តើអ្នកព្រួយបារម្ភពីស្នាមសង្វារឬ? ថ្ងៃនេះ យើងនឹងចែករំលែកពីចម្ងល់ទូទៅរបស់អតិថិជនអំពីស្នាមសង្វារ ដែលភាគច្រើនកើតឡើងនៅផ្នែកពោះ ដៃ ជើង គូទ ឬដើមទ្រូង។

មនុស្សជាច្រើនគិតថាស្នាមសង្វារបណ្ដាលមកពីការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតចេញពីកត្តាដទៃទៀត ដូចជា ការឡើងទម្ងន់ ឬស្រកទម្ងន់ឆាប់រហ័ស ឬដោយសារហ្សែន។

តោះ ចាប់ផ្តើមអានទាំងអស់គ្នា។

សំណួរទី១៖ តើស្នាមសង្វារនឹងបាត់ទៅវិញដោយខ្លួនឯងទេ?

ស្នាមសង្វារគឺមិនខុសគ្នាពីស្លាកស្នាមឡើយ ដែលអាចបាត់ទៅវិញដោយខ្លួនឯងនៅពេលណាមួយ ប៉ុន្តែសមត្ថភាពស្បែករបស់អ្នកក្នុងការព្យាបាលកោសិកាគីអាស្រ័យលើហ្សែន ហើយវាក៏អាស្រ័យផងដែរនូវសម្ពាធស្បែកនៅតំបន់នោះ។

សំណួរទី២៖ តើស្នាមសង្វារអាចបាត់ទាំងស្រុងដែរឬទេ?

ដូចគ្នានឹងស្លាកស្នាមដែរ វាមិនអាចបាត់ទាំងស្រុងនោះឡើយ។ វាអាចបាត់ដោយខ្លួនឯង ប៉ុន្តែដើម្បីទទួលបានលទ្ធផលអតិបរមា អ្នកចាំបាច់ត្រូវប្រើគ្រីមឯកទេសក្នុងការលុបបំបាត់សង្វារ និងការព្យាបាលនៅគ្លីនិក។

ស្នាមសង្វារអាចលុបចេញទាំងស្រុងបាន ប៉ុន្តែមិនមែនគ្រប់លក្ខខណ្ឌឡើយ។

សំណួរទី៣៖ តើ គ្លីនិក អេរ៉ា ផ្តល់ជូនសេវាព្យាបាលស្នាមសង្វារអ្វីខ្លះ?

នៅ គ្លីនិក អេរ៉ា ពួកយើងផ្តល់ជូនសេវាព្យាបាលស្នាមសង្វារច្រើនប្រភេទ រួមមាន ការព្យាបាលតាមបច្ចេកទេសឡាស៊ែរ mesotherapy បច្ចេកទេស microneedling បច្ចេកទេស CO2 fractional laser និងការប្រើប្រាស់ម៉ាស៊ីន LDM Smart។

គោលដៅនៃការព្យាបាលស្នាមសង្វារ គឺការជំរុញជាលិកាស្បែកនៅតំបន់ខូចខាតឱ្យមានសុខភាពល្អឡើងវិញ។ មិនថាលោកអ្នកជ្រើសរើសវិធីសាស្រ្តមួយណាឡើយ លោកអ្នកត្រូវអញ្ជើញមកព្យាបាលច្រើនលើក ដើម្បីឱ្យអាការៈស្នាមសង្វារថមថយបន្តិចម្តងៗ។ អ្នកក៏អាចត្រូវបានណែនាំឱ្យប្រើប្រាស់គ្រីមផ្ដល់ជាតិសំណើមបន្ទាប់ពីការព្យាបាលផងដែរ។

គ្រីមប្រភេទ Retinoid គឺជាដំណោះស្រាយដ៏ពេញនិយម ដែលវាសម្បូរទៅដោយវីតាមីន C ហើយជាវិធីសាស្ត្រទូទៅក្នុងការព្យាបាលស្លាកស្នាម និងស្នាមសង្វារ។

សូមប្រុងប្រយ័ត្ន៖ សូមពិគ្រោះយោបល់ជាមួួយវេជ្ជបណ្ឌិតសើស្បែកមុននឹងប្រើគ្រីម Retinoid ។

សូមប្រុងប្រយ័ត្ន៖ ជៀសវាប្រើគ្រីម Retinoid កំឡុងពេលមានផ្ទៃពោះ។

សំណួរទី៤៖ តើមានវិធីក្នុងការរារាំងស្នាមសង្វារកំឡុងពេលមានផ្ទៃពោះដែរឬទេ?

ប្រសិនបើអ្នកព្រួយបារម្ភពីស្នាមសង្វារកំឡុងពេលមានផ្ទៃពោះ ឬក្រោយពេលមានផ្ទៃពោះ អ្នកគួរលាបឡេផ្ដល់ជាតិសំណើមឱ្យបានគ្រប់គ្រាន់ ពិសាទឹកឱ្យបានច្រើន កាត់បន្ថយអារម្មណ៍តានតឹង និងរក្សារបបអាហារដែលមានសុខភាពល្អដោយការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុស័ង្កសី និងវីតាមីន A, C និង D។

ការកើតចេញស្នាមសង្វារគឺជារឿងធម្មតារបស់ស្រ្តីភាគច្រើនក្រោយពេលសម្រាលកូន។ លុះត្រាតែលោកអ្នកមានហ្សែនពិសេសខុសប្លែកពីគេ​ ទើបគ្មានស្នាមសង្វារ! ជាការពិតណាស់ មិនមានវីធីសាស្រ្តច្រើនឡើយក្នុងការរារាំងស្នាមសង្វារទុកជាមុន មុនពេលមានផ្ទៃពោះ ប៉ុន្តែក៏គ្មានអ្វីគួរឱ្យព្រួយបារម្ភដែរ ព្រោះពួកយើងអាចជួយអ្នកក្នុងការព្យាបាលវានៅពេលក្រោយ។

សំណួរទី៥៖ តើស្នាមសង្វារមិនល្អឬ?

ដូចគ្នានឹងស្លាកស្នាមដែរ មានស្នាមសង្វារមិនមែនមានន័យថាស្បែកមានសុខភាពមិនល្អឡើយ។ ស្នាមសង្វារកើតឡើងដោយសារស្បែករងសម្ពាធ និងភាពតានតឹង ដែលទាមទារឱ្យមានការបត់បែនលើសពីធម្មតា។

វាអាស្រ័យលើលោកអ្នក ថាតើគួរព្យាបាលស្នាមសង្វារ ឬទុកវាចោល ព្រោះវាមិនប៉ះពាល់ដល់សុខភាពរបស់អ្នកឡើយ។

សំណួរទី៦៖ តើអ្វីជាមូលហេតុចម្បងនៃការកើតស្នាមសង្វារ?

មូលហេតុចម្បង រួមមាន ការមានផ្ទៃពោះ ការឡើងទម្ងន់ឬស្រកទម្ងន់ឆាប់រហ័ស (ខ្លាញ់ក្នុងខ្លួន ឬសាច់ដុំ) ហ្សែន និងសូម្បីតែភាពពេញវ័យ ក៏អាចជាផ្នែកមួយផងដែរ។

មិនថាអ្នកមានស្ថានភាពស្នាមសង្វារប្រភេទណាឡើយ យើងមានដំណោះស្រាយសម្រាប់លោកអ្នក។

មតិចុងក្រោយ

ប្រសិនបើអ្នកមានចម្ងល់បន្ថែមអំពីស្នាមសង្វារ សូមបញ្ចេញមតិយោបល់ខាងក្រោម ឬផ្ញើសារមកកាន់ប្រអប់សាររបស់យើង។

ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមព្យាបាលស្នាមសង្វារ យើងរីករាយក្នុងការជួយអ្នកដោះស្រាយបញ្ហាមួយនេះ។ ទាក់ទងមកយើងខ្ញុំដើម្បីរៀបចំការណាត់ជួបនៅថ្ងៃនេះ។

Facebook: https://www.facebook.com/eraclinickh/

Telegram: https://t.me/TheEraClinicAnewYouPhnomPenh

Whatsapp: https://wa.me/message/4C2TTVLV63SOD1

ហៅមកយើង៖ (+855) 092 414000/098 424000

ពួកយើងរង់ចាំដំណឹងពីលោកអ្នក!

Proud to be ethical ♥