យើងបានរៀបចំអត្ថបទមួយនេះ ដើម្បីចែករំលែកទៅកាន់អតិថិជនថ្មី និងអតិថិជនចាស់របស់យើង អំពីសកម្មភាពក្រោយឆាកនៅ គ្លីនិក អេរ៉ា វប្បធម៌នៃការធ្វើការងារជាក្រុមរបស់យើង និងគោលជំហរបស់យើងក្នុងនាមជាអាជីវកម្មមួយនៅកម្ពុជា។

តំណាងឱ្យកម្ពុជា

ក្នុងព្រឹត្តិការណ៍អន្តរជាតិ

ពួកយើងបានចូលរួមព្រឹត្តិការណ៍អន្តរជាតិជាប្រចាំ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង រៀនសូត្របន្ថែមពីពួកគេ និងបង្កើតទំនាក់ទំនងជាមួយសហគមន៍ទាំងអស់នោះ។ ថ្មីៗនេះ យើងបានចូលរួមសន្និសីទសុខភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ 2023 នៅប្រទេសថៃ។ តើអ្នកអាចទាយដឹងទេ? យើងទទួលបានជយលាភីជា គ្លីនិកកែសម្ផស្សល្អបំផុតនៅកម្ពុជា!

ព្រឹត្តិការណ៍ទាំងអស់នេះ ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យយើងឃើញពីការរីកលូតលាស់ទៅមុខរបស់យើងក្នុងនាមជាអាជីវកម្ម ហើយវាក៏ជាកត្តាជំរុញឱ្យយើងឈានទៅដល់សក្តានុពលខ្ពស់បំផុតតាមរយៈការបំផុសគំនិតពីសំណាក់ម្ចាស់អាជីវកម្មថែទាំសុខភាពដទៃទៀត!

ទស្សនវិស័យសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តនៅកម្ពុជា

យើងមានសុឆន្ទៈក្នុងការបង្វែរចំណាប់អារម្មណ៍របស់អតិថិជនមកកាន់ប្រទេសកម្ពុជា ដោយបង្ហាញថាយើងមានសក្តានុពលក្នុងការផ្ត​ល់ជូនសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ដូចនៅប្រទេសម៉ាឡេស៊ី ថៃ និងសិង្ហបុរី។

 យើងជឿជាក់លើអនាគតដ៏ភ្លឺស្វាងរបស់សេវាថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែវាមិនមែនត្រឹមតែការទទួលស្វាគមន៍អតិថិជនក្រៅប្រទេសប៉ុណ្ណោះទេ។ កន្លង​មក ប្រជាជន​កម្ពុជា​ជាច្រើនបានធ្វើ​ដំណើរ​ទៅ​ព្យាបាលជំងឺនៅក្រៅ​ប្រទេស។ យើងជឿថាពួកគេគួរតែទទួលបានសេវាកម្មក្នុងប្រទេសកំណើតប្រកបដោយគុណភាព។ យើងមានមោទនភាព​ក្នុងការលើកឡើងថា​ ស្ថានភាពនេះមានការផ្លាស់ប្តូរហើយ។ ពីមុនមក មានអតិថិជនរបស់យើងមួយចំនួនតូចធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីទទួលបានការព្យាបាលសាមញ្ៗ ប៉ុន្តែឥឡូវនេះ ពួកគេបានមកទទួលបានការបម្រើសេវាកម្មពីពួកយើង!

ក្រុម​ការងាររបស់​យើង

មោទនភាពក្នុងការផ្ដល់ជូនសេវាកម្មដ៏មានគុណភាព

យើងតែងតែប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងផលិតផលមានគុណភាពខ្ពស់បំផុត ដែលភាគច្រើន​មិនមាននៅគ្លីនិកផ្សេងទៀតក្នុងប្រទេសកម្ពុជាឡើយ។ នេះជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឱ្យបុគ្គលិករបស់យើងពេញចិត្តក្នុងការធ្វើការនៅ គ្លីនិក អេរ៉ា ពីព្រោះពួកគេមានឱកាសក្នុងការទទួលបានចំណេះដឹង និងការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្រ្តកែសម្ផស្សចុងក្រោយបំផុត។

លើកទឹកចិត្តខ្លួនឯង ដើម្បីបម្រើសេវាកម្មដ៏ល្អសម្រាប់លោកអ្នក

យើងតែងតែបង្ហាញជានិច្ចទៅកាន់បុគ្គលិកពីតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់ពួកគេ។ នេះជាផ្នែកមួយនៃផ្នត់គំនិតធ្វើការរួមគ្នាជាក្រុមរបស់យើង ដែលផ្ដោតលើអតិថិជនជាចម្បង។

យើងជឿជាក់ថាបុគ្គលិករបស់យើងមានមោទនភាពចំពោះការងារប្រចាំថ្ងៃរបស់ពួកគេ ដោយសារ គ្លីនិក អេរ៉ា ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើបទពិសោធដ៏ល្អឥតខ្ចោះរបស់អតិថិជន។ វារួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាង ចាប់ពីការទទួលស្វាគមន៍អតិថិជនមកកាន់គ្លីនិក រហូតដល់ការធានាឯកជនភាព និងផាសុកភាពរបស់ពួកគេកំឡុងពេលព្យាបាល។ សុទិដ្ឋិនិយមរបស់យើងក្នុងការបម្រើអតិថិជនកើនឡើងជាលំដាប់ រាល់ពេលបានលឺរឿងរ៉ាវជោគជ័យរបស់អតិថិជនដែលយើងបានរួមចំណែកផ្លាស់ប្តូរជីវិតរបស់ពួកគេ។

ពួកយើងតែងតែបើកឱកាសសម្រាប់អ្នកមានទេពកោសល្យ

យើងចង់ឮជានិច្ចពីអ្នកមានទេពកោសល្យ ដែលកំពុងស្វែងរកការងារថ្មីដែលពួកគេមានមោទនភាព។

ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការធ្វើការនៅកន្លែងការងារដែលមានវប្បធម៌ការងាររឹងមាំ ដែលបំផុសគំនិតថ្មីៗ បរិយាកាសការងារដែលបុគ្គលិកម្នាក់ៗខ្វាយខ្វល់ពីការងារ និងអតិថិជន យើងចង់ឮពីអ្នក។ ដូចគ្នា​នេះ​ដែរ ប្រសិន​បើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែលស័ក្តិ​សម​នឹង​ការ​ពិពណ៌នា​ខាងលើ សូមចែករំលែក​អត្ថបទ​នេះទៅពួកគេ។ យើងប្រហែលជាមានតំណែងសម្រាប់ពួកគេ!

តើអ្នកកំពុងស្វែងរកគ្លីនីកក្នុងប្រទេសកម្ពុជាដែលអ្នកអាចទុកចិត្តបានឬ?

គ្លីនិក អេរ៉ា គឺជាគ្លីនិកទទួលបានពានរង្វាន់អន្តរជាតិ អមជាមួយនឹងការវាយតម្លៃ 5-Star ពីសំណាក់អតិថិជនជាង 80នាក់ នៅលើទំព័រ Google។

យើងមានឆន្ទៈខ្ពស់ក្នុងការជួយអ្នកដោះស្រាយបញ្ហាផ្នែកសម្រស់ ឬសើស្បែក ហើយវារឿងដែលយើងធ្វើបានល្អបំផុត! លើសពីនេះ យើងតែងតែដាក់សុខុមាលភាពរបស់អ្នកជាចម្បង។

ពិតជាងាយស្រួលក្នុងការកក់ការប្រឹក្សាយោបល់ជាមួយពួកយើង!

Proud to be ethical ♥