តើលោកអ្នកកំពុងពិចារណាទៅលើការសាកល្បងចាក់ Botox ជាលើកដំបូងមែនទេ? ដូចដែលលោកអ្នក បានដឹងហើយថា Botox គឺជាបច្ចេកទេសដ៏ល្បីមួយនៅក្នុងផ្នែកសម្រស់ និងជួយប្រឆាំងភាពចាស់ តាមរយៈការកាត់បន្ថយស្នាមជ្រីវជ្រួញ។ ទោះជាយ៉ាងនេះក៏ដោយ នៅតែមានមនុស្សមួយចំនួនយល់ថា ការចាក់ Botox ជាលើកដំបូងរបស់ពួកគេ គឺជារឿងដែលគួរឱ្យព្រួយបារម្ភច្រើនបន្តិចហើយ។ កត្តានឹងដែរ អេរ៉ាគ្លីនិក បានបង្កើតអត្ថបទមួយឡើងក្នុងគោលបំណង ជួយគ្រប់គ្រង់ភាពភ័យខ្លាច ឬការព្រួយបារម្ភរបស់លោកអ្នក និងជួយលោកអ្នកជ្រើសរើសនូវការសម្រេចចិត្តដ៏ត្រឹមត្រូវ។

ការពិគ្រោះយោបល់ជាលើកដំបូង ដើម្បីបង្កើតផែនការផ្ទាល់ខ្លួន

មានហេតុផលពីរយ៉ាងសម្រាប់អ្នកដែលគាត់ជ្រើសរើសនូវការចាក់ Botox ៖ 1) ដើម្បីកាត់បន្ថយស្នាមជ្រួញដែលមានស្រាប់ និង 2) ការពារស្នាមជ្រីវជ្រួញមិនឱ្យលេចឡើង។ គ្រប់អតិថិជនទាំងអស់ មុននឹងធ្វើសេវាកម្មណាមួយនៅក្នុងគ្លីនិក ជាទូទៅក្រុមគ្រូពេទ្យឯកទេស តម្រូវឱ្យអតិថិជនពិគ្រោះយោបល់ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងផ្តល់នូវអ្វីដែលអតិថិជនត្រូវការ និងចាប់ផ្តើមរៀបចំផែនការព្យាបាលឱ្យកាន់តែស៊ីជម្រៅ ដើម្បីទទួលបានលទ្ធផលខ្ពស់។ នេះរួមបញ្ចូល ទាំងការវាយតម្លៃទៅលើស្បែក និងសួរសំណួរមួយចំនួនផងដែរ។ លទ្ធផល គឺជា​ផែនការដ៏ជាក់លាក់មួយ​ ដែល​ត្រូវ​បាន​កំណត់​តាម​លក្ខណៈ​បុគ្គល​ម្នាក់ៗ។

ដំណើរការចាក់ Botox៖ រហ័ស និងងាយស្រួល

មានជំហានសាមញ្ញៗពីរសម្រាប់ដំណើរការចាក់ Botox ។ លោកអ្នកអាចរំពឹងទុកបានថា ដំណើរការនេះ នឹងចំណាយពេលត្រឹមតែ 10 ទៅ 20 នាទីប៉ុណ្ណោះ។

ជំហានទី 1: ការរៀបចំ

ដំបូង ក្រុមគ្រូពេទ្យជំនាញ​នឹង​សម្អាត​ស្បែក​របស់លោក​អ្នក​ ដើម្បី​សម្អាតចោលនូវ​គ្រឿងសម្អាង និង​ជាតិប្រេងដែលមាននៅលើផ្ទៃមុខ។ មានស្បែកកន្លែងខ្លះ ងាយប្រតិកម្មជាងកន្លែងផ្សេងទៀត ដូច្នេះខាងក្រុមគ្រូពេទ្យអាចប្រើថ្នាំស្ពឹក ដើម្បីចាក់នៅតំបន់នោះ។

ជំហានទី 2: ដំណើរការចាក់

នេះ ជាជំហានសំខាន់។ Botox ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​សាច់​ដុំ ដោយ​ប្រើ​ម្ជុលដែល​ល្អ មានទំហំតូចបំផុត ដើម្បីឱ្យអតិថិជនដែលបានចាក់មានអារម្មណ៍ថា ឈឺតិចៗដូចស្រមោចខាំ។ អារម្មណ៍បែបនេះ កើតមានតែមួយភ្លេតប៉ុណ្ណោះ ដោយអតិថិជនខ្លះ គាត់ស្ទើរតែមានអារម្មណ៍ថា មិនឈឺអ្វីសោះនៅពេលចាក់!

ការណែនាំអំពី ការថែទាំក្រោយចាក់ Botox ដើម្បីទទួលបានលទ្ធផលល្អបំផុត

ជារឿងល្អមួយ ដោយរយៈពេលនៃការស្តារស្បែកឡើងវិញបន្ទាប់ពីចាក់ Botox គឺប្រើពេលខ្លីណាស់។ ដោយឡែក ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់ ក្រុមគ្រូពេទ្យនឹងណែនាំនូវក្បួនថែទាំមួយចំនួន ក្នុងរយៈ 24ម៉ោងដំបូងបន្ទាប់ពីចាក់ Botox។

ដោយក្នុងរយៈពេល 4 ម៉ោងដំបូង លោកអ្នកត្រូវតែធានាថា រក្សាឥរិយាបទឱ្យល្អ ទាំងការអង្គុយ ឬឈរ ត្រូវតែត្រង់។ ជៀសវាងការហាត់ប្រាណ និងប៉ះពាល់នៅតំបន់ដែលបានចាក់ Botox ក្នុងរយៈពេល 24ម៉ោង។

ប្រសិនបើលោកអ្នកមិនធ្វើតាមការណែនាំនេះទេ Botox អាចនឹងរាលដាលចេញពីតំបន់ដែលលោកអ្នក ចង់បន្តឹង និងបំបាត់ជ្រួញ។ ដូច្នោះដើម្បីបានលទ្ធផលល្អបំផុត លោកអ្នក ត្រូវតែអត់ធ្មត់អនុវត្តតាមអ្វី ដែលក្រុមគ្រូពេទ្យបានណែនាំ។

តើ​វា​មាន​លក្ខណៈ​បែប​ណា ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់ Botox?

ភ្លាមៗបន្ទាប់ពីចាក់ Botox វាអាចនឹងមានលក្ខណៈ ឈឺ និងហើមតិចៗ។ ករណីនេះអាចកើតមាន ទៅលើមនុស្សមួយចំនួនប៉ុណ្ណោះ មិនមែនគ្រប់គ្នានោះទេ បើនិយាយចំពោះអតិថិជនមកកាន់ អេរ៉ាគ្លីនិក តែម្តង ភាគច្រើនមិនមានអាការបែបហ្នឹងឡើយបន្ទាប់ពីចាក់រួច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកជួបប្រទះការឈឺចាប់ បន្ទាប់ពីចាក់ Botoxរួច សូមទាក់ទងមកកាន់គ្លីនិកៗភ្លាម។

ប្រសិទ្ធិភាព Botox នឹងចាប់ផ្តើមបង្ហាញបន្ទាប់ពីចាក់បាន 2 ទៅ 3 ថ្ងៃ ប៉ុន្តែលទ្ធផលដែលឱ្យឃើញ ពេញលេញនឹងចំណាយពេលយូរបន្តិចចន្លោះពី 7 ថ្ងៃ រហូតដល់ 14 ថ្ងៃ។ នោះ​ហើយ​ជា​ពេល​ដែល​អ្នក ​អាច​រីករាយ​ជាមួយ​នឹង​ស្បែក​រលោងតឹងណែន គ្មាន​ភាព​ជ្រីវជ្រួញ។

តើ Botox អាចជួយឱ្យស្បែកលោកអ្នកស្អាតតឹងណែនបានរយៈពេលយូរប៉ុណ្ណា?

មនុស្សមួយចំនួនតែងយល់ច្រឡំថា កាត់ចាក់ Botox គឺអាចធ្វើឱ្យស្បែកតឹងណែនជារៀងរហូត។ តាមពិតលទ្ធផលដែលលោកអ្នកទទួលបានពីការចាក់ Botox មានរយៈពេលប្រហែល 3 ទៅ 6 ខែ។ នេះ​ជា​មូលហេតុ​ដែលលោកអ្នកគួរតែរៀបចំគម្រោងផ្ទាល់ខ្លួនមួយជាមួយនឹងគ្លីនិកឯកទេស ដើម្បីបន្តការថែទាំ និង​ការបន្តចាក់ Botox ជាបន្តបន្ទាប់ ប្រសិនលោកអ្នកចង់បន្តទទួលបាន អត្ថប្រយោជន៍ពី Botox ។

អត្ថប្រយោជន៍នៃការជ្រើសរើសគ្លីនិកដែលមានជំនាញវិជ្ជាជីវៈសម្រាប់ការធ្វើសេវាកម្ម Botox គឺនៅពេលដែលអ្នកបន្តត្រលប់មកវិញ អ្នកជំនាញអាចផ្តល់ឱ្យអ្នកនូវការណែនាំដែលឆ្លើយតបថា តើផែនការព្យាបាលផ្ទាល់ខ្លួនរបស់អ្នកត្រូវការកែតម្រូវឬអត់? នេះ វាអាចជួយឱ្យអ្នកទទួលបាន អត្ថប្រយោជន៍ដ៏អស្ចារ្យបំផុត និងជៀសវាងកំហុសនៃចាក់ Botox ដែលមិនមានលក្ខណៈត្រឹមត្រូវ។

គំនិកបន្ថែមចុងក្រោយ

យើងរីករាយដែលបានដឹងថា លោកអ្នកកំពុងតែការពិចារណាសាកល្បងការចាក់ Botox ពីព្រោះវាអាចជួយបង្កើនទំនុកចិត្ត និងគុណភាពជីវិតរបស់លោកអ្នក។ ទោះយ៉ាងណាក៏ដោយ គ្រប់ជម្រើសតែងតែអាស្រ័យលើការសម្រេចចិត្តរបស់លោកអ្នកផ្ទាល់។

ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីការចាក់ Botox អ្នកជំនាញរបស់ អេរ៉ាគ្លីនិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយឱ្យលោកអ្នកបានយល់ដឹងពេញលេញអំពីការចាក់ Botox និងជួយគ្រប់គ្រងការរំពឹងទុករបស់លោកអ្នក ដើម្បីទទួលបានលទ្ធផលដ៏ល្អបំផុត។ ទំនាក់ទំនងមកកាន់ អេរ៉ាគ្លីនិក ថ្ងៃនេះ ដើម្បីបោះជំហានទៅរកអនាគតស្បែកដែល រលោងតឹងណែនជាងមុន ស្នាមជ្រីវជ្រួញតិចជាងមុន និងមានស្បែកភ្លឺថ្លាស្អាតពីស្រទាប់ខាងក្នុង។

Proud to be ethical ♥