សំណួរមួយដែលយើងទទួលបានញឹកញាប់បំផុតពីអតិថិជនកំឡុងពេលពិគ្រោះយោបល់នោះគឺ «តើអាចកម្ចាត់ស្នាមមុនបានទាំងស្រុង ដែរឬទេ?»
ចម្លើយនោះគឺ វាអាស្រ័យទៅលើប្រភេទស្នាម និងជម្រៅរបស់វា។ គ្រប់ប្រភេទស្នាមមុនគឺសុទ្ធសឹងតែអាចកែលម្អបាន។
ប្រសិនបើស្នាមមុនរំខានដល់សុខុមាលភាពរបស់អ្នក យើងសង្ឃឹមថានឹងអាចជួយអ្នកកម្ចាត់វាទាំងស្រុង! បើមិនអាចលុបបំបាត់វាបានទាំងស្រុង យើងជឿជាក់ថាអ្នកនឹងឃើញភាពខុសប្លែកយ៉ាងខ្លាំងដែលជាទីគាប់ចិត្ត!
ថ្ងៃនេះ ពួកយើងនឹងចែករំលែកពីវិធីសាស្រ្តមួយចំនួនក្នុងការព្យាបាលស្នាមមុនរបស់អ្នក។
ដំណោះស្រាយព្យាបាលស្នាមមុននៅតាមផ្ទះ
មានវិធីសាស្រ្តកាត់បន្ថយស្នាមមុនបែបធម្មជាតិដ៏ពេញនិយមមួយចំនួន ដែលអ្នកអាចសាកល្បងបាន។ វាមិនមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ ប៉ុន្តែមិនចំណាយលុយច្រើន ដូច្នេះអ្នកគួរសាកល្បង!
វិធីសាស្ត្រដ៏ពេញនិយមបំផុតដែលអ្នកអនុវត្តនៅតាមផ្ទះ រួមមាន ជែល aloe vera ទឹកក្រូចឆ្មារ ទឹកឃ្មុំ ប្រេងដូង ប្រេងគ្រាប់ផ្កាឈូករ័ត្ន និងរមៀត។ មានវិធី 2យ៉ាងដែលអ្នកអាចសាកល្បងវាបាន។ 1) ស្វែងរកផលិតផលថែរក្សាស្បែកដែលមានធាតុផ្សំខាងលើ ឬ 2) ទិញគ្រឿងផ្សំទាំងអស់នេះដោយផ្ទាល់។ យើងសូមណែនាំវិធីសាស្រ្តទី2។
ប្រសិនបើអ្នកជ្រើសរើសវិធីសាស្រ្តទី2 យើងណែនាំឱ្យអ្នកលាបវាម្តងក្នុងមួយថ្ងៃ ហើយទុកចោលរយៈពេល 15នាទី ទើបលាងចេញ។ ក្រោយអនុវត្តបានពីរបីសប្តាហ៍ អ្នកអាចវាយតម្លៃពីប្រសិទ្ធភាពរបស់វា។
សូមប្រុងប្រយ័ត្ន៖ កុំសាកល្បងរូបមន្តទាំងអស់នេះក្នុងពេលតែមួយ។ សាកល្បងម្តងមួយៗ ដើម្បីដឹងថាមួយណាស័ក្តិសមនឹងអ្នក។
សម្រាប់មនុស្សមួយចំនួន ការព្យាបាលបែបធម្មជាតិនាំមកនូវលទ្ធផលមិននឹកស្មានដល់សម្រាប់ពួកគេ ប៉ុន្តែសម្រាប់មនុស្សជាច្រើនទៀត វាត្រូវចំណាយពេលយូរ ហើយលទ្ធផលគឺមិនសូវល្អឡើយ បើធៀបនឹងការព្យាបាលនៅគ្លីនិក។
ការព្យាបាលស្លាកស្នាមមុនដ៏ពេញនិយមនៅគ្លីនិក
បើនិយាយពីសេវាព្យាបាលស្នាមមុននៅគ្លីនិកវិញ វាអាស្រ័យលើភាពធ្ងន់ធ្ងរនៃស្នាមមុនរបស់អ្នក។
ចំពោះករណីស្រាល ឬមធ្យម យើងណែនាំការព្យាបាល ដូចជា ការប្រើថ្នាំផៀលស្បែក និងវិធីសាស្រ្ត Skin-needling។
ការប្រើប្រាស់ថ្នាំផៀលស្បែកជាដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជនរបស់យើង។ វាជួយជម្រុះកោសិកាស្បែកស្តើងរនៅស្រទាប់ខាងលើ ដែលកាត់បន្ថយសភាពនៃស្លាកស្នាមមុន។
ចំពោះវិធីសាស្រ្ត Skin-needling វិញ គឺវាធ្វើការចោះរន្នតូចៗចូលទៅក្នុងស្បែកដោយប្រើឧបករណ៍ទំនើបដែលរចនាឡើងយ៉ាងពិសេសដើម្បីធានានូវសុវត្ថិភាព និងផាសុកភាពកំឡុងពេលព្យាបាល។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញការផលិតកូឡាជែន ដែលបង្កើនសមត្ថភាពរបស់ស្បែកក្នុងការបង្កើតកោសិកាថ្មី។
ចំពោះករណីធ្ងន់ធ្ងរជាងនេះ យើងណែនាំការចាក់ fillers វិធីសាស្រ្ត Laser Resurfacing និងការវះកាត់។
មិនថាលោកអ្នកជ្រើសរើសយកការព្យាបាលណាមួយឡើយ វាតម្រូវឱ្យមានការព្យាបាលច្រើនលើកដើម្បីទទួលបានលទ្ធផលល្អបំផុត។
មតិចុងក្រោយ
សរុបសេចក្តីមក វាពិតជាអាចទៅរួចក្នុងការព្យាបាលស្លាកស្នាមមុននៅតាមផ្ទះដោយប្រើរូបមន្តធម្មជាតិ ប៉ុន្តែបើអ្នកមិនចង់ខាតពេលវេលា ឬមានកំហុសណាមួយ យើងណែនាំឱ្យអ្នកកក់ការប្រឹក្សាយោបល់ជាមួយយើងខ្ញុំដើម្បីស្វែងយល់ពីសេវាព្យាបាលនៅគ្លីនិកស័ក្តិសមបំផុតសម្រាប់អ្នក។
គោលដៅរបស់យើងគឺមិនខុសពីលោកអ្នកឡើយ។ យើងចង់ឱ្យអ្នកលែងមានអារម្មណ៍ធុញថប់ដោយសារស្នាមមុន ហើយពួកយើងកំពុងរង់ចាំលោកអ្នកជានិច្ច។ ទាក់ទងមកយើងខ្ញុំនៅថ្ងៃនេះ ដើម្បីចាប់ផ្តើមដំណើរឆ្ពោះទៅរកស្បែកស្រស់ស្អាត ភ្លឺថ្លា និងម៉ដ្ឋរលោង។
Recent Comments