“60% ទៅ 70% នៃសុភាពនារី និង 50% ទៅ 60% នៃសុភាពបុរសត្រូវបានរាយការណ៍ថាមានស្បែកងាយប្រតិកម្ម”

លោក Farage MA ដកស្រង់ពីអត្ថបទស្រាវជ្រាវមានចំណងជើងថា ‘The Prevalence of Sensitive Skin ប្រចាំឆ្នាំ 2019​.

នៅពេលនិយាយដល់ស្បែកងាយប្រតិកម្ម ប្រធានបទសំខាន់ទី១នោះគឺប្រភេទសារធាតុដែលដាស់តឿនស្បែកឲ្យមានប្រតិកម្ម។​ ប្រសិនបើស្បែកលោកអ្នកជាប្រភេទស្បែកងាយប្រតិកម្ម អ្នកប្រាកដជាដឹងយ៉ាងច្បាស់ថា កត្តាដែលអាចដាស់តឿនភាពប្រតិកម្មរបស់ស្បែកគឺអាចជាផលិតផលថែទាំស្បែក កម្រិតជាតិសំណើមនៅក្នុងបរិយាកាសរស់នៅ សីតុណ្ហភាព របៀបរស់នៅរបស់យើងម្នាក់ៗ និងរបបអាហារ។

មនុស្សម្នាក់ៗមានប្រតិកម្មទៅលើកត្តាផ្សេងៗគ្នា។​ ដូច្នេះ វាពិតមានសារៈសំខាន់ក្នុងការស្វែងរកផលិតផលថែទាំស្បែកដែលស័ក្តិសមបំផុតសម្រាប់ស្បែករបស់យើងម្នាក់ៗ។ តើនេះមានន័យថាលោកអ្នកខុសប្លែកពីអ្នកដទៃឬ? មិនមែននោះឡើយ!​ អ្នកមានស្បែកងាយប្រតិកម្មភាគច្រើនអាចអនុវត្តតាមដំបូន្មានទូទៅមួយចំនួនដើម្បីការពារស្បែករបស់ពួកគេ ដែលគន្លឹះទាំងនោះស័ក្តិសមសម្រាប់គ្រប់ប្រភេទស្បែកងាយប្រតិកម្ម។ បើចង់ដឹង សូមអានអត្ថបទរបស់យើងស្តីអំពីអាថ៌កំបាំង ៥យ៉ាងក្នុងការថែទាំស្បែកងាយប្រតិកម្ម ដែលអាចជួយលោកអ្នកក្នុងការបង្កើនគុណភាពជីវិត និងកាត់បន្ថយលទ្ធភាពនៃការឡើងមុន ក៏ដូចជាជំងឺសើស្បែកនានា។

ពេលនិយាយដល់អ្នកមានស្បែកងាយប្រតិកម្មវិញ គឺយើងអាចបែងចែកពួកគេជា២ប្រភេទ គឺអ្នកដែលអាចគ្រប់គ្រងបញ្ហានេះបាន និងអ្នកដែលជួបការលំបាកក្នុងការដោះស្រាយបញ្ហាមួយនេះ។ ពួកយើងចង់ចង់ជួយលោកអ្នកក្នុងការដោះស្រាយបញ្ហាមួយនេះ។ តោះមកអានពីអាថ៌កំបាំងទាំង៥យ៉ាងក្នុងការថែទាំស្បែកងាយប្រតិកម្ម ទាំងអស់គ្នា!

អាថ៌កំបាំងទី 1 – ដកឃ្លាពីជីវិតដ៏មមាញឹករបស់អ្នក

ដកឃ្លាពីជីវិតដ៏មមាញឹក ហើយយកចិត្តទុកដាក់បន្ថែមទៅលើការថែទាំស្បែករបស់អ្នក។ អ្វីៗនៅជុំវិញខ្លួននឹងឆ្ពោះទៅមុខដោយមិនរង់ចាំលោកអ្នកឡើយ ក៏ប៉ុន្តែវាជាជម្រើសរបស់អ្នកក្នុងការដកឃ្លាពីជីវិតដ៏មមាញឹកនេះដើម្បីសម្រេចអ្វីដែលអ្នកតែងតែប្រាថ្នាចង់បាន។ ចាប់ផ្ដើមពីផ្លាស់ប្តូររបត់ជីវិតរបស់អ្នកដោយផ្ដល់ពេលវេលាបន្ថែមទៅលើការថែទាំស្បែក។ ប្រសិនបើជីវិតប្រចាំថ្ងៃរបស់អ្នកមានភាពមមាញឹកខ្លាំង វាអាចនឹងជាបញ្ហាប្រឈម។

សម្រាប់ពួកយើងនៅ គ្លីនិក អេរ៉ា យើងតែងតែរំលឹកខ្លួនឯងពីពាក្យស្លោកមួយឃ្លាថា «ការថែទាំស្បែកគឺជាការវិនិយោគយូរអង្វែង»។ ដូច្នេះ អាថ៍កំបាំងទីមួយដែលអ្នកគួរអនុវត្តតាមនោះគឺ ការដកឃ្លាពីជីវិតដ៏មមាញឹករបស់អ្នក។

អាថ៌កំបាំងទី 2 – ជូតខ្លួនថ្នមៗក្រោយពេលងូតទឹក

សម្រាប់ប្រិយមិត្តដែលមានការងារមមាញឹក វាប្រាកដជាបញ្ហាប្រឈមមួយរបស់អ្នកជារៀងរាល់ព្រឹក។ ខ្លាចយឺតម៉ោងការងារ ដូច្នេះប្រញាប់ប្រញាលជូតខ្លួនដោយមិនខ្វល់ពីស្បែកខ្លួនឯងដែលងាយប៉ះទង្គិច និងងាយប្រតិកម្ម។ ពេលចាប់ផ្ដើម​រលាកស្បែក ទើបយើងចាប់ផ្ដើម​ឆ្ងល់ខ្លួនឯង?

ការជូតខ្លួនថ្នមៗជាមួយនឹងកន្សែងទន់ ទោះបីត្រូវចំណាយពេលយូរពិតមែន ប៉ុន្តែវានឹងនាំមកលទ្ធផលដែលអ្នកនឹកស្មានមិនដល់។ ដោយឡែក ប្រសិនបើអ្នកមានបញ្ហាមុន ជម្ងឺត្រអក ឬបញ្ហាស្បែកស្រដៀងគ្នានេះទៀតនោះ ភាពខុសគ្នានឹងបង្ហាញកាន់តែច្បាស់ថែមទៀត។ ក្រោយពេលងូតទឹក ស្បែករបស់អ្នកទន់ និងងាយនឹងរងគ្រោះ។ សូមអត់ធ្មត់និងថ្នមស្បែករបស់អ្នក!

អាថ៌កំបាំងទី 3 – ពេលលាងសម្អាតខ្លួន គួរប្រើសាប៊ូក្នុងបរិមាណទាបនៅផ្នែកដែលងាយប្រតិកម្ម

មានចំណុចសំខាន់២ ដែលអ្នកគួរដឹង៖

ចំណុចទី១៖ គួរប្រើប្រាស់សាប៊ូដុសខ្លួន និងក្រែមលាងមុខកម្រិតស្រាល ដែលគ្មានសារធាតុខ្លាញ់ឬអាកាលីន គ្មានសារធាតុ Parabin គ្មានក្លិន គ្មានប្រេង និងគ្មានសារធាតុ hypoallergenic ។

ចំណុចទី២៖ ប្រសិនបើផ្នែកណាមួយនៅលើរាងកាយរបស់អ្នកងាយនឹងឡើងកន្ទួលក្រហម ឬស្នាមអុជខ្មៅ អ្នកមិនគួរប៉ះពាល់ផ្នែកទាំងអស់នោះច្រើនពេកឡើយ។ តើអ្នកដឹងទេ? វានឹងបណ្ដាលឱ្យស្ថានភាពស្បែករបស់អ្នកកាន់តែអាក្រក់ ទោះបីជាអ្នកប្រើផលិតផលសម្រាប់ស្បែកងាយប្រតិកម្មក៏ដោយ។

ដំបូន្មានដ៏សំខាន់ដែលអ្នកគួរចងចាំនោះ គឺត្រូវប្រើសាប៊ូដុសខ្លួនដោយយកចិត្តទុកដាក់ខ្ពស់នៅផ្នែកដែលងាយប្រតិកម្ម ហើយត្រូវលាងសម្អាតថ្នមៗជាមួយនឹងទឹក។ បន្ថែមពីលើនេះទៀត អ្នកត្រូវលាបឡេផ្ដល់ជាតិសំណើមនៅលើតំបន់ដែលងាយប្រតិកម្ម ក្រោយពេលងូតទឹករួច។

អាថ៌កំបាំងទី 4 – លាបគ្រីមផ្តល់ជាតិសំណើមភ្លាមៗក្រោយពេលងូតទឹក

ក្រោយពេលងូតទឹក តើត្រូវរង់ចាំរយៈពេលប៉ុន្មានមុននឹងលាបគ្រីមផ្តល់សំណើម? 20 នាទី? ឬ 10 នាទី? 

ចម្លើយដែលត្រឹមត្រូវនោះ គឺភ្លាមៗក្រោយពេលជូតខ្លួនស្ងួត ពោលគឺមុនពេលធ្វើទាំងអស់។

ក្រោយពេលងូតទឹក ពិសេសទឹកដែលមានសីតុណ្ហភាពក្តៅឧណ្ហៗ វានឹងបណ្ដាលឲ្យបើករន្នញើស និងស្បែកទន់ជ្រាយ។ នៅពេលនោះ អ្នកប្រាកដជាមានអារម្មណ៍ថាស្បែកខុសធម្មតា។ នេះហើយជាសញ្ញាដែលស្បែកចង់ប្រាប់លោកអ្នកថា «ខ្ញុំត្រូវការជាតិសំណើមឥឡូវនេះ!»

ចំណុចសំខាន់បំផុត​ដែលអ្នកគួរធ្វើ​នៅ​ពេល​នោះ​ គឺលាបគ្រីមផ្ដល់ជាតិសំណើម។ ហើយគួរលាបក្នុងបរិមាណដែលច្រើនជាងអ្នកគិតថាចាំបាច់។

អាថ៌កំបាំងទី 5 – កុំទុកចិត្តពាក្យឃោសនា – គួរមើលឱ្យកាន់តែស៊ីជម្រៅជាងនេះ

សូមប្រយ័ត្នចំពោះផលិតផលដែលអះអាងថាផលិតសម្រាប់ស្បែកងាយប្រតិកម្ម ប៉ុន្តែក្នុងគ្រឿងផ្សំសម្បូរទៅដោយសារធាតុគីមី។ ដើម្បីស្វែងរកផលិតផលដែលត្រូវនឹងស្បែករបស់អ្នក វាពិតជាចំណាយពេលយូរ ហើយអ្នកមិនអាចជៀសផុតឡើយពីការទិញផលិតផលខុស។

តើផលិតផលដែលមានផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗ ជា​ផលិតផលល្អ​ឬ? មិន​មែនទេ។

ពេលខ្លះ ម៉ាកយីហោធំៗនោះហើយដែលអ្នកគួរប្រុងប្រយ័ត្ន។ ពួកគេពូកែធ្វើទីផ្សារ ប៉ុន្តែមិនប្រាកដថាផលិតផលទាំងអស់នោះជាផលិតផលល្អ ដែលពុំប្រើប្រាស់សារធាតុគីមីនោះឡើយ។ ចំណាំថាគួរជ្រើសរើសផលិតផលដែលប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ និងទទួលស្គាល់ដោយអ្នកជំនាញសើស្បែក ។ ផលិតផលប្រភេទនេះមានតម្លៃថ្លៃជាងផលិតផលទូទៅ។ ប៉ុន្តែដូចដែលលោកអ្នកបានដឹងហើយ ផលិតផលតម្លៃទាប គុណភាពក៏ទាបដូចគ្នា។

អាថ៌កំបាំងបន្ថែមទី៦៖ ពិសាទឹកក្រូចឆ្មាជារៀងរាល់ព្រឹក

ក្រូចឆ្មាសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសគឺសារធាតុ Lycopene។ ផ្លែក្រូចឆ្មារមានអត្ថប្រយោជន៍ខ្ពស់ក្នុងការរក្សាស្បែករបស់អ្នកឱ្យមានសំណើម មានភាពរស់រវើក មានសុខភាពល្អ និងស្រស់ថ្លា។

មិនគួរពិសា​ទឹក​ក្រូចឆ្មា​ម្តងម្កាលឡើយ ពោលគឺពិសារៀង​រាល់​ព្រឹក។

វាមិនជូរដូចដែលអ្នកគិតឡើយ។ អ្នកត្រូវការតែក្នុងបរិមាណតិចតួចប៉ុណ្ណោះក្នុងទឹក១កែវ។ ហើយអ្នកមិនចាំបាច់ដាក់ស្ករបន្ថែមឡើយ។ ចុះគួរលាយជាមួយទឹកក្តៅ ឬទឹកត្រជាក់? វាអាស្រ័យលើលោកអ្នក!

តើអ្នកមានយោបល់យ៉ាងណាចំពោះអត្ថបទរបស់យើង? ពួកយើងសង្ឃឹមថាលោកអ្នកបានទទួលដំបូន្មានល្អៗពីអត្ថបទមួយនេះ ហើយអាចគេចផុតពីបញ្ហាស្បែកងាយប្រតិកម្ម។

តើអ្នកមានអាថ៌កំបាំងផ្សេងទៀតចង់ចែករំលែកដែរឬទេ? ចែករំលែកជាមួយពួកយើងនៅក្នុង Comment ខាងក្រោម!

Proud to be ethical ♥