ថ្ងៃនេះ ពួកយើងសូមចែករំលែកពីគន្លឹះថែរក្សាស្បែកសំខាន់បំផុតសម្រាប់សុភាពបុរសដែលចូលចិត្តទម្លាប់មិនស្មុគស្មាញ។

អត្ថបទមួយនេះនឹងជួយអ្នកឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមាដោយការខិតខំប្រឹងប្រែងតិចតួចបំផុត។

គន្លឹះដ៏សំខាន់បំផុតក្នុងការឲ្យគន្លឹះទាំងអស់នេះមានប្រសិទ្ធភាព គឺការមើលពីអត្ថប្រយោជន៍យូរអង្វែង។

អនុវត្តតាមការណែនាំទាំងអស់នេះ ដើម្បីរក្សារាងកាយរបស់អ្នកឲ្យនៅក្មេងវ័យ និងស្បែកមានសុខភាពល្អ បន្ថែមលើការហាត់ប្រាណទៀងទាត់។

តោះៗ ចាប់ផ្ដើមអានទាំងអស់គ្នា!

#1 លាងមុខមុនពេលចូលគេង

ពេញមួយថ្ងៃ ផ្ទៃមុខរបស់យើងប៉ះពាល់នឹងសារធាតុគីមីគ្រប់ប្រភេទនៅក្នុងខ្យល់ ឬដោយសារដៃប៉ះផ្ទៃមុខ។

ការចូលគេងដោយមិនបានលាងសម្អាតសារធាតុកខ្វក់ទាំងអស់នេះ នឹងផ្ដល់ជូនគុណវិបត្តិចំនួនពីរ៖ វាធ្វើឱ្យខ្នើយរបស់អ្នកកខ្វក់ ដែលនេះមានន័យថាមុខរបស់អ្នកនឹងត្រឡប់ទៅរកភាពកខ្វក់ឡើងវិញនៅពេលយប់ ហើយសារធាតុកខ្វក់នឹងកកស្ទះក្នុងរន្ធញើសកំឡុងពេលគេង។

ចាប់ផ្តើមលាងមុខរបស់អ្នកមុនពេលចូលគេង ដើម្បីសម្អាតមេរោគ និងគេងលក់ស្រួល។

ក្រៅពីនេះ អ្នកមានភាគរយតិចក្នុងការឡើងមុននៅពេលព្រឹក។

#2 ការទិញផលិតផលថែទាំស្បែករបស់ស្ត្រីអាចជាជម្រើសដ៏ប្រសើរ

អ្នកប្រាកដជាភ្ញាក់ផ្អើលហើយពីលឺដំបូន្មានមួយនេះ ប៉ុន្តែវាអាចជាដំបូន្មានដ៏មានប្រសិទ្ធភាពបំផុតដែលអ្នកធ្លាប់បានធ្វើ។

ផលិតផលថែរក្សាស្បែកភាគច្រើនត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយសម្រាប់ស្ត្រី។ នេះ​មាន​ន័យ​ថា​ស្ត្រីមាន​ជម្រើស​ច្រើន​ជាងបុរសក្នុងការជ្រើសរើសផលិតផល​ថែរក្សា​ស្បែក​។

ហេតុជម្រើសច្រើនជារឿងល្អ? ជាការពិតណាស់ មានជម្រើសកាន់តែច្រើន គុណភាពក៏កាន់តែល្អ ហើយអ្នកមានឱកាសកាន់តែច្រើនជាងមុនក្នុងការស្វែងរកផលិតផលដែលល្អបំផុតសម្រាប់ប្រភេទស្បែករបស់អ្នក។

ការពិតទៅ មានផលិតផលថែរក្សាស្បែកល្អៗមួយចំនួនសម្រាប់បុរស ប៉ុន្តែមួយផ្នែកធំនៃផលិតផលទាំងអស់នោះស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ហើយទោះយ៉ាងនេះក្ដី ផលិតផលថែរក្សាស្បែករបស់បុរសនៅតែមានជម្រើសតិចជាងសុភាពនារី។

បើអ្នកមិនអាចស្វែងរកផលិតផលស័ក្តិសម សូមកុំខ្លាចក្នុងការរកវានៅក្នុងផ្នែកស្រ្តី។ ការជ្រើសរើសប្រភេទដែល​គ្មាន​ក្លិន​ គឺជាជម្រើសដ៏ល្អបំផុត។

#3 ប្រើប្រាស់សាប៊ូលាងមុខ (មិនមែនសាប៊ូដុំទូទៅឡើយ)

នរណាក៏ដឹងដែរថា​បុរស​ចូលចិត្ត​ភាពសាមញ្ញ។ ជាអកុសល ការប្រើសាប៊ូដុំតែមួយមុខសម្រាប់លាងមុខនិងលាងសម្អាតរាងកាយនឹងនាំមកនូវផលអវិជ្ជមានជាក់ជាមិនខាន។ វាកាន់តែច្បាស់ជាងនេះទៅទៀតនៅពេលអ្នកគិតពីផលប៉ះពាល់របស់វាមកលើផ្ទៃមុខក្រោយប្រើប្រាស់រយៈពេលយូរឆ្នាំ។

សាប៊ូ និង​ផលិតផល​លាង​សម្អាត​រាងកាយ​ទូទៅ ​មានផលប៉ះពាល់ខ្ពស់មក​លើ​ផ្ទៃមុខ​។ វាបណ្តាលឱ្យស្បែកស្ងួត ស្អិត ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល។ ក្រៅពីនេះអ្នក នឹងខាតបង់ឱកាសក្នុងការបង្កើនសុខភាពស្បែកតាមរយៈសារធាតុចិញ្ចឹមដែលមាននៅក្នុងសាប៊ូលាងសម្អាតផ្ទៃមុខ។

#៤ ជូតខ្លួនថ្នមៗ កុំជូតខ្លាំងពេក

គន្លឹះ​ថែរក្សា​ស្បែក​បន្ទាប់​ដែល​សុភាពបុរស​គ្រប់រូប​គួរ​អនុវត្ត គឺ​ត្រូវ​ចំណាយ​ពេល​ជូតខ្លួន​ថ្នមៗ​បន្ទាប់​ពី​ងូតទឹករួច។

អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​គឺ ​បន្ទាប់​ពី​លាង​សម្អាត​ស្បែក​រួច វា​ងាយ​នឹង​ប្រតិកម្ម​ខ្លាំង​ណាស់​។ ប្រសិនបើអ្នកជូតខ្លួនខ្លាំងពេកក្រោយពេលងូតទឹកជារៀងរាល់ថ្ងៃ អ្នកនឹងជួបប្រទះគុណវិបត្តិនៅប៉ុន្មានឆ្នាំខាងមុខ។

វា​ងាយណាស់ក្នុងការបង្កើត​ទម្លាប់​មិនល្អ ហើយមនុស្សជាច្រើនពុំបានដឹងពីគុណវិបត្តនៃ​ទម្លាប់​មួយ​នេះ។

តោះៗ ចាប់ផ្ដើមបង្កើតទម្លាប់ល្អទាំងអស់គ្នា។ ជំនួសឱ្យការព្យាយាមជូតខ្លួនលឿន សូមបន្ថយល្បឿនមកត្រឹមពាក់កណ្តាល។ ដំបូន្មានមួយនេះពិតជាមានសារៈសំខាន់សម្រាប់ផ្ទៃមុខ និងផ្នែកផ្សេងៗនៃរាងកាយរបស់អ្នក ជាពិសេសប្រសិនបើអ្នកមានជម្ងឺត្រអក ជំងឺស្បែករបកក្រហម មុន ឬស្ថានភាពស្បែកដែលងាយរងគ្រោះផ្សេងទៀត។

#5 លាបគ្រីមផ្ដល់សំណើមភ្លាមៗក្រោយពេលងូតទឹក

ក្រោយពេលងូតទឹករួច ជាពេលវេលាដ៏ល្អបំផុតក្នុងការលាបគ្រីមផ្ដល់សំណើម។

អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដឹងថា ការលាបគ្រីមផ្ដល់សំណើម១នាទីក្រោយពេលងូតទឹក និង៥នាទីក្រោយពេលងូតទឹក ផ្ដល់ប្រសិទ្ធភាពខុសគ្នាយ៉ាងខ្លាំង។

អ្នកគួរចាប់ផ្ដើមបង្កើតទម្លាប់ថ្មីក្រោយពេលងូតទឹក។ លាបគ្រីមផ្តល់សំណើមរបស់អ្នកភ្លាមៗក្រោយពេលជូតខ្លួនស្ងួត ហើយរីករាយជាមួយនឹងស្បែកមានសំណើមប្រកបដោយផាសុកភាព និងមិនរលាក។

ពួកយើងសង្ឃឹមថាអ្នករីករាយនឹងគន្លឹះថែរក្សាស្បែកដ៏សាមញ្ញទាំងអស់នេះ។

ប្រសិនបើអ្នកមានការលំបាកក្នុងការអនុវត្តវាឲ្យបានទៀតទាត់ គ្រាន់តែរំលឹកខ្លួនអ្នកអំពីអត្ថប្រយោជន៍យូរអង្វែងនៃទម្លាប់ថែទាំស្បែកទាំងអស់នេះ និងភាពស្រស់ស្អាតរបស់អ្នកនៅប៉ុន្មានឆ្នាំខាងមុខនេះ!តើលោកអ្នកកំពុងស្វែងរកសេវាកម្មព្យាបាលស្បែក ឬជំងឺសើស្បែកដែលមានគុណភាពខ្ពស់មែនទេ? ទំនាក់ទំនងថ្ងៃនេះតាមរយៈប្រអប់សារហ្វេសប៊ុកយើងខ្ញុំ ឬទូរស័ព្ទមកលេខ 092 414000 ឬ 098 424000។ យើងទន្ទឹងរង់ចាំលោកអ្នក!

Proud to be ethical ♥