ប្រសិនបើអ្នកធ្លាប់មានចម្ងល់ពីអាថ៌កំបាំងនៃស្បែកភ្លឺចែងចាំង ក្មេងជាងវ័យ អត្ថបទនេះគឺស័ក្តិសមសម្រាប់អ្នក។ នៅក្នុងមគ្គុទ្ទេសក៍ស្តីពីសេវា Skin Rejuvenation ពួកយើងនឹងពន្យល់ណែនាំ ចែករំលែកចំណេះដឹង និងជួយអ្នកក្នុងដំណើរឆ្ពោះទៅស្បែកកាន់តែស្រស់ស្អាតជាងមុន។ ដូច្នេះ សូម​​ចូល​រួមអានទាំងអស់គ្នាដើម្បី​ស្វែង​យល់​ពី​ការផ្លាស់​ប្តូរ​ដែលអ្នកអាចទទួលបាន​នៅ គ្លីនិក អេរ៉ា!

ស្វែងយល់ពីសេវា Skin Rejuvenation

មុននឹងចូលទៅកាន់របៀបនៃការព្យាបាលនីមួយៗ លោកអ្នកគួរស្វែងយល់ពីគោលគន្លឹះសំខាន់នៃសេវា Skin Rejuvenation។ ការប៉ះពាល់កម្តៅថ្ងៃ ភាពចាស់វ័យ និងការបំពុលបរិស្ថានជាកត្តាចំបងដែលធ្វើឱ្យស្បែកលេចចេញស្នាមជ្រីវជ្រួញ ផ្នត់ជ្រួញ និងពណ៌ស្បែកមិនស្មើគ្នា។ សេវា Skin Rejuvenation មានអត្ថប្រយោជន៍ក្នុងការបញ្ច្រាសផលប៉ះពាល់ទាំងនេះមកវិញ លើកកម្ពស់សុខភាពស្បែក ហើយធ្វើឱ្យស្បែកក្មេងជាងវ័យ។

ការពិគ្រោះយោបល់ និងផែនការព្យាបាលផ្ទាល់ខ្លួន

នៅ​ គ្លីនិក អេរ៉ា យើងជឿជាក់លើវិធីសាស្រ្តនៃការថែទាំដាច់ដោយឡែកសម្រាប់បុគ្គលម្នាក់ៗ។ ដំណើរការនៃការព្យាបាលរបស់អ្នកចាប់ផ្តើមពីការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ ដែលអ្នកឯកទេសផ្នែកថែទាំស្បែកដ៏មានបទពិសោធរបស់យើងធ្វើការវាយតម្លៃប្រភេទស្បែក បញ្ហាស្បែក និងគោលដៅរបស់អ្នក។ ផ្អែកលើការវាយតម្លៃមួយនេះ ពួកយើងនឹងរៀបចំផែនការព្យាបាលស្បែកផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដាច់ដោយឡែករបស់អ្នក។

ប្រភេទសេវា Skin Rejuvenation ដែលកំពុងពេញនិយម

1. សេវាអ៊ុតមុខ​ Laser Skin Resurfacing

បច្ចេកវិទ្យាឡាស៊ែរដ៏ទំនើបរបស់យើងផ្តោតលើការព្យាបាលបញ្ហាស្បែកនៅតំបន់ជាក់លាក់ ដោយជំរុញការផលិតកូឡាជែន ធ្វើឱ្យស្បែកម៉ដ្ឋរលោង និងក្មេងជាងវ័យ។ សេវា Laser Skin Resurfacing ផ្ដល់លទ្ធផលល្អបំផុត មិនថាស្បែកលោកអ្នកខូចខាតដោយពន្លឺព្រះអាទិត្យ មានស្លាកស្នាម ឬមានស្នាមជ្រីវជ្រួញឡើយ។

2. សេវា Dermal Fillers

សេវា Dermal Fillers គឺជាជម្រើសព្យាបាលគ្មានការ​វះកាត់ដ៏ពេញនិយម ដែលដោះស្រាយបញ្ហាស្បែកមុខខ្សោយ និងផ្នត់ជ្រួញ។ អ្នកឯកទេសរបស់យើងប្រើប្រាស់ថ្នាំ Filler ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ មានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឱ្យទម្រង់មុខស្រស់ស្អាត និងស្ដារភាពក្មេងវ័យរបស់អ្នក ដោយចំណាយពេលសម្រាកតិចបំផុត។

3.សេវាកម្ម Chemical Peel

ស្តារមកវិញនូវសម្រស់របស់អ្នកតាមរយៈសេវាកម្ម Chemical Peel របស់យើង។ សម្រិតសម្រាំងទៅតាមតម្រូវការស្បែករបស់អ្នក វាមានអត្ថប្រយោជន៍ក្នុងការជម្រុះកោសិកាស្បែកចាស់នៅស្រទាប់ខាងក្រៅ ធ្វើឱ្យស្បែកស្រស់ថ្លា និងភ្លឺថ្លាពីស្រទាប់ខាងក្នុង។ លាហើយស្បែកខ្មៅស្រអាប់ ហើយស្វាគមន៍មកវិញនូវស្បែកស្រស់ស្អាត។

4. សេវាកម្មចាក់សារ៉ូម Mesotherapy

ការព្យាបាលដោយប្រើសារ៉ូម Mesotherapy មិនត្រឹមតែផ្ដល់សារធាតុចិញ្ចឹមចាំបាច់សម្រាប់ស្បែករបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយជំរុញដំណើរការព្យាបាលកោសិកាស្បែកតាមបែបធម្មជាតិ ដែលធ្វើឱ្យសេវាកម្មមួយនេះក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អតិថិជនដែលចង់បានសម្រស់រស់រវើក និងក្មេងជាងវ័យ ដោយមិនចាំបាច់ចំណាយពេលយូរ។ ដំណើរការនៃការព្យាបាល រួមមាន ការចាក់បញ្ចូលវីតាមីនច្រើនប្រភេទ សារធាតុរ៉ែ និងអាស៊ីតអាមីណូដោយផ្ទាល់ទៅក្នុងស្រទាប់ mesodermal នៃស្បែក ដែលបង្កើនជាតិសំណើម ជំរុញការផលិតកូឡាជែន និងធ្វើឱ្យស្បែកទាំងមូលមានភាពរឹងមាំ។

5. ការព្យាបាលដោយចាក់បញ្ចូលប្លាកែតដែលសម្បូរប្លាស្មា (PRP)

ប្រើប្រាស់អស់ពីលទ្ធភាពនូវសមត្ថភាពព្យាបាលធម្មជាតិរបស់រាងកាយរបស់អ្នកតាមរយៈសេវាកម្ម PRP ។ ការព្យាបាលប្រកបដោយភាពច្នៃប្រឌិតនេះប្រើឈាមរបស់អតិថិជនផ្ទាល់ ដើម្បីជំរុញការផលិតកូឡាជែន និងអេឡាស្ទីន ដែលមានប្រសិទ្ធភាពក្នុងការធ្វើឱ្យស្បែកតឹងណែន និងក្មេងជាងវ័យ។

ការថែទាំក្រោយព្យាបាល និងការថែរក្សាសម្រស់

ការថែទាំក្រោយការព្យាបាល មានសារៈសំខាន់ក្នុងការធានានូវលទ្ធផលល្អបំផុតសម្រាប់អតិថិជន។ ដោយហេតុនេះហើយ អ្នកឯកទេសរបស់យើងធ្វើការណែនាំយ៉ាងលម្អិតអំពីរបៀបក្នុងការការថែទាំសុខភាពក្រោយការព្យាបាលរួច ដើម្បីធានាថាលោកអ្នកយល់ដឹងយ៉ាងច្បាស់ពីរបៀបថែទាំស្បែករបស់អ្នកក្នុងចន្លោះវគ្គព្យាបាល Rejuvenation នីមួួយៗ។ លើសពីនេះ ពួកយើងក៏រៀបចំផែនការក្នុងការថែរក្សាសម្រស់ជាក់លាក់សម្រាប់អតិថិជនម្នាក់ៗ ដើម្បីធានាបានលទ្ធផលរយៈពេលយូរ និងរក្សាស្បែករបស់អ្នកឱ្យមើលទៅស្រស់ស្អាតតាមតែអាចធ្វើបាន។

មតិចុងក្រោយ

ចាប់ផ្តើមដំណើររបស់អ្នកដើម្បីទទួលបានស្បែកភ្លឺថ្លាម៉ដ្ឋរលោងនៅ គ្លីនិក អេរ៉ា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ជូនសេវាកម្មប្រកបដោយឧត្តមភាព អមដោយបច្ចេកទេសព្យាបាលទំនើបចុងក្រោយបំផុត ធ្វើឱ្យពួកយើងក្លាយជាគោលដៅទីមួយសម្រាប់លោកអ្នកក្នុងការស្តារសុខភាពស្បែកឡើងវិញ។ ណាត់ការពិគ្រោះយោបល់របស់អ្នកនៅថ្ងៃនេះ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក!

Proud to be ethical ♥