ការឡើងមុន​ជា​ប្រចាំ ជារឿងដ៏ធុញថប់សម្រាប់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកមានបញ្ហាមុនជាប្រចាំ អ្នកប្រហែលជាចាត់ទុកវាជាផ្នែកមួយនៃជីវិតរបស់អ្នករួចទៅហើយ។ ប៉ុន្តែអ្វីដែលអ្នកមិនទាន់បានដឹងនោះគឺ មុនបណ្ដាលមកពីរបត់ជីវិតរបស់អ្នក។

បញ្ហាមុនធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់មនុស្សទូទាំងពិភពលោក ដោយវាមិនត្រឹមតែធ្វើឱ្យយើងបាត់បង់ការជឿជាក់ពីសម្រស់ខាងក្រៅរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺគ្រប់ផ្នែកនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ វាប៉ះពាល់ច្រើនលើសពីអ្វីដែលយើងធ្លាប់បានគិត។

ផលវិបាកមួយទៀតនោះគឺ មុនធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់យើង ដោយវាធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងសង្គម។ វាប្រហែលជាធម្មតាសម្រាប់អ្នក ប៉ុន្តែចំពោះអ្នកដែលរងគ្រោះដោយបញ្ហាមុនវិញ វារារាំងពួកគែពីការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សទូទៅដោយសារពួកគេលែងមានទំនុកចិត្តដូចមុន។

ចំណុចចុងក្រោយនោះគឺ ការឡើងមុនធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ក្នុងចិត្ត ទោះបីថាមិនគ្រប់ពេលប៉ុន្តែញឹកញាប់ ហើយពេលខ្លះវាបន្ថែមអារម្មណ៍តានតឹងក្នុងជីវិត ដែលបង្កឱ្យយើងមានអារម្មណ៍អវិជ្ជមាន និងកាត់ផ្ដាច់ខ្លួនពីមនុស្សជុំវិញខ្លួន។ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត អារម្មណ៍តានតឹងធ្វើឱ្យមុនកាន់តែធ្ងន់ធ្ងរ។

ផ្លាស់ប្តូរជីវិតរបស់អ្នក

សាកស្រមៃលមើលថាតើវាល្អប៉ុណ្ណាទៅ ប្រសិនបើអ្នកអាចដោះស្រាយការលំបាក និងអារម្មណ៍ធុញថប់ដោយសារការឡើងមុន។ តើ​ជីវិត​របស់​អ្នកប្រសើរប៉ុណ្ណាទៅ ប្រសិនបើអ្នកមាន​ស្បែក​មុខ​ភ្លឺថ្លា ម៉ដ្ឋ​រលោង និងស្រស់​ស្អាត? តើវានឹងធ្វើឱ្យអ្នកមានជំនឿចិត្តចំពោះខ្លួនឯងជាងមុនឬ? តើអ្នកចង់មានទំនុកចិត្តជាងមុនឬ? តើ​អ្នក​ចង់​បង្កើនភាពជឿជាក់លើខ្លួនឯង ​ទំនុក​ចិត្ត​ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម​សង្គម និងកាត់បន្ថយអារម្មណ៍​តានតឹង​តិច​ក្នុង​ជីវិតរបស់អ្នកឬ? គោលដៅទាំងអស់នេះគឺពិតជាអាចសម្រេចទៅបានយ៉ាងពិតប្រាកដ។ ពួកយើងយល់យ៉ាងច្បាស់ពីបញ្ហានេះ ដោយសារវាជាបទពិសោធជាក់ស្តែងរបស់អតិថិជនជាច្រើនរបស់​ គ្លីនិក អេរ៉ា។

ខែ​នេះគឺជា​ខួប​គម្រប់​ពីរ​ឆ្នាំ​របស់​ គ្លីនិក​ អេរ៉ា ដូច្នេះពួក​យើង​បាន​ប្រមូល​ផ្ដុំ​បទពិសោធជោគជ័យរបស់​អតិថិជន​​ជាទីស្រលាញ់របស់​យើង ដើម្បីចែករំលែក និងជំរុញទឹកចិត្តលោកអ្នក!

ចំណាប់អារម្មណ៍អតិថិជន

ខ្ញុំកើតមុនកំរឹតធ្ងន់នៅលើថ្ពល់ទាំងសងខាងជាច្រើនឆ្នាំ។ខ្ញុំបានទៅព្យាបាលនៅគ្លីនិកជាច្រើន ប៉ុន្តែមិនធូរស្បើយសោះ។ មិត្តស្រីរបស់ខ្ញុំបានណែនាំខ្ញុំឲមកទទួលការព្យាបាលនៅអេរ៉ាគ្លីនិក ដែលខ្ញុំបានប្រើសេវាកម្មLDM SMART ហើយបានទទួលសេវាកម្មញិចមុន និងការព្យាបាលដោយការលាបថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិត។

៤ខែក្រោយការព្យាបាលមុខរបស់ខ្ញុំចាប់ផ្ដើមធូរស្បើយ ហើយនៅសល់តែសន្លាកស្នាមប៉ុណ្ណោះ។ មុខរបស់ខ្ញុំមានតែមុនកប់តិចតួច។ ខ្ញុំមានទំនុកចិត្តលើអេរ៉ាគ្លីនិក ហើយរីករាយនឹងណែនាំមនុស្សដែលខ្ញុំស្គាល់ឲមកទទួលការព្យាបាលមុនប្រកបដោយប្រសិទ្ធភាពពីអេរ៉ាគ្លីនិក នឹងទទួលបានទំនុកចិត្តលើខ្លួនឯងមកវិញ។

Him, Phnom Penh

ខ្ញុំមានមុនធំៗ រលាក លើថ្ពាល់ទាំងសងខាង ហើយមានអារម្មណ៍ធុញទ្រាន់ណាស់។ ខ្ញុំបានទទួលការណែនាំពីមិត្តភក្ដិជិតស្និត្តម្នាក់ឲមកព្យាបាកនៅអេរ៉ា។ វេជ្ជបណ្ធិតនៅទីនេះពិតជាមានជំនាញ និងវិជ្ជាជីវៈខ្ពស់ណាស់ពេលខ្ញុំទទួលការប្រឹក្សាផ្ទាល់ ហើយគ្លីនិកស្អាត ពោរពេញដោយផាសុខភាព នកហមានស្តង់ដាខ្ពស់។ ខ្ញុំបានទទួលការព្យាបាលមួយចំនួនដូចជា សេវាកម្មញិចមុន សេវាកម្មព្យាបាលមុនដោយ LDM SMART។ 

៤សប្ដាហ៍ក្រោយទទួលការព្យាបាល មុខរបស់ខ្ញុំមានមុនរលាក មុនធណៗតិចជាងមុន រលោង និងភ្លឺជាងមុន។ ពិតជាមានទំុកចិត្តខ្ពស់ក្នុងការណែនាំអ្នកដែលប្រឈមមុខនិងបញ្ហាមុនដូចខ្ញុំឲមកទទួលការព្យាបាល ទទួលយកនូវប្រសិទ្ធិភាព និងទំនុកចិត្តលើខ្លួនឯងមកវិញនៅអេរ៉ាគ្លីនិកដូចខ្ញុំដែរ។

Youey, Phnom Penh

“ខ្ញុំមកទីនេះដើម្បីធ្វើការព្យាបាលមុខមុន និងធ្វើឡាសែរជំរុះរោមជើង។ និយាយតាមត្រង់ ខ្ញុំមិនរំពឹងខ្ពស់ពីលទ្ធផលប៉ុន្មានឡើយ ព្រោះខ្ញុំបានទៅគ្លីនិកច្រើនហើយតែមិនបានធូរស្បើយ។ ប៉ុន្តែ២ខែក្រោយពីចាប់ផ្ដើមការព្យាបាលមុខរបស់ខ្ញុំមុន និងក្រោយការព្យាបាល មានសភាពខុសគ្នាខ្លាំង ហើយមិត្តភក្ដិរបស់ខ្ញុំបានសួរខ្ញុំបានសួរខ្ញុំថាទៅលួចធ្វើអ្វីខ្លះបានជាមុខរបស់ខ្ញុំស្អាតប្លែកជាងមុន។ ខ្ញុំបសនប្រាប់ថាខ្ញុំបានមកធ្វើការព្យាបាលនៅ អេរ៉ាគ្លីនិក ហើយប្រើសេវាកម្មLDM SMART ញិចមុន និងសេវាកម្មអុកសុីហ្សែន។ ចំពោះការជំរុះរោមវិញ ពួរគាត់ណែនាំខ្ញុំឲប្រើ Diode Laser។ វាមានភាពងាយស្រួល គ្មានការឈឺចាប់ ហើយមានប្រសិទ្ធភាពខ្ពស់ ហើយខ្ញុំពេញចិត្តចំពោះសេវាកម្មនេះ។”

Treav, Phnom Penh

ការឡើងមុនលែងជាបញ្ហារបស់អ្នក

ប្រសិនបើអ្នកដទៃអាចធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នា។ មិនសំខាន់ឡើយថាតើអ្នកស្ថិតនៅវ័យណា ឡើងមុនយូរប៉ុណ្ណា ឬធ្ងន់ធ្ងរកម្រិតណា ក្រុមអ្នកឯកទេសផ្នែកសើស្បែករបស់យើងដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងដិតដល់ នឹងជួយដោះស្រាយបញ្ហារបស់អ្នក។ វេជ្ជបណ្ឌិតឯកទេសរបស់យើងមានបទពិសោធក្នុងការព្យាបាលរាល់បញ្ហាមុនដែលអ្នកជួបប្រទះ។ នេះជាមូលហេតុដែលយើងមានមោទនភាពក្នុងការបំពេញការងារដែលយើងកំពុងធ្វើរាល់ថ្ងៃ ពីព្រោះយើងអាចជួយអតិថិជនដូចជាលោកអ្នកកែប្រែជីវិតឱ្យកាន់តែប្រសើរជាងមុន។

តើ​អ្នក​ត្រៀម​ខ្លួន​​ក្នុងការទទួលបាន​សេរីភាព​ពី​ការ​ឡើង​មុន ហើយឬនៅ​? ពួកយើងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដោះស្រាយបញ្ហាលោកអ្នក!

ទាក់ទងមកយើងខ្ញុំដើម្បីធ្វើការពិគ្រោះយោបល់ជាមួយអ្នកឯកទេសផ្នែកសើស្បែក។ លោកអ្នកនឹងទទួលបានដំបូន្មានល្អៗអាស្រ័យស្ថានភាពជាក់ស្តែងរបស់អ្នក ដែលអាចជាការបើប្រាស់គ្រីម ការព្យាបាលនៅគ្លីនិក ឬអាចទាំងពីរតែម្តង។ យ៉ាងណាមិញ យើងជឿជាក់ថាអ្នកនឹងទទួលបានដំណោះស្រាយដ៏ស័ក្តិសមបំផុត។

Facebook: https://www.facebook.com/eraclinickh/

Telegram: (+855) 098 424000

ហៅមកយើង៖ (+855) 092 414000/098 424000

ឬប្រើទម្រង់ទំនាក់ទំនងគេហទំព័ររបស់យើង។

Proud to be ethical ♥