មនុស្សមួយចំនួនធំកំពុងងឿងឆ្ងល់ថា “ប្រសិនបើមានការព្យាបាលមុននៅផ្ទះ និង DIY ច្រើនយ៉ាងនេះ ហេតុអ្វីបានជាពួកគាត់គួរចំណាយថវិកាទៅលើសេវាកម្មព្យាបាលមុននៅក្នុងគ្លីនិកល្បីៗដែលមានជំនាញច្បាស់លាស់។ ជាការពិត ការព្យាបាលមុននៅផ្ទះ និងក្នុងគ្លីនីក គឺមានលក្ខណៈខុសគ្នាដាច់។

ថ្ងៃនេះ អេរ៉ាគ្លីនិក នឹងមកស្រាយចម្ងល់ទៅលើយល់ខុសចំនួនដែលតែងតែលើកឡើងថា ការព្យាបាលបញ្ហាមុននៅតាមគ្លីនីកល្បីៗគ្រាន់តែជាវិធីរបស់អ្នកដែលចូលចិត្តធ្វើអ្វីដែលពិសេស និងជាវិធីព្យាបាលបញ្ហាមុនដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ ខាងក្រោមនេះជា អត្ថប្រយោជន៍ 5យ៉ាង ដែលអ្នកនឹងបាននៅពេលទទួលការព្យាបាលមុនជាមួយគ្លីនិកដែលមានជំនាញ៖

អត្ថប្រយោជន៍ទី 1: ចៀសវាងការបង្កើតកំហុសឱ្យស្បែក & ការអនុវត្តន៍តាមដំបូន្មានដែលមិនដំណើរការ

មានដំបូន្មានជាច្រើននៅលើអ៊ីនធឺណិត បានណែនាំអំពីការដោះស្រាយបញ្ហាមុននៅផ្ទះដោយខ្លួនឯង ប៉ុន្តែមិនមែនវិធីសាស្ត្រទាំងអស់សុទ្ធតែអាចទុកចិត្តបាននោះទេ។ មកទល់នាពេលបច្ចុប្បន្ន មានផលិតផលព្យាបាលមុនរាប់មិនអស់ដាក់លក់លើធ្នើរនៅទីផ្សារទំនើប ឬឱសថស្ថានក្នុងនានា ហើយផលិតផលនីមួយៗសុទ្ធត្រូវបានគេអះអាងពីកម្រិតសមត្ថភាពជាមួយនឹង ធាតុផ្សំដែលមានគុណភាពខ្ពស់ល្អសម្រាប់ប្រើប្រាស់។ ដោយឡែក បើធៀបទៅនឹងព្យាបាលមុននៅគ្លីនិក វាមិនដូចគ្នាទេ ពីព្រោះថានៅពេលអ្នកជ្រើសរើសផលិតផលនៅលើទីផ្សារមកប្រើប្រាស់ អ្នកគ្រាន់តែ ចង់សាកល្បងពីផលិតផលមួយនោះថា តើវាអាចដោះស្រាយបញ្ហាស្បែកមុខរបស់អ្នកបានដែរឬអត់? ប៉ុន្តែប្រសិនជាអ្នកព្យាបាលនៅតាមគ្លីនិក ក្រុមគ្រូពេទ្យជំនាញនឹងណែនាំនូវវិធីសាស្ត្រមួយដែល មានប្រសិទ្ធិខ្ពស់សាកសមបំផុតក្នុងការព្យាបាលបញ្ហាមុនរបស់លោកអ្នក ដោយមិនត្រូវការឱ្យអ្នកជំងឺ ចំណាយពេលវេលា និងថវិការ ដើម្បីសាកល្បងនោះទេ។

អត្ថប្រយោជន៍ទី 2: ទទួលបានការព្យាបាលចំបញ្ហាស្បែក

នៅពេលអ្នកព្យាយាមដោះស្រាយបញ្ហាមុនរបស់អ្នកដោយខ្លួនឯង ឬមានជំនួយពីការណែនាំ តាមអ៊ីនធឺណិត អ្នកមិនដឹងទេថា ផលិតផល ឬក្បួនដែលគេណែនាំទាំងនោះពិតជាសាកសមនឹង ប្រភេទស្បែកមុខមុនរបស់អ្នកដែរឬអត់ទេ។ ទន្ទឹមនឹងនេះ ក៏គ្មាននរណាម្នាក់ដែលអាចនៅតាមដាន ស្បែកមុខរបស់អ្នកក្នុងពេលមានបញ្ហាជាបន្តបន្ទាប់ដែរ។

នេះ គឺជាហេតុផលធំមួយដែលអ្នកគួរតែងាកមកព្យាបាលស្បែកមុខនៅតាមគ្លីនិកស្តង់ដារ ពីព្រោះថា ខាងគ្រូពេទ្យជំនាញខាងសើស្បែកនឹងផ្តល់ដំបូន្មានតាមតម្រូវការ តាមដានពីបញ្ហាស្បែកមុខមុន ទៅតាមដំណាក់កាល និងផ្តល់ការព្យាបាលដែលសមស្របបំផុត ដើម្បីជួយកម្ចាត់មុនចេញពីមុខ។

អត្ថប្រយោជន៍ទី 3៖ ទទួលបានលទ្ធផលកម្រិតខ្ពស់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ

ហេតុផលដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ពីភាពខុសគ្នារវាងការព្យបាលមុននៅផ្ទះ និងនៅតាមគ្លីនិក នោះ គឺការព្យាបាលនៅតាមគ្លីនិកស្តង់ដារ​ គេនឹងប្រើប្រាស់នូវប្រភេទម៉ាស៊ីនទំនើបៗចុងក្រោយ ដែលត្រូវបានគេទទួលស្គាល់ថា មានមុខងារជួយដោះស្រាយបញ្ហាស្បែកមុខមុន ទប់ស្កាត់ការកើតមុន និងធ្វើឱ្យស្បែកជាសះដោយគ្មានបន្សល់ស្លាកស្នាមឱ្យសេលសល់បង្កជាកង្វល់នៅពេលបន្ទាប់នោះទេ។

អត្ថប្រយោជន៍ទី 4៖ បទពិសោធន៍ល្អ និងដឹងច្បាស់ពីបញ្ហាស្បែករបស់ខ្លួន

ការអាន ឬមើលទៅលើខ្លឹមសារដែលគេបានចែករំលែកនៅតាមអ៊ីនធឺណិត​ អាចផ្តល់ព័ត៌មានខ្លះៗ ពីរបៀបកម្ចាត់បញ្ហាមុនចេញពីមុខ ប៉ុន្តែវាមិនចំទៅនឹងបញ្ហាស្បែករបស់អ្នកតែម្តងឡើយ។ មួយទៀត ប្រសិនបើមានបញ្ហាណាមួយកើតមានឡើងលើស្បែក អ្នកនឹងត្រូវព្យាយាមដោះស្រាយវាជាបន្តបន្ទាប់ ដោយខ្លួនឯង ជួនកាលដំណោះស្រាយនោះមិនបានជួយអ្វីឱ្យផ្ទៃមុខប្រសើរឡើងទេ មានតែបន្ថែម បញ្ហាលើសដើម។

កត្តានេះដែរ ការព្យាបាលបញ្ហាមុនជាមួយនឹងគ្លីនិកដែលមានជំនាញ អ្នកនឹងទទួលបានប្រឹក្សាយោបល់ បានគ្រប់បញ្ហា ​ជាមួយនឹងការណែនាំនូវគន្លឹះល្អៗពីវិធីថែទាំស្បែកមុខមុន និងនៅពេលណា អ្នកបង្កើតកំហុសឆ្គងណាមួយដល់ស្បែកមុខ ក្រុមគ្រូពេទ្យនឹងមានវិធីទប់ស្កាត់ ធ្វើឱ្យស្បែកមុខវិលមក សភាពប្រក្រតីវិញបានលឿន។ ការព្យាបាលបែបនេះ នឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថា ឯកាទេ ថែមទាំងអាចជួយស្រាយបញ្ហាមុនលើផ្ទៃមុខបានឆាប់ទៀត។

អត្ថប្រយោជន៍ទី 5៖ ផ្ទៃមុខលែងមានមុន គ្មានបញ្ហាក្រោយព្យាបាលជា

ការព្យាបាលមុននៅតាមគ្លីនិក មិនមែនជាការព្យាបាលដោយគ្រាន់តែស្មានៗ ឬឱ្យអ្នកជំងឺសាកល្បង គ្រប់វិធីសាស្ត្រនោះទេ។ វាគឺជាការព្យាបាលដែលជួយឱ្យអ្នកមានបញ្ហាមុនទទួលបានស្បែកមុខដែលស្អាត ភ្លឺថ្លា ត្រលប់ទៅវិញ ជាមួយនឹងភាពជឿជាក់ មិនភ័យខ្លាចនឹងការខូចស្បែកមុខ​ដូចនឹងការប្រាស់ប្រាស់ ផលិតផលផ្តេស ឬធ្វើDIYនៅផ្ទះដោយខ្លួនឯងឡើយ។

ការព្យាបាលមុន​ចំទៅនឹងបញ្ហា ព្យាបាលប្រកបដោយវិជ្ជាជីវៈខ្ពស់ ទទួលបានលទ្ធផលលឿន និង រយៈពេលវែង។ នៅពេលដែលបានជាសះ នឹងទទួលប្រភេទស្បែកដែលភ្លឺថ្លា ម៉ដ្ឋរលោងពីស្រទាប់ខាងក្នុង ជាប្រភេទស្បែកដែលមានសុខភាពល្អតែម្តង។  

យោបល់បន្ថែម៖

ការព្យាបាលមុននៅផ្ទះ គឺខុសគ្នាទាំងស្រុងពីការស្វែងរកការព្យាបាលប្រកបដោយវិជ្ជាជីវៈជាមួយនឹង គ្រូពេទ្យជំនាញខាងសើស្បែក។ ប្រសិនបើអ្នកកំពុងស្វែងរកដំណោះស្រាយដ៏ល្អបំផុត កុំព្យាយាមព្យាបាល បញ្ហាស្បែក ឬ DIY នៅផ្ទះដោយខ្លួនឯង ដែលគ្មានការណែនាំច្បាស់ចេញពីគ្រូពេទ្យជំនាញ។

អេរ៉ាគ្លីនិក មានសំណួរសម្រាប់លោកអ្នក៖

តើ​ពេលណាលោក​អ្នកគិតថា ជា​ពេលវេលា​ត្រឹមត្រូវ​ ដើម្បី​ចាប់ផ្តើម​ជីវិត​ដ៏​ល្អ​បំផុត​ជាមួយនឹង ប្រភេទស្បែកមុខគ្មានមុន?

ប្រសិនបើអ្នកឆ្លើយថា “ឥឡូវនេះ!” អេរ៉ាគ្លីនិក នឹងរងចាំជួយលោកអ្នកជានិច្ច ក្នុងការផ្លាស់ប្តូរ ស្បែកកើតមុនទៅជាស្បែកដែលភ្លឺរលោង មានសុខភាពល្អ និងជួយឱ្យលោកអ្នកកាន់តែមាន ទំនុកចិត្តលើខ្លួនឯង។

កក់ការពិគ្រោះយោបល់ដោយឥតគិតថ្លៃជាមួយនឹង អេរ៉ាគ្លីនិក ថ្ងៃនេះ។ អូសចុះក្រោមឱ្យផុត លោកអ្នកនឹងទទួលបានព័ត៌មានបន្ថែមសម្រាប់ទំនាក់ទំនងមកកាន់ អេរ៉ាគ្លីនិក៕

Proud to be ethical ♥