ការជម្រុះរោមនៅលើដងខ្លួនគឺជាជម្រើសផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ប៉ុន្តែមានមតិផ្សេងៗគ្នាជាច្រើនដែលបានអះអាងពីវិធីសាស្រ្តជម្រុះរោមដែលមានប្រសិទ្ធភាពបំផុត។ ជាការពិតណាស់ ការលាបជែលជម្រុះរោម គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព និងពេញនិយមមួយ ដោយវិធីសាស្រ្តមួយនេះអាចជម្រុះរោមបានស្អាតល្អ ហើយបន្សល់នូវស្បែកម៉ដ្ឋរលោង ក៏ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អតែមួយគត់នោះទេ។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងអាចស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការលាបជែលជម្រុះរោមនៅលើដងខ្លួន ដែលវាស័ក្តិសមសម្រាប់ទាំងសុភាពបុរស និងសុភាពនារី។

គុណសម្បត្តិនៃការលាបជែលជម្រុះរោមនៅលើដងខ្លួន

ប្រសិទ្ធភាពរយៈពេលមធ្យម

ការលាបជែលជម្រុះរោម មានប្រសិទ្ធភាពយូរជាងការកោរ ឬប្រើគ្រីមជម្រុះរោម។ នៅពេលបកជែលចេញ រោមត្រូវបានជម្រុះរហូតដល់គល់ ដូច្នេះវាត្រូវចំណាយពេលយូរដើម្បីដុះមកដូចដើមវិញ។ ជាមធ្យម វិធីសាស្រ្តនេះមានប្រសិទ្ធភាពពី 3 ទៅ 6 សប្តាហ៍ ដូច្នេះលោកអ្នកអាចរីករាយជាមួយស្បែកទន់រលោងរយៈពេលយូរ។

រោមដុះមកថ្មីមានសភាពទន់ និងស្តើង

ការលាបជែលជម្រុះរោមជួយឱ្យរោមដុះថ្មីមានសភាពទន់ បើធៀបនឹងការកោររោម។ ដោយសារ​រោម​ត្រូវ​បាន​ជម្រុះដល់គល់ រោម​ដែល​ដុះ​ឡើង​វិញ​ច្រើន​តែ​ល្អ​ជាង និង​ទន់​ជាងរោមចាស់។ លោកអ្នកនឹងមានអារម្មណ៍ថាស្បែករលោងនៅពេលដែលរោមថ្មីដុះឡើងវិញ។

ងាយស្រួល និងចំណេញពេលវេលា

បើធៀបនឹងវិធីសាស្រ្តជម្រុះរោមផ្សេងទៀត ការជម្រុះរោមដោយប្រើជែលផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា។ គ្រាន់តែចំណាយពេលតែមួយលើក អ្នកអាចជម្រុះរោមចេញពីផ្នែកជាច្រើននៅលើដងខ្លួនបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ជាងនេះទៅទៀត ដោយសារតែរោមត្រូវចំណាយពេលយូរដើម្បីដុះមកវិញ អ្នកអាចរីករាយភាពងាយស្រួលដោយមិនចាំបាច់ជម្រុះរោមញឹកញាប់។

គុណវិបត្តិនៃការលាបជែលជម្រុះរោម

ឈឺចាប់ និងគ្មានផាសុកភាព

ការលាបជែលជម្រុះរោម តម្រូវឱ្យមានការជម្រុះរោមដល់គល់ ដែលបណ្តាលឱ្យមានការឈឺចាប់ និងអារម្មណ៍គ្មានផាសុកភាព។ វាកាន់តែលំបាកថែមទៀតសម្រាប់លោកអ្នកដែលមានស្បែកងាយប្រតិកម្ម។ យ៉ាងណាមិញ ការអនុវត្តជាប្រចាំនឹងជួយកាត់បន្ថយការលំបាកទាំងអស់នោះ ដោយសារស្បែករបស់អ្នកស៊ាំនឹងវា។ 

ស្បែកអាចប្រតិកម្ម

វិធីសាស្ត្រមួយនេះអាចធ្វើឱ្យស្បែកឡើងកន្ទួលក្រហម ឬរលាករយៈពេលខ្លី ពិសេសសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម។ លើសពីនេះ មនុស្សមួយចំនួនអាចនឹងអាលែហ្សីជាមួយនឹងជែល ដែលបានប្រើ។ ពួកយើងសូមណែនាំឱ្យលោកអ្នកធ្វើការតេស្តនៅផ្នែកណាមួយជាមុន មុននឹងលាបពេញរាងកាយ ដើម្បីតាមដានពីប្រតិកម្មណាមួយដែលអាចកើតឡើង។

ប្រសិទ្ធភាពលុះត្រាតែរោមមានប្រវែងជាក់លាក់មួយ

វិធីសាស្រ្តមួយនេះ​មាន​ប្រសិទ្ធភាព លុះត្រាតែរោមរបស់អ្នក​វែង​ល្មមដើម្បីឱ្យជែលអាចទាញបានជាប់ល្អ។ នេះមានន័យថាអ្នកត្រូវទុករោមឱ្យលូតលាស់ដល់ប្រវែងជាក់លាក់ណាមួយមុននឹងត្រូវជម្រុះរោមនៅពេលបន្ទាប់។ ការរង់ចាំអាចនឹងលំបាកសម្រាប់លោកអ្នកដែលត្រូវការស្បែករលោង និងគ្មានរោម។

វាអាចនឹងចំណាយលុយច្រើន

ការលាបជែលជម្រុះរោមអាចនឹងចំណាយលុយច្រើនជាងវិធីសាស្ត្រដទៃ ពិសេសបើត្រូវបានអនុវត្តដោយអ្នកឯកទេស។ ខណៈពេលដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯង ជម្រើសល្អបំផុតគឺការទៅជួបអ្នកជំនាញ។ តម្លៃគឺអាចជាកត្តាសម្រេចចិត្តសម្រាប់អ្នកដែលមានជីវភាពមធ្យម

ចំណាយពេលយូរ

ការលាបជែលជម្រុះរោម ចំណាយពេលយូរ ជាពិសេសសម្រាប់ផ្នែកធំៗនៃរដងខ្លួនរបស់អ្នក។ មិនថាធ្វើនៅផ្ទះ ឬដោយអ្នកឯកទេសឡើយ វានឹងចំណាយពេលយូរជាងវិធីសាស្រ្តផ្សេងទៀត។ លោកអ្នកគួរតែពិចារណាពីពេលវេលាដែលអ្នកត្រូវចំណាយ មុននឹងជ្រើសរើសយកការលាបជែលជម្រុះរោម។

តើវិធីសាស្រ្តមួយណាជាជម្រើសល្អបំផុត ជំនួសឱ្យការលាបជែលជម្រុះរោម?

តើអ្នកធុញទ្រាន់នឹងការឈឺចាប់ពេលលាបជែលជម្រុះរោម​ ប្រតិកម្មស្បែក ក៏ដូចជាពេលវេលា និងថវិកាដែលអ្នកត្រូវចំណាយដែរឬទេ?

បើដូច្នេះ អ្នកគួរតែសាកល្បងវិធីសាស្រ្តជម្រុះរោមដោយកាំរស្មីឡាស៊ែរ។

ប្រសិនបើអ្នកចង់បានជម្រើសផ្សេងពីការលាបជែលជម្រុះរោម ការជម្រុះរោមដោយកាំរស្មីឡាស៊ែរអាចជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នក។ វាផ្ដល់អត្ថប្រយោជន៍ដូចគ្នានឹងការលាបជែលជម្រុះរោម ដោយគ្មានគុណវិបត្តិអ្វីទាំងអស់។ ចំណុចដែលល្អបំផុតនោះគឺ ការបាញ់កាំរស្មីឡាស៊ែរមានប្រសិទ្ធភាពយូរអង្វែង ឬអចិន្រ្តៃយ៍។

អ្នកឯកទេសផ្នែកសើស្បែករបស់យើងនៅទីនេះដើម្បីជួយអ្នកក្នុងដំណើរឆ្ពោះទៅរកស្បែកដែលមានសុខភាពល្អ និងការគ្រប់គ្រងរោមនៅលើផ្ទៃមុខ និងរាងកាយរបស់អ្នកប្រកបដោយប្រសិទ្ធភាព។ 

ទាក់ទងមកពួកយើងនៅថ្ងៃនេះ ដើម្បីរៀបចំការពិគ្រោះយោបល់របស់អ្នកតាមរយៈ https://facebook.com/eraclinickh ឬទូរស័ព្ទមកយើងតាមលេខ 092 414000។ ពួកយើងកំពុងរង់ចាំលោកអ្នក!

Proud to be ethical ♥