យើងយល់យ៉ាងច្បាស់ពីមូលហេតុដែលអ្នកជ្រើសរើសយកការកោរជម្រុះរោម ពោលគឺដោយសារវាចំណាយពេលខ្លី ហើយអ្នកស៊ាំនឹងវា។ ប៉ុន្តែការកោរជម្រុះរោមក៏នាំមកនូវហានិភ័យមួយចំនួនផងដែរ ដូចជា ការរលាកស្បែក ការមុតស្បែក ហើយបញ្ហាធំបំផុតនោះគឺ អ្នកត្រូវខាតពេលកោរជាប្រចាំ។
អត្ថប្រយោជន៍ទី1៖ ប្រសិទ្ធភាពយូរអង្វែង ឬអចិន្រ្តៃយ៍
អត្ថប្រយោជន៍សំខាន់បំផុតមួយនៃការជម្រុះរោមដោយកាំរស្មីឡាស៊ែរ គឺវាមានប្រសិទ្ធភាពយូរអង្វែង ឬអចិន្រ្តៃយ៍។ ការកោររោមដោយឡាមបានត្រឹមតែជម្រុះរោមរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែកាំរស្មីឡាស៊ែរវិញ អាចជម្រុះដល់គល់រោម ដែលអាចពន្យារ ឬរារាំងការដុះឡើងវិញទាំងស្រុង។ លទ្ធផលដែលអ្នកទទួលបាននោះគឺស្បែកទន់រលោងយូរអង្វែង។
សាកស្រមៃលមើល៌ថាតើវាល្អប៉ុណ្ណា ប្រសិនបើអ្នកលែងរវល់រឿងកោររោមជាប្រចាំ។ ចំពោះសុភាពនារី បញ្ហារោមជាទូទៅគឺស្ថិតនៅផ្នែកជើង។ សម្រាប់សុភាពបុរសវិញ គឺនៅផ្នែកទ្រូង ខ្នង ឬពោះ។ ពិតណាស់ មិនថាសុភាពបុរសឬសុភាពនារីឡើយ ការជម្រុះរោមគឺនាំមកនូវអត្ថប្រយោជន៍យ៉ាងពិតប្រាកដ។
អត្ថប្រយោជន៍ទី 2៖ អស់បារម្ភពីបញ្ហារោមកប់ក្នុងស្បែក
គុណវិបត្តិមួយនៃការកោររោមដោយឡាម គឺវាបង្កឱ្យរោមដុះកប់ក្នុងស្បែក ដែលអ្នកប្រហែលជាធ្លាប់ជួបប្រទះ។ ការកោររោមដោយឡាមធ្វើឱ្យរោមថ្មីដុះទល់នឹងស្បែក ដែលយូរទៅអាចបង្កឱ្យស្បែករលាក។ ប្រសិនបើអ្នកចង់កាត់បន្ថយហានិភ័យនៃបញ្ហារោមកប់ក្នុងស្បែក សូមចៀសវាងការប្រើឡាមចាស់ៗ ហើយត្រូវកោររោមស្របតាមទិសដៅដុះឡើងរបស់វា ដោយប្រើទឹកក្តៅឧណ្ហៗ និងប្រើជែលកោររោម។ យ៉ាងណាមិញ ទោះបីជាអ្នកកោរបានល្អប៉ុណ្ណាក៏ដោយ ក៏ហានិភ័យមួយចំនួននៅតែអាចកើតមានឡើង។ បន្ថែមពីលើនេះទៀត រោមកប់ក្នុងស្បែកអាចបណ្ដាលឱ្យមានការឈឺចាប់ និងឆ្លងមេរោគថែមទៀតផង។ ប្រសិនបើអ្នកជ្រើសរើសយកការជម្រុះរោមដោយកាំរស្មីឡាស៊ែរ អ្នកនឹងលុបបំបាត់ហានិភ័យមួយនេះ ដោយសារកាំរស្មីឡាស៊ែររារាំងគល់រោមក្នុងការបណ្ដុះរោមឡើងវិញ។
អត្ថប្រយោជន៍ទី 3៖ អាចជម្រុះរោមបានទាំងលើរាងកាយ និងផ្ទៃមុខ
មិនថាផ្នែកណាមួយនៅលើរាងកាយឡើយ ការជម្រុះរោមដោយកាំរស្មីឡាស៊ែរគឺជាដំណោះស្រាយដ៏ល្អបំផុត។
ទាំងសុភាពបុរស និងសុភាពនារីសុទ្ធសឹងតែអាចទទួលបានអត្ថប្រយោជន៍ពីវិធីសាស្រ្តមួយនេះ មិនថាការជម្រុះពុកមាត់ ឬការររចនាពុកចង្ការឡើយ។ ក្រៅពីនេះ អ្នក៏អាចចដករោមនៅក ស្មា ត្រចៀក ឬថ្ពាល់ផងដែរ។
ទីតាំងមួយទៀតគឺនៅផ្នែកក្លៀក។ មនុស្សម្នាក់ៗមានជម្រើសរៀងៗខ្លួន ប៉ុន្តែរឿងមួយដែលមនុស្សគ្រប់គ្នាយល់ស្របនោះគឺថា ការកោររោមឬលាបជែលជម្រុះរោមនៅផ្នែកក្លៀក គឺជាបទពិសោធមិនល្អ។
ស្រមៃលមើល៌ថាវាល្អប៉ុណ្ណា ប្រសិនបើអ្នកលែងរវល់ក្នុងការកោររោមនៅផ្នែកទាំងអស់នេះ ដោយអ្វីៗគឺដូចនឹងអ្វីដែលអ្នកចង់បាន ហើយអ្នកមិនចាំបាច់ឆ្លងកាត់ការឈឺចាប់ ភាពអាម៉ាស់ ឬអារម្មណ៍តានតឹងទៀតឡើយ!
ការជម្រុះរោមដោយកាំរស្មីឡាស៊ែរ គឺអាចអនុវត្តបាននៅលើគ្រប់ផ្នែកនៃរាងកាយ និងផ្ទៃមុខរបស់អ្នក។
អត្ថប្រយោជន៍ទី 4៖ លទ្ធផលជាក់លាក់
ការជម្រុះរោមដោយកាំរស្មីឡាស៊ែរផ្ដល់លទ្ធផលជាក់លាក់ ដែលវាជាអត្ថប្រយោជន៍ធំផុតមួយនៃវិធីសាស្រ្តមួយនេះ។
ភាពជាក់លាក់នេះមានន័យថា លទ្ធផលដែលអ្នកទទួលបានគឺដូចនឹងការរំពឹងទុក ពោលគឺគ្មានសរសៃរោមសេសសល់នោះឡើយ។ ក្រៅពីនេះ ភាពជាក់លាក់មួយនេះក៏មានន័យផងដែរថា អ្នកអាចរចនារោមនៅលើរាងកាយរបស់អ្នកឱ្យបានស្រស់ស្អាតតាមដែលអ្នកចង់បាន។ ជាទូទៅរោមនៅលើរាងកាយត្រូវបានតម្រឹមសម្រាប់ការស្លៀកប៊ីគីនី ប៉ុន្តែអ្នកអាចតម្រឹងនៅផ្នែកណាមួយតាមចំណង់ចំណូលចិត្តរបស់អ្នក។
ប្រាកដណាស់ ការរចនារោមនៅលើរាងកាយមិនមែនជាអាទិភាពរបស់មនុស្សទូទៅ ប៉ុន្តែវាអាចជាមានអត្ថប្រយោជន៍នៅពេលក្រោយប្រសិនបើអ្នកយល់ពីរឿងនេះ។
អត្ថប្រយោជន៍ទី 5៖ មានពេលទំនេរច្រើនជាងមុន លែងរវល់ពីការកោររោម
ប្រសិនបើការកោររោម ឬការលាបជែលជម្រុះរោម ជាទម្លាប់ជាប្រចាំមួយរបស់អ្នក អ្នកប្រហែលជាគិតថា «វាមិនចំណាយពេលយូរឡើយ…» ប៉ុន្តែបើអ្នកបូកបញ្ចូលគ្នានូវពេលវេលាកោរម្តងៗ និងការលំបាកនៃការធ្វើដំណើរទៅកាន់សាឡន ពេលនោះទើបអ្នកដឹងថាអ្នកពិតជាខាតពេលវេលាច្រើន។
សាកស្រមៃលមើល៌ថាតើវាល្អប៉ុណ្ណាប្រសិនបើអ្នកលែងរវល់រឿងងការកោររោមជាប្រចាំ។ វាមានន័យថា អ្នកចំណេញទាំងពេលវេលា និងលុបបំបាត់ការលំបាកក្នុងការកោររោមរៀងរាល់ ៣ថ្ងៃម្តង។ នៅពេលដែលអ្នករៀបចំទម្លាប់ប្រចាំថ្ងៃបានល្អជាងមុន នោះមានន័យថារបត់ជីវិតរបស់អ្នកក៏កាន់តែប្រសើរឡើងដូចគ្នា!
អត្ថប្រយោជន៍បន្ថែម៖ ការពារស្បែកពីការខូចខាត
ជាអកុសល រាល់ពេលដែលអ្នកកោររោមដោយឡាមម្តងៗ វាជម្រុះស្រទាប់ស្តើងនៅផ្នែកខាងលើនៃស្បែក។ ក្នុងករណីខ្លះ វាអាចធ្វើឱ្យរលាក និងធ្វើឱ្យស្រទាប់ការពារធម្មជាតិរបស់ស្បែកចុះខ្សោយ។
បន្ថែមពីលើនេះទៀត យូរៗទៅយើងអាចនឹងធុញក្នុងការកោរ ហើយកោរដោយប្រញាប់ដោយប្រើឡាមចាស់ៗ។
ដូចដែលអ្នកបានឃើញ ការបាញ់កាំរស្មីឡាស៊ែរមានអត្ថប្រយោជន៍ច្រើនលើសពីការកោររោមដោយប្រើឡាម។ តើអ្នកកំពុងចង់ផ្លាស់ប្តូរជីវិត ហើយការពារខ្លួនអ្នកពីគុណវិបត្តិនៃការកោររោមដោយឡាមឬ?
ផ្ញើសារមកពួកយើងនៅថ្ងៃនេះតាមរយៈ https://facebook.com/eraclinickh ដើម្បីឱ្យពួកយើងអាចនាំលោកអ្នកឆ្ពោះទៅរកសេរីភាពភាពពេញលេញនៃជីវិតប្រចាំថ្ងៃរបស់អ្នក!
Recent Comments