្រប់អតិថិជនរបស់យើងទាំងអស់ស័ក្តិសមនឹងទទួលបានអ្វីដែលល្អបំផុត! នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីអត្ថប្រយោជន៍នៃ Fotona 4D Facelift ដែលជាបច្ចេកវិទ្យាព្យាបាលថ្មី និងប្រសិទ្ធភាពខ្ពស់អាចជួយលោកអ្នកឱ្យរស់នៅបានល្អបំផុត ជាមួយនឹងសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។

តើ Fotona 4D Facelift ធ្វើអ្វី?

នៅពេលមនុស្សមួយចំនួនឮពាក្យថា «លើកបន្តឹងមុខ» ពួកគាត់ច្បាស់ជាគិតថា «អាចនឹងឈឺចាប់» ប៉ុន្តែជាសំណាងល្អ នេះគឺជាវិធីសាស្ត្រលើកបន្តឹងមុខដោយមិនមានការវះកាត់ ផ្តល់នូវអត្ថប្រយោជន៍ច្រើនជាងវិធីពីមុនៗ។ លទ្ធផលចុងក្រោយដែលលោកអ្នកអាចនឹងទទួលបានរួមមាន ស្បែកតឹងណែនជាងមុន ស្ដារសោភ័ណភាពសម្រស់ឡើងវិញ និងទទួលបានស្បែកមុខភ្លឺថ្លា Glow up ចេញពីស្រទាប់ខាងក្នុង។ Fotona 4D Facelift ត្រូវបានរចនាឡើង ដើម្បីធ្វើការជាមួយនឹងដំណើរការព្យាបាលស្បែកមុខ ឱ្យត្រលប់ទៅរកសភាពក្មេងស្អាតតាមបែបធម្មជាតិ មិនវះកាត់ មិនឈឺចាប់ និងរក្សាសម្រស់ឱ្យនៅតែស្អាតបានរយៈពេលយូរដូចក្នុងក្តីស្រមៃ។

អត្ថប្រយោជន៍នៃ Fotona 4D

#1: លទ្ធផលមើលទៅធម្មជាតិ

ប្រភេទនៃការព្យាបាលលើកបន្តឹងទម្រង់មុខថ្មីដែលអេរ៉ាគ្លីនិកបានប្រើ គឺខ្លាំងជាងអ្វីដែលយើងប្រើសព្វថ្ងៃនេះ វាជួយធ្វើឱ្យអតិថិជនរបស់យើងសម្រេចបាន នូវរូបសម្រស់ក្មេងជាងវ័យដោយមិនមានការវះកាត់ មិនបង្កភាពឈឺចាប់ និងទទួលបានលទ្ធផលខ្ពស់ស្អាតបែបធម្មជាតិ។ ខណៈពេលដែលមានមនុស្សជាច្រើនតែងគិតថា នូវរាល់វិធីសាស្ត្ររឹងបន្តឹងមុខឱ្យក្មេងជាងវ័យ តែងតែទទួលបានការព្យាបាលដែលមើលទៅខុសពីធម្មជាតិ មើលទៅមិនដូចមុខខ្លួនឯង។ នេះជាអ្វីដែលបច្ចេកវិទ្យា Fotona 4D បានចូលមកជំនួសនូវវិធីសាស្ត្រជំនាន់មុន ជួយលើកកម្ពស់សម្រស់ឱ្យស្រស់ស្អាតដូចកាលពីក្មេង។ ដោះស្រាយបញ្ហាស្បែក ធ្វើឱ្យស្បែកមុខអតិថិជនស្រស់ស្អាតភ្លឺថ្លា គឺជាអាទិភាពទីមួយរបស់យើង។

#2: បន្តឹងស្បែកយារធ្លាក់ និងធ្វើឱ្យស្បែកមុខតឹងហាប់ណែនពីខាងក្នុងមកក្រៅ

គោលការណ៍ស្នូលមួយនៃការព្យាបាលនេះ គឺការជំរុញការផលិតកូឡាជែនបានយ៉ាងជ្រៅក្នុងស្រទាប់ស្បែក។ លោកអ្នកអាចរំពឹងទុកបានថា អត្ថប្រយោជន៍នឹងកាន់តែស៊ីជម្រៅជាមួយនឹងនីតិវិធីបែបថ្មីនេះ ពីព្រោះការកំណត់មុខងារនៃម៉ាស៊ីនអាចចូលទៅដល់ស្រទាប់ស្បែកបានយ៉ាងជ្រៅ ផ្តោតទៅលើការព្យាបាល និងផ្តល់ថាមពលដល់ស្បែក ជំនួសឱ្យការកែនូវទម្រង់មុខ។ មុខងារសំខាន់របស់ឡេសឺរជំនាន់ថ្មីនេះ នឹង​ផ្តល់​ឱ្យ​ស្បែករបស់លោកអ្នក​នូវ​អ្វី​ដែល​វា​ត្រូវ​ការ ​ដើម្បី​កែលម្អ​សោភ័ណភាពស្បែកឡើងវិញ​ និងរក្សាលទ្ធផលយូរអង្វែងផងដែរ។

# 3: មិនវះកាត់ & គ្មានការឈឺចាប់ – មិនប្រើម្ជុល មិនត្រូវការពេលរងចាំស្តារឡើងវិញ

តើ​លោកអ្នក​ព្រួយ​បារម្ភ​អំពី​ការ​ឈឺ​ចាប់ និង​ភាព​មិន​ស្រួល​បន្ទាប់ពីធ្វើសេវាកម្មលើផ្ទៃមុខមែនទេ? អញ្ចឹង លោកអ្នកឈប់បារម្ភទៀតទៅ! ការលើកបន្តឹងទម្រង់មុខបែបវិធីសាស្ត្រពីមុនវាពាក់ព័ន្ធនឹងការចាក់ វះកាត់មានស្នាមដេរ និងត្រូវការចំណាយពេលវេលាជាសះស្បើយជាច្រើនសប្តាហ៍ ធ្វើឱ្យយើងមានអារម្មណ៍ថា ត្រូវលាក់ខ្លួនក្នុងផ្ទះរហូតដល់ថ្ងៃជាសះស្បើយ។ ឥឡូវនេះ គ្មានការឈឺចាប់ទៀតទេ បច្ចេកវិទ្យាថ្មីនេះនឹងផ្តល់ឱ្យលោកអ្នកនូវអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពបំផុត មិនមានការវះកាត់ មិនប្រើម្ជុលចាក់។ អ្វី​ដែល​ល្អ​បំផុត ​គឺលោក​អ្នក​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​ ឬបន្តទម្លាប់សកម្មប្រចាំថ្ងៃ​​វិញ​ភ្លាមៗ​បន្ទាប់​ពីធ្វើ​ការ​ព្យាបាលរួច។

មតិចុងក្រោយ

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ Fotona 4D ប៉ុន្តែនៅមិនទាន់ប្រាកដក្នុងចិត្ត កុំបារម្ភ – អ្នកជំនាញសើស្បែករបស់យើងត្រូវបានបណ្តុះបណ្តាលដើម្បីផ្តល់ឱ្យលោកអ្នកនូវដំបូន្មាន និងការណែនាំជាក់លាក់ដែលស័ក្តិសមសម្រាប់លោកអ្នកបំផុត។ យើងផ្តល់ឱ្យអតិថិជនរបស់យើងនូវផែនការព្យាបាលផ្ទាល់ខ្លួន មុនពេលសម្រចចិត្តធ្វើលើសេវាកម្មព្យាបាលណាមួយ ហើយយើងនឹងជួយអតិថិជនគ្រប់រូប ក្នុងការសម្រេចចិត្តទៅលើសេវាកម្មដែលត្រូវនឹងស្ថានភាពសម្រស់ និងស្បែករបស់ពួកគាត់។

បោះជំហានដំបូងឆ្ពោះទៅកាន់ភាពស្រស់ស្អាតភ្លឺថ្លា

តើលោក​អ្នក​ត្រៀម​ខ្លួន​រួចហើយឬនៅ ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​ន័យ​នេះ និង​លើក​កម្ពស់​គុណភាព​ជីវិត​​? គ្រប់យ៉ាងទាំងអស់នឹងត្រូវចាប់ផ្តើម នៅពេលលោកអ្នកពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ។ នៅអេរ៉ាគ្លីនិក នឹងផ្តល់នូវការប្រឹក្សាដោយមិនគិតថ្លៃ ដូច្នេះសូមទាក់ទងមកយើងថ្ងៃនេះ តាមរយៈព័ត៌មានលម្អិតខាងក្រោម អេរ៉ាគ្លីនិករង់ចាំជួយលោកអ្នកជានិច្ច។

Proud to be ethical ♥