នៅពេលយើងគិតអំពីអ្វីដែលស្បែកត្រូវការ អុកស៊ីហ្សែនប្រហែលជាមិនមែនជារឿងដំបូងដែលយើងគិតដល់នោះទេ។
ថ្ងៃនេះ អេរ៉ាគ្លីនិក នឹងនាំអ្នកទាំងអស់គ្នា មកមើលវិធីព្យាបាលមួយប្រភេទដែលមានលក្ខណៈខុសប្លែកពីគេ និងធ្វើឱ្យស្បែកភ្លឺថ្លារស់រវើកដោយមិនចាំបាច់រងចាំ – ការព្យាបាលដោយ oxygen facial ។
តស់ ត្រៀមខ្លួនសម្រាប់អត្ថប្រយោជន៍ដ៏អស្ចារ្យចំនួន3នៃការព្យាបាលដោយអុកស៊ីហ្សែន ហើយវានឹងក្លាយជារឿងបំផុសគំនិត ដើម្បីអនុវត្តនូវការថែរក្សាស្បែកផ្ទាល់ខ្លួនទៅកម្រិតបន្ទាប់!
#1: បង្កើនការផលិតខូឡាជែនតាមធម្មជាតិ
នៅពេលដែលយើងឈានចូលវ័យជ្រេ រាងកាយរបស់យើងនឹងផលិតកូឡាជែនតិចជាងមុន។ នេះជាដំណឹងអាក្រក់សម្រាប់ស្បែករបស់យើង ពីព្រោះកូឡាជែន ជាប្រូតេអ៊ីនដែលទទួលខុសត្រូវក្នុងការបង្កើនភាពរលាស់របស់ស្បែក។ នៅពេលដែលភាពរលាស់នៃស្បែកថយចុះ នោះហើយជាពេលដែលស្នាមខ្សែបន្ទាត់ និងស្នាមជ្រួញផ្សេងៗលេចឡើងនៅលើផ្ទៃមុខ។ ទោះយ៉ាងណាក៏ដោយ យើងមានវិធីក្នុងទប់ស្កាត់ការកើតឡើងទាំងនេះ។
ការព្យាបាលដោយអុកស៊ីហ្សែន ដូចជា oxygen facials នឹងជួយជំរុញការផលិតកូឡាជែនតាមវិធីធម្មជាតិ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបដ៏ឆ្លាតវៃ ដូចជា Oxyage platform វាអាចជួយម៉ាស្សា និងរំញោចស្បែកថ្នមៗ កំឡុងពេលដែលបញ្ចូលជាមួយនឹងអុកស៊ីហ្សែន និងសំណើម ដើម្បីដាស់ស្បែកឱ្យឈានទៅសភាពស្រស់ភ្លឺថ្លានៅកម្រិតបន្ទាប់។
#2: ធ្វើឱ្យចរន្តឈាមរត់ល្អប្រសើរឡើង ស្បែកកាន់តែមានសុខភាពល្អ
នៅពេលដែលស្បែករបស់យើង ជួបបញ្ហាខ្វះចរន្តឈាមរត់ទៅចិញ្ចឹមនៅលើផ្ទៃមុខ វាអាចបង្កបញ្ហាផ្សេងៗ ដោយរោគសញ្ញារួមមាន ស្បែកមើលទៅហត់នឿយ ស្រអាប់មិនភ្លឺថ្លា ដែលស្រដៀងគ្នាទៅនឹងបញ្ហាស្បែកផលិតកូឡាជែនទាប។ នេះ គឺជាផ្នែកនៃធម្មជាតិស្បែកដែលកំពុងវិវត្តទៅរកសភាពចាស់ ហើយកើតមានចំពោះមនុស្សគ្រប់គ្នា។
ការព្យាបាលដោយអុកស៊ីហ្សែន នឹងជួយជំរុញដល់ចរន្តឈាមរត់ទៅកាន់ផ្ទៃមុនល្អប្រសើរឡើង ផ្តល់ឱកាសឱ្យសារធាតុចិញ្ចឹមល្អៗដែលយើងទទួលបានពីចំណីរត់ទៅចិញ្ចឹមបានគ្រប់ផ្នែកនៃស្បែកមុខ។ បន្ទាប់ពីធ្វើ oxygen facials រួចស្បែករបស់យើងនឹងកាន់តែមានសមត្ថភាពជួសជុលនូវរាល់កោសិកាខូចខាត ពង្រឹងនូវការលូតលាស់កោសិកាថ្មី ដើម្បីការពារខ្លួនពីការខូចខាតពីពន្លឺព្រះអាទិត្យ និងសារជាតិពុលដែលទទួលរងពីបរិស្ថាន។ មានន័យថា បន្ទាប់ធ្វើ oxygen facials ស្បែកនឹងត្រលប់ទៅរកសភាពស្រស់ថ្លា និងរស់រវើកជាថ្មីម្តងទៀត។
# 3: បន្សាបជាតិពុលលើស្បែក ដើម្បីទទួលបានលទ្ធផលយូរអង្វែង
មានល័ក្ខខ័ណ្ឌជាច្រើនដែលអាចឱ្យកោសិកាស្បែកងាប់ និងកើនឡើងជាតិពុលនៅលើស្បែក – ឧទាហរណ៍: ផលិតផលថែរក្សាស្បែក ការបំពុលខ្យល់ ជាតិប្រេង និងជាតិកខ្វក់ផ្សេងៗដែលទទួលរងពីបរិស្ថាន នៅពេលណាដែលមានការឡើងច្រើនហួសប្រមាណ ស្បែករបស់យើងនឹងត្រូវរងទុក្ខ។ នេះ អាចនាំឱ្យមានការកើតមុនខ្លាំង និងបង្កើនសញ្ញានៃភាពចាស់របស់ស្បែក។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើការថែរក្សា ឬត្រលប់ទៅរកស្បែកដែលក្មេងជាងវ័យវិញនោះ ការបន្សាបជាតិពុលលើស្បែក គឺជាកត្តាចាំបាច់។
ការព្យាបាលមុខដោយ Oxygen facial គឺជាដំណោះស្រាយបន្សាបជាតិពុលស្បែកចុងក្រោយ ដែលវានឹងចូលទៅជួយបើករន្ធញើស បន្សាបជាតិពុល និងកម្ចាត់រ៉ាឌីកាល់សេរី ដោយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមសំខាន់ចូលទៅដល់ស្រទាប់យ៉ាងជ្រៅនៃស្បែក។
ទម្លាប់ថែរក្សាសម្រស់ប្រចាំថ្ងៃ មានសារៈសំខាន់ណាស់សម្រាប់ការថែរក្សាស្បែកឱ្យមានសុខភាពល្អ និងក្មេងជាងវ័យ ប៉ុន្តែនេះជារបៀបដែលយើងគួរតែយកចិត្តដាក់ចំពោះស្បែក និងធ្វើឱ្យស្បែកឈានទៅរកស្រស់ថ្លានៅកម្រិតថ្មីមួយទៀត!
ការណែនាំពី Oxy Glow Tightening: ជួយឱ្យសម្រស់ក្មេងជាវ័យ ប្រឆាំងនឹងភាពចាស់
នៅ The Era Clinic យើងមានសេចក្តីរំភើបរីករាយក្នុងការជួយអតិថិជនរបស់យើងឱ្យទទួលបាននូវស្បែកស្រស់ថ្លា ហើយនេះជាមូលហេតុដែលយើងតែងតែនាំយកមកនូវដំណោះស្រាយថ្មីៗសម្រាប់អតិថិជន៖ Oxy Glow Tightening ដោយប្រើបច្ចេកវិទ្យា advanced Oxyage ។
តើអ្វីទៅដែលធ្វើឱ្យការព្យាបាលប្រឆាំងនឹងភាពចាស់នេះពិសេស?
- បំបាត់ជាតិពុលលើស្បែកទាំងស្រុង៖ ជួយបើករន្ធញើស ស្តារបញ្ហាស្បែកមិនស្មើគ្នា ធ្វើឱ្យស្បែកម៉ដ្ឋរលោង និងភ្លឺថ្លា។
- Oxygen Infusion: ធ្វើឱ្យស្បែកស្រស់ថ្លាជាមួយនឹងអុកស៊ីហ្សែន ដើម្បីលើកកម្ពស់កោសិកាស្បែកឱ្យមានសុខភាពល្អ និងជំរុញការផលិតកូឡាជែន។
- ហាត់ប្រាណសាច់ដុំមុខ៖ យើងនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមលើតំបន់ថ្ពាល់ខាងលើ និងធ្វើឱ្យតំបន់នេះទទួលបានការម៉ាស្សា។ វាប្រៀបដូចជាជួយសាច់ដុំមុខបានហាត់ប្រាណ ដើម្បីពង្រឹង និងបន្តឹងសាច់ដុំមុខឡើងវិញ! វិធីសាស្ត្រ១នេះ នឹងធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកមានសភាពតឹងណែន មើលទៅក្មេងជាងវ័យដូចធម្មជាតិ។ (កុំបារម្ភ វាគ្មានការឈឺចាប់ទេ)
ត្រៀមខ្លួនសម្រាប់អត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះ ទទួលបានស្បែកមុខស្អាត ដោយមិនចាំបាច់ប្រើវិធីវះកាត់ ឬបង្កឱ្យមានភាពឈឺចាប់ណាមួយទេ។ ការព្យាបាលនេះមិនតម្រូវឱ្យមានការសម្រាករង់ចាំលទ្ធផលឡើយ មានន័យថាលោកអ្នកអាចត្រលប់ទៅសកម្មភាពធម្មតាវិញភ្លាមៗ បន្ទាប់ពីធ្វើ Oxy Glow Tightening រួច!!
តើស្បែកលោកអ្នកដល់ពេលកម្ចាត់ជាតិពុលចេញហើយឬនៅ? អូសចុះខាងក្រោមអត្ថបទនេះ ដើម្បីកក់ការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញប្រចាំ អេរ៉ាគ្លីនិក នៅថ្ងៃនេះ។
Recent Comments